ព័ត៌មានកីឡាអន្តរជាតិ
កាលបរិច្ឆេទសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក 2025 (AFCON) នៅមិនទាន់សម្រេចចិត្តនៅឡើយ ដោយសារតែវាប៉ះពាល់ដ៏មានសក្តានុពលជាមួយការប្រកួតពានរង្វាន់ថ្មី FIFA Club World Cup ។ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (Caf) លោក Patrice Motsepe ថ្លែងប្រាប់BBC កាលពីថ្ងៃអាទិត្យទី១៤ មករា ២០២៤ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅប្រទេសកាមេរូន និងឆ្នាំ2023 ដែលចាប់ផ្តើមនៅប្រទេសកូតឌីវ័រ កាលពីថ្ងៃសៅរ៍ត្រូវបានផ្លាស់ប្តូរទៅកាលបរិច្ឆេទមកធ្វើនៅក្នុងខែមករា និងកុម្ភៈ។ សហព័ន្ធបាល់ទាត់អាហ្វ្រិកបានធ្វើការប្តេជ្ញាចិត្តកាលពីឆ្នាំ 2017 ដើម្បីត្រលប់ទៅរៀបចំការប្រកួតពាក់កណ្តាលឆ្នាំ ដើម្បីជៀសវាងជម្លោះជាមួយក្លឹបបាល់ទាត់នៅអឺរ៉ុបជុំវិញការអនុញ្ញាតិកីឡាករនៅពាក់កណ្តាលរដូវកាលរបស់ពួកគេ។
ទោះជាយ៉ាងណាក្តី FIFA Club World Cup ដែលបានពង្រីកក្រុមចំនួន 32 គ្រោងនឹងប្រារព្ធឡើងនៅសហរដ្ឋអាមេរិកក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ 2025 ដោយកំណត់កាលបរិច្ឆេទប៉ះពាល់ ជាមួយពានរង្វាន់ (AFCON)ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសម៉ារ៉ុក។
លោកMotsepe បាននិយាយថាយើងចង់ឱ្យពានរង្វាន់ទ្វីបអាហ្វ្រិក Africa cup of nations ប្រព្រឹត្តទៅនៅពេលដែលវាអំណោយផល និងងាយស្រួលបំផុតសម្រាប់ការប្រកួត។យើងនៅតែទាក់ទងនឹង FIFA អំពីកាលបរិច្ឆេទនេះ។
ពេលវេលានៃការប្រកួត Afcon កាន់តែមានភាពចម្រូងចម្រាសដោយបានធ្វើឡើងក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំពី 1968 ដល់ 2017 ប៉ុន្តែបន្ទាប់មកបានធ្វើឡើងនៅពាក់កណ្តាលឆ្នាំនៅប្រទេសអេហ្ស៊ីបក្នុងឆ្នាំ 2019។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅប្រទេសកាមេរូន ត្រូវបានកំណត់ពេលនៅដើមឆ្នាំ ដើម្បីបញ្ចៀសរដូវវស្សានៅក្នុងប្រទេស ហើយបន្ទាប់មកត្រូវបានគេដាក់រយៈពេល 12 ខែដល់ឆ្នាំ 2022 ដោយសារតែជំងឺរាតត្បាត Covid-19 ។
ការប្រកួតឆ្នាំ 2023 ត្រូវបានផ្លាស់ប្តូរស្រដៀងគ្នា ដោយសារតែការពិចារណាលើអាកាសធាតុនៅក្នុងប្រទេសកូតឌីវ័រ៕
