ព័ត៌មានកីឡាអន្តរជាតិ
Casemiro នឹងត្រូវអវត្តមានក្នុងការប្រកួត Premier League រហូតដល់ពាក់កណ្តាលខែមេសា – នោះមិនមែនជាដំណឹងល្អទេ ដោយសារក្រុមបិសាចក្រហមពឹងផ្អែកលើគាត់ខ្លាំង។
ការអំពាវនាវរបស់ Manchester United សម្រាប់ការនាំចូលខ្សែបម្រើការពារដែលលោកគិតថាត្រឹមត្រូវ ពិតជាបានដោះស្រាយនៅពេលដែល Erik ten Hag បានចុះហត្ថលេខាលើរូបគេកាលពីរដូវក្តៅមុន។ គាត់ទទួលបានការស្វាគមន៍ក្នុងនាមជាកីឡាករកម្រិត A ហើយភ្លាមៗនោះគាត់បានបង្ហាញពីគុណតម្លៃរបស់គាត់នៅលើទីលាន។
ដូចដែលបានវិភាគដោយ The Athletic មានស្ថិតិសំខាន់ៗចំនួនពីរដែលបញ្ជាក់ពីសារៈសំខាន់របស់គាត់បន្ថែមទៀត។ United របូតគ្រាប់បាល់តែ 1.1 គ្រាប់ជាមធ្យមក្នុងមួយប្រកួតនៅពេលដែលគាត់ចាប់ផ្តើមក្នុងជម្រើស១១នាក់ ឬចូលលេង ប៉ុន្តែដែលក្លិបគ្មានគាត់ ពួកគេរបូតគ្រាប់បាល់ 1.7 គ្រាប់ជាមធ្យមក្នុងមួយប្រកួត។
ពេលគាត់មិនបានលេងលើទីលាន បិសាចក្រហមងាយទទួលរងពីការស៊ុត១៦.២ ជើងក្នុងមួយប្រកួតពីក្រុមគូបដិបក្ស ប៉ុន្តែពេលមានវត្តមានគាត់ចូលលេងក្រុមអាចទទួលការស៊ុតត្រឹម១០.៥ជើងពីក្រុមគូប្រកួតប៉ុណ្ណោះ។
លើសពីនេះ United មានអត្រាឈ្នះ 76% នៅពេលដែល Casemiro លេងធៀបនឹង 43% នៅពេលដែលគាត់មិនបានលេង។ គាត់នឹងត្រូវខកខានរហូតដល់៤ប្រកួត ខណៈដែល United បានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តកាតក្រហម។
ប្រភព៖ The Athletic
ថ្លែងទៅកាន់ Caught Offside អ្នកកាសែតលំដាប់ទី១ Fabrizio Romano បានពន្យល់ថា៖«យើងកំពុងឮរឿងប្លែកៗអំពី Harry Kane ជារៀងរាល់ថ្ងៃ – ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននិយាយថាគាត់ជិតស្និទ្ធនឹង Manchester United បន្ទាប់មកពីរបីថ្ងៃក្រោយមកពួកគេកំពុងផ្តល់អាទិភាពដល់គោលដៅខ្សែប្រយុទ្ធផ្សេងទៀត»។
«អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះគឺថា Tottenham ចង់បន្តកុងត្រារបស់ Kane ។ ពួកគេនឹងផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី ហើយទទូចឱ្យរក្សាគាត់ ធ្វើឱ្យគាត់ប្រឈមមុខនឹងគម្រោងរបស់ពួកគេ។ ពេលនេះស្ថិតក្នុងខែមីនានៅឡើយ ដូច្នេះសូមមើលពីរបៀបដែលអ្វីៗនឹងវិវឌ្ឍន៍នៅក្នុងសប្តាហ៍ និងខែខាងមុខទៀត»។
«Manchester United ពិតជាចូលចិត្តកីឡាកររូបនេះ ប៉ុន្តែពួកគេដឹងថា Tottenham មិនចង់ចរចា ដូច្នេះមធ្យោបាយតែមួយគត់សម្រាប់រឿងនេះគឺ Kane ខ្លួនឯង ដើម្បីជំរុញការផ្ទេរទៅកាន់ Old Trafford ហើយ Tottenham សម្រេចចិត្តថាពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចា»។
ចុងបញ្ចប់នៃការសរសេររបស់លោក Romano និយាយថា៖«នៅពេលនេះមិនមានអ្វីច្បាស់លាស់ទេ Man United គ្រាន់តែពេញចិត្តចំពោះកីឡាករនោះតែប៉ុណ្ណោះ។ យើងនឹងឃើញអ្វីដែលកើតឡើងនៅរដូវក្តៅ»។
