

(English) ស្របពេលដែលកីឡាករបាល់ទាត់ទូរទាំងពិភពលោកកំពុងកាន់ទុក្ខមរណភាពដ៏សោកនាដកម្មរបស់ Diogo Jota និងបងប្រុសរបស់គាត់ Andre Silva បែរជាគ្មានវត្តមានប្រធានក្រុមជម្រើស ជាតិព័រទុយហ្គាល់Ronaldo ដែលជាមិត្តរួមក្រុមដ៏ជិតស្និទ្ធិ នៅឯពិធីបុណ្យសពទៅវិញ។ អវត្តមានរបស់គាត់បានបង្កឱ្យមានរលកនៃការជជែកដេញដោលពាសពេញប្រទេសព័រទុយហ្គាល់ និងគ្រប់ទីកន្លែងទាំងអស់។
បន្ថែមជាមួយនឹងការគ្មានវត្តមាននៅឯបុណ្យសពគេប្រទះឃើញ Ronaldo នៅលើនាវាកម្សាន្តដ៏ប្រណីតតម្លៃជិត ១០លា នដុល្លារនៅឆ្នេរសមុទ្រ Mallorca ប្រទេសអេស្ប៉ាញ។ ជុំវិញនឹងបញ្ហានេះ Daily Mail បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះបានជ្រើសរើសយកការមិនចូលរួមដោយផ្ទាល់ដើម្បីកុំឲ្យរំខានដល់បរិយាកាសគ្រួសារសព។ លោកយល់ថា វត្តមានរបស់លោកអាចនឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលេីគ្រួសារដែលមានទុក្ខបែរជាមកចាប់អារម្មណ៍នឹងលោកវិញ។ នេះគឺជាហេតុផលមួយដែលកីឡាកវ័យ ៤០ រូបនេះជ្រើសរើសយកភាពស្ងៀមស្ងាត់។ តាមពិតទៅកីឡាកររូបនេះបានបញ្ចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារសពរួចទៅហើយ៕