ព័ត៌មានកីឡាជាតិ
លោក RYU HIROSE ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បាននិយាយអំពីការត្រៀមខ្លួនរបស់ក្រុមសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស វៀត ណាម ។
ខាងក្រោមនេះជាសម្តីរបស់លោក HIROSE ទាក់ទងនឹងក្រុមកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម៖«ការត្រៀមខ្លួនរបស់យើងគឺបានប្រសើរមិនត្រឹមតែសម្រាប់ស៊ីហ្គេមលើកនេះនោះទេ តែក៏សម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជាយើងផងដែរ”។
«គោលការណ៍របស់លីគកំពូលកម្ពុជាដែលបានដាក់ចេញ ដោតម្រូវឱ្យដាក់យុវជនលេងគឺបានបង្ហាះយើងនូវកីឡាករក្មេងៗថ្មីបន្ថែម ដេលមានសក្ដានុពល ហើយយើងនឹងចាំមើលថាតើពួកគេធ្វើបានល្អយ៉ាងណាសម្រាប់ស៊ីហ្គេមនៅវៀតណាមនេះ»។
កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិថៃ សិង្ហបុរី ម៉ាឡេស៊ី និង ឡាវ ខណៈ ក្រុមគោព្រៃនឹងចាប់ផ្តើមការប្រកួតបើកឆាករបស់ខ្លួនទល់នឹងក្រុមឡាវ នៅថ្ងៃទី៩ខាងមុខនេះ។
បន្ទាប់ពីជួយភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ កីឡាករ កុក បុរីស ត្រូវបានក្លិបចំណូលថ្មីនៃលីគកំពូលម៉ាឡេស៊ី Sarawak United ចុះកិច្ចសន្យានាំមកចូលរួមក្រុមមកកាន់ទឹកដីម៉ាឡេស៊ីពីកម្ពុជា ជាមួយលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ពីម្ចាស់ជើងឯក ៧សម័យកាលរបស់កម្ពុជា នៅដើមរដូវកាលឆ្នាំ២០២២នេះ។
ចាប់តាំងពីចាកចេញពីភ្នំពេញក្រោនមកកាន់ទឹកដីម៉ាឡេស៊ី ខ្សែបម្រើការពារ កុក បុរីស បានទទួលទំនុកចិត្តយ៉ាងខ្លាំង ពីអតីតគ្រូបង្គោលជម្រើសជាតិម៉ាឡេស៊ីលោក Bhaskran R Satiananthan ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Sarawak United ។ ស្ទើរតែគ្រប់ការប្រកួតទាំងអស់របស់ក្រុម បុរីស តែងតែជាប់ជម្រើសដំបូង ដោយក្នុងចំណោម ៨ប្រកួតផ្លូវការគ្រប់ពានរង្វាន់ក្នុងស្រុក ដែលនៅដើមរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន៧ប្រកួត អវត្តមានតែ១ប្រកួត (វិជ្ជមានកូវីដ១៩) និងរកបានរហូតដល់ ៤គ្រាប់ច្រើនជាងគេក្នុ្ងងនាមជាកីឡាករកម្ពុជាប្រកបអាជីពនៅទឹកដីម៉ាឡេស៊ីមួយរយៈចុងក្រោយនេះ។
ប៉ុន្មានរដូវកាលកន្លងទៅ មានវត្តមានកីឡាករកម្ពុជាចំនួន ០៥រូបដែលទៅស្វែងរកការប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីដែលមានដូចជា កីឡាករ ចាន់ វឌ្ឍនាកា កែវ សុខផេង ប្រាក់ មុន្នីឧត្ដម ធារី ចន្ថាប៊ីន និងចុងក្រោយគឺកីឡាករ កុក បូរីស។ ហើយក្នុងនោះខ្សែបម្រើការពារ កុក បុរីស រកបានគ្រាប់បាល់ច្រើនជាងគេ ដោយលេងត្រឹម ៧ប្រកួតឲ្យ Sarawak United រកបាន ៤គ្រាប់ ,ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ ពីការលេង ២៥ប្រកួតសម្រាប់ Pahang FA & PKNS , ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន រកបាន ២គ្រាប់ ពីការលេង ៥៨ប្រកួត សម្រាប់ Terenganu FA & Perak FC ,ខ្សែប្រយុទ្ធ កែវ សុខផេង រកបាន ១គ្រាប់ ពីការលេង៤ប្រកួតឲ្យ PKNP និងខ្សែប្រយុទ្ធប្រាក់ មុន្នីឧត្ដម លេងបាន ៥ប្រកួត ឲ្យ Negeri Sembilan តែមិនអាចរកគ្រាប់បាល់នៅទឹកដីម៉ាឡេស៊ីឡើយ។