United ហាក់ដូចជាកោតសរសើរ Kane ប៉ុន្តែសរសើរពីចម្ងាយទេប៉ុណ្ណោះ។ វាហាក់ដូចជា Spurs មិនព្រមទទួលយកសំណើគ្រប់យ៉ាងតម្លៃក្រោម 100 លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសដែលធ្វើឱ្យគាត់ក្លាយជាជម្រើសថ្លៃបំផុតមួយនៅពេលនេះ»។
ពិតណាស់ បិសាចក្រហមមិនអាចចូលទៅរដូវកាល 2023/24 ដោយគ្មានខ្សែប្រយុទ្ធថ្មីទេ។ Kane ជាកីឡាករមានបទពិសោធន៍នៅ Premier League ប៉ុន្តែវានៅតែត្រូវបានមើលឃើញថាតើ United មានឆន្ទៈក្នុងការចំណាយច្រើនលើកីឡាករតែម្នាក់ឬអត់។
ប្រភព៖ Fabrizio Romano តាមរយៈ Caught Offside
ព័ត៌មានកីឡាអាស៊ី
កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ Michael Vang (ម៉ៃឃើល វ៉ាង) កីឡាករបាល់ទាត់កូនកាត់ឡាវ-អាមេរិក បានមកដល់ប្រទេសឡាវហើយ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីគ្រូបង្វឹកក្រុមជម្រើសជាតិឡាវ និងមិត្តរួមក្រុមទាំងអស់។
ដំណើរទៅកាន់ប្រទេសឡាវលើកនេះរបស់ Michael Vang ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិឡាវ ដើម្បីត្រៀមកម្មវិធីប្រកួតមិត្តភាពកម្តៅសាច់ដុំនៅចុងខែមីនាក្នុងថ្ងៃ FIFA Day នៅប្រទេសនេប៉ាល់ ចន្លោះថ្ងៃទី ២២-៣១ ខែមីនា ឆ្នាំ២០២៣។
Michael Vang ជាជនជាតិឡាវកើត និងរស់នៅសហរដ្ឋអាមេរិក ដែលមានឪពុកជនជាតិ ‹ហម៉ុង›នៅប្រទេសឡាវ។ រូបគេកើតនៅថ្ងៃទី 13 ឧសភា ឆ្នាំ 2000 កម្ពស់ 173 សង់ទីម៉ែត្រ លេងជាខ្សែបម្រើ និងលេងឱ្យក្លិប Portland Timbers II ក្នុងក្របខ័ណ្ឌ MLS Next Pro នៅសហរដ្ឋអាមេរិក។
មុនចូលរួមក្លិប Portland Timbers II រូបគេលេងឱ្យក្លិប S.U. 1º de Dezembro ក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់លេងឱ្យក្លិប Forward Madison នៅអាមេរិក និងក្លិប Columbus Crew 2 ។
រំលឹកឡើងវិញ! កីឡាករជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង Nick Taylor ក៏ធ្លាប់លេងក្នុងក្របខ័ណ្ឌ MLS Next Pro នេះផងដែរ ដែលនោះរូបគេតំណាងឱ្យក្លិប Orlando City B ៕
ព័ត៌មានកីឡាជាតិ
ក្រុមបាល់ទាត់ណាហ្គាវើលដ៏ បានបន្ថែមលំហាត់ថ្មីមួយសម្រាប់កីឡាកររបស់ខ្លួន ដោយទៅហ្វឹកហាត់លើទីលានហ្វូតសាល បន្ថែមលើលំហាត់លើវាលស្មៅ ខណៈដែលលោក ឃឹម បូរីគ្រូបង្វឹកឈុតធំរបស់បានបង្ហាញថា នេះជាលំហាត់មួយបន្ថែមលើបច្ចេកទេសដែលមានស្រាប់។
ក្នុងសារឆ្លើយឆ្លងជាមួយ B8Sport.net លោក ឃឹម បូរីថ្លែងបែបនេះ៖« គោលបំណងយើងទៅហ្វឹកហាត់បែបនេះ( លើទីលានហ្វូតសាល) គឹយើងចង់បង្កើនសមត្ថភាព បច្ចេកទេសរបស់កីឡាករ»។
