ព័ត៌មានកីឡាអន្តរជាតិ
Man United កំពុងតែពិចារណាលើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់រដូវក្តៅសម្រាប់អ្នកចាំទី Yassine Bounou របស់ Sevilla នេះបើយោងតាមការអះអាងរបស់ The Mirror ។
បិសាចក្រហមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកចាំទីសញ្ជាតិកាណាដាដែលកំពុងតែប្រជែងជាមួយក្លឹប Real Madrid លេខ 1 Thibaut Courtois សម្រាប់ពានរង្វាន់អ្នកចាំទី La Liga រដូវកាលនេះ។
United បានមើលការងារដ៏គួរអោយចាប់អារម្មណ៍របស់ Bono អស់ជាច្រើនខែ ហើយអាចមានបំណងចង់ធ្វើសកម្មភាពក្នុងតម្លៃ 25 លានផោនដើម្បីចុះហត្ថលេខាលើគាត់ មុនពេលគាត់ចុះកុងត្រាថ្មី។
ជាមួយនឹង David de Gea ចូលដល់ 18 ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Old Trafford បិសាចក្រហមចង់បាននរណាម្នាក់ប្រកួតប្រជែងខ្លាំងជាមួយគាត់។ ជាងនេះទៅទៀត ប្រសិនបើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះសម្រេចចិត្តចាកចេញនៅរដូវក្តៅនេះ United ចង់បានជម្រើសដ៏រឹងមាំមួយដើម្បីជំនួសគាត់។
Dean Henderson ទំនងជាមិនបន្តជាមួយបិសាចក្រហមទេបន្ទាប់ពីរដូវកាលនេះ ហើយនឹងទាមទារឱ្យមានការចាកចេញ បន្ទាប់ពីមិនទទួលបានម៉ោងប្រកួតក្នុងរដូវកាលនេះ។ Bono បានរក្សា Clean Sheet ចំនួន 12 ដងក្នុងការបង្ហាញខ្លួន 23 ដងនៅ La Liga ក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតទីពីរសម្រាប់អ្នកចាំទីនៅក្នុងលីគកំពូលអេស្ប៉ាញ។
ប្រភព៖ Mirror
បទសម្ភាសន៍នាពេលថ្មីៗនេះរបស់ Edwin van der Sar បានលើកឡើងថា Ajax ត្រៀមខ្លួនដើម្បីបាត់បង់ Erik ten Hag នៅរដូវក្តៅនេះហើយ។
នៅពេលសួរអំពីការចាប់អារម្មណ៍ពីក្លិបនៅបរទេសលើអ្នកចាត់ការវ័យ 52 ឆ្នាំ វីរបុរស Manchester United និងជានាយកប្រតិបត្តិ Ajax បានប្រាប់ទូរទស្សន៍ហូឡង់ RTL7 ថា៖ “នេះមានន័យថាយើងកំពុងធ្វើអ្វីមួយបានល្អដូចគ្នាជាមួយកីឡាករ”។
“នៅពេលយើងសម្តែងបានល្អ ការចាប់អារម្មណ៍នឹងមក។ ប្រសិនបើមានការចាប់អារម្មណ៍លើកីឡាករ ឬគ្រូបង្វឹករបស់យើង… យើងទាំងអស់គ្នាបានដឹងហើយថា កាលពីអតីតកាលយើងធ្លាប់ត្រូវគេចាកចេញទៅកាន់គោលដៅបន្ទាប់”។
“អ៊ីចឹងត្រូវតែធ្វើឱ្យប្រាកដថាយើងបានត្រៀមខ្លួនរួចជាស្រេចនៅពេលនោះ។ បញ្ជីត្រូវបានបំពេញរួចរាល់”។