បន្ទាប់ពីទទួលបានរបាយការណ៍ថ្មីៗដែលអះអាងថា កីឡាករ Benzema គ្រោងនឹងផ្លាស់ទៅលេងនៅទឹកដីអឺរ៉ុបវិញ ជាពិសេសក្លិប Man United នៅពេលខាងមុខនេះ Cristiano Ronaldo បានព្រមាន Karim Benzema កុំទៅធ្វើការជាមួយគ្រូបង្វឹកលោក Erik ten Hag នៅក្នុងខែមករានេះ ។
បិសាចក្រហមចង់ពង្រឹងតំបន់ប្រយុទ្ធក្នុងខែមករានេះ ខណៈខ្សែប្រយុទ្ធរបស់ពួកគេកំពុងតែពិបាកក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ។ យោងតាមសារព័ត៌មានមួយចំនួនបានផ្សាយថា ក្លិប Man Utd កំពុងស្វែងរកកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល 6 ខែសម្រាប់ Benzema បន្ទាប់ពីមានវិបត្តិនៅអារ៉ាប៊ីសាអូឌីត។
Benzema បានស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុងការបង្ហាញខ្លួន 24 លើកសម្រាប់ក្រុម Al Ittihad របស់ Saudi Pro League។ និយាយអំពីគ្រូបង្វឹកសញ្ជាតិហូឡង់កាលពីខែវិច្ឆិកាឆ្នាំ 2022 ខ្សែប្រយុទ្ធRonaldo បានអះអាងថា៖ «ខ្ញុំមិនគោរពលោក Ten Hag ហើយអ្នកចាត់ការរូបនេះបានព្យាយាមបង្ខំខ្ញុំឱ្យចាកចេញនៅរដូវក្តៅ»។
Ronaldo បានបន្តថា៖ «ខ្ញុំមិនមានការគោរពចំពោះគាត់ [Ten Hag] ទេព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ បើអ្នកមិនគោរពខ្ញុំទេ ខ្ញុំនឹងមិនគោរពអ្នកឡើយ»។
កីឡាករអន្តរជាតិព័រទុយហ្គាល់ក៏បានលើកឡើងដែរថា៖« វាគឺជាកំហុសទាំងពីរគឺទាំងក្លិប United និងលោក Ten Hag ដែលបានរុញខ្ញុំឲ្យចាកចេញ។ លើសពីនេះទៀត វាមិនត្រឹមតែអ្នកចាត់ការប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សពីរឬបីនាក់ផ្សេងទៀត ដែលនៅជុំវិញក្លិប(មន្ត្រីប្រតិបត្តិជាន់ខ្ពស់)ក៏ចូលរួមចំណែកដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវគេក្បត់។ ដោយសារតែបទពិសោធន៍ទាំងនេះហើយដែលខ្ញុំមិនចង់ឱ្យកីឡាករខកចិត្តនៅពហុកីឡដ្ឋាន Old Traford»៕
ក្នុងចំណោមកីឡាករល្បីៗ១៧រូប មានតែ Messi ម្នាក់គត់ ដែលទទួលបានងារកំពូលដាច់គេបំផុតដែលគេហៅថាជា The GOAT ។ ពាក្យ GOAT នៅទីនេះមិនមែនបកប្រែថាសត្វពពែទេ តែវាជាងាររបស់កីឡាករ ដែលល្អបំផុតគ្មានពីរលើលោក ទើបទទួលបានឋារន្តស័ក្តិបែបនេះ ក្នុងចំណោមងារទាំង៥។ ងារទាំង៥នោះរួមមាន The Goat, Legends, World Class, Iconic Players, Great players។
តើងារទាំងនោះខុសគ្នាដូចម្តេចហើយកីឡាករណាខ្លះទទួលបាន?
១-ឋារន្តស័ក្តិ Legend មានន័យថាកីឡាករដែលល្បីល្បាញ និងកោតសរសើរយ៉ាងខ្លាំង ជាធម្មតាដោយសារតែសមត្ថភាពរបស់ពួកគេនៅក្នុងចំណុចជាក់លាក់មួយ។ងារនេះបានទៅលើកីឡាករRonaldo,Maradona, Peleនិង Johan Cruyff។
២-ឋារន្តស័ក្តិ World Class មានន័យថាគ្រាន់តែជាកីឡាករល្អម្នាក់ក្នុងចំណោមកីឡាករល្អៗជាច្រើនទៀតហើយងារនេះបានទៅលើកីឡាករ Zidane ,Ronaldinho,Henry, Luis Suarez
៣-ឋារន្តស័ក្តិ iconic មានន័យថាទាកទងទៅនឹងចរិតលក្ខណៈរបស់កីឡាករល្បី ឬកីឡាករដែលតំណាងឱ្យប្រទេសដែលមានសារៈសំខាន់។ងារនេះបានទៅលើកីឡាករAndres Iniestea,Bale,BenzemamaនិងLewandowski
៤-ឋារន្តស័ក្តិ Great Players គឺជាកីឡាករដ៏អស្ចារ្យម្នាក់លេចធ្លោខុសពីអ្នកដទៃ ដោយសារការរួមបញ្ចូលគ្នានៃជំនាញពិសេស ការលះបង់ ការពង្រឹងផ្លូវចិត្ត និងជាញឹកញាប់ការយល់ដឹងយ៉ាងខ្លាំងអំពីហ្គេមដែលពួកគេកំពុងលេង។ ងារនេះបានទៅលើកីឡាករNeymar,Zlatan Ibrahimovic,Franck Ribery និងSalah ។
លោកស្រី Fayza Lamari មិនត្រឹមតែជាម្តាយរបស់កំពូលតារាបាល់ទាត់របស់ក្លឹប Paris Saint-Germain ប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជាភ្នាក់ងាររបស់កីឡាករូបនេះផងដែរ។ យោងតាមកាសែតបារាំង Le Parisien លោកស្រីបានអះអាងថាគាត់នឹង ‘ចូលនិវត្តន៍’ និង ‘ទៅវិស្សមកាល នៅប្រទេសម៉ាល់ឌីវ’ ប្រសិនបើ Mbappe បន្តបរិច្ចាគប្រាក់ច្រើនជាង 30 ភាគរយនៃប្រាក់ចំណេញ ទៅកាន់សមាគម KM ។
ម្តាយរបស់ Mbappe ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចរចាកិច្ចសន្យាដ៏វែងរបស់គាត់ជាមួយ Paris Saint-Germain ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានប្រាប់អ្នកឈ្នះពានរង្វាន់ World Cup ថាគាត់មិនគួរផ្តល់ឱ្យលើសពី 30 ភាគរយនៃប្រាក់ចំណេញក្រុមហ៊ុនរបស់គាត់ទៅសមាគមនោះទេ។
លោកស្រីបានបន្តថា «ខ្ញុំប្រាប់គាត់ថាគឺក្រោម ៣០ភាគរយ។ ខ្ញុំមិនធ្វើវាទៀតទេ! ខ្ញុំនឹងចូលនិវត្តន៍ដូចអ្នកផ្សេងទៀតដែរ។ ខ្ញុំនឹងទៅវិស្សមកាលនៅម៉ាល់ឌីវ ហើយខ្ញុំមិនធ្វើការឱ្យគាត់ទៀតទេ។ នេះបើតាម Le Parisien។
Mbappe ដែលយោងទៅតាមទស្សនាវដ្តី Forbes ថាគាត់មានទ្រព្យសម្បត្តិជិត១២០លានដុល្លារក្នុងអំឡុងពេលអាជីពរបស់គាត់តាមរយៈការចុះកិច្ចព្រមព្រៀងនិងប្រាក់ខែរបស់គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាមនុស្សដែលមានសប្បុរសធម៌។
