ព័ត៌មានកីឡាជាតិ
បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពីជាងមួយឆ្នាំមុន ពេលនេះការពិតបានកើតឡើងហើយ។
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
ក្នុងចំណោមជ័យជម្នះ៦លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។
មូលហេតុនេះហើយបានជា Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីបំបែកកំណត់ត្រាគឺទី១សងសឹកឲ្យមិត្តរួមជាតិ និងទី២ធ្វើឲ្យប្រាកដច្បាស់ថា រូបគេជាកីឡាករឥណ្ឌូណេស៊ីទី១ដែលទទួលបានជ័យជម្នះលើ ចាន់ រតនា ដែលរហូតដល់ពេលនេះមិនទាន់មានកីឡាករឥណ្ឌូណេស៊ីណាម្នាក់ឈ្នះជើងខ្លាំងកម្ពុជាឡើយ។
ក្រោយពេលប្រកាសចង់ជួប ចាន់ រតនា ប៉ុន្តែមិនបានជួបតាមបំណងប្រាថ្នា កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានទៅប្រកួតជាមួយកីឡាករចិន Pengshuai Liu និងបានយកឈ្នះក្នុងទឹកទី១ដោយកណ្តាប់ដៃ។ តាមរយៈជ័យជម្នះនេះធ្វើឲ្យរូបគេឡើងប្រកួតឈ្នះ៥លើកជាប់គ្នាក្នុងចំណោមប្រវត្តិប្រកួត៦ដងនៅសង្វៀន ONE។
ក្នុងចំណោមជ័យជម្នះទាំង៥ដងនេះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ចំណែកអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានឡើងប្រកួតទេគិតចាប់តាំងពីចាញ់កីឡាករចិន Wei Xie កាលពីខែធ្នូ ឆ្នាំ២០២០ពោលគឺរយៈពេលជាងមួយឆ្នាំហើយ។ រូបគេបានទៅលេងប្រពន្ធកូននៅប្រទេសបារាំង និងទើបតែវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
សម្រាប់ការជួប Eko Roni Saputra នេះគឺ ចាន់ រតនា ត្រូវមានកាតព្វកិច្ចពីរសំខាន់គឺទី១ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនឲ្យបានជោគជ័យលើកីឡាករឥណ្ឌូណេស៊ី និងទី២ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni៕
អត្ថបទ៖ ONE Championship
ក្រឡែកទៅមើលក្លិប Youngchester FT ដែលជាក្លិបមួយ ចូលចិត្តប្រើប្រាស់កីឡាករវ័យក្មេងនាពេលកន្លងមក ស្ថិតនៅក្នុងពូល C ដែលមាន ក្លិប Ov Mal FC ក្លិប F1 Sport Club និងក្លិប Alpha FT ។ ក្នុងនោះដែរ លោក ផៃ បរិញ្ញា ជាគ្រូបង្វឹក ក៏បានសម្តែងក្តីកង្វល់ផងដែរ ដែលក្លិបរបស់ខ្លួន ត្រូវប្រឈមមុខជាមួយក្រុមជើងឯករង ឆ្នាំ២០២០ Ov Mal FC និង Alpha FT ដែលជាក្លិបថ្មី ប៉ុន្តែសំបូរទៅដោយអតីតកីឡាកររបស់ក្លិប Downtown Sport និង សសយក កំចាយមារ។
គ្រូបង្វឹកវ័យក្មេងរូបនេះ រៀបរាប់ប្រាប់គេហទំព័រ B8-sport.com ឲ្យដឹងថា៖ «ក្នុងឆ្នាំនេះ សម្រាប់ពួកយើងផ្ទាល់មិនទាន់ហ៊ានរំពឹងថាអាចឆ្លងទៅវគ្គបន្តឡើយ ដោយសារតែការចាប់ពូលមក ពួកយើងត្រូវជួបសុទ្ធតែជាក្រុមខ្លាំង ដូច្នេះខ្ញុំគិតថាវានឹងពិបាកសម្រាប់ពួកយើង ជាក្រុមប្រើប្រាស់កីឡាករវ័យក្មេង ប៉ុន្តែទាល់តែរង់ចាំមើលការប្រកួត ជាមួយនឹងសំណាងផ្សារភ្ជាប់ជាមួយគ្នាដែរ»។