បញ្ជាក់សម្រាប់ប្រកួតពីយប់មិញ ដែលជាការប្រកួតដែលធ្វើឲ្យកីឡាករ កុក បុរីស អាចរកគ្រាប់បាល់ច្រើនជាងគេនៅម៉ាឡេស៊ីនេះ គឺជាការប្រកួតសប្ដាហ៍ទី៧ នៃក្របខណ្ឌ Liga Super Malaysian ដោយក្នុងនោះក្រុមរបស់គេ Sarawak United បានចាញ់ Negeri Sembilan លទ្ធផល ១-២ ក្នុងដីខ្លួនឯងយ៉ាងគួរឲ្យសោកស្ដាយ៕
ព័ត៌មានកីឡាអន្តរជាតិ
លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅក្លិប Arsenal ជឿជាក់ថា Liverpool នឹងក្លាយជាម្ចាស់ជើងឯក Champions League នារដូវកាលនេះ។
Liverpool នឹងត្រូវលេងតទល់នឹង Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នារដូវកាលនេះ ដែលវាក៏នឹងក្លាយទៅជាការប្រកួតសងសឹកផងដែរ បន្ទាប់ពីក្រុមហង្សក្រហម ធ្លាប់ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។
LIVERPOOL VS. REAL MADRID ?? The 2022 Champions League final is set ? pic.twitter.com/l4kg9C8KN4 — ESPN FC (@ESPNFC) May 4, 2022
LIVERPOOL VS. REAL MADRID ??
The 2022 Champions League final is set ? pic.twitter.com/l4kg9C8KN4
— ESPN FC (@ESPNFC) May 4, 2022
លោក Wenger បាននិយាយថា៖«នេះជាឱកាសរបស់លោក Jurgen Klopp ក្នុងការសងសឹកពីបរាជ័យកាលពីឆ្នាំ២០១៨។ វាពិតជាមិនអាចទៅរួចនោះទេក្នុងការទស្សន៍ទាយ ប៉ុន្តែ Liverpool អាចឈ្នះវាបាន»៕
ខ្សែប្រយុទ្ធ Edinson Cavani បានសារភាពថា គេមានបំណងចង់ចាកចេញពី Manchester United បន្ទាប់ពីដឹងថា ក្លិបទិញបាន Cristiano Ronaldo។
ការមកដល់របស់ Ronaldo បានធ្វើឲ្យ Cavani ទទួលបាននាទីស្តួចស្តើងមែនទែនក្នុងការបង្ហាញខ្លួន ខុសប្លែកពីកាលពីរដូវកាលមុន ដែលគេតែងតែបានបង្ហាញខ្លួន និង រកគ្រាប់បាល់បញ្ចូកទីបាន។
Cavani បាននិយាយថា៖«ខ្ញុំសូមនិយាយដោយស្មោះត្រង់ចុះ ខ្ញុំគិតថាវាជារឿងល្អដែលក្លិបបានចុះហត្ថលេខាទិញយក Ronaldo។ យ៉ាងណាក្តី រឿងដំបូងដែលខ្ញុំបានធ្វើនោះ គឺ ខ្ញុំបានទាក់ទងទៅបងប្រុសរបស់ខ្ញុំ និង បានប្រាប់គាត់ថា ប្រសិនបើការកោះដោះដូរនេះកើតឡើងមួយសប្តាហ៍មុន នោះ ខ្ញុំនឹងសួរគាត់ឲ្យស្វែងរកក្លិបថ្មី។ វាមិនមែនដោយសារខ្ញុំមិនចង់លេងជាមួយ Ronaldo នោះទេ ប៉ុន្តែ មានរឿងជាច្រើនដែលកើតឡើងនៅក្នុងកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ ដែលខុសពីកាលពីឆ្នាំមុនៗ»៕
មកដល់ពេលនេះទំនាក់ទំនងរបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានខូចហួសពីការជួសជុលបានទៅហើយ។
