ads
(English) Chelsea ឡៃឡុងលក់អ្នកចាំទីថ្លៃជាងគេលើលោកឱ្យ Arsenal តែ ៥ លានផោន ក្រោយទិញពី Athletic Bilbao ៧១ លានផោន
០២-កក្កដា-២០២៥

(English) ទីបំផុត! ក្លិប Arsenal បានបញ្ចប់ការចុះហត្ថលេខាលើការនាំយកអ្នកចាំទី Kepa Arrizabalaga ពី Chelsea ក្នុងតម្លៃ ៥ លានផោន រួចរាល់ហើយ។ អ្នកចាំទីអន្តរជាតិអេស្ប៉ាញ Kepa នឹងលេងឱ្យក្លិបកាំភ្លើងធំ Arsenal រយៈពេល ៣ ឆ្នាំ បន្ទាប់ពីកាលពីរដូវកាលមុន រូបគេលេងឱ្យក្លិប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ដែលជាទីរូបគេលេងបាន ៣៥ ប្រកួត។  Kepa Arrizabalaga ដែលមានវ័យ ៣០ ឆ្នាំរូបនេះនៅតែជាអ្នកចាំទីមានតម្លៃថ្លៃជាងគេលើលើលោកដដែល បន្ទាប់ពីរូបគេចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៧១ លានផោនពី Athletic Bilbao។

Kepa លេងឱ្យ Chelsea ចំនួន ១៦៣ ប្រកួត និងរួមចំណែកជួយឱ្យក្រុមគ្រងជើងឯក Champions League,  Europa League និង Club World Cup។ ក្រៅពីនេះ នៅពេលរូបគេចូលរួមជាមួយនឹងក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ក៏រូបគេរួមចំណែកជួយឱ្យក្រុមគ្រងជើងឯក La Liga និង hampions League អំទ្បុងពេលរដូវកាល ២០២៣-២៥ ផងដែរ។ គួរជម្រាបថា ការមកដល់កីទ្បដ្ឋាន Emirates Stadium គឺ Kepa Arrizabalaga រូវប្រជែងកៅអីជម្រើសដំបូងជាមួយកីឡាករចាំទីអេស្ប៉ាញដូចគ្នា David Raya៕

ប្រភព៖ BBC

ads