គ្រូបង្វឹកកាន់អាជ្ញាបណ្ណ AFC Futsal Level 1 បន្ថែមឲ្យដឹងទៀតថា៖ «គោលការណ៍ប្រើប្រាស់កីឡាករវ័យក្មេង របស់ក្លិប Youngchester FT គឺនៅតែមាន មិនថាឆ្នាំនេះ ឬឆ្នាំបន្ទាប់ឡើយ ដោយខ្ញុំបាទនៅប្រកាន់ភ្ជាប់គោលជំហរចង់ឲ្យពួកគេបានបង្ហាញសមត្ថភាពឲ្យបានគ្រប់ៗគ្នា ក្នុងព្រឹត្តិការណ៍នានា នៃវិស័យបាល់ទាត់ក្នុងសាលនេះតែម្តង»
អគ្គលេខាធិការក្លិបបាល់ទាត់កងយោធិពលខេមរៈភូមិន្ទលោក ខូវ ឆាយបានផុសក្នុងបណ្ដាញសង្គមហ្វេសបុករបស់លោក ថាសូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅបើលីគកម្ពុជាមិនសូវមានអ្នកទិញសំបុត្រទៅទស្សនាផងនោះ។
ការប្រកួតបើកឆាកនៃលីកកំពូលកម្ពុជា ក៏ដូចជាការប្រកួតក្នុងលីគទី២រវាងក្រុមខ្លាំងទាំង៤នៅថ្ងៃទី០៦ខែមិនា បុរសជោគជាំនិងវិស៍យបាល់ទាត់កម្ពុជារូបនេះបាននិយាយថា មានអ្នកចូលរួមទស្សនាផ្ទាល់នៅទីលាន Tiffy Army Stadium និង Cambodia Airway Stadium ប្រហែលជាង500នាក់ដូចគ្នា។ នេះហើយជាសន្ទុះនៃការគាំទ្របាល់ទាត់លីគកម្ពុជា បើធៀបនឹងអ្នកគាំទ្រលីគវៀតណាមដែលមានអ្នកគាំទ្រជាមធ្យម10,000នាក់រាល់ការប្រកួត។
«សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅ យើងគ្មានថ្ងៃលេងឈ្នះវៀតណាម រឺ ថៃទេបើលីគយើងនៅតែបែបនេះ ហើយសូមកុំបន្ទោសប្រធានសហព័ន្ធ កុំបន្ទោសគ្រូជំរើសជាតិ កុំបន្ទោសកីឡាករ កុំបន្ទោសប្រធានក្លឹបទាំងអស់ យើងបានធ្វើអស់ហើយ ម្នាក់ៗចំណាយពី50ម៉ឺនទៅដល់រាប់លានដុល្លាក្នុង1ឆ្នាំដើម្បីអភិវឌ្ឍន៍បាល់ទាត់ខ្មែរ»។
លោកបន្តថា៖«បងប្អូនអ្នកគាំទ្រគួរសួរខ្លួនឯងវិញថាបានធ្វើអ្វីខ្លះដើម្បីបាល់ទាត់ជាតិយើង? បើសំបុត្រទស្សនាផ្ទាល់តែ5,000ទៅ10,000រៀលមិនហ៊ានចំណាយផង តើក្លឹបនិមួយៗមានថវិកាមកពីណាមកអភិវខ្ឍន៍កីឡាករដើម្បីជំរើសជាតិឈ្នះស៊ីហ្គេម2023»។
ដោយឡែក! សម្រាប់លោក Keisuke Honda ក៏បង្ហាញភាពភ្ញាក់ផ្អើលផងដែរអំពីអ្នកគាំទ្រមកទស្សនាក្នុងការប្រកួតបាល់ទាត់កម្រិតពានក្នុងស្រុកដែលមិនសូវមានមកចូលរួមបើធៀបជាមួយការប្រកួតរបស់ក្រុមជម្រើសជាតិគ្រប់កម្រិត។ លោកបានទៅចូលរួមក្នុងការប្រកួតពាន Cambodian Super Cup រវាងវិសាខានិងក្រោន និងការប្រកួតក្នុងលីគនានានៃសប្ដាហ៍ទីមួយនេះផងដែរ៕
ព័ត៌មានកីឡាអន្តរជាតិ
សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានពន្យល់ពីកត្តាចំបងថាហេតុអ្វីបានជាពួកគេមិនបញ្ជូនក្រុមជម្រើសជាតិនារីទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេស វៀតណាម។
