ក្នុងអត្ថបទនេះ B8 Sport សូមបកទៅក្រោយរំលឹកប្រិយមិត្តអំពីការដាក់បម្រាមរបស់ FIFA លើសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
FIFA ដាក់បម្រាមសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ជុំវិញការជ្រៀតជ្រែកពីភាគីទីបីក្នុងសហព័ន្ធបាល់ទាត់ជាតិ
ប្រទេសប៉ាគីស្ថានត្រូវបានផ្អាក និងព្យួរពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA ពិពណ៌នាថា មានការជ្រៀតជ្រែករបស់ភាគីទីបីដែលមិនសមរម្យនៅក្នុងសហព័ន្ធបាល់ទាត់របស់ប្រទេស (PFF) ។
Fifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ការព្យួរនេះនឹងរារាំងក្រុមប៉ាគីស្ថាន រួមទាំងក្រុមជម្រើសជាតិ ពីការលេងក្នុងការប្រកួតអន្តរជាតិ និងដកអត្ថប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលរបស់ FIFA ព្រមទាំងហាមប្រាមមិនឱ្យធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតអន្តរជាតិនានា»។
— Pakistan Football Federation (@TheRealPFF) October 5, 2023
ការត្រលប់មកវិញនៃ FIFA World Cup Qualifiers ទៅកាន់ប្រទេសប៉ាគីស្ថាន គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបាល់ទាត់របស់ប្រទេស។ លើកចុងក្រោយដែលប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ World Cup គឺនៅឆ្នាំ 2011 នៅពេលដែលពួកគេជួបជាមួយបង់ក្លាដែស។
Mason Greenwood ត្រូវបានក្រុម Getafe បើកដៃចំហរទទួលយក បន្ទាប់ពីក្រុម Manchester United បានសម្រេចចិត្តមិនរក្សាខ្សែប្រយុទ្ធដ៏ចម្រូងចម្រាសនៅក្លិបនៅរដូវកាលនេះ។