ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
១៦-មិថុនា-២០២៥
(English) Buriram United តកុងត្រាថ្មីឱ្យ Narubadin Weerawatnodom ដល់ឆ្នាំ ២០២៨

(English) ម្ចាស់ជើងឯកលីគកំពូលថៃ ១០ សម័យកាល ក្លិប Buriram United បានប្រកាសតកុងត្រាថ្មីឱ្យប្រធានក្រុម កីទ្បាករ Narubadin Weerawatnodom ចំនួន ៣ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារូបគេនៅឯកីទ្បដ្ឋាន Chang Arena រហូតដល់ឆ្នាំ ២០២៨ ឯណោះ។

ខ្សែការពារកូដស្តាំសញ្ជាតិថៃវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Buriram United ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់លីគកំពូលថៃ ៧លើក, FA Cup ៤លើក, League Cup ៥ លើក, Cup A ២លើក, Mekong Club ២លើក, Thailand Champions Cup ១លើក និង Shoppe Cup ១លើកផងដែរ។

សូមជម្រាបថា កាលពីរដូវកាលមុន Narubadin Weerawatnodom បានបង្ហាញខ្លួនសរុប ២៥ ប្រកួតគ្រប់កម្មវិធី ក៏ដូចជារកបាន ១ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ លើក មុនពេលរូបគេទទួលបានកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយក្រុមរយៈពេល ៣ ឆ្នាំបន្ថែមទៀត៕

ប្រភព៖ Ballthai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-មិថុនា-២០២៥
(English) អ៉ីតាលី តែងតាំងលោក Gennaro Gattuso ជាគ្រូបង្វឹកថ្មី

(English) លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីលោក Luciano Spalletti ត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុន។  បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៧ ឆ្នាំរូបនេះគឺជាអតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ ដែលរួមចំណែកជួយឱ្យក្រុមឈ្នះពាន World Cup ឆ្នាំ២០០៦។ ការចូលមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់លោក គឺជាលើកដំបូងក៏ពិតមែន ប៉ុន្តែលោក Gennaro Gattuso ក៏ធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងដឹកនាំក្រុមធំៗដូចជា៖ AC Milan និង Napoli ។ ជាពិសេសលោក ដឹកនាំក្រុម Napoli លើកពាន Copa Italia 2019-20 ផងដែរ។

យ៉ាងណា លោក Gennaro Gattuso បានព្រមព្រៀងលើកិច្ចសន្យាដឹកនាំត្រឹមរយៈពេលតែ ១ឆ្នាំ រហូតបញ្ចប់ការប្រកួត World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ គួរជម្រាបថា នៅក្នុងការប្រកួតប្រជែងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ អ៊ីតាលី ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ នៅក្នុងពូល I បន្ទាប់ពីការយកឈ្នះម៉ូលដាវី ២-០ ក្រោយបរាជ័យ ១ ប្រកួតដំបូងដោយចាញ់ក្រុមន័រវេល ៣-០ ក្រោមការដឹកនាំដោយលោក Luciano Spalletti ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
១៥-មិថុនា-២០២៥
ជួបបញ្ហាហិរញ្ញវត្ថុ ក្លិប Terengganu FC ប្រើប្រាស់កីឡាករបរទេសតែ៤នាក់សម្រាប់រដូវកាលថ្មី

ក្លិប Terengganu FC នឹងប្រើប្រាស់កីឡាករកូតាបរទេសច្រើនបំផុតត្រឹម៤នាក់ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាល ២០២៥/២០២៦ ខាងមុខនេះ។

លោក Mohd Fadhli Rahmi Zulkitfli ប្រធានផ្នែកកីឡារបស់ក្លិបខាងលើបានបញ្ជាក់ថា ការសម្រេចចិត្តប្រើប្រាស់កីឡាករបរទេសតែ៤នាក់ដោយសារ បញ្ហាហិរញ្ញវត្ថុ ហើយផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកបានបង្ហាញខ្លួនបានច្រើន។