ការសម្រេចឱ្យក្រុមបាល់ទាត់នារីមិនចូលរួមប្រកួតកីឡា SEA Games របស់វៀតណាម ត្រូវបានធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីបានគិតគូរពីភាពខ្លាំងរបស់គូប្រកួតនៅលើឆាកអន្តរជាតិ និងសមិទ្ធិផលរបស់កីឡាការិនីជម្រើសជាតិរបស់ប្រទេសក្នុងការប្រកួតពីរលើកមុន។
ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់នារីនៃសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី FAM លោក Datuk Suraya Yaacob បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីគិតគូរពីការពិតដែលថាក្រុមជម្រើសជាតិមិនទាន់បង្ហាញសក្តានុពលក្នុងការប្រជែងនៅលើឆាកក្នុងតំបន់នៅពេលនេះនោះទេ។
យោងតាមក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (MOC) ដែលបែងចែកការប្រកួតកីឡាស៊ីហ្គេម ដោយផ្អែកលើប្រភេទ A និង B ដោយផ្អែកលើសក្ដានុពលក្នុងការឈ្នះមេដាយមួយ លោក Suraya បាននិយាយថា FAM មានទស្សនៈថា ឱកាសនៃការឈ្នះមេដាយមានតិចតួចដោយផ្អែកលើការអនុវត្តបច្ចុប្បន្ន។
“ព័ត៌មានដែលយើងបានរកឃើញគឺថា ក្រុមដែលបានជ្រើសរើសដូចជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា ក៏ដូចជាហ្វីលីពីន មានប្រៀបពិបាកសម្រាប់ក្រុមជម្រើសជាតិយើងដែលប្រកួតប្រជែងនៅពេលនេះ”។
លោកបានមានប្រសាសន៍ថា៖ “បន្ទាប់ពីគិតគូរពីលទ្ធផលក្រុមជម្រើសជាតិក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ហើយផ្អែកលើលទ្ធផលបច្ចុប្បន្ន យើងសម្រេចចិត្តមិនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកនេះ”។
ក្រុមរបស់លោក Jacob Joseph បានចាញ់មីយ៉ាន់ម៉ា និងហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់វគ្គ៤ចុងក្រោយក្នុងពូល A ក្នុងព្រឹត្តិការណ៍ SEA Games 2019។ នៅចំពោះមុខអ្នកគាំទ្រផ្ទាល់ក្នុងឆ្នាំ ២០១៧ ក្រុមរបស់លោក Jacob បានចាញ់ ៤ ប្រកួតគឺ ១-២ ក្រោមថ្វីជើងហ្វីលីពីន ០-៥ ក្រោមថ្វីជ់ងមីយ៉ាន់ម៉ា និក្រុមថៃវៀតណាម៦ទល់០ដូចគ្នា។
លោក Suraya បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តមិនបញ្ជូនក្រុមទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាម ត្រូវបានធ្វើឡើងមុនពេលការប្រកួតរយៈពេលពីរឆ្នាំ ដែលគ្រោងនឹងធ្វើឡើងក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលដល់ខែឧសភា ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃមេរោគ COVID-19។
ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងបន្ទាប់ពីគិតគូរពីគុណផលលេងរបស់ជម្រើសជាតិនារី ក្នុងវគ្គជម្រុះនៃ Asian Cup នៅប៉ាឡេស្ទីនក្នុងខែកញ្ញា ឆ្នាំ 2021 ដែលជាការប្រកួតតែមួយគត់របស់ក្រុមជម្រើសជាតិក្នុងរយៈពេលពីរឆ្នាំ។ ក្នុងការប្រកួតជម្រុះ ក្រុមរបស់ Jacob បានចាញ់ថៃ ០-៤ មុនពេលផ្ដួលប៉ាឡេស្ទីន ២-០។
