ព័ត៌មានកីឡាជាតិ
ក្រុមភ្នំពេញក្រោនរកឃើញជ័យជម្នះលើកដំបូងក្នុងពានរង្វាន់ Cambodian Premier League 2022 ក្រោយយកឈ្នះគិរីវង់សុខសែនជ័យក្នុងលទ្ធផល៦ទល់១ក្នុងសប្ដាហ៍ទី៥កាលពីយប់មិញ ខណៈខ្សែការពារស្លាប យ៉ើ មូស្លីមថា លទ្ធផលនេះគឺលើសពីការរំពឹងខ្លាំងណាស់។
ឆ្លើយឆ្លងក្នុងសារអេឡិចត្រូនិកជាមួយ B8 Sport មូស្លីមថា៖”មិននឹកស្មានទេបង ពីព្រោះជ័យជម្នះមួយដែលយើងត្រូវការ ហើយលទ្ធផលនេះជួយឱ្យយើងមានទំនុកចិត្តបន្តការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត។ ខ្ញុំពិតជាសប្បាយចិត្តក្នុងការរកបានគ្រាប់បាល់ ហើយយើងនិងមិត្តរួមក្រុមសហការគ្នាបានល្អក្នុងរកគ្រាប់បាល់”។
អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបន្តទៀតថា៖ “តែយ៉ាងណា! ការប្រកួតនេះយើងមានចំណុចខ្វះខាតមួយចំនួន ទោះបីជាយើងឈ្នះមែន តែវាហួសពីការរំពឹងទុក ដែលយើងរកបាន៦គ្រាប់ ដោយសារតែការស្រែកឃ្លានជ័យជម្នះខ្លាំង ការសហការក្រុមគឺជារឿងមួយដែលនាំឱ្យមាន៦គ្រាប់នេះកើតឡើង”។
៦គ្រាប់របស់ក្រុមសិង្ហក្រហមរកបានដោយកីឡាករ យ៉ើ ម៉ូស្លីមនាទី២៧ Nieto ៣គ្រាប់ម្នាក់ឯងនៅនាទី៤៥ ៧៩ និងនាទី៨១ Valerii នាទី៦៤ និងកីឡាករ Fareed នាទី៩០ ដោយឡែកមួយគ្រាប់ជារង្វាន់លួងចិត្តរបស់គិរីវង់រកបានដោយកីឡាករ Suhrob នាទី២៧។
លទ្ធផលនេះគឺភ្នំពេញក្រោនរកបាន៥ពិន្ទុក្រោយឆ្លងកាត៥ប្រកួត ស្មើ២ ចាញ់២ និងឈ្នះ១ ខណៈដែលគិរីវង់មាន១ពិន្ទុក្រោយចាញ់៤និងស្មើ១ប្រកួត៕
រូបភាព៖ភ្នំពេញក្រោន
ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League 2022 សប្ដាហ៍ទី៥នេះ មានសកម្មភាពប្រកួតប្រជែងស្វិតស្វាញខ្លាំងខ្លាមិនខុសពីសប្ដាហ៍កន្លងទៅប៉ុន្មានទេ ប៉ុន្តែក្នុងសប្ដាហ៍ទី៥នេះមានការទាត់បញ្ចូលទីគ្នាយ៉ាងច្រើន និងមានមួយគូត្រូវបានពន្យារពេលទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ។
សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៥នេះមានការទាត់បញ្ចូលទីគ្នារហូតដល់១៩គ្រាប់កើតឡើងក្នុងចំណោម ៣ប្រកួតប៉ុណ្ណោះ ដែលមានលទ្ធផលម្ចាស់ផ្ទះវិសាខា ១-២ បឹងកេត ម្ចាស់ផ្ទះភ្នំពេញក្រោន ៦-១ គីរីវង់សុខសែនជ័យ និងម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៥-៤ Tiffy Army FC ហើយក៏ជាការប្រកួតដែលចំនួនគ្រាប់បាល់ទាល់ចូលទីគ្នាច្រើនបំផុតគិតត្រឹមសប្ដាហ៍ទី៥បណ្ដោះអាសន្ននេះផងដែរ។
ការប្រកួតសប្ដាហ៍ទី៥នេះ ដូចបានជម្រាបជូនខាងលើគឺមានមួយគូជាជំនួបរវាងកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមលេខ២សប្ដាហ៍ទី៤ណាហ្គាវើល ត្រូវបានពន្យាពេលជាផ្លូវការទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ ដោយសារតែការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងនេះភ្លៀងធ្លាក់ខ្លាំង ក្រោយពីបញ្ចប់ការប្រកួតវគ្គទី១ និងបន្តពន្យារពេល៣០នាទី២ដងនៅតែអាកាសធាតុមិនសមស្រប ដែលជាកត្តាធ្វើឲគណៈកម្មការរៀបចំការប្រកួតធ្វើការពន្យាពេលទៅប្រកួតបន្តនៅថ្ងៃអាទិត្យស្អែកនេះវិញ៕
ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League 2022 សប្ដាហ៍ទី៥នេះ មានសកម្មភាពប្រកួតប្រជែងស្វិតស្វាញខ្លាំងក្លា មិនខុសពីសប្ដាហ៍កន្លងទៅប៉ុន្មានទេ ប៉ុន្តែក្នុងសប្ដាហ៍ទី៥នេះមានការទាត់បញ្ចូលទីគ្នាយ៉ាងច្រើន និងមានមួយគូរត្រូវបានពន្យារពេលទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ។
ការប្រកួតសប្ដាហ៍ទី៥នេះ ដូចបានជម្រាបជូនខាងលើគឺមានមួយគូជាជំនួបរវាងកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើល ត្រូវបានពន្យាពេលជាផ្លូវការទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ ដោយសារតែការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងនេះភ្លៀងធ្លាក់ខ្លាំង ក្រោយពីបញ្ចប់ការប្រកួតវគ្គទី១ និងបន្តពន្យារពេល៣០នាទី២ដងនៅតែអាកាសធាតុមិនសមស្រប ដែលជាកត្តាធ្វើឲគណៈកម្មការរៀបចំការប្រកួតធ្វើការពន្យាពេល៕
លោកហោ សុខហេង គ្រូបង្គោលក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ Tiffy Army FC បានដាក់ក្ដីរំពឹងលើកូនក្រុមរបស់ខ្លួនថា នឹងធ្វើបានល្អសម្រាប់ការប្រកួតក្រៅទឹកដីជាលើកទី២ ក្នុងរដូវកាលនេះនៅ Cambodian Primier League ដូចកំឡុងពេលពួកគេក្រសោបបាន៣ពិន្ទុ ពីម្ចាស់ផ្ទះបឹងកេតក្នុងការប្រកួតក្រៅដីលើកទី១ កាលពីសប្ដាហ៍ទី២កន្លងទៅ។
និយាយក្នុងបទសម្ភាសន៍ជាមួយទំព័រក្លិបគ្រូបង្គោលកាន់អាជ្ញាប័ណ្ណ A License រូបនេះបានលើកឡើងថា៖ «អ្វីដែលយើងបានរៀបចំពីដើមសប្ដាហ៍មក សង្ឃឹមថាពួកយើងនឹងធ្វើបានល្អបំផុតនៅការប្រកួតជាមួយអង្គរថាយហ្គឺរនេះ។ សម្រាប់អង្គរថាយគឺជាក្រុមដ៏ល្អ ពួកគេមានលទ្ធផលនៅក្នុងផ្ទះល្អ ដោយចុងក្រោយអាចយកឈ្នះភ្នំពេញក្រោនរហូតដល់ ៤-២ លើទឹកដីរបស់ខ្លួន»។
លោកហោ សុខហេង បានបន្តរទៀតថា៖ «ពិតមែនហើយការប្រកួតកួតក្រៅដីលើកទី១ យើងធ្វើបានល្អ ដោយបានយកឈ្នះបឹងកេត ២-១ ហើយការប្រកួតក្រៅដីលើកទី២នេះ យើងសង្ឃឹមថាយើងនឹងធ្វើបានល្អដូចគ្នាដែរ។ នេះជាការពិតផងដែរ ចំពោះការប្រកួតកន្លងទៅនៅលើទឹកដីអង្គរថាយយហ្គឺរយើងទទួលបានលទ្ធផលមិនសូវល្អ ប៉ុន្តែរាល់ចំណុចខ្សោយជាច្រើនដែលយើងធ្លាប់ខ្វះខាតកន្លងមក យើងព្យាយាមកែតម្រូវវា ដើម្បីកែប្រែប្រវត្តិសាស្រ្តលើកនេះឲ្យវាល្អឥតខ្ចោះ»។
គួរបញ្ជាក់ដែរថាក្រុមរបស់លោកគ្រូហោ សុខហេង Tiffy Army FC ត្រូវជួបជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងការប្រកួត Cambodian Primier League សប្ដាហ៍ទី៥ នាម៉ោង៣៖៤៥នាទីរសៀលនេះ នៅកីឡដ្ឋានហនុមានទឹកដីខេត្តសៀមរាប និងមានការផ្សាយផ្ទាល់ដោយ LSH Journal ផងដែរ៕