លោកបានបន្តទៀតថា ក្រុមរបស់លោកមានបញ្ជីកីឡាករបរទេសដ៏មានសក្ដានុពលក្នុងបញ្ជីនាំចូលរួចហើយ ប៉ុន្តែអ្វីដែលនៅពិភាក្សានៅឡើយនោះគឺថាយកកីឡាកររូបណា ហើយតំបន់ណាក្នុងក្រុមដែលត្រូវការពង្រឹងជាចាំបាច់។

«យើងបានកាត់បន្ថយចំនួនកីឡាករបរទេសក្នុងរដូវកាលនេះដោយសារបញ្ហាហិរញ្ញវត្ថុ ដែលកីឡាករបរទេសត្រូវចំណាយច្រើន។ លើសពីនេះទៅទៀត យើងចង់ផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកមានឱកាសលេង ជាជាងចំណាយលុយច្រើនលើសលប់លើកីឡាករបរទេស។»

«វាពិតជាប្រសើរជាង នៅពេលយើងចំណាយលុយយកកីឡាករក្នុងស្រុក ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយកីឡាករបរទេស។»

កាលពីរដូវកាលមុនក្រុមអណ្ដើកខ្មៅមួយនេះបញ្ចប់ចំណាត់ថ្នាក់លេខ៥ក្នុងលីគកំពូលម៉ាឡេស៊ី ដោយការប្រើប្រាស់កីឡាករបរទេស៦នាក់។ ក្នុងចំណោម៦នាក់មាននៅសល់តែកីឡាករសញ្ជាតិអ៊ូសបេគីស្ថាន Nurillo Tukhtasinov បានបន្តកុងត្រារួចហើយ ខណៈដែលកីឡាករ៥នាក់ផ្សេងទៀត ត្រូវផ្ដាច់កុងត្រាអស់ដោយសារប្រាក់ឈ្នួលខ្ពស់ពេក។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិថុនា-២០២៥
(English) Dembele មានភាគរយខ្ពស់ឈ្នះ Ballon d’Or២០២៥

(English) យោងតាមការស្ទង់មតិថ្មីបំផុតចុងក្រោយដែលត្រូវបានធ្វើឡើងដោយសារព័ត៌មានបារាំង L’Equipe បានរកឃើញថា កីឡាករ Ousmane Dembele ទទួលបានការគាំទ្រខ្ពស់បំផុតក្នុងការឈ្នះពានរង្វាន់ Ballon d’Or ២០២៥។ លទ្ធផលស្ទង់មតិបង្ហាញថា Ousmane Dembeleទទួលបានការគាំទ្រ ៤៤ % នាំមុខអតីតមិត្តរួមក្លឹបMbappe និងខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ក្លឹបBarcelona ។ កាលពីសប្តាហ៍មុន Kylian Mbappeក៏ធ្លាប់ចេញសារគាំទ្រ Ousmane Dembeleដើម្បីឈ្នះ Ballon d’Or ផងដែរ។

ការទទទួលបានការគាំទ្រដ៏ច្រីនបែបនេះបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានជួយឲ្យក្លឹប  PSG ឈ្នះ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ការស្ទង់មតិដដែលនោះក៏បានឲ្យដឹងដែរថាតារាឆ្នើម Lamine Yamal របស់ Barcelona ឈរចំណាត់ថ្នាក់លេខ២ ទទួលបានការគាំទ្រ២១ % ។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ​ស៊ុតបញ្ចូលទីបាន១៨គ្រាប់និង​បានបង្ហាញទម្រង់លេង​យ៉ាង​ស្រស់​ស្អាត​ក្នុង​រដូវ​កាល​នេះ។ ចំណែកឯម្ចាស់ស្បែកជើងមាសអឺរ៉ុប Kylian Mbappe ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានការគាំទ្រ ២១%ដែរ។ តារាឆ្នើមសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបានច្រើនជាង ៤០គ្រាប់ក្នុងរដូវកាលដំបូងរបស់គាត់នៅ Real Madrid ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិថុនា-២០២៥
(English) FIFA គម្រោងពង្រីក Club World Cup ដល់៤៨ក្រុម

