ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-ឧសភា-២០២៥
(English) Yamal អាចក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅ Barcelona

(English) ជាមួយនឹងកាដូកុងត្រាថ្មីរយៈពេល ៧ ឆ្នាំខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal អាចក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្លិប Barcelona។ កីឡាករវ័យវ័យជំទង់រូបនេះត្រូវបានក្លិបផ្តល់ប្រាក់បៀវត្សរ៍សុទ្ធប្រចាំឆ្នាំចំនួនជាង ៤៥ លានដុល្លារ សរុបទាំងប្រាក់រង្វាន់លើកទឹកចិត្ត។

ប្រាក់ខែគោលរបស់ Yamal ត្រូវបានគេគិតថាមានប្រហែលជាង ៣៤ លានដុល្លារក្នុងមួយឆ្នាំស្មើនឹងជាង ៣២ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ បន្ទាប់ពីបង់ពន្ធកើនឡើងជាង ១០ ដងលើប្រាក់ឈ្នួលរបស់គេសម្រាប់រដូវកាលនេះ។ យោងតាមរបាយការណ៍របស់ Marca បានឱ្យដឹងថា៖ បច្ចុប្បន្ន Yamal ទទួលបានប្រាក់ខែប្រចាំឆ្នាំប្រហែលជាង១,៦លានដុល្លារ។ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona គឺជាអ្នករកចំណូលនាំមុខគេរបស់ក្លិបគឺជាង ៤០ លានដុល្លារ ។

ប្រភព៖ The Athletic

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-ឧសភា-២០២៥
(English) Yamal បន្តកុងត្រាជាមួយ Barcelona ដល់ឆ្នាំ ២០៣១

(English) ក្លិបអ្នកមានបុណ្យ Barcelona ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី២៧ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថាតារា​វ័យ​ជំទង់ Lamine Yamal បានយល់ព្រម​ចុះ​ហត្ថលេខា​បន្ត​កុងត្រាថ្មីរួមរស់​ជាមួយក្លឹបដល់​ឆ្នាំ ២០៣១។ Yamal បានចូលរៀននៅសាលាបាល់ទាត់ La Masia ដ៏ល្បីល្បាញរបស់ Barcelona តាំងពីអាយុ៧ ឆ្នាំមកម្លេះ។ ក្លិបបាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា នៅក្នុងឆ្នាំ២០៣១ Lamine Yamal នឹងមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។ នេះគឺជាការរំលឹកពីភាពវ័យក្មេងរបស់តារាពិភពលោករបស់ពួកគេ។

កីឡាករវ័យ ១៧ឆ្នាំរូបនេះបានជួយក្លិប Catalan ដណ្តើមបានពានរង្វាន់ក្នុងស្រុកចំនួនបីគឺ La Liga, Copa del Rey និង Spanish Super Cup ។ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​​ជ័យ​ជម្នះ ២-០ នៅ​លើ​គូ​ប្រជែង Espanyol កាលពីសប្តាហ៍​មុនជួយឱ្យ Barcelona លើក​ពាន​លីគ​អេស្ប៉ាញ​លើក​ទី ២៨  និងជួយ Barcelona ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ក្នុង​យុទ្ធនាការ​នេះផង​ដែរ។

Yamal ស៊ុតបញ្ចូលទី១៨គ្រាប់និងជួយមិត្តរួមក្រុមបាន២៥ក្នុង៥៥ប្រកួត គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។Yamal ដែលនឹងមានអាយុ១៨ឆ្នាំក្នុងខែកក្កដា បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០២៣នៅ Camp Nou បង្ហាញខ្លួនសរុប១០៦ លើកសម្រាប់ Barcelona ៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-ឧសភា-២០២៥
(English) Suarez និង Messi ចាប់ដៃគ្នាបើកក្លឹបបាល់ទាត់

