ads
(English) Manchester City នឹងសាងសង់រូបសំណាក Kevin De Bruyne
២១-ឧសភា-២០២៥

(English) ក្នុងការបង្ហាញខ្លួនចុងក្រោយនៅឯកីឡដ្ឋាន Etihad អំឡុងពេលទទួលបានជ័យជម្នះ ៣-១ទៅលើ Bournemouth កាលពីរាត្រីថ្ងៃអង្គារ ក្លិប Manchester City បានប្រកាសថា នឹងរៀបចំសាងសង់ រូបសំណាកកីឡាករ Kevin De Bruyne ដើម្បីគោរពដល់ទសវត្សរ៍នៃការរីកចម្រីនដ៏គួរឱ្យកត់សម្គាល់ជាប្រវត្តិសាស្ត្រ។ ខ្សែបម្រើវ័យ ៣៣ ឆ្នាំដែលគ្រោងនឹងចាកចេញពី Man City នៅរដូវក្តៅនេះ បានក្លាយជាតួអង្គដ៏លេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីចូលរួមជាមួយមេឃខៀវ Manchester City ពីក្លិប Wolfsburg ក្នុង ២០១៥  De Bruyne បានបង្ហាញវត្តមានជាង ៤០០ ប្រកួត និងឈ្នះពានរង្វាន់ធំៗចំនួន១៩ ជួយបង្កើតយុគសម័យដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ដោយសារតែជោគជ័យទាំងនេះហើយ  City សម្រេចកសាងរូបសំណាក De Bruyne នៅខាងក្រៅពហុកីឡដ្ឋាន Etihad ជាកន្លែងដែលគាត់នឹងចូលរួមជាមួយវីរបុរសក្លឹបពីមុនៗមករួមមាន Vincent Kompany, David Silva និង Sergio Aguero ដែលត្រូវបានប្រារព្ធឡើងជាមួយនឹងរូបចម្លាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។ De Bruyne បាននិយាយបន្ទាប់ពីការប្រកួតជាមួយពិធីករ Matchday Live Natalie Pike ថា វាមានន័យថាខ្ញុំនឹងជាផ្នែកមួយនៃក្លឹបនេះជារៀងរហូត។ រាត្រីដ៏រំជួលចិត្តនៅEtihad ក្រោយការប្រកួតពិសេស  កីឡាករសញ្ជាតិបែលហ្ស៊ិកបានទទួលអាវពិសេស ដែលមានចុះហត្ថលេខាដោយមិត្តរួមក្រុម និងបុគ្គលិករបស់ក្លឹប ។

នៅព្រឹកថ្ងៃដដែលនោះដែរ ប្រធានក្លឹប City លោក Khaldoon Al Mubarak បានបង្ហាញរូបចម្លាក់អនុស្សាវរីយ៍កិត្តិយសរបស់ De Bruyne នៅសាលាបាល់ទាត់ទីក្រុង (CFA) ដោយបន្តប្រពៃណីរបស់ក្លឹបក្នុងការអបអរសាទរដល់កីឡាកដ៏អស្ចារ្យបំផុតរបស់ខ្លួន ដែលុំមានៅក្នុងបញ្ជីរួមមាន Yaya Toure, Joe Hart និង Ilkay Gundogan ៕

ads