យោងតាមកាសែត Daily Mail ដែលជាប្រភពលំដាប់ទី 2 កីឡាករវ័យ 29 ឆ្នាំមានអារម្មណ៍ថាគាត់គឺជា “ជនរងគ្រោះនៃការសន្យាដែលមិនអាចព្យាបាល ឬកែកុនមករកភាពប្រសើរឡើងវិញបាននោះទេ” នៅ Old Trafford ។
ខ្សែប្រយុទ្ធដែលស្ទើរតែមិនបានបង្ហាញខ្លួនក្នុងយុទ្ធនាការរដូវកាលនេះ “មិនសប្បាយចិត្ត” ចំពោះការធ្វើដាក់គាត់ពីសំណាក់ក្លឹប។លើសពីនេះទៅទៀត Lingard ត្រូវបានបដិសេធមិនឱ្យចូលលេងលើកចុងក្រោយជារបៀបនៃកាលាគ្នាក្នុងការប្រកួតរបស់ Man United ជាមួយ Brentford កាលពីថ្ងៃចន្ទ។
នៅដើមរដូវកាល 2021/22 លោក Ole Gunnar Solskjaer បានសន្យាថា Lingard នឹងមានកន្លែងមួយនៅក្នុងក្រុម។ មែនទែនទៅ! កីឡាកររូបនេះគ្រោងចាកចេញកាលពីខែមករាបាត់ទៅហើយ ប៉ុន្តែការចាកចេញនេះត្រូវបានរារាំងបន្ទាប់ពីរឿងអាស្រូវ Mason Greenwood ។
ប្រភព៖ Daily Mail
គេហទំព័រ Transfermarkt បានបង្ហាញតម្លៃសរុបរួមរបស់ក្រុម U23 ចំនួន 10 មកពីប្រទេសអាស៊ីអាគ្នេយ៍ដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី 31 ។
តាមនោះ U23 វៀតណាមមានតម្លៃ ២,៣០លានផោន ស្មើនឹង ៧០ពាន់លានដុង។ ក្នុងនោះមានកីឡាករ១០នាក់ដែលមានតម្លៃខ្លួនទាបបំផុត១០ម៉ឺនផោន។U23 វៀតណាម បានបិទបញ្ជីឈ្មោះកីឡាករ២០រូប ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ជាផ្លូវការហើយ ក្នុងចំណោមកីឡាករ ៤រូប ដែលមិនមានតម្លៃខ្លួន រួមមាន Huynh Cong Den, Ho Thanh Minh, Le Van Do, និង Phan Tuan Tai។
កីឡាករបីនាក់ដែលមានអាយុលើសពី 23 ឆ្នាំគឺជាកីឡាករដ៏មានតម្លៃបំផុតនៅក្នុងក្រុម។ Hoang Duc មានតម្លៃ £360,000, Tien Linh (£315,000) និង Do Hung Dung (£225,000)។ ជាមួយនឹងតម្លៃសរុបនេះ U23 វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ U23 ឥណ្ឌូនេស៊ី។
ក្រុមដែនកោះឥណ្ឌូនេស៊ីមានតម្លៃ 3.40 លានផោន ស្មើនឹង 97.5 ពាន់លានដុង។ ក្នុងនោះកីឡាករចូលសញ្ជាតិគឺ Marc Klok មានតម្លៃខ្លួនខ្ពស់បំផុតគឺ ៤០៥,០០០ ផោន។ ខ្សែប្រយុទ្ធរូបនេះក៏ជាកីឡាករដែលមានតម្លៃខ្លួនជាងគេក្នុងស៊ីហ្គេមលើកទី៣១។ លើសពីនេះទៀតកីឡាករ 15/20 មានតម្លៃយ៉ាងហោចណាស់១សែនផោន។
ទន្ទឹមនឹងនោះ ថៃ U23 មានតម្លៃ ២,០៧លានផោន ស្មើនឹង ៥៩,៤ពាន់លានដុង។ Worachit និង Ekanit Panya ជាកីឡាករដ៏មានតម្លៃបំផុតពីររូបដែលមានតម្លៃខ្លួន ៣៦០០០០ផោន។
ក្រុមចំនួន 7 ផ្សេងទៀតមានតម្លៃទាបជាងក្រុម Top 3 ។ U23 ម៉ាឡេស៊ី កោះហៅតែកីឡាករ U23 ប៉ុណ្ណោះ ដោយមិនបន្ថែមកីឡាករបីនាក់ដែលមានអាយុលើសពី 23 ឆ្នាំ។ ដូច្នេះហើយ ក្រុមនេះមានតម្លៃ 1.05 លានផោន ស្មើនឹង 30.1 ពាន់លានដុង។ U23 សិង្ហបុរី មានតម្លៃ ១,០៤លានផោន (២៩,៨ពាន់លានដុង)។
ក្រុមចំនួនប្រាំដែលនៅសល់មានតម្លៃក្រោម 1 លានផោន។ តាមនោះ មីយ៉ាន់ម៉ា U23 មានតម្លៃ ៨១០,០០០ ផោន (២៣,២ ពាន់លានដុង), U23 ទីម័រខាងកើត (៥៥៨,០០០ ផោន ស្មើនឹង ១៦ ពាន់លានដុង), កម្ពុជា U23 (៥២៧,០០០ ផោន/ ១៥,១ ពាន់លានដុង), ឡាវ U២៣ ៤៧៧,០០ ផោន (៤៧៧,០០ ពាន់លានដុង)។ ក្រុម U23 ហ្វីលីពីនរតម្លៃទាបបំផុតដែលមានតម្លៃ ៩៩,០០០ ផោន (២,៨ ពាន់លានដុង)៕