(English) Luis Suarez និង Lionel Messi មិនត្រឹមតែជាដៃគូនៅលើទីលានប្រកួតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ឥឡូវ​នេះ​ពួក​គេ​បាន​សហការ​គ្នា​បើកមុខជំនួញក្នុងវិស័យបាល់ទាត់ថែមទៀត។ Suarez បានប្រកាសកាលពីថ្ងៃអង្គារថាគាត់បានបង្កើតក្រុមបាល់ទាត់អាជីពនៅក្នុងប្រទេសកំណើតអ៊ុយរូហ្គាយរបស់ខ្លួន ដោយសហការគ្នាជាមួយមិត្តរួមក្រុម Inter Miami គឺ Messi។ Suarez ដែលជាប្រធានក្រុមស៊ុតបញ្ចូលទីគ្រប់ពេលរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានពន្យល់នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាក្រុមដែលពីមុនត្រូវបានគេស្គាល់ថា Deportivo LS នឹងត្រូវបានគេហៅថា LSM ហើយនឹងចាប់ផ្តើមលេងបាល់ទាត់អាជីពនៅក្នុងលីគលំដាប់ទី ៤ របស់អ៊ុយរូហ្គាយ។

Suarez បាននិយាយថា Deportivo LS គឺជាក្តីស្រមៃរបស់គ្រួសារដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ។ ពួកយើងបានរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងសមាជិកជាង៣០០០នាក់។ Suárez និងគ្រួសាររបស់គេបានបើកកន្លែងកីឡាទំហំ ២០ ហិកតាក្នុងឆ្នាំ ២០១៨ នៅ Ciudad de la Costa ជាយក្រុង Montevideo ។ វាមានសកម្មភាពកីឡាជាច្រើនសម្រាប់សមាជិកជាង៣០០០។ក្លឹប​មាន​កីឡដ្ឋាន​តូចមួយ ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន១៤០០នាក់​ក្នុង​ចំណោម​ទីលាន​ផ្សេង​ទៀត។ ខ្ញុំចង់ធ្វេីឲ្យបាល់ទាត់អ៊ុយរូហ្គាយមានភាពរីកចម្រើន។ វាជាកន្លែងដែលខ្ញុំស្រលាញ់ និងជាកន្លែងដែលខ្ញុំធំឡើងក្នុងវ័យកុមារ ។ខ្ញុំចង់ផ្តល់ឱកាស និងមធ្យោបាយសម្រាប់ក្មេងជំទង់និងកុមារនៅទីនេះ។

Suarez វ័យ ៣៨ ឆ្នាំបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែកញ្ញាឆ្នាំមុន ហើយបានលេងជាមួយ Messi នៅ Barcelona អស់រយៈពេល ៦រដូវកាល ហើយពួកគេបានក្លាយជាមិត្តរួមក្រុមកាលពី២ ឆ្នាំមុនម្តងទៀតនៅជាមួយ Inter Miami ។ចំណែកឯMessi  ដែលអង្គុយក្បែរ Suarez នៅក្នុងវីដេអូបាននិយាយថា ខ្ញុំមានមោទនភាព និងរីករាយដែលអ្នកបានជ្រើសរើសខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថានឹងរួមចំណែកអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីបន្តរីក ចម្រើន៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-ឧសភា-២០២៥
(English) Barca ស៊ុតបញ្ចូលទីបានជាង១៧០គ្រាប់លើកទី ៤

(English) រដូវកាល ២០២៤-២៥ ក្លិប FC Barcelona គឺជាក្រុមមួយដែលរីកចម្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារក្រុមរបស់គេស៊ុតបញ្ចូលទីបាន ១៧៣ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។  នេះគឺជាការស៊ុតបញ្ចូលទីបានចំនួនច្រីនគ្រាប់លើកទី ៤ នៅក្នុងកំណត់ត្រារបស់ក្លឹប។ លើកទី១ស៊ុតបញ្ចូលទីបាន១៩០ (រដូវកាល ២០១១-១២) ១៧៥គ្រាប់ (រដូវកាល២០១៤-១៥)  ១៧៣គ្រាប់ (រដូវកាល២០១៥-១៦) និងលើកទី៤  ១៧៣គ្រាប់ (រដូវកាល២០២៤-២៥)។