«យើងផ្ដោតអារម្មណ៍លើបច្ចេកទេសលើទីលាន ទាំងការបញ្ជូនបាល់ ការគ្រប់គ្រងបាល់ ទាំងការសម្រេចិត្តលើទីលាន ព្រោះយើងដឹងហើយថា កីឡាករលើទីលានហ្វូតសាលគឺធ្វើការខ្លាំងមែនទែន។ ពួកគេលេងមួយចាប់មួយ អញ្ចឹងយើងបង្វឹកការសម្រេចចិត្តរបស់គាត់ផង ពីព្រោះពេលដែលយើងស្ថិតនៅទីលានចង្អៀតយើងត្រូវការសម្រេចចិត្តឱ្យបានរហ័សបំផុត»។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖« យើងក៏រៀនពីការបញ្ជូនបាល់ក្នុងតំបន់ចង្អៀត របៀបពីការគ្រប់គ្រងបាល់ ហើយពិសេសយើងដឹងហើយថាលើទីលានហ្វូតសាល កីឡាករធ្វើការទាំងអស់គ្នា។ បើកីឡាករណាមិនធ្វើការគឺមានបញ្ហា ទាំងការពារ និងពេលប្រយុទ្ធ ពិសេសពេលប្រយុទ្ធហ្នឹងតែម្ដង។ ពេលមានបាល់យើងត្រូវការមានចលនាប៉ះ បម្លាស់ទីលឿនៗ! យើងចង់ឱ្យកីឡាកររបស់យើងយល់ពីស្ថានភាពបែបហ្នឹងក្នុងទីលានហ្វូតសាល ពេលដែលទៅទីលានធំ ពួកគេអាចដោះស្រាយបញ្ហាក្នុងស្ថានភាពបែបហ្នឹងបាន»។
រូបភាព៖ ណាហ្គាវើលដ៏
ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា World Cup នៅអាមេរិកខាងជើងក្នុងឆ្នាំ 2026 នឹងក្លាយជាការប្រកួតដំបូងដែលមាន 48 ក្រុមចូលរួម បើធៀបនឹង 32 ក្រុមក្នុងអំឡុងការប្រកួត World Cup Qatar កាលពីឆ្នាំមុន។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមជាមួយនឹង១២ពូលដែលក្នុងមួយពូលមានប្រទេសចំនួន ៤ ។ វាគឺជាការផ្លាស់ប្តូរពីទម្រង់ផែនការដើមដែលមាន ១៦ ពូល ក្នុងមួយពូលមាន ៣ ក្រុម។
FIFA បាននិយាយថា៖«ទម្រង់ដែលបានផ្លាស់ប្តូរធានាថាមិនមានហានិភ័យនៃការឃុបឃិតគ្នាទេ ហើយក្រុមទាំងអស់អាចលេងយ៉ាងហោចណាស់បីប្រកួតដែលធ្វើអោយមានតុល្យភាពរវាងក្រុមដែលប្រកួតប្រជែង»។
វាមានន័យថានឹងមានហ្គេមសរុបចំនួន 104 ប្រកួតដែលជាការកើនឡើងដ៏ធំមួយ លើសការប្រកួតចំនួន 64 ហ្គេម នៅការប្រកួតឆ្នាំ 2022 ហើយវាលើសពីផែនការដើមសម្រាប់ហើយក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលនីមួយៗឈានទៅវគ្គ 32 ក្រុមចុងក្រោយ។
ទម្រង់ចុងក្រោយបំផុតធានាថាក្រុមកំពូលពីរក្នុងពូលនីមួយៗនឹងឈានទៅវគ្គបន្តជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតចំនួនប្រាំបី។ ដូច្នេះក្រុមចុងក្រោយ និងក្រុមដែលប្រជែងយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នឹងលេងសរុបចំនួន៨ប្រកួត បើធៀបនឹង៧ប្រកួតបច្ចុប្បន្ន។
ចំនួនសរុបនៃក្រុមដែលនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិទៅ World Cup ឆ្នាំ 2026 គឺ 46 ក្រុម។ មានកៅអី២បន្ថែមទៀតសម្រាប់បង្គ្រប់៤៨ក្រុមនឹងត្រូវបានកំណត់តាមរយៈការប្រកួតវគ្គជម្រុះ Play-off ។
ទ្វីបអាស៊ីត្រូវបានគេផ្តល់ឱ្យ៨.៥កៅអី ដែល ៨ កៅអីស្វ័យប្រវត្តិនិង កន្លះ សំដៅទៅលើកៅអីវគ្គ Playoff។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានបង្កើតទម្រង់ថ្មីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 និងវគ្គជម្រុះ Asian Cup ឆ្នាំ 2027 ដើម្បីកំណត់វិធីល្អបំផុតក្នុងការជ្រើសរើសក្រុមទៅប្រកួត World Cup ដោយផ្អែកលើចំនួនកៅអីដែលបានកំណត់។