យោងតាម Suraya ទោះបីជាជម្រើសជាតិនារីអាចលេងបានក្រោមការដឹកនាំរបស់ Steffi Sarge Sergeant Singh, Nurul Azurin Mazlan, Andrea Lee និង Henrietta Justine ក៏ដោយ FAM មានការព្រួយបារម្ភថាការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍក្រុមជម្រើសជាតិនាីទាំងមូលនឹងមានការរារាំង ប្រសិនបើពួកគេក្លាយជាក្រុមចាញ់គេរហូតនៅវៀតណាម។
នៅពេលសួរអំពីការចូលរួមក្នុងប្រទេសប៉ាឡេស្ទីនកាលពីឆ្នាំមុន លោក Suraya បានសង្កត់ធ្ងន់ថា រាល់សមាជិកសម្ព័ន្ធ ឬរដ្ឋជាសមាជិករបស់ AFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) តម្រូវឱ្យចូលរួមក្នុងការប្រកួតកម្រិតអាយុតាមតំបន់ និងទ្វីប ដើម្បីបំពេញលក្ខខណ្ឌជាសមាជិកសម្ព័ន្ធ។ .
“FAM ប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងការប្រកួតទាំងអស់ដែលរៀបចំដោយ AFC និងក្រោមការឧបត្ថម្ភរបស់ AFF ពីព្រោះគ្រប់ប្រទេសជាសមាជិកគឺតម្រូវឱ្យធ្វើដូច្នេះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រឹត្តិការណ៍កីឡាដូចជា ស៊ីហ្គេម និងកីឡាអាស៊ី ក្រោមការឧបត្ថម្ភរបស់ OCM យើងផ្តល់ជម្រើសក្នុងការសិក្សាគ្រប់ជម្រើសដែលមាន»។
Suraya ក៏បានពន្យល់ថា FAM កំពុងរៀបចំផែនការយុទ្ធសាស្រ្តដើម្បីពង្រឹងការប្រកួត Tun Sharifah Rodziah Cup ដើម្បីបង្កើតជាលីគនារីតាមតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់មូលដ្ឋានគ្រឹះត្រឹមត្រូវទាក់ទងនឹងរចនាសម្ព័ន្ធការប្រកួតក្នុងស្រុក។
“អ្វីដែលសំខាន់នាពេលនេះគឺ FAM កំពុងព្យាយាមពង្រឹងការប្រកួតលីគក្នុងស្រុកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណទេពកោសល្ យដែលអាចបង្ហាញនៅលើឆាកស៊ីហ្គេម និងបន្ទាប់មកអាស៊ី។
លោកបានបន្ថែមថា៖ “រដ្ឋ និងក្លឹបកាន់តែច្រើនដែលកំពុងតែធ្វើឱ្យកីឡាបាល់ទាត់នារីមានភាពសកម្មនៅថ្នាក់មូលដ្ឋាន ស្រុក និងថ្នាក់រដ្ឋ វានឹងកាន់តែងាយស្រួលសម្រាប់ FAM ក្នុងការរំលេចទេពកោសល្យឱ្យមានភាពល្បីល្បាញជាអន្តរជាតិ”។
លោក គឹម ភក្ដីគ្រូបង្វឹកក្លិបបឹងកេតបាននិយាយថា ទោះបីជា Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំណែងបម្រើការពារប៉ុន្តែយ៉ាងណាក្ដីគាត់មិនអាចបន្តប្រើទម្រង់លេងមានខ្សែបម្រើការពារនេះទេព្រោះគាត់ត្រូវផ្លាស់ប្ដូរក្បួនលេងថ្មីតាមទម្រង់លេងរបស់កីឡាករ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតរសៀលនេះលោកបានឆ្លើយតប ក្រោយអ្នកសារព័ត៌មានសួរថា តើ Alexandre Cardoso អាចជំនួសតំណែង Hikaru Mizuno ក្នុងតំបន់បម្រើការពារបានកម្រិតណា?