(English) ខណៈពេលដែលការប្រកួតពានរង្វាន់ Club World Cup មិនទាន់បានដំណើរការផងនោះ ស្រាប់តែមានព័ត៌មានជាច្រើនបានផ្សាយថា FIFA មានគម្រោងពង្រីកចំនួនក្លឹបចូលរួមប្រកួតពានរង្វាន់ Club World Cup បន្ថែមទៀត។ យោងតាមកាសែត The ​​Guardian ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១២ មិថុនា បានឲ្យដឹងថា FIFA នឹងធ្វើការពិគ្រោះយោបល់លើលទ្ធភាពនៃការពង្រីកការប្រកួត Club World Cup ដល់៤៨ក្រុម ដោយចាប់ផ្តើមពីការប្រកួតលើកក្រោយនៅឆ្នាំ២០២៩។

គម្រោង​នេះ​បាន​កើតឡើងបន្ទាប់​ពីមាន​ការ​បញ្ចុះ​បញ្ចូល​ដោយ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ដែល​ខកខាន​ក្នុង​ការ​ប្រកួត​នៅ​រដូវ​ក្ដៅ​នេះ ដែលធ្វេីឲ្យពួកគេ​បាត់បង់ប្រាក់រង្វាន់​ដ៏​ធំ។ Barcelona, ​​Arsenal, Liverpool, Manchester United និង Milan គឺជាក្លិបធំៗមួយចំនួនដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Club World Cup ។ នៅឆ្នាំនេះ លីកបាល់ទាត់មួយអាចត្រូវបានតំណាងដោយក្លឹបតែពីរប៉ុណ្ណោះ។ ការពង្រីកណាមួយទំនងជាត្រូវបានប្រឆាំងដោយសហជីពកីឡាករអន្តរជាតិ Fifpro ដែលមិនសប្បាយចិត្តចំពោះការបង្កើតពានរង្វាន់នេះ ដោយសារតែពួកគេយល់ថា វាប៉ះពាល់ដល់សុខុមាលភាពរបស់កីឡាករ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិថុនា-២០២៥
(English) Jack Grealish គ្មានឈ្មោះប្រកួត Club World Cup

(English) អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បានដាក់ឈ្មោះកីឡាករចំនួន២៧នាក់សម្រាប់ទៅប្រកួតពាន Club World Cup ដែលនឹងចាប់ផ្តើមនៅទីក្រុង Miami សហរដ្ឋអាមេរិកនាថ្ងៃសៅរ៍ ប៉ុន្តែគួរឲ្យសោកស្តាយកីឡាករ Grealish មិនមានឈ្មោះក្នុងបញ្ជីទេរួមជាមួយកីឡាករអតីតប្រធានក្រុម Kyle Walker។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះគឺជាកីឡាករដែលចុះហត្ថលេខាបំបែកកំណត់ត្រារបស់អង់គ្លេសនៅពេលដែលគេបានផ្ទេរមក Man City ពី Aston Villa ក្នុងតម្លៃជាង ១៣៩ លានដុល្លារក្នុងឆ្នាំ២០១២ ហើយបានបន្តជួយក្លិបឱ្យឈ្នះពានរង្វាន់ Premier League ចំនួនបី Champions League និងពានរង្វាន់ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយពេលនេះ​គេ​មិនមែនជាតួអង្គសំខាន់ទៀតទេ ហើយ​កាល​ពី​រដូវ​កាល​មុន គេបានចូលលេងក្នុង​លីកគបាន​តែ​ប្រាំពីរ​ប្រកួត​ប៉ុណ្ណោះ​ ​។