កម្មវិធីនេះមានបំណងលុបបំបាត់ឧបសគ្គទាំងឡាយចំពោះកុមារីវ័យក្មេងអាយុពី ៦ឆ្នាំដល់១២ឆ្នាំ ដែលមានបំណងចូលរួមនៅក្នុងកីឡាបាល់ទាត់ តាមរយៈការសេចក្ដីណែនាំយ៉ាងច្រើនអំពីកីឡាបាល់ទាត់។
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បាននិយាយថា ? «ខ្ញុំគិតថាវាគឺជាពេលវេលាដ៏ល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្លិបនេះ ដោយសារតែយើងយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍បាល់ទាត់ស្ត្រី ហើយជាការពិតយើងត្រូវលើកកម្ពស់ទេព្យកោសល្យ និងបាល់ទាត់ស្រ្តីនៅកម្ពុជានាពេលដ៏រំភើបរីករាយនេះ។» លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានលើកឡើងផងដែរថា ? «ក្នុងនាមជាស្រ្តីម្នាក់ និងជាស្រលាញ់បាល់ទាត់ម្នាក់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃ GOFC។ ខ្ញុំដឹងច្បាស់ពីសារៈសំខាន់នៃកីឡាបាល់ទាត់ចំពោះកុមារី…។ ខ្ញុំគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមនេះ។»
លោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាស្ថាបនិកនៃកម្មវិធីនេះផងដែរនោះបាននិយាយថា៖ ? «នៅក្នុងរយៈពេល ១០ឆ្នាំនៃការធ្វើជាមន្ត្រិអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសអៀរឡង់ បញ្ហាប្រឈមធំបំផុមួយនៃបញ្ហាប្រឈមធំបំផុតរបស់ខ្ញុំ គឺការទទួលបានភារកិច្ចឱ្យបង្កើនចំនួននកុមារីលេងបាល់ទាត់។ ខ្ញុំរីករាយក្នុងការធ្វើការងារជាមួយ GOFC លើការដោះស្រាយបញ្ហាដូចគ្នានេះនៅកម្ពុជា។ សូមចូលរួម និងជួយបង្ហាញថា កីឡាបាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។»
កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ១២ឆ្នាំ គឺកំណត់ឲ្យការចូលរួមស្ថិតនៅចន្លោះអាយុចាប់ពី ៦ ទៅ១២ ឆ្នាំ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើ Camping លើកដំបូងនៅកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្លឹប CIS Roller Dome និង DIB Club ចាប់ពីម៉ោង ៤ ដល់ ៦:៣០លា្ងច៕
ព័ត៌មានកីឡាអាស៊ី
គ្រូបង្វឹកលោក Park Hang Seo បានវាយតម្លៃថា U23 ឥណ្ឌូណេស៊ី មានឥទ្ធិពលខ្លាំងជាងស៊ីហ្គេមមុនៗ នៅពេលដែលពួកគេមានកីឡាករលេងនៅក្រៅប្រទេស និងកីឡាករមានបទពិសោធន៍ជាច្រើនពាក់អាវជម្រើសជាតិឈុតធំផងនោះ នេះតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម ដែលដកស្រង់ពីក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះ មុនការប្រកួតរវាង U23 វៀតណាម ជាមួយ U23 ឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Viet Tri ក្រុង Phu Tho។