Manchester United បានប្រកាសថា Bruno Fernandes បានចុះកុងត្រាថ្មីជាមួយក្លិបដែលកិច្ចសន្យានេះនឹងរក្សាគាត់នៅក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2026 ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមចំណែកក្នុងការស៊ុតបញ្ចូលចូលទីបាន៤៩ គ្រាប់ និងបញ្ជូនបាល់៣៩លើកក្នុងការលេងត្រឹមតែ១១៧ប្រកួតសម្រាប់ United ។ Fernandes ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ពីរដងរួចហើយនោះ បានបង្កើតឱកាសច្រើនជាងកីឡាករដទៃទៀតរបស់ United ចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីខែមករា ឆ្នាំ 2020។
ខ្សែបម្រើរូបនេះរកបានពីរគ្រាប់សម្រាប់ព័រទុយហ្គាល់ក្នុងសប្តាហ៍នេះក្នុងការបង្ហាញខ្លួនជាអន្តរជាតិលើកទី៤២ របស់គាត់ទល់នឹង North Macedonia ខណៈដែលគាត់បានជួយរកកន្លែងឱ្យប្រទេសរបស់គាត់ទៅលេងនៅ FIFA World Cup 2022 ។
Bruno Fernandes បាននិយាយថា៖ “ចាប់ពីពេលដែលខ្ញុំបានចូលរួមជាមួយ Manchester United ខ្ញុំមានទំនាក់ទំនងពិសេសជាមួយក្លឹប និងអ្នកគាំទ្រដ៏អស្ចារ្យរបស់យើង។ ខ្ញុំធំឡើងដោយបានមើលក្រុមនេះ ស្រមៃចង់បានឱកាសលេងនៅទីនេះថ្ងៃណាមួយ។
“សុបិននោះឥឡូវក្លាយជាការពិត និងជាកិត្តិយសបំផុត។
“ទោះបីជាបានចូលរួមរយៈពេលពីរឆ្នាំហើយក៏ដោយ វានៅតែមានអារម្មណ៍អស្ចារ្យក្នុងការមកដល់ Old Trafford ដើម្បីស្តាប់អ្នកគាំទ្រច្រៀងចម្រៀងរបស់ខ្ញុំ និងស៊ុតបញ្ចូលទីនៅមុខច្រក Stretford End របស់ Old Trafford។ វាគឺជាឯកសិទ្ធិពិតប្រាកដមួយក្នុងការពាក់អាវនេះ និងប្រយុទ្ធដើម្បីក្លឹបដ៏អស្ចារ្យរបស់យើង”។
“មានច្រើនទៀតដែលខ្ញុំចង់សម្រេចបាននៅទីនេះ ហើយខ្ញុំដឹងថាវាដូចគ្នាសម្រាប់ក្រុម និងបុគ្គលិកដែលនៅសល់។ លើសពីអ្វីទាំងអស់ យើងចង់ផ្តល់ឱ្យអ្នកគាំទ្រនូវភាពជោគជ័យដែលពួកគេសមនឹងទទួលបាន”។
“យើងបានចែករំលែកពេលវេលាដ៏អស្ចារ្យមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្វីដែលល្អបំផុតគឺនៅតែមកពីខ្លួនខ្ញុំ និងក្រុមនេះ”។
លោក John Murtough នាយកផ្នែកបាល់ទាត់បាននិយាយថា៖ “អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់របស់ Bruno ចំពោះ Manchester United ។ កំណត់ត្រានៃការស៊ុតបាល់បញ្ចូលទី និងការបញ្ជូនបាល់របស់គាត់គឺអស្ចារ្យណាស់ ហើយគាត់បានធ្វើបានយ៉ាងល្អឥតខ្ចោះចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹប”។
“អត្រាការងារ ការលះបង់ និងអាកប្បកិរិយាដ៏អស្ចារ្យរបស់ Bruno គឺជាអ្វីដែលយើងចង់បានពីកីឡាករ Manchester United ។ គាត់គឺជាអាជីពចុងក្រោយដែលមានគុណលក្ខណៈដ៏អស្ចារ្យជាច្រើនដើម្បីជំរុញឱ្យមានស្តង់ដារខ្ពស់ដែលតម្រូវឱ្យលេងឱ្យក្លឹបដ៏អស្ចារ្យនេះ”។