លោក Jurgen Klopp បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅ Madrid ថា៖ «នេះជាក្រុម Real Madrid ពួកគេបានចំណេញគ្រាប់បាល់៣-០ (លទ្ធផល២-៥) វាមិនមែនជាកាដូដែលអ្នកចង់បានសម្រាប់បុណ្យណូអែលនោះទេ»។
«ប្រសិនបើយើងអាចភ្ញាក់ផ្អើលខ្លួនឯងក្នុងវិធីអវិជ្ជមាន នោះយើងគួរតែអាចភ្ញាក់ផ្អើលខ្លួនឯងក្នុងវិធីវិជ្ជមានផងដែរ! ។ វាពិបាកព្រោះយើងប្រហែលជាមិនអាចឆ្លងទៅជើងបន្ទាប់ទេ។ នៅក្នុងបន្ទប់នេះ 100% នៃមនុស្សគិតថាយើងគ្មានឱកាស។ ប្រសិនបើខ្ញុំជាមនុស្សតែម្នាក់ដែលគិតថាយើងមានឱកាសតិចតួច ខ្ញុំគួរតែសប្បាយរីករាយនឹងទទួលយកវា ទោះបីជាមានឱកាស 1% ក៏ដោយក៏ខ្ញុំចង់សាកល្បងវាដែរ»។
Liverpool បានរងបរាជ័យ 5-2 នៅលើទឹកដី Anfield ក្នុងជើងទីមួយ។ ឥឡូវនេះពួកគេត្រូវតែឈ្នះដោយការស៊ុតបាល់បញ្ចូលទី 4 គ្រាប់នៅ Bernabeu ដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RAC1, Gerard Pique បានបង្ហាញថាគាត់សប្បាយចិត្តជាងមុន បន្ទាប់ពីគាត់ចូលនិវត្តន៍ពីបាល់ទាត់។
អតីតកីឡាកររូបនេះបានបន្តថា៖«ខ្ញុំនឹក Barcelona អត់? បន្តិចក៏អត់ដែរ! ពេលនេះខ្ញុំសុខសប្បាយណាស់។ ខ្ញុំមានពេលទំនេរច្រើនជាងពេលមុន ខ្ញុំមើល Barca ពេលណាខ្ញុំអាចមើលបាន ប៉ុន្តែខ្ញុំមិននឹកវាទាល់តែសោះ»។
«វាជារឿងដ៏ស្មុគស្មាញមួយកាលពីប៉ុន្មានខែមុន ប៉ុន្តែវាគឺជាការសម្រេចចិត្តដោយចេតនា បើទោះបីជាវាហាក់ដូចជាត្រូវបានទទួលយកក្នុងពេលដ៏ក្តៅគគុកក៏ដោយ។ ខ្ញុំគិតថាវាជាការសមរម្យបំផុត [ចូលនិវត្តន៍] បន្ទាប់ពីគិតច្រើនសប្តាហ៍ ហើយខ្ញុំមិនបាន មិនសោកស្តាយវានោះទេ» ។
ជាការរំលឹក Pique បានសម្រេចចិត្តចូលនិវត្តន៍នៅពាក់កណ្តាលរដូវកាល បន្ទាប់ពីត្រូវបានគេកាត់ចេញទៅតួនាទីជាកីឡាករបម្រុងដោយ Xavi បន្ទាប់ពីការចុះហត្ថលេខានៅរដូវក្តៅ។ ខ្សែការពាររូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ ដូច្នេះការចូលនិវត្តន៍របស់គាត់បានជួយ Barca មួយផ្នែករឿងសន្សំហិរញ្ញវត្ថុ។
ប្រភព៖ RAC1
ក្លឹប Manchester City និង Liverpool នឹងព្យាយាមចុះហត្ថលេខាលើ Gavi ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន (Free Agent) នៅរដូវក្តៅក្រោយ ប្រសិនបើគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ នេះបើយោងតាមកាសែត The Times របស់អង់គ្លេស។
ជាការរំលឹក តុលាការបានបដិសេធការសម្រេចចិត្តដែលអនុញ្ញាតឱ្យ Barcelona ចុះឈ្មោះកុងត្រាថ្មីរបស់ Gavi ក្នុងខែមករា។ នេះបញ្ជាក់ថា Gavi ស្ថិតក្នុងលក្ខខ័ណ្ឌកុងត្រាចាស់របស់គាត់ដែលផុតកំណត់នៅឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានអះអាងថា La Liga នៅតែចាត់ទុក Gavi ជាកីឡាករក្រុមឈុតធំនៅ Barca ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការពីក្លឹប ឬលីគក៏ដោយ។