ត្រលប់ទៅឆ្នាំ 2018 គាត់បានបរិច្ចាគប្រាក់ឈ្នួល World Cup 2018 របស់គាត់ទាំងមូលចំនួន៤៨ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌។ ដោយចាប់ផ្តើមមូលនិធិរបស់គាត់នៅឆ្នាំ 2020ដែលជាគំនិតបង្កើតឡើងដោយម្តាយរបស់គាត់មានគោលបំណងដើម្បីជួយកុមារ 98 នាក់ពីទីក្រុងប៉ារីសឱ្យបំពេញមហិច្ឆតាជីវិតរបស់ពួកគេ។ អង្គការសប្បុរសធម៌មាន គុណតម្លៃជាមូលដ្ឋាន ចំនួនបួន ដើម្បីជួយកុមារ រៀន យល់ ចែករំលែក និងបន្តទៅមុខ។ វាឧបត្ថម្ភក្មេងប្រុស 49 នាក់ និងក្មេងស្រី 49 ដែលមានអាយុចន្លោះពី 9 ទៅ 16 ឆ្នាំ ដែល Mbappe អះអាងថា ‘នឹងត្រូវបានគាំទ្ររហូតដល់ជីវិតការងាពួកគេចាប់ផ្តើមានការងារធ្វើ៕
កីឡាកររបស់ Napoli ត្រូវបានម្នាស់ក្លឹបចាក់សោរក្នុងសណ្ឋាគារមួយកាលពីប៉ុន្មានថ្ងៃមុន ដែលជាការដាក់ទណ្ឌកម្មចំពោះទម្រង់លេងដ៏គួរឱ្យអាម៉ាស់ របស់ពួកគេ។ ម្ចាស់ជើងឯក Serie A ដែលបានបញ្ចប់ការឈឺចាប់រយៈពេល 36 ឆ្នាំដោយការឈ្នះពានរង្វាន់លីកកាលពីរដូវកាលមុន បានដាក់ការប្តេជ្ញាការពារយ៉ាងក្តៅគគុកនៃពានរង្វាន់របស់ពួកគេរហូតមកដល់ពេលនេះ។
បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី 9 ក្នុងតារាង បន្ទាប់ពីបានចាញ់ 5 ប្រកួតក្នុងចំណោម 8 ប្រកួតចុងក្រោយនៅ Serie A ហើយថ្មីៗនេះត្រូវបានទម្លាក់ចេញពីការប្រកួតពានរង្វាន់អ៊ីតាលីខាប់ Coppa Italia ក្រោមថ្វីជើងក្រុមចំនូលថ្មី Frosinoneដោយលទ្ធផល 4-0 ។
នៅក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យក្រុមដែលដួលសន្លប់របស់គាត់រស់ឡើងវិញ ប្រធាន Napoli លោក Aurelio De Laurentiis បានបញ្ជូនកីឡាករទៅសណ្ឋាគារសម្រាប់ការសម្រាករយៈពេលមួយសប្តាហ៍ដែលគេស្គាល់ថាជា ‘ritiro’ មានន័យថា “ដកចេញអោយនៅឯកោ។ក្រុមនេះត្រូវបានកាត់ផ្តាច់ពីមិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវបានគេរំពឹងថានឹងហ្វឹកហាត់យ៉ាងខ្លាំងពេញមួយកន្លែងស្នាក់នៅរបស់ពួកគេ។
ការការពារតំណែងជើងឯក Serie A របស់ពួកគេតែងតែមានបញ្ហាបន្តិចបន្តួចជាពិសេសបន្ទាប់ពីអ្នកចាត់ការ Luciano Spalletti បានចាកចេញពីក្លឹបទៅកាន់តំណែងនៅប្រទេសអ៊ីតាលីនៅចុងរដូវកាលនេះ៕
សុវត្ថិភាពនៅកន្លែងការងារកំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កីឡាករបាល់ទាត់ ដែលត្រូវប្រឈមមុខនឹងការផ្ទុះឆេះ និងកាំជ្រួចដែលត្រូវគប់ចេញពីកន្លែងអង្គុយមើល ការលុកលុយក្នុងទីលាន និងអ្នកគាំទ្រជេរប្រមាថដោយពាក្យសំដី។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធកីឡាកបាល់ទាត់អាជីពអន្តរជាតិ(FIFPRO) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា ២០២៤។
