គ្រូបង្វឹកបណ្ដោះអាសន្ន Manchester United មានអារម្មណ៍ថា ការធ្វើបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងកីឡាករកាន់តែប្រសើរឡើង បន្ទាប់ពីរដូវកាលដែលពោរពេញទៅដោយភាពចម្រូងចម្រាសជាច្រើននៅលើទីលាន។
មន្ត្រីអាជ្ញាកណ្តាលនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្ភារៈបរិក្ខារនៅទីលានហ្វឹកហាត់របស់ក្លិប Premier League ផ្សេងៗ។ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ អាជ្ញាកណ្តាលទាំងនេះក៏អាចរៀបចំការប្រកួតនៅទីលានហ្វឹកហាត់ ដើម្បីស្វែងយល់ពីតួនាទីរបស់ពួកគេបានកាន់តែប្រសើរឡើង។
ក្រៅពីមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរូបនេះការពារ ប្រធានក្រុម Manchester United ថែមទាំងទទួលបានការគាំទ្រពីលោក Gareth Southgate គ្រូបង្វឹកអង់គ្លេសដែលបានការពារហើយលើកសរសើរអតីតខ្សែការពារ Leicester City រូបនេះថាជាកីឡាករលេងល្អក្នុងក្រុម ទោះបីជាមិនបានទទួលការគាំទ្រខ្លាំងនៅ Old Trafford។
ដើម្បីឱ្យមានភាពយុត្តិធម៌ Maguire ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជួយអងស់គ្លេសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត World Cup 2018 និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុង Euro 2020។ ការឆ្លងកាត់ទម្រង់លេងដ៏លំបាកមិនមានន័យថាគាត់សមនឹងទទួលបានការបំពាន ឬមើលងាយនោះទេ។
លោក Sir Alex គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតមួយរូប ដែលបានចូលរួមនៅក្នុងសហគមន៍បាល់ទាត់ ហើយឥទ្ធិពលរបស់គាត់ច្បាស់ណាស់ថាគាត់នឹងនិយាយថាតើបិសាចក្រហមនឹងត្រូវយកអ្នកណាធ្វើជាអ្នកចាត់ការបន្ទាប់។
បិសាចក្រហមគ្រោងនឹងតែងតាំងអ្នកចាត់ការទីប្រាំមួយរបស់ខ្លួនក្នុងរយៈពេលប្រាំបួនឆ្នាំចាប់តាំងពីលោក Sir Alex ចូលនិវត្តន៍ក្នុងឆ្នាំ 2013។ ខណៈពេលដែល Ten Hag បានធ្វើឱ្យប្រធានក្លឹបចាប់អារម្មណ៍ក្នុងអំឡុងពេលសម្ភាសន៍ United អាចចំណាយពេល 2-3 សប្តាហ៍ទៀតមុនពេលធ្វើការសម្រេចចិត្ត។
អនាគតរបស់ Pochettino និង Ten Hag មានភាពមិនច្បាស់លាស់នៅ PSG និង Ajax រៀងៗខ្លួន ដែលធ្វើឱ្យវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ Man United ក្នុងការផ្លាស់ប្តូរ។