ការអវត្តមានរបស់កីឡាករ វ័យ២៩ឆ្នាំពីការប្រកួត Club World Cup នឹងបន្ថែមការរំពឹងទុកកាន់តែខ្លាំងថាគាត់នឹងចាកចេញពីក្លិប ក្នុងអំឡុងពេលបិទរដូវកាលនេះ ស្របពេលដែលលោក Guardiola បានចាប់ផ្តើមបង្កើតក្រុមឡើងវិញបន្ទាប់ពីរដូវកាលដែលគ្មានពានរង្វាន់ជាលើកដំបូងរបស់ក្រុមក្នុងរយៈពេល៨ ឆ្នាំ។ ក្រោយពីជម្រុះកីឡាករចាស់ៗចោល ក្រុមរបស់ City បញ្ចូលកីឡាករថ្មីចំនួនបួននាក់គឺ៖ Rayan Cherki, Tijjani Reijnders, Rayan Ait-Nouri និង Marcus Bettinelli ដែលបានចុះហត្ថលេខាក្នុងពេលវេលាដើម្បីចូលរួមក្នុងការប្រកួតរយៈពេលមួយខែនៅសហរដ្ឋអាមេរិក។

ការប្រកួតដំបូងរបស់ City ក្នុងការប្រកួតដែលមានក្រុមចំនួន៣២ គឺទល់នឹង Wydad Casablanca នៅថ្ងៃពុធសប្តាហ៍ក្រោយនៅទីក្រុង Philadelphia។ ក្រុមផ្សេងទៀតក្នុងពូលគឺ Juventus និង Al Ain របស់ Abu Dhabi ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិថុនា-២០២៥
(English) តើក្លិបណាលក់សំបុត្រដាច់អស់សម្រាប់ Club World Cup?

(English) ការរំពឹងទុកថានឹងលក់សំបុត្រដាច់ច្រើនសម្រាប់ក្លិបបាល់ទាត់មួយចំនួនដូចជាៈ ម្ចាស់ជើងឯក Champions League ថ្មី PSG ក្លិបInter Miami ដែលប្រមូលផ្តុំដោយកំពូលតារាបាល់ទាត់ពិភពលោក ក៏ដូចជាក្លិបមហាអំណាច២មកពី Premier League គឺ Manchester City និង Chelsea ដែលចូលរួមប្រកួតពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិកចុងសប្តាហ៍នេះ ​ត្រូវបានបានបរាជ័យ។

បរាជ័យក៏ដោយសារតែក្លិបទាំងនោះមិនអាចស្រូបយកបេះដូងអ្នកគាំទ្របានច្រីនដូចការរំពឹងទុក។គិតរហូតមកដល់ត្រឹមម៉ោងនេះមានតែក្លិបមួយគត់គឺ Real Madrid ដែលលក់សំបុតដាច់អស់សម្រាប់ការប្រកួតបើកដំបូងរបស់ខ្លួន។ សំបុត្រចំនួន៦៥៣២៦ សន្លឹកសម្រាប់ការប្រកួតដំបូងរបស់ Real Madrid ទល់នឹង Al Hilal នៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami ត្រូវបានលក់អស់ជាផ្លូវការកាលពីសប្តាហ៍មុន។

តម្លៃសំបុត្រថោកបំផុតដើម្បីមើលការបង្ហាញខ្លួនលើកដំបូងក្រុមលោក Xabi Alonso មានតម្លៃជាង២៥០ដុល្លារសម្រាប់កន្លែងអង្គុយឆ្ងាយបំផុត។ Real Madrid បាន​ក្លាយ​ជា​កម្លាំង​ជំរុញ​របស់ FIFA ក្នុង​ការ​ប្រកួត​ដែលមានចំនួន ៣២ លើកដំបូងនេះ។ ការប្រកួតទីពីរក្នុងពូល F របស់ Real Madrid (ទល់នឹង Pachuca ថ្ងៃទី២២ ខែមិថុនា នៅកីឡដ្ឋាន Bank of America ក៏លក់ជិតអស់ហើយដែរ ។

ការប្រកួតបញ្ចប់វគ្គចែកពូលចុងក្រោយសម្រាប់ក្លិប Real Madrid នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា នៅកីឡដ្ឋាន Lincoln Financial Field ក្នុងទីក្រុង Philadelphia ខណៈតម្លៃសំបុត្រជាង ២០០ ដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-មិថុនា-២០២៥
(English) តើកីឡាកររូបណាស៊ុតបញ្ចូលទីច្រើនជាងគេនៅ FIFA Club World Cup ?