បិសាចក្រហមត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការតែងតាំងលោក Ten Hag ជាអ្នកស្នងតំណែងរបស់ Ralf Rangnick សូម្បីតែបន្ទាប់ពី Ajax ធ្លាក់ចេញពី Champions League ដោយសារ Benfica ក៏ដោយ។ កាសែតល្បីៗរបស់ហូឡង់ក៏បានរាយការណ៍ផងដែរថាក្លឹបកំពុងស្វែងរកអ្នកជំនួសរួចហើយ ហើយនឹងមិនបញ្ឈប់ Ten Hag ពីការចាកចេញនោះទេ។
ប្រភព៖ RTL7 via MEN
Oakley Cannonier គឺជាក្មេងបាល់ដែលបានបោះបាល់ឱ្យ Trent Alexander-Arnold ទាត់បាល់ជ្រុងបានយ៉ាងលឿននិងបញ្ជូនឱ្យDivock Origi ស៊ុតបញ្ចូលទី ដ៏ល្បីល្បាញរបស់គាត់ក្នុងការវាយបកយកឈ្នះ FC Barcelona ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2019 ។
Oakley បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ដែលលេងឱ្យក្រុម Liverpool អាយុក្រោម 18 ឆ្នាំក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Derby Country ។
គាត់បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយ Liverpool កាលពីខែមករា ហើយឥឡូវនេះបានសង្គ្រោះបានមួយពិន្ទុសម្រាប់ក្រុមរបស់គាត់ជាមួយនឹងគ្រាប់បាល់ដំបូងរបស់គាត់។ អ្នកគាំទ្រនឹងសង្ឃឹមថាគាត់នឹងបន្តធ្វើបានល្អ និងរីកចម្រើនតាមរយៈការហ្វឹកហាត់និងលេងក្នុងសាលាយុវជនថ្នាលរបស់ Liverpool។
“The quick-thinking here” LFC’s Oakley Cannonier’s quick thinking to tee up Trent for THAT corner.⚽️ pic.twitter.com/Ka8gPJYlbv — The Anfield Wrap (@TheAnfieldWrap) July 7, 2021
“The quick-thinking here”
LFC’s Oakley Cannonier’s quick thinking to tee up Trent for THAT corner.⚽️ pic.twitter.com/Ka8gPJYlbv
— The Anfield Wrap (@TheAnfieldWrap) July 7, 2021
ព័ត៌មានកីឡាជាតិ
លោក Thomas Tuchel បានចេញមុខបដិសេធចំពោះរាល់ការចុះផ្សាយដែលបានលើកឡើងថា លោកនឹងចាកចេញពី Chelsea ដើម្បីទៅដឹកនាំ Manchester United។
លោក Tuchel បានចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Chelsea កាលពីឆ្នាំ២០២១ ហើយ នៅក្នុងរដូវកាលដំបូងរបស់លោក គឺ លោកបានជួយក្រុមឈ្នះពានរង្វាន់ Champions League ផងដែរ។ យ៉ាងណាក៏ដោយ បញ្ហាទណ្ឌកម្មមកលើ Chelsea ទាក់ទងនឹងការហាមមិនឲ្យទិញលក់កីឡាករ បន្តកុងត្រាថ្មី ជាដើមធ្វើឲ្យមានការលើកឡើងថា លោក Tuchel នឹងទៅដឹកនាំ Man Utd។
លោក Tuchel បាននិយាយថា៖«ខ្ញុំមិនមានប្រតិកម្មអ្វីទាំងអស់។ តើអ្នកមានអារម្មណ៍ថាខ្ញុំមិនសូវមានការប្តេជ្ញាចិត្តចំពោះក្លិបនៅក្នុងក្លឹបក្នុងស្ថានភាពបែបនេះមែនទេ? ខ្ញុំគិតថា មិនទេ ខ្ញុំពេញចិត្តនៅទីនេះ ហើយ ខ្ញុំពេញចិត្តធ្វើការឱ្យ Chelsea។ ក្លិបនេះមានអ្វីគ្រប់យ៉ាងដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយ យើងមានហេតុផលជាច្រើនដើម្បីបន្តនៅទីនេះ ហើយ នោះជាអ្វីដែលយើងកំពុងធ្វើ»៕