សហជីពកីឡាករសកលបាននិយាយថា កីឡាករបាល់ទាត់ជាច្រើនបានត្អូញត្អែរថា ពួកគេជារឿយៗត្រូវទទួលយកការឈ្លានពានដោយស្ងៀមស្ងាត់ ជាជាងនិយាយអំពីវា ព្រោះខ្លាចធ្វើឲ្យប៉ះពាល់ដល់ឱកាសការងាររបស់ពួកគេ។
នៅក្នុងរបាយការណ៍កម្រាស់២៨ ទំព័រដែលមានចំណងជើងថា «ផលប៉ះពាល់នៃអំពើហិង្សាចំពោះកីឡាករបាល់ទាត់នៅកន្លែងធ្វើការរបស់ពួកគេ” កីឡាករម្នាក់បានសម្ភាសន៍ថា៖ «ខ្ញុំមានអារម្មណ៍ថា កីឡាករកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងកីឡដ្ឋានដែលឈានដល់ចំណុចមួយដែលអ្នកខ្លះគិតថាពួកគេមានសិទ្ធិធ្វើអ្វីតែពួកគេពិតជាមិនអាចធ្វើបាន។
របាយការណ៍នេះគឺផ្អែកលើការសម្ភាសន៍ទៅលើកីឡាករ ការស្ទង់មតិរបស់សហជីពជាតិចំនួន 41 ដែលស្រាវជ្រាវដោយលោកវេជ្ជបណ្ឌិត Joel Rookwood នៃសាកលវិទ្យាល័យ University College Dublin ។ ការរំលោភបំពានអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមួយ ៨៨ភាគរយនៃសហជីពដែលនិយាយថាការគំរាមកំហែងនៃអំពើហិង្សានាំទៅដល់ការលេងមិនល្អដល់កីឡាករហើយ ៨៣ ភាគរយនិយាយថាវារួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។
៩៨ភាគរយដែលរាយការណ៍ដោយសហជីពបានអោយដឹងថា ពួកគេនឹងស្វាគមន៍ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា ដូចជាម៉ាស៊ីនស្កេនសុវត្ថិភាព និងការសម្គាល់ផ្ទៃមុខ ដើម្បីចាប់ និងឃាត់ខ្លួនជនល្មើស ខណៈ ៨៨ ភាគរយនិយាយថា ក្លឹបគួរតែត្រូវធ្វើបន្ថែមទៀតដើម្បីហាមឃាត់អ្នកគាំទ្រដែលមានអំពើហិង្សា។
របាយការណ៍បានបន្តថា ក្លឹប លីក និងសហព័ន្ធមានទំនួលខុសត្រូវក្នុងការធានាថា កីឡាករបុគ្គលិក មានបរិយាកាសការងារប្រកបដោយសុវត្ថិភាព ដើម្បីអនុវត្តនៅកម្រិតកំពូលរបស់ពួកគេ។
កាំជ្រួចបង្កការគម្រាមកំហែងខ្លាំងបំផុតចំពោះសុវត្ថិភាពអ្នកលេង ជាពិសេសអ្នករក្សា ដោយសារតែភាពជិតស្និទ្ធរបស់ពួកគេជាមួយអ្នកគាំទ្រ។ ពីរភាគបីនៃសហជីពដែលបានស្ទង់មតិបាននិយាយថាអ្នកគាំទ្រគប់វត្ថុគឺជាកង្វល់មួយដែលកើតឡើងញឹកញាប់បំផុត៕
នៅលើលោកនេះគ្មានអាថ៌កំបាំងទេ ដោយគ្រាន់តែត្រូវការពេលវេលាយូរឬឆាប់តែប៉ុណ្ណោះ។ ជាក់ស្តែងណាស់ជុំវិញរឿងខ្សែប្រយុទ្ធ Messi មិនត្រូវបានគេអនុញ្ញាតិឲ្យហែរពាន World Cup ដែលលោកបានឈ្នះនៅប្រទេសកាតាឆ្នាំ២០២២ ត្រូវបានប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បង្ហាញពីមូលហេតុ ។
តើអ្វីជាមូលហេតុចម្បងជុំវិញរឿងនេះ?
នៅក្នុងបទសម្ភាសន៍ជាមួយ Migue Granados កាលពីឆ្នាំមុន Messi បានសារភាពថាខ្ញុំមិនសប្បាយចិត្ត នៅទឹកដីបារាំង Parc des Princes ហើយហាក់ដូចជាខកចិត្តចំពោះការហាមខ្ញុំមិនឲ្យដើរហែរពានបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ Messi បានថ្លែងថា វាអាចយល់បាន។ យើងស្ថិតក្នុងស្ថានភាពមួយដែលយើង [អាហ្សង់ទីន] ជាជើងឯកពិភពលោក ហើយវាជាកំហុសរបស់យើងដែលថាពួកគេ [បារាំង] មិនបានឈ្នះជើងឯកម្តងទៀត។
ដើម្បីសងជំងឺចិត្តកីឡាករMessi លោក Al-Khelaifi ឥឡូវនេះបានបង្ហើបថា ខ្ញុំមិនអាចអនុញ្ញាតឱ្យ Messi ប្រារព្ធពិធីហែពាននៅ Parc des Princes បានទេ ព្រោះ Mbappe ដែលជាមិត្តរួមក្រុមជាមួយMessi កំពុងស្ថិតក្លឹបParis Saint-Germain ដែលគាត់គឺជាអ្នកចាញ់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RMC TV លោក Al-Khelaifi បាននិយាយថា «សម្រាប់ខ្ញុំ ដូចខ្ញុំបាននិយាយចឹងថា ប្រសិនបើមាននរណាម្នាក់និយាយអំពីការពិត ដែលថាយើងមិនបានអបអរសាទរគាត់(Messi)គ្រប់គ្រាន់បន្ទាប់ពីគាត់បានឈ្នះការប្រកួត World Cup យើងនៅប្រទេសបារាំង ហើយគាត់បានឈ្នះទៅលើកីឡករបារាំងKylian។ យើងជាក្លឹបបារាំង។ ខ្ញុំក៏មិនចង់ឲ្យកីឡដ្ឋានទាំងមូលប្រឆាំងMessiដែរ។ ខ្ញុំគិតថាយើងត្រូវតែគោរពគាត់។ យើងត្រូវតែគោរពប្រទេសដែលគាត់បានចាញ់ មិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមបារាំង និងអ្នកគាំទ្ររបស់យើងផងដែរ»
Messi ស៊ុតបញ្ចូលទីបាន 32 គ្រាប់ក្នុងការបង្ហាញខ្លួន 75 ដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងដោយបានឈ្នះពានរង្វាន់ Ligue 1 ប៉ុន្តែអ្វីដែលប្រជាជនបារាំងមិនសប្បាយចិត្តដែរនោះដោយសារតែគាត់មិនអាចជួយក្លឹបឈ្នះពានឆេមពានលីគហើយថែមទាំងចាកចេញពីទឹកដីបារាំងទៅលេងឲ្យក្លឹបInter Miami នៅអាមេរិកទៀត។នេះក៏អាចចាត់ទុកថាជាហេតុផលបន្ទាប់បន្សំដែរ៕
ព័ត៌មានកីឡាអាស៊ី
ខ្សែប្រយុទ្ធ Tran Duc Hanh របស់ក្រុមបាល់ទះ Ha Tinh នឹងក្លាយជាកីឡាករបាល់ទះបុរសដំបូងគេក្នុងពិភពបាល់ទះវៀតណាមដែល ត្រូវបានអញ្ជើញ ហើយនឹងទៅប្រកួតនៅក្រៅប្រទេសនៅឆ្នាំ 2024 ។
នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន និងការប្រកួតកីឡាខេត្ត Ha Tinh – លោកស្រី Phan Thi Thu Huong បាននិយាយជាមួយ SGGP នៅថ្ងៃទី 11 ខែមករានេះថា៖«យើងបានទទួលសំណើជាផ្លូវការពីក្រុមកម្ពុជា ដែលបង្ហាញពីបំណងចង់អញ្ជើញកីឡាកររបស់យើងឱ្យចូលរួម»។