«ជាធម្មតា! យើងមានការផ្លាស់ប្ដូរហើយ! ពិសេសកីឡាករបរទេស កាលណាមានការផ្លាស់ប្ដូរ របៀបលេងក៏យើងត្រូវផ្លាស់ប្ដូរដែរ។ តួនាទីរបស់ Alex (Alexandre Cardoso)និង Mizuno គាត់អាចជំនួសគ្នាបាន គ្រាន់តែផ្លាស់ប្ដូររបៀបលេងទៅតាមទម្រង់របស់កីឡាករនីមួយៗ។ ដូច្នេះពេលយើងផ្លាស់ប្ដូរកីឡាករ យើងផ្លាស់ប្ដូរគម្រោងនៃការប្រកួតរបស់យើងមួយចំនួនដែរ។ ដូច្នេះវាមិនមានបញ្ហាក្នុងតំបន់កណ្ដាលហ្នឹងទេ ហើយយើងនឹងរៀបចំឱ្យបានល្អក្នុងការប្រកួតប្រជែងឆ្នាំនេះ»។
Hikaru Mizuno បានចំណាយពេលជាមួយក្លិបបឹងកេតតាំងពីរដូវកាល២០១៧ ដល់ឆ្នាំ២០២១ ហើយគាត់ជាតួរសំខាន់ជួយបឹងកេតឈ្នះពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧និង២០២០ដោយរ៉ាប់រង់តំណែងបម្រើការពារបានយ៉ាងល្អ ហើយពេលនេះគាត់ត្រឡប់ទៅលេងនៅព្រះខ័នរាជស្វាយរៀងវិញក្នុងរដូវកាល២០២២៕
លោក Leonardo ដែលជានាយកប្រតិបត្តិរបស់ Paris Saint Germain បានចាត់ទុកការនាំយក Sergio Ramos មកកាន់ទឹកដីបារាំង គឺ ជាកំហុសឆ្គងមួយ។
Ramos បានចាកចេញពី Real Madrid មកកាន់ PSG កាលពីដើមរដូវកាលដោយគ្មានតម្លៃខ្លួន ប៉ុន្តែ ការមកដល់ក្លិបថ្មី គឺ រូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានឡោះយ ដោយសារតែគេតែងតែជួបនូវបញ្ហាញាំញីរបួសជារឿយៗ។
លោក Leonardo បាននិយាយថា៖ «នៅពេលយើងចុះហត្ថលេខាជាមួយគាត់ គាត់មានសុខភាពល្អ។ គិតត្រឹមថ្ងៃនេះគាត់បានលេង៥ប្រកួត។ ជាអកុសល អ្វីដែលយើងបានគ្រោងទុកមិនបានកើតឡើងទេ។ វាពិបាកសម្រាប់គាត់ និងសម្រាប់មនុស្សគ្រប់គ្នា។ ថ្ងៃដែលយើងនិយាយថាគាត់មិនអាចលេងបានទៀតទេ អ្នករាល់គ្នានឹងច្បាស់ ពិតប្រាកដណាស់»។
“ប៉ុន្តែនេះមិនមែនជាករណីនោះទេ ទោះបីជាការលេងមិនបានធ្វើឱ្យគាត់ពិបាកក្លាយជាអ្នកដឹកនាំក៏ដោយ។ យើងនឹងរង់ចាំមុនពេលធ្វើការសន្និដ្ឋាន រដូវកាលមិនទាន់ចប់នៅឡើយទេ។ ប៉ុន្តែខ្ញុំមិនខ្លាចក្នុងការទទួលខុសត្រូវចំពោះកំហុសដែលខ្ញុំធ្វើនោះទេ»។
NEYMAR បានរិះគន់អតីតមិត្តរួមក្រុមរបស់គាត់ Xavi សម្រាប់ការជ្រើសរើសកីឡាករឱ្យលេងក្នុងក្រុម Barcelona ហើយរូបគេបានប្រាប់គាត់ឱ្យដាក់ Memphis Depay ចូលលេង ។