លោក Luis Enrique ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ បានពន្យល់ពីហេតុផលសំខាន់ដែលលោកមិនបានកោះហៅអ្នកចាំទី David De Gea ឲ្យជាប់ក្រុមជម្រើសជាតិប្រកួតមិត្តភាពនៅចុងខែមិនានេះ។
លោក Enrique មិនបានជ្រើសរើស De Gea ទោះបីជារដូវកាលនេះ គេបានបង្ហាញថ្វីដៃសង្គ្រោះបាល់ដ៏អស្ចារ្យនៅក្នុងលីគក៏ដោយ ផ្ទុយទៅវិញលោកបានកោះហៅអ្នកចាំទី Unai Simon, David Raya និង Robert Sanchez។
ទាក់ទងនឹងមូលហេតុដែលលោកសម្រេចចិត្តមិនកោះហៅ De Gea នោះ គឺ ខ្លីៗងាយយល់នោះទេ លោកបានបកស្រាយថា របៀបលេងរបស់អ្នកចាំទី Man Utd ខាងលើមិនត្រូវជាមួយនឹងទម្រង់លេងរបស់លោក៕
ខ្សែការពារ កុក បូរីស របស់ Sarawak United នៃលីគកំពូលម៉ាឡេស៊ី បានតាំងចិត្តផ្តោតលើការជួយក្រុមជាងការរកគ្រាប់បាល់បញ្ចូលទី។
អតីតខ្សែការពាររបស់ភ្នំពេញក្រោនខាងលើ រកគ្រាប់បាល់ជាលើកដំបូងនៅលើទឹកដីម៉ាឡេស៊ីកាលពីសប្តាហ៍មុន ក្នុងជ័យជម្នះលើ Ultimate FC ៧ទល់នឹង០ នៃការប្រកួតពានរង្វាន់ Malaysia FA Cup។
ថ្លែងប្រាប់ The Morning បូរីស បាននិយាយថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះក្នុងការប្រកួតដំបូងរបស់ខ្ញុំនៅម៉ាឡេស៊ី ខ្ញុំស្ទើរតែរកបានមួយគ្រាប់ហើយ»។
«ជាមួយនឹងសំណាង ខ្ញុំក៏រកបានគ្រាប់បាល់មែន។ ជាដំបូង អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺជួយមិត្តរួមក្រុមរបស់ខ្ញុំនៅលើទីលានជាមួយនឹងស្មារតីប្រយុទ្ធរបស់ខ្ញុំ និងការប្រកួតប្រជែងជាមួយគូប្រជែងរបស់យើង។ ពិតណាស់ ប្រសិនបើខ្ញុំអាចស៊ុតបញ្ចូលទីបានច្រើនជាងនេះ នោះពិតជាអស្ចារ្យសម្រាប់ខ្ញុំ និង ក្រុមផងដែរ ប៉ុន្តែការផ្តោតអារម្មណ៍របស់ខ្ញុំគឺការជួយក្រុមរបស់ខ្ញុំនៅលើទីលាន ជាជាងការស៊ុតបញ្ចូលទី»៕
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថា នឹងបន្តលេងឲ្យ Manchester United ដដែលសម្រាប់រដូវកាលក្រោយ ហើយ រូបគេជឿជាក់ថា ក្រុមបិសាចក្រហមនឹងតែងតាំងអ្នកចាត់ការទូទៅលំដាប់ពិភពលោកដើម្បីដឹកនាំក្រុមផងដែរ។