កីឡាករ Tran Duc Hanh នឹងទៅប្រកួតប្រជែងក្នុងពានរង្វាន់នេះហើយ ថ្ងៃនេះ យើងបានផ្ញើរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Tinh អំពីករណី Tran Duc Hanh ដើម្បីសុំគោលការណ៍ផ្ទេរចេញ»។
ជាមូលដ្ឋាន មជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រកួតប្រជែងកីឡាខេត្តតែងតែបង្កើតលក្ខខណ្ឌ និងគាំទ្រដល់កីឡាករក្នុងការប្រកួត ដើម្បីលើកកម្ពស់សមត្ថភាពអាជីពរបស់ពួកគេ ឱ្យបានល្អ ក៏ដូចជានាំមកនូវរូបភាពដ៏ស្រស់ស្អាតដល់កីឡាបាល់ទះខេត្ត Ha Tinh ។ ការប្រកួតនៅក្រៅប្រទេសរបស់ Duc Hanh នឹងទទួលបានបទពិសោធច្រើនសម្រាប់អត្តពលិកខ្លួនឯង។
យោងតាមការចែកចាយជាផ្លូវការ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃរបស់កម្ពុជា បានបង្ហាញបំណងខ្ចីជើងកីឡាករ Tran Duc Hanh មកកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាបាល់ទះតេជោលីគ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ខែមករា ដល់ថ្ងៃទី ១៨ ខែកុម្ភៈ។
ស្ទើរតែប្រាកដណាស់! Tran Duc Hanh នឹងទៅប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួត។ នេះមានន័យថា គាត់កីឡាកបាល់ទះរបុរសដំបូងគេក្នុងកីឡាបាល់ទះវៀតណាមដែលនឹងចេញទៅប្រកួតនៅក្រៅប្រទេសនៅឆ្នាំ២០២៤។ បច្ចុប្បន្នបាល់ទះវៀតណាមមានកីឡាករទៅលេងនៅប្រទេសជប៉ុន និងថៃ ប៉ុន្តែពួកគេសុទ្ធសឹងជាកីឡាការិនី។
តំណាងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងប្រកួតប្រជែងកីឡាខេត្ត Ha Tinh បាននិយាយថា បន្ទាប់ពី Duc Hanh បញ្ចប់ការប្រកួតនៅប្រទេសកម្ពុជា គាត់នឹងត្រលប់មកមាតុប្រទេសវិញ ដើម្បីត្រៀមប្រកួតលក្ខណៈអាជីពក្នុងដំណាក់កាលទី១ នៃការប្រកួតកីឡាបាល់ទះថ្នាក់ជាតិឆ្នាំ ២០២៤។
កាលពីឆ្នាំមុន ក្រុមបាល់ទះបុរស Ha Tinh ទទួលបានចំណាត់ថ្នាក់លេខ 4 ក្នុងការប្រកួតកីឡាបាល់ទះថ្នាក់ជាតិឆ្នាំ 2023 ហើយ Tran Duc Hanh ជាប្រធានក្រុមនេះ។
១-ការបោះជំហានទៅរកជម្រើស១១នាក់ដំបូង
Dragusin បានធ្វើការសម្រេចចិត្តដ៏លំបាកមួយថាតើត្រូវជ្រើសរើសយកក្លឹបTottenham ឬ Bayern។ ទោះជាយ៉ាងណាក្តីនាទីចុងក្រោយគាត់បានទម្លាក់ចុងប៊ិចចុះហត្ថលេខាជាមួយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ការរើសយកក្លឹបក៏ដោយសារតែលោកចង់មានឱកាសលេងឲ្យបានច្រើនជាប់ជម្រើស១១នាក់ដំបូង។
ប្រសិនបើគាត់ទៅBayern គាត់នឹងក្លាយជាកីឡាកករខ្សែការពារជម្រើសទី៤ដោយសារតែពេល គ្មានខ្សែការពារ Kim Min-jae សម្រាប់ខែក្រោយក្លឹបរបស់លោក Thomas Tuchel នៅមាន Matthijs de លេងជាមួយ Dayot Upamecano ។ នៅពេលដែល Kim ត្រលប់មកវិញ Dragusin នឹងក្លាយជាខ្សែការពារកណ្តាលជម្រើសទី ៤របស់ក្លឹប។ ឥឡូវនេះខ្សែការពារ Dragusin មិនត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករដំបូងនៅ Spurs តែយ៉ាងណាក៏នៅមានឱកាសច្រើនជាងនៅBayern។
