ads
(English) Carlo Ancelotti ទទួលប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីល
១៣-ឧសភា-២០២៥

(English) លោក Carlo Ancelotti នឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ប្រេស៊ីលនៅថ្ងៃទី២៦ខែឧសភា បន្ទាប់ពីបញ្ចប់ភារកិច្ចរបស់លោកជាមួយ Real Madrid ។

លោក Ancelotti ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតបើប្រៀបធៀបទៅនឹងគ្រូបង្វឹកមុនៗគឺតម្លៃជាង ៨៥ ម៉ឺនដុល្លារក្នុងមួយខែធ្វើឱ្យលោកក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីលនិងជាគ្រូបង្វឹកជនជាតិបរទេសដំបូងគេផងដែរ។ យោងតាមសារព័ត៌មានប្រេស៊ីល  ​​ESPN Brazil បានបង្ហាញថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះទទួលបានប្រាក់ឈ្នួលសរុបជាង ១០លានដុល្លារក្នុងមួយឆ្នាំ ច្រើនជាងពីរដងនៃអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Tite និង Dorival Junior៕

ads