Depay ជាអតីតកីឡាកររបស់ PSV, Manchester United បានចូលរួមជាមួយ Barca ដោយគ្មានតម្លៃខ្លួនក្នុងរដូវក្តៅ បន្ទាប់ពីជោគជ័យជាមួយ Lyon អស់ជាច្រើនរដូវកាល។ ហើយគាត់ក៏បានចាប់ផ្តើមរដូវកាលបានយ៉ាងល្អជាមួយក្លឹបយក្្សក្នុងតំបន់សកាតាឡាន ដោយស៊ុតបញ្ចូលទីបានប្រាំបួនគ្រាប់ក្នុង 24 ប្រកួត។
ខណៈពេលដែល Depay ត្រលប់ទៅលេងក្នុងក្រុមវិញក្រោយជាពីរបួស Neymar បានផ្តល់ដំបូន្មានដល់អតីតមិត្តរួមក្រុមរបស់គាត់លោក Xavi ហើយឥឡូវនេះគាត់ បានក្លាយជាគ្រូបង្វឹករបស់ Barca ។ Neymar បានខលវីដេអូជាមួយ Depay នៅលើ Instagram ផ្ទាល់ដើម្បីអបអរសាទរកីឡាករហូឡង់ដែលទទួលបានការឧបត្ថម្ភជាមួយ Puma ថា៖ “នេះគឺជាសារមួយសម្រាប់ Xavi…. Xavi ដាក់ Memphis ឱ្យចូលលេង ព្រោះគាត់ស៊ុតបញ្ចូលទី!”។
ទោះជាយ៉ាងណាក៏ដោយ Depay អាចនឹងប្រឈមមុខនឹងការលំបាកទទួលបានកៅអី១១នាក់មកវិញ ស្របពេល Pierre-Emerick Aubameyang ដែលទិញចូលកាលពីខែមករាកំពុងលេងល្អ។ អតីតប្រធានក្រុម Arsenal ស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុង 6 ប្រកួតសម្រាប់ Barca រួមទាំងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹង Valencia ។
តែយ៉ាងណា! Depay អាចបង្ហាញខ្លួនឯងនៅក្នុង Europa League ។ Barca នឹងប្រកួតជាមួយ Galatasaray ក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលអាចគ្រង់តំណែងពាននេះ ។ យ៉ាងណាមិញ ក្រុមម្ចាស់ជើងឯក Europa League ប្រាំសម័យកាល Sevilla ក៏មិនទាន់ទៅណាដែរ។West Ham, Atalanta, Bayer Leverkusen និង RB Leipzig សុទ្ធតែនៅមានឱកាសលេងនិងដណ្ដើមយកពានរង្វាន់លំដាប់ទី២នៅអឺរ៉ុបមួយនេះ៕
ប្រែសម្រួល៖ The Sun
ក្រុមបឹងកេតអេហ្វស៊ីនឹងបើកទ្វារកីឡដ្ឋាន Cambodia Airway Stadium របស់ខ្លួនទទួលភ្ញៀវណាហ្គាវើលដ៏ក្នុងការប្រកួតបើកឆាកពានរង្វាន់ Cambodian Premier League 2022 ខណៈដែលបួនប្រកួតចុងក្រោយរបស់បឹងកេតមិនដែលឈ្នះណាហ្គាវើលដ៏នោះក្នុងលីគ។
បួនប្រកួតចុងក្រោយបឹងកេតចាញ់២និងស្មើ២ ខណៈដែលកាលពីរដូវកាល២០២១ថ្មីៗកន្លងមកទៅនេះ បឹងកេតរងបរាជ័យ ១ទល់០ និង៤ទល់២ក្នុងលីគទាំងពីរជើងតែម្ដង។តែយ៉ាងណាក្ដី! ឆ្លើយតបជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទអនឡាញមុនការប្រកួត លោកគឹម ភក្ដីគ្រូបង្វឹកបឹងកេតថាលទ្ធផលការប្រកួតចាស់ៗ គ្មានឥទ្ធិពលអ្វីមកលើការប្រកួតនៅថ្ងៃនេះទេ។ លោកថា៖