២-ឥទ្ធិពលគ្រូបង្វឹក
លោក Ange Postecoglou គ្រូបង្វឹករបស់ Tottenhamគឺជាអ្នកដឹកនាំដ៏គួរឱ្យស្រឡាញ់និងពូកែទាក់ទាញកីឡាករនៅក្នុងទីផ្សារដោះដូររដូវក្តៅហើយជាក់ស្តែងណាស់លោកបានបញ្ចុះបញ្ចូលកីឡាករ James Maddison និង Micky van de Ven ឱ្យចុះហត្ថលេខាសម្រាប់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបផ្សេងក៏ដោយ។
កីឡាករដែលបានចូលរួមជាមួយTottenhamក្នុងរដូវកាលនេះបាននិយាយសរសើរគ្រូបង្វឹកសញ្ជាតិក្រិករូបនេះ។Maddison បាននិយាយថាខ្ញុំមានទំនុកចិត្តលើលោក Ange ។មនុស្សគ្រប់គ្នាចូលមកដោយស្នាមញញឹមនៅលើមុខរបស់ពួកគេព្រោះពួកគេដឹងថាពួកគេនឹងរៀនអ្វីថ្មី ហើយយើងនឹងធ្វើការជាមួយបាល់ដើម្បីលេងបាល់ទាត់។
៣-ទំនាក់ទំនងជាមួយក្លឹបJuventus
លោកFabio Paratici អាចនឹងលែងត្រូវបានជួលជាផ្លូវការដោយ Tottenham ទៀតហើយ ប៉ុន្តែនាយកក្លឹបសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេជឿថាលោកនៅតែផ្តល់យោបល់ដល់ក្លឹបនេះដដែល។
ឥទ្ធិពលរបស់លោកមានភាពច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងមួយចំនួនរបស់ Spurs ចាប់តាំងពីលោក Ange បានចូលរួមជាមួយក្លឹប។ លោកParatici ដែលទំនាក់ទំនងជាមួយ Juventus បានជួយ Spurs ធ្វើកិច្ចព្រមព្រៀងសម្រាប់ Romero, Kulusevski និង Rodrigo Bentancur ហើយលោកបានដឹងយ៉ាងច្បាស់អំពី Dragusin ក្នុងពេលវេលាដែលលោកនៅទីក្រុង Turinជានាយកក្លឹបJuventus ។
ខ្សែការពាររូបនេះបានចូលក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Andrea Pirlo ក្នុងរដូវកាល 2020/21 ទោះបីជាគាត់បានបង្ហាញខ្លួនត្រឹមតែ 4 ដងសម្រាប់ Old Lady មុនពេលត្រូវបានបញ្ជូនទៅឱ្យខ្ចីជើងចំនួន ៣ដងក៏ដោយ។ Dragusin បានចូលរួមជាមួយក្រុម Genoa ជាអចិន្ត្រៃយ៍ក្នុងខែមករា ឆ្នាំ 2023 ហើយចាប់តាំងពីពេលនោះមក គាត់ពិតជាពូកែ។ការស្គាល់របស់ Dragusin ជាមួយ Paratici អាចជួយ Tottenham ក្នុងការចរចា។
៤-កេរ្ត៍ឈ្មោះបាល់ទាត់ Premier League
Premier League គឺជាលីគដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងពិភពលោក ហើយឱកាសសម្រាប់ Dragusin ដើម្បីសាកល្បងខ្លួនឯងប្រឆាំងជាមួយក្រុមធំដូចជាមួយក្រុម Manchester City, Liverpool និង Arsenal នឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់គាត់៕