ads
(English) អ៉ីតាលី តែងតាំងលោក Gennaro Gattuso ជាគ្រូបង្វឹកថ្មី
១៦-មិថុនា-២០២៥

(English) លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីលោក Luciano Spalletti ត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុន។  បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៧ ឆ្នាំរូបនេះគឺជាអតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ ដែលរួមចំណែកជួយឱ្យក្រុមឈ្នះពាន World Cup ឆ្នាំ២០០៦។ ការចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់លោក គឺជាលើកដំបូងក៏ពិតមែន ប៉ុន្តែលោក Gennaro Gattuso ក៏ធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងដឹកនាំក្រុមធំៗដូចជា៖ AC Milan និង Napoli ។ ជាពិសេសលោក ដឹកនាំក្រុម Napoli លើកពាន Copa Italia 2019-20 ផងដែរ។

យ៉ាងណា លោក Gennaro Gattuso បានព្រមព្រៀងលើកិច្ចសន្យាដឹកនាំត្រឹមរយៈពេលតែ ១ឆ្នាំ រហូតបញ្ចប់ការប្រកួត World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ គួរជម្រាបថា នៅក្នុងការប្រកួតប្រជែងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ អ៊ីតាលី ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ នៅក្នុងពូល I បន្ទាប់ពីការយកឈ្នះម៉ូលដាវី ២-០ ក្រោយបរាជ័យ ១ ប្រកួតដំបូងដោយចាញ់ក្រុមន័រវេល ៣-០ ក្រោមការដឹកនាំដោយលោក Luciano Spalletti ៕

ប្រភព៖ BBC

ads