«ក្នុងវិស័យបាល់ទាត់យើងតែងតែមានប្រវត្តិជួបគ្នាបែបនេះ តែទោះបីជាយ៉ាងណា! យើងតែងតែផ្លាស់ប្ដូររៀងរាល់ការប្រកួត។ យើងមិនអាចដឹងស្ថានភាពនៃការប្រកួតឬលទ្ធផលមុននោះទេ ដូច្នេះហើយការធ្វើបានកម្រិតណារបស់កីឡាករគឺអាស្រ័យលើការរៀបចំលើទីលាន»។
«ដូច្នេះលទ្ធផលនៃការប្រកួតពីមុនៗមកមិនជះឥទ្ធិលពលមកលើការប្រកួតក្នុងពានរង្វាន់ Premier League រដូវកាលថ្មីនេះទេ។ យើងព្យាយាម ប្រឹងប្រែងកែប្រែប្រវត្តិនៃការប្រកួតឱ្យបានល្អ»។
បញ្ជាក់បន្ថែម! សម្រាប់ការប្រកួតនៅថ្ងៃនេះដែរក្រៅពីបឹងកេតជួបណាហ្គាវើល ក៏នៅមានគូដទៃទៀតគឺ៖កងយោធិពលខេមរៈភូមិន្ទ ប្រកួតជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ វេលាម៉ោង ០៣:៤៥ នាទីរសៀល អង្គរថាយហ្គឺរ ប្រកួតជាមួយ វិសាខា នៅកីឡដ្ឋាន ហនុមាន វេលាម៉ោង ០៣:៤៥ នាទីរសៀល ខណៈដែល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ គីរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង ០៣:៤៥ នាទីរសៀលត្រូវពន្យារពេលការប្រកួតដោយសារកីឡាកររបស់ម្ចាស់ផ្ទះស្វាយរៀងវិជ្ជមានកូវីដ១៩៕
រូបភាព៖បឹងកេត
Harry Maguire កំពុងបន្តរង់ការបំភ្លេចចោលពីសំណាក់មិត្តរួមក្រុមផ្លាស់សំលៀកបំពាក់ Manchester United ក្រោយរូបគេបញ្ហាមួយចំនួនជាមិត្តពួកគេ។
ប្រធានក្រុមរបស់ក្លិបមានកីឡដ្ឋានOld Trafford រូបនេះបង្ហាញទម្រង់លេងហាក់មិនសូវបានល្អប៉ុន្មានទេក្នុងរដូវកាលនេះ ទោះបីប្រកួតខ្លះត្រូវបានគេកត់ត្រាថាល្អ ហើយទម្រង់លេងរបស់គាត់បែបនេះត្រូវបានមិត្តរួមក្រុមរបស់គាត់បង្ហាញការមិនពេញចិត្តហើយដាក់ជាសំណួរថាហេតុអ្វីគាត់នៅតែបានលេងសឹងគ្រប់ប្រកួត។
កាសែត Mirror Sport បានបង្ហាញកាលពីខែមុន ពីរបៀបដែល Maguire និង Cristiano Ronaldo កំពុងជាប់គាំងក្នុងការប្រជែងអំណាចប្រធានក្រុម ហើយកីឡាករអង់គ្លេសសឹងតែបាត់បង់ស្លាកពាក់នៅដៃដ៏មានកិត្តិយសមួយនេះ។
ហើយឥឡូវនេះសមាជិកមួយចំនួននៃក្រុមបិសាចក្រហមកំពុងបង្ហាញចម្ងល់ជាឯកជននូវឱកាសដែលគាត់លេងនៅក្នុងក្រុមរបស់ Ralf Rangnick នេះបើយោងតាមកាសែត The Times ខណៈដែលពួកគេមានអារម្មណ៍ថាការសម្តែងលើទីលានរបស់គាត់មិនសមស្របនឹងស្តង់ដារខ្ពស់របស់ក្លឹបនោះទេ។