Ronaldo និង Man Utd ហាក់មានទម្រង់លេងមិនល្អឡើយនៅក្នុងរដូវកាលនេះ ជាពិសេសកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ដែលធ្លាប់តែរកគ្រាប់បាល់បានច្រើនៗ ជាពិសេសទៀតនោះ នៅក្នុងរដូវកាលនេះ ក្រុមអស់ពានរង្វាន់ក្នុងការប្រជែងហើយបន្ទាប់ពីទើបតែចាញ់ Atletico Madrid ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ទន្ទឹមនឹងការធ្លាក់ចេញពីពានរង្វាន់លំដាប់ទី១នៅអឺរ៉ុបខាងលើ Man Utd ក៏កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់មួយដែលពិបាកប្រជែងកៅអីទៅលេង Champions League រដូវកាលក្រោយផងដែរ ធ្វើឲ្យកើតមានពាក្យចចាមអារ៉ាមថា Ronaldo នឹងចាកចេញប្រសិនបើក្រុមមិនមានកៅអីលេង Champions League រដូវកាលក្រោយ។
យ៉ាងណាក៏ដោយ ដកស្រង់ពីការផ្សាយរបស់កាសែត AS បានបញ្ជាក់ថា Ronaldo នឹងបន្តជាមួយ Man Utd ដដែលសម្រាប់រដូវកាលក្រោយ ហើយ រូបគេជឿជាក់ថា ក្លិបនឹងអាចស្វែងរកអ្នកចាត់ការថ្មីម្នាក់ដែលជាអ្នកចាត់ការលំដាប់ពិភពលោកមកដឹកនាំក្រុមជំនួសលោក Ralf Rangnick ដែលនឹងក្លាយទៅជាអ្នកប្រឹក្សារបស់ក្លិបចាប់ពីរដូវកាលក្រោយ៕
Cristiano Ronaldo makes decision on Manchester United future ahead of new manager appointment
ខ្សែបម្រើ Pedri របស់ Barcelona មិនចង់ឲ្យមហាជនប្រៀបធៀបសមត្ថភាពរបស់ខ្លួនជាមួយនឹងសិស្សច្បង Lionel Messi ឡើយ។
កាលពីយប់មិញនេះ Pedri បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងស្អាតតាមរយៈការញាក់ដាច់កីឡាករ ២-៣ រូប រួមចំណែកជួយ Barcelona យកឈ្នះ Galatasaray ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
Pedri បាននិយាយថា៖«ប្រសិនបើគ្រាប់បាល់របស់ខ្ញុំដូចទៅនឹងស្ទីលរបស់ Lionel Messi? Messi រកគ្រាប់បាល់បានស្អាតជាងនេះច្រើនណាស់។ ការដែលប្រៀបធៀបខ្ញុំទៅនឹងគាត់ គឺ ជារឿងដ៏ឆ្កួត»៕
លោក ឃឹម បុរី ដែលជាគ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍ បានលើកឡើងថា ទស្សនវិជ្ជាបាល់ទាត់របស់លោក គឺ ផ្តោតលើការប្រយុទ្ធ។
ក្រោមការដឹកនាំរបស់លោក បុរី យើងសង្កេតឃើញលទ្ធផលរបស់ ណាហ្គាវើលដ៍ នាពេលកន្លងទៅ គឺ ល្អគួរសម តាមរយៈការជួយក្រុមឈ្នះពានរង្វាន់ Cambodia Airways Pre-Season Cup និង ថ្មីៗនេះទើបតែបានយកឈ្នះ ក្លិបវិសាខា ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា។
ថ្លែងប្រាប់ The Morning លោក បុរី បាននិយាយថា៖ «ជាទូទៅ! ទស្សនវិជ្ជាបាល់ទាត់របស់ខ្ញុំគឹការប្រយុទ្ធ។ នៅណាហ្គាវើលដ៍យើងព្យាយាមលេងប្រព័ន្ធប្រយុទ្ធតាមដែលអាចធ្វើទៅបាន»។
លើសពីនេះ លោកក៏បាននិយាយអំពីការរៀបចំក្រុម ត្រៀមសម្រាប់ការប្រកួតជាមួយ TIFFY ARMY FC សម្រាប់ការប្រកួតទី៣ផងដែរ។