Gavi គឺជាកីឡាករសំខាន់សម្រាប់ Xavi ក្នុងរយៈពេលនេះ ដោយបង្ហាញខ្លួនបាន 36 ដង និងបានរួមចំណែកជាមួយនឹងគ្រាប់បាល់ 2 គ្រាប់ និងបញ្ជូនបាល់៥លើក។
ប្រភព៖ The Times
Chanathip, Supachok និង Nicholas ជាតួរអង្គសំខាន់ក្នុងក្រុមកីឡាករទាំង 25 នាក់របស់ជម្រើសជាតិថៃសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសស៊ីរី និង អារ៉ាប់រួម។
ថៃនឹងធ្វើដំណើរទៅប្រទេសអារ៉ាប់រួម ដើម្បីប្រកួតមិត្តភាពចំនួនពីរលើកក្នុងអំឡុងពេល FIFA Days ខែមីនា។ ការប្រកួតទាំងពីរនឹងក្លាយជាការប្រកួតអន្តរជាតិកម្រិត ‘A’ ខណៈដែលក្រុមដំរីចម្បាំងមួយនេះនឹងប៉ះស៊ីរីនៅថ្ងៃទី 25 ខែមីនាមុនពេលប៉ះជាមួយ UAE នៅថ្ងៃទី 28 ខែមីនា។
ការប្រកួតទាំងនេះនឹងធ្វើជាការត្រៀមខ្លួនសម្រាប់ការប្រកួត FIFA World Cup 2026 Asian Qualifiers ជុំទីពីរក្នុងខែវិច្ឆិកា ឆ្នាំ 2023 និង AFC Asian Cup 2023 នៅខែមករា ឆ្នាំ 2024។
គ្រូបង្វឹក Alexandre ‘Mano’ Poking បានដាក់ឈ្មោះកីឡាករ 25 នាក់ដែលគាត់នឹងទៅ UAE នៅចុងខែនេះ។ កីឡាករលេងនៅក្រៅប្រទេសមានដូចជា Chanathip Songkrasin, Supachok Sarachat និង Nicholas Mickelson ជារៀមច្បងដែលមានឈ្មោះក្នុងបញ្ជីនេះ៖
អ្នកចាំទី៖
Somporn Yos (Port FC)
Patiwat Khammai (Muangthong United)
Kampol Pathomakkakul (Ratchaburi FC)
ខ្សែការពារ៖
Manuel Bihr (True Bangkok United)
Peerapat Notchaiya (True Bangkok United)
Theerathon Bunmathan (Buriram United)
Elias Dolah (Port FC)
Kritsada Kaman (Chonburi FC)
Suphanan Bureerat (Port FC)
Jakkaphan Praisuwan (BG Pathum United)
Nicholas Mickelson (Odense Boldklub)
ខ្សែបម្រើ៖
Weerathep Pomphan (Muangthong United)
Picha Autra (Muangthong United)
Ekanit Panya (Muangthong United)
Thitiphan Puangchan (True Bangkok United)
Thossawat Limwannasathian (True Bangkok United)
Chanathip Songkrasin (Kawasaki Frontale)
Supachok Sarachat (Consadole Sapporo)
Peeradol Chamratsamee (Buriram United)
Worachit Kanitsribampen (Chonburi FC)
Pathompol Charoenrattanapirom (Port FC)
Chunkun Karin (Police Tero)
ខ្សែប្រយុទ្ធ៖
Supachai Chaided (Buriram United)
Suphanat Mueanta (Buriram United)
Poramet Arjvirai (Muangthong United)
ក្នុងក្រុមកីឡាករទាំង 25 នាក់នេះ នៅសល់តែកីឡាករ 9 នាក់ប៉ុណ្ណោះដែលមកពីក្រុមឈ្នះពានរង្វាន់ AFF Mitsubishi Electric Cup 2022 របស់ប្រទេសថៃ។ Changsuek នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី 20 ខែមីនា ហើយធ្វើដំណើរទៅ UAE នៅថ្ងៃទី 23 ខែមីនា។ ការប្រកួតទាំងពីរនឹងត្រូវចាក់ផ្សាយតាមទូរទស្សន៍ AIS PLAY វេលាម៉ោង 01:00 ម៉ោងប្រទេសថៃ។