បញ្ហារកាំរកូសរបស់United ជាមួយ Maguire បានផ្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីខែតុលា បន្ទាប់ពីចាញ់ Leicester City 4-2 ហើយក្រុមបានធ្វើការប្រជុំគ្នាលើចំណុចខ្វះខាត។ កាសែត The Times អះអាងថា កីឡាករបានបង្ហាញមតិម្ដងម្នាក់ៗ ហើយម្នាក់ក្នុងចំណោមពួកគេបានចោទសួរការសម្រេចចិត្តរបស់ក្លឹបក្នុងការធ្វើឱ្យ Maguire ក្លាយជាប្រធានក្រុមត្រឹមតែរយៈពេលប្រាំមួយខែបន្ទាប់ពីការមកដល់ Leicester ។
អ្នកតំណាងរបស់ Maguire បានបដិសេធថាឧបទ្ទវហេតុនេះបានកើតឡើង ហើយអ្នកដែលជិតស្និទ្ធនឹងគាត់និយាយថាគាត់យកតួនាទីជាប្រធានក្រុម Unitedមកដាក់សម្ពាធលើក្រុមយ៉ាងខ្លាំងក្លា។ ពាក់កណ្តាលខែមុននេះ រូបគេបានយល់ព្រមចាកចចេញពីថ្ងៃឈប់សម្រាកមួយថ្ងៃដើម្បីធ្វើ Q&A ជាមួយក្លិបលើបញ្ហានេះ។គេមានជំនឿកាន់តែខ្លាំងឡើងនៅក្នុងបន្ទប់សំលៀកបំពាក់នៅ Old Trafford ថា Ronaldo នឹងជំនួស Maguire ជាប្រធានក្រុម ប៉ុន្តែតារាព័រទុយហ្គាល់រូបនេះនឹងកាន់តួនាទីដ៏មានអំណាចជាង។ Rangnick បានស្នើឱ្យ Ronaldo ណែនាំកីឡាករវ័យក្មេងនៅក្នុងក្រុម ដែលធ្វើអោយខ្សែការពារអង់គ្លេសមានអារម្មណ៍ថា ស្ថិតនៅក្រោមឥទ្ធិពលរបស់កីឡាករវ័យ 37 ឆ្នាំនៅក្នុងក្លឹបទៅវិញ។ព Maguire គិតថាកីឡាករមួយចំនួនកំពុងបាត់បង់ការគោរពចំពោះគាត់ ខណៈការគ្រប់គ្រងរបស់គាត់នៅក្នុងបន្ទប់ផ្លាស់ប្តូរបានថមថយ។
Ronaldo បានដាក់ខ្លួនគាត់ថាជាគំរូសម្រាប់ Jadon Sancho, Scott McTominay និង Marcus Rashford ប៉ុន្តែនេះត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ប្រធានក្រុម Maguire ។ Rangnick បានបន្តការពារប្រធានក្រុមដែលច្រានចោលការអះអាងថានឹងមានការផ្លាស់ប្តូរប្រធានក្រុមពាក់កណ្តាលរដូវកាល។
គាត់បាននិយាយកាលពីខែមុនថា៖ “Harry បានរងរបួស។ គាត់បានត្រលប់មកវិញ ហើយមានការប្រកួតដ៏ល្អជាមួយ West Ham ហើយខ្ញុំប្រាកដថាគាត់អាចលេងក្នុងកម្រិតដូចគ្នា”។
“របៀបដែលយើងកំពុងលេងឥឡូវនេះគឺថ្មីសម្រាប់គាត់ដែរ ព្រោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស គាត់ធ្លាប់លេងខ្សែការពារបី ហើយនៅទីនេះនៅ Manchester United ខ្សែការពារបួន ប៉ុន្តែនៅតែមិនសកម្មជាមួយការការពារបែបនេះនៅពេល យើងព្យាយាមហើយគាត់ព្យាយាមឈរជើងខាងមុខ ព្យាយាមការពារ”។
“នេះគឺជាអ្វីដែលថ្មីសម្រាប់គាត់ ហើយវានឹងចំណាយពេលខ្លះសម្រាប់គាត់ដើម្បីស៊ាំនឹងរឿងនោះ។ គាត់គឺជាប្រធានក្រុមរបស់យើង ហើយខ្ញុំមិនឃើញហេតុផលណាមួយដែលត្រូវផ្លាស់ប្តូរនោះទេ”៕