ads
សមាគមបាល់ទាត់ថៃ និងក្រុមហ៊ុនថៃលីគ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ក្លិបនៅលីគទី ១ និង ២
២៨-កុម្ភៈ-២០២៥
សមាគមបាល់ទាត់ថៃ FAT និងក្រុមហ៊ុនលីគបាល់ទាត់ថៃ Thai League បានចំណាយថវិកា ដើម្បីទ្រទ្រង់លីគទី១ និងទី ២ របស់ថៃ សម្រាប់ជុំទី ៣ រួចរាល់ហើយ។ ជាមួយនឹងការទ្រទ្រង់ខាងលើនេះ សម្រាប់ Thai League ១ ក្រុមទាំង ១៦ ត្រូវបានចំណាយថវិកាក្នុងជុំទី ៣ ចំនួនទឹកប្រាក់នៃក្រុមនីមួយៗគឺ ២,៥០០,០០០ បាត (៧៣២៩៩ ដុល្លារ) សរុប ៤០,០០០,០០០ បាត ( ១១៧២៧៩៦ ដុល្លារ)។
ដោយទ្បែក សម្រាប់ Thai League ២ ក្រុមទាំង ១៧ បានទទួលប្រាក់ក្នុងការប្រកួតចំនួនក្នុងជំុទី ៣ ចំនួនទឹកប្រាក់នៃក្រុមនីមួយៗគឺ ៧៥០,០០០ ( ២១៩៨៩ ដុល្លារ) សរុប ១២,៧៥០,០០០ បាត ( ៣៧៣៨២៩ ដុល្លារ) ដោយ​មិន​រាប់​បញ្ចូល​ក្រុម Samut Prakan City ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ដាក់​សំណើ​ដក​ខ្លួន​ពីសមាជិករបស់សមាគម។  គួរជម្រាបថា សម្រាប់ការដំឡើងប្រាក់ឧបត្ថម្ភលើកទី ៤ សូមរង់ចាំកាលបរិច្ឆេទទូទាត់៕
ប្រភព៖ Ball Thai
ads