ការប្រើស្មៅនេះធ្លាប់ត្រូវបានលោក Bert Van Marwijk គ្រូបង្វឹកសញ្ជាតិអារ៉ាប់រួមរងការរិះគន់ក្នុងអំឡុងការប្រកួតជម្រុះ World Cup 2022 កាលពីឆ្នាំមុន។ លោកបានពណ៌នាអំពីស្មៅប្រភេទនេះថាក្រាស់ពេក ហើយធ្វើឲ្យកីឡាកររបស់លោកពិបាកក្នុងការបញ្ជូនបាល់ចេញ។
កន្លងមក ស្ថានភាពទីលានមិនល្អនៅ SNBJ អំឡុងការប្រកួតជម្រុះ Asian Cup ឆ្នាំ 2023 ត្រូវបានអ្នកគាំទ្របាល់ទាត់ក្នុងស្រុករិះគន់យ៉ាងខ្លាំង។ ទឹកដក់ច្រើនហូរមិនទាន់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងអំឡុងពេលប្រកួតជាមួយក្រុមបារ៉ែន បណ្តាលឱ្យទីលានក្លាយជាទន្លេរ ប៉ះពាល់ដល់ចង្វាក់នៃការប្រកួតរបស់ក្រុមទាំងពីរ។
តាមពិតទៅ FAM អាចនឹងជ្រើសរើសកន្លែងមួយនៅខាងក្រៅ Klang Valley ជាកន្លែងសម្រាប់ការប្រកួត AFF Cup ប្រសិនបើការប្រើប្រាស់ SNBJ មិនទទួលបានការយល់ព្រមពីស្ថាប័នគ្រប់គ្រងបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។ ទោះជាយ៉ាងណាក៏ដោយ PSM បានសង្កត់ធ្ងន់ថាពួកគេបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃទីលាន បន្ទាប់ពីការបញ្ចប់នៃការប្រកួតជម្រុះ Asian Cup ឆ្នាំ 2023 កាលពីខែមុន។