លោកបានបន្តវាយតម្លៃថា ក្រុមមកពីប្រទេសឥណ្ឌូណេស៊ីតែងតែជាគូប្រកួតដ៏ទាក់ទាញចំពោះបាល់ទាត់វៀតណាម។ នៅវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន U23 វៀតណាម បានយកឈ្នះ U23 ឥណ្ឌូណេស៊ី យ៉ាងអស្ចារ្យ ដើម្បីឈ្នះមេដាយមាសលើវិញ្ញាសាបាល់ទាត់បុរស ជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាល់ទាត់ឥណ្ឌូនេស៊ី ជាពិសេស U23 ឥណ្ឌូនេស៊ី បានផ្លាស់ប្តូរ និងសម្រេចបានសមិទ្ធផលមួយចំនួន។ ចែករំលែកអំពីគូប្រកួតដ៏អស្ចារ្យមួយនេះ លោក Park Hang Seo គ្រូបង្វឹកក្រុម U23 វៀតណាម បាននិយាយថា៖ «កាលពី ២ឆ្នាំមុន ក្រុម U23 វៀតណាម បានឈានដល់វគ្គផ្តាច់ព្រ័ត្រ SEA Games ទល់នឹង U23 ឥណ្ឌូនេស៊ី យើងបានយកឈ្នះពួកគេ និងឈ្នះមេដាយមាស។ តាមពិតទៅ គ្រូបង្វឹករបស់ពួកគេបានផ្លាស់ប្តូរ ពេលនេះក្រុម U23 ឥណ្ឌូនេស៊ី មានគ្រូបង្វឹកថ្មី ហើយថ្មីៗនេះ ពួកគេក៏ទទួលបានសមិទ្ធិផលជាច្រើនផងដែរ»។ លោកបន្ថែមថា៖ «ទោះបីគ្រូបង្វឹកជនជាតិកូរ៉េដូចគ្នាក៏ដោយ វាមិនមានន័យច្រើនពេកទេ។ បច្ចុប្បន្នគ្រូបង្វឹកឥណ្ឌូណេស៊ីធ្វើការឲ្យឥណ្ឌូនេស៊ី ខ្ញុំជាគ្រូបង្វឹករបស់វៀតណាម។ មនុស្សគ្រប់រូបមានភារកិច្ចរៀងៗខ្លួន ពួកគេត្រូវតែរួមចំណែកដល់ប្រទេសដែលយើងកំពុងបម្រើ ខ្ញុំគិតថាវាជារឿងសំខាន់បំផុត ខ្ញុំនឹងព្យាយាមនាំយកជ័យជម្នះនៅក្នុងស៊ីហ្គេមនេះ»។
អ្នកយុទ្ធសាស្ត្រជនជាតិកូរ៉េខាងត្បូងរូបនេះ បានវាយតម្លៃខ្ពស់ចំពោះក្រុម U23 ឥណ្ឌូនេស៊ី ក្នុងការនាំយកទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១៖ «តាមខ្ញុំដឹង មានកីឡាករជាច្រើនក្នុងក្រុម U23 ឥណ្ឌូនេស៊ី ដែលបានចូលរួមព្រឹត្តិការណ៍ AFF Cup កាលពីឆ្នាំមុន ហើយលើសពីនេះ ពួកគេក៏មានកីឡាករទៅលេងនៅក្រៅប្រទេសផងដែរ ដូចជាៈ ហូឡង់ អង់គ្លេស និងលីគ២កូរ៉េជាដើម។ កម្លាំងបែបនេះ រួមជាមួយនឹងកីឡាករលើសអាយុ កីដែលមានបទពិសោធន៍ច្រើនលេងឱ្យជម្រើសជាតិ ខ្ញុំឃើញថាឥទ្ធិពលរបស់គេពិតខ្លាំង និងខ្លាំងជាងស៊ីហ្គេមមុនៗ»៕
ប្រភព៖ thethao.vn
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចមួយបើកទ្វារពហុកីឡដ្ឋានមរតកតេជោរបស់ខ្លួនស្វាគមន៍ ក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២ ខឌមិថុនា ខាងមុខនេះ។
បច្ចុប្បន្នក្រុមជម្រើសជាតិទីម័រខាងកើតឈរនៅចំណាត់ថ្នាក់១៩៨ពិភពលោកស្របពេលដែលកម្ពុជាឈរចំណាត់ថ្នាក់ ១៧១ពិភពលោក។ ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងសមជើង ដើម្បីត្រៀមហោះទៅកាន់ប្រទេសឥណ្ឌា ចូលរួមក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ដែលក្រុមកម្ពុជាបានឡើងមកដល់ជុំទីបីហើយ។
គួរបញ្ជាក់ដែរថា ក្នុងពានរង្វាន់លំដាប់ទី១នៅតំបន់អាស៊ាននេះផងដែរ កម្ពុជា ស្ថិតនៅក្នុងពូល D ជាមួយក្រុមជម្រើសជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះប្រចាំពូល, ក្រុមអាហ្វហ្គានីស្ថាន និង ក្រុមហុងកុង ខណៈ ការប្រកួតនឹងលេងនៅថ្ងៃទី ៨ ១១ និង ១៤ ខែមិថុនាខាងមុខនេះ៕