“Bruno ដូចជាមនុស្សគ្រប់គ្នានៅទូទាំងក្លឹបបាល់ទាត់ នៅតែមានមហិច្ឆតាយ៉ាងខ្លាំង និងបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពជោគជ័យជានិរន្តរភាពនៅលើទីលាន ដើម្បីនាំពួកយើងត្រលប់ទៅការប្រជែងដណ្តើមពាន”។
ខ្សែប្រយុទ្ធ គី រីណា របស់ ក្លិនវិសាខា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួន សម្រាប់ជំនួបទល់នឹង ក្លិបបឹងកេត ស្អែកនេះ។
វិសាខា នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតលីគកំពូលកម្ពុជានៅថ្ងៃស្អែកដោយត្រូវលេងទល់នឹង បឹងកេត នៃការប្រកួតសប្តាហ៍ទី៥ ខណៈ កាលពីរដូវកាលមុន ក្រុមទាំងពីរឈ្នះគ្នាម្នាក់ម្តង។
ថ្លែងប្រាប់ក្លិបវិសាខា រីណា បាននិយាយថា៖«ពួកយើងបានត្រៀមរួចរាល់ សម្រាប់ការប្រកួតជាមួយ បឹងកេត ថ្ងៃសៅរ៍នេះ។ ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីវិសាខា និង អ្នកគាំទ្ររបស់យើង។ ខ្ញុំពិតជារីករាយដែលបានបង្ហាញខ្លួនក្នុងការប្រកួតកន្លងមក ប៉ុន្តែ ខ្ញុំប្តេជ្ញាចិត្ត និង ខិតខំកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតបន្តបន្ទាប់ ពិសេសជំនួបក្នុងដីជាមួយ បឹងកេត ក្នុងសប្តាហ៍នេះ»៕
ព័ត៌មានកីឡាអន្តរជាតិ
កីឡាករ Aymeric Laporte ដែលជាខ្សែការពាររបស់ Manchester City បានលើកឡើងថា Manchester United មានការច្រណែននឹងក្លិបរបស់ខ្លួន បន្ទាប់ពីពួកគេខកខានឈ្នះពានរង្វាន់អស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានដឹងស្រាប់ហើយថា Man City ជា ក្រុមដែលជោគជ័យជាងគេនៅអង់គ្លេស តាមរយៈការឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើន ប៉ុន្តែ បើយើងក្រឡេកទៅមើល Man Utd វិញ ពួកគេខកខានឈ្នះពានរង្វាន់តាំងពីឆ្នាំ ២០១៧ មកម្លេះ។
Laporte បាននិយាយថា៖«ប្រសិនបើនិយាយមិនខុសទេ ពួកយើងឈ្នះពានចំនួន ១១ ក្នុងរយៈពេល ៤ឆ្នាំ។ វាអាចរំខានដល់អ្នកដទៃបាន ជាពិសេសកក្រុមអ្នកជិតខាងរបស់យើង ដែលមិនបានឈ្នះអ្វីសោះ។ ពួកគេមានអ្នកគាំទ្រច្រើន យើងស្ថិតនៅក្នុងទីក្រុងតែមួយ។ វាពិតជាពិបាកសម្រាប់ពួកគេក្នុងការយល់ណាស់។ យ៉ាងណាក៏ដោយ អ្នកឈ្នះមានតែម្នាក់គត់។ ពួកគេក៏ចំណាយលុយច្រើនដែរ»៕
លោក Rafael van de Vaart ដែលជាអតីតកីឡាករជម្រើសជាតិហូល្លង់ ជឿជាក់ថា កីឡាករ Georgino Wijnaldum គិតខុសហើយដែលផ្លាស់មកកាន់ Paris Saint Germain។
Wijnaldum សម្រេចចិត្តចាកចេញពី Liverpool ដើម្បីផ្លាស់មកកាន់ PSG ដោយគ្មានតម្លៃខ្លួនក្រោយអស់កុងត្រា ហើយ ការមកដល់ទឹកដីបារាំង គឺ រូបគេពុំសូវទទួលបានឱកាសបង្ហាញខ្លួនឡើយ ដោយភាគច្រើនអង្គុយនៅកៅអីបម្រុង។
លោក Van de Varrt បាននិយាយថា៖«Wijnaldum សម្រេចចិត្តខុសក្នុងការជ្រើសរើស PSG ខណៈ Steven Beghuis គិតត្រូវដែលចាកចេញពី Feyenoord មកកាន់ Ajax។ នៅពេលនេះ Wijnaldum នឹងយល់ថា ហេតុអ្វីបានជាសម្រេចចិត្តត្រឹមត្រូវ គឺ ជារឿងដ៏សំខាន់»៕
លីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានដាក់ពិន័យ Perak FC ដែលជាក្លឹបនៅលីគកំពូលម៉ាឡេស៊ី ដោយកាត់ចេញ ៣ ពិន្ទុ ដោយសារខកខានមិនបានបើកប្រាក់បៀវត្សរ៍ដែលនៅសល់របស់កីឡាករ និងមន្ត្រីនៃក្រុមសំខាន់ និងក្រុមបម្រុង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
ស្ថាប័នឯករាជ្យ First Instance Body (FIB) ថ្ងៃនេះបានប្រកាសថា Perak FC ត្រូវបានកាត់ចេញភ្លាមៗចំនួន 3 ពិន្ទុសម្រាប់ការប្រកួត Liga Premier Malaysia 2022 សម្រាប់ការខកខានមិនបានបើកប្រាក់បៀវត្សរ៍ដែលនៅសល់របស់កីឡាករ និងមន្ត្រីនៃក្រុមសំខាន់ និងក្រុមបម្រុង រហូតដល់ខែវិច្ឆិកា ឆ្នាំ 2021 ដោយផ្អែកលើសេចក្តីប្រកាសលក្ខន្តិកៈ (SD) ដែលដាក់ជូនដោយ Perak FC ចុះថ្ងៃទី (15 ខែធ្នូ ឆ្នាំ 2021)។
នាយកប្រតិបត្តិនៃលីគបាល់ទាត់ម៉ាឡេស៊ី (MFL) លោក Stuart Ramalingam បង្ហើបថាក្រុម Perak FC ឥឡូវនេះប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចេញពី Malaysia League 2022 ប្រសិនបើពួកគេបរាជ័យក្នុងការដោះស្រាយបញ្ហាជំលោះប្រាក់ខែនៅថ្ងៃទី 31 ខែមីនា (ម្សិលមិញ)។
យោងតាមរបាយការណ៍ពី Sinar Harian ក្រុមមួយនេះពិតជាមានបញ្ហាពីរដែលត្រូវដោះស្រាយពាក់ព័ន្ធនឹងការជំពាក់ប្រាក់ខែក្នុងរដូវកាល 2021 និងរដូវកាល 2022 ផងដែរ។
“តាមពិតទៅ មានបញ្ហាពីរដែល Perak FC កំពុងជួបប្រទះនៅពេលនេះ គឺបញ្ហាបំណុលកាលពីឆ្នាំមុន (2021) និងបញ្ហាជំពាក់ប្រាក់ខែសម្រាប់រដូវកាល 2022។
“ទោះជាយ៉ាងនេះក្តី បញ្ហាប្រាក់ខែដែលមិនបានបើកក្រៅពីការជំពាក់ប្រាក់បៀវត្សរ៍សម្រាប់រដូវកាលឆ្នាំ 2022 គឺជាបញ្ហាដែលបានទាក់ទាញការចាប់អារម្មណ៍របស់យើង ហើយយើងក៏បានទាក់ទងជាមួយ Perak FC អំពីរឿងនេះផងដែរ”។
លោកបានប្រាប់ Sukan Sinar ថា៖ “ដូច្នេះហើយ ការបរាជ័យរបស់ Perak FC ក្នុងការដោះស្រាយបញ្ហាការទូទាត់ រួមទាំងការជំពាក់ប្រាក់បៀវត្សរ៍ នឹងធ្វើឱ្យក្លឹបត្រូវដកចេញពីការប្រកួត M-League” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាកីឡាករ Perak មិនបានទទួលប្រាក់ខែអស់រយៈពេលពីរខែ។ ពួកគេក៏ប្រឈមមុខនឹងបញ្ហានៃការមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករថ្មីដោយសារតែបំណុលចំនួនជិត៤៣ម៉ឺនដុល្លារ ដែលមិនត្រូវបានដោះស្រាយ។ជាក់ស្តែង បញ្ហានេះក៏ទទួលបានការចាប់អារម្មណ៍ពីសមាគមកីឡាករបាល់ទាត់អាជីពម៉ាឡេស៊ី (PFAM) ដែលបានជួយរកដំណោះស្រាយផងដែរ។
ក្រៅពីបញ្ហាជំពាក់ប្រាក់ខែសម្រាប់រដូវកាល២០២២ Perak FC ក៏ប្រឈមនឹងបញ្ហាប្រាក់ខែដែលមិនបានបើកកាលពីឆ្នាំមុនដែរ។ លោក Stuart បាននិយាយថា “បញ្ហានេះក៏អាចបណ្តាលឱ្យ Perak FC ត្រូវបានកាត់ចេញចំនួនបីពិន្ទុផងដែរ ដែលជាការដាក់ទណ្ឌកម្មលើកដំបូងក្នុងរយៈពេលពីរបីថ្ងៃ” ។