(English) យោងតាមកំណត់ត្រារបស់ FIFA បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធ Ronaldo នៅតែឈរកំពូលតារាងស៊ុតបញ្ចូលទីបានច្រើនជាងគេគ្រប់ពេលនៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ FIFA Club World Cup។ ទោះជាយ៉ាងណាក្តីសម្រាប់ការប្រកួតឆ្នាំនេះគ្មានវត្តមានរបស់ Ronaldo ទេ។ កំណត់ត្រាខាងលើបានបង្ហាញថា ខ្សែប្រយុទ្ធ ក្លិប Al-Nassr ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញវត្តមាន៨ប្រកួតស្មើនឹង ០,៨៨គ្រាប់ ក្នុងមួយប្រកួត។ Ronaldo បានលេងពានរង្វាន់ Club World Cup ក្នុងអំឡុងពេលដែលគាត់នៅជាមួយក្លិបបិសាចក្រហមManchester United និង Real Madrid ។

ចំណែកឯកីឡាករដែលធ្លាប់ស៊ុតបញ្ចូលទីបានច្រីនលំដាប់ទី២ នៅ Club World Cup គឺ Gareth Bale ស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុងការបង្ហាញវត្តមាន៦ប្រកួតស្មើនឹង១គ្រាប់ ក្នុងមួយប្រកួតពេលនៅជាមួយក្លឹបReal Madrid។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពី FIFA World Cup ឆ្នាំ ២០២២ Bale បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Karim Benzema ក៏ស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរ ក្នុងការបង្ហាញវត្តមាន១១ប្រកួតនៅជាមួយក្លឹប Real Madrid និង Al Ittihad ស្មើនឹង ០,៥៥គ្រាប់ក្នុងមួយប្រកួត។ ក្រៅពីនេះនៅមានកីឡាករមួយចំនួនទៀតរួមមាន Luis Suarez ៥គ្រាប់២ប្រកួត Messi ៥គ្រាប់៥ប្រកួត ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-មិថុនា-២០២៥
(English) ប្រេស៊ីលគឺជាប្រទេសតែមួយគត់ទទួលបានកៅអីប្រកួតបាល់ទាត់ពិភពលោកគ្រប់ពេល

(English) ប្រេស៊ីលទទួលបានកៅអី សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក  FIFA World Cup ២០២៦ ហើយវាក៏ជាជ័យជម្នះលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Carlo Ancelotti ដោយបានយកឈ្នះប៉ារ៉ាហ្គាយក្នុងលទ្ធផល ១-០ក្នុងទីក្រុង Sao Paulo ។

ជ័យជម្នះនេះ បានធ្វើឲ្យ ប្រេស៊ីលគឺជាប្រទេសតែមួយគត់ដែលទទួលបានកៅអីប្រកួតបាល់ទាត់ពិភពលោកគ្រប់ពេលទាំងអស់គិតចាប់តាំងពីឆ្នាំ១៩៣០ដល់ឆ្នាំ២០២៦ ។នេះយោងតាមការចេញផ្សាយរបស់គេហទំព័រm.allfootballapp.com កាលពីថ្ងៃពុធទី ១១ មិថុនា ២០២៥។ ក្រុមជម្រើសជាតិប្រេស៊ីល បង្ហាញវត្តមានប្រកួតបាល់ទាត់ពិភពលោកគ្រប់ការប្រកួតទាំងអស់គឺចំនួន២៣ដងនាំមុខក្រុមជម្រើសជាតិអាល្លឺម៉ង់និងអាហ្សង់ទីន ។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បង្ហាញវត្តមានបានចំនួន២០ដង និង ១៨លើកជាប់ៗគ្នាខណៈ ក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ១៩ដងនិង ១៤លើកជាប់ៗគ្នា៕

ads