ក្រោមការដឹកនាំរបស់អ្នកចាត់ការ Hansi Flick ក្រុម Barcelona រកបានជាមធ្យម ២,៨៨ គ្រាប់ក្នុងមួយប្រកួតបានជាង៦០ប្រកួត ដែលបង្ហាញពីសមត្ថភាពវាយប្រហារដែលនឹកឃើញដល់យុគសម័យមាសរបស់ក្លឹប។ ការស៊ុតបាល់បញ្ចូលទីក្នុងរដូវកាលនេះគឺគួរឱ្យកត់សម្គាល់ជាពិសេសបើប្រៀបធៀបទៅនឹងយុទ្ធនាការរកគ្រាប់បាល់បានច្រើនមុនៗ ដូចជារដូវកាល២០១៥-១៦ ដែលក្រុមរកបាន១៧៣ គ្រាប់ប៉ុន្តែក្នុង៦២ ប្រកួត ជាមធ្យមទាបជាងបន្តិចគឺ២,៧៩គ្រាប់ក្នុងមួយប្រកួត។

កម្លាំងវាយលុករបស់ក្រុមត្រូវបានពង្រឹងដោយការបង្ហាញសមត្ថភាពដ៏លេចធ្លោពីកីឡាករសំខាន់ៗ។ Robert Lewandowski រកបាន៤២គ្រាប់ ខណៈដែល Raphinha ៣៤គ្រាប់ និង Lamine Yamal រកបាន១៨គ្រាប់ ។ លើសពីនេះ Ferran Torres និង Dani Olmo បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដោយស៊ុតបញ្វូលទីបាន១៩គ្រាប់ និង១២ គ្រាប់រៀងគ្នា។ សមត្ថភាពស៊ុតបញ្ចូលទីដ៏គួរឱ្យកត់សម្គាល់នេះបង្ហាញពីការវាយលុក និងប្រសិទ្ធភាពយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងដោយលោក Flick ដោយសម្គាល់រដូវកាល២០២៤-២៥ ថាជាការប្រកួតដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Barcelona ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៨-ឧសភា-២០២៥
(English) តើ​ក្រុម​ Premier League ចំនួនប៉ុន្មានមាន​សិទ្ធិ​ប្រកួតពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ?

(English) បន្ទាប់ពីប្រកួតបញ្ចប់រដូវកាល Premier League កាលពីរាត្រីថ្ងៃអាទិត្យទី ២៥ ឧសភា ២០២៥ ក្រុមអង់គ្លេសចំនួន៩ មានកៅអីប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣កម្រិតគឺ Champions League, Europa League និង Conference League។

ក្រុមទាំង៩នោះរួមមានៈ

I-កៅអី Champions League មាន៦ក្រុមគឺ

១- Liverpool (ជើងឯក Premier League)

២- Arsenal (ចំណាត់ថ្នាក់លេខ២)

៣- Manchester City (ចំណាត់ថ្នាក់លេខ៣)

៤- Chelsea (ចំណាត់ថ្នាក់ទី៤)

៥- Newcastle (ចំណាត់ថ្នាក់ទីប្រាំ)

៦- Tottenham (ជើងឯក Europa League)

II- កៅអី Europa League មាន២ក្រុមគឺ

១-Aston Villa (ចំណាត់ថ្នាក់ទី៦)

២-Crystal Palace (ជើងឯក FA Cup)

III-កៅអី Conference Leagueមាន១ក្រុមគឺ

Nottingham Forest (ចំណាត់ថ្នាក់ទីប្រាំពីរ)

Newcastle បានបិទវគ្គជម្រុះ Champions League នៅថ្ងៃចុងក្រោយ បើទោះបីជាចាញ់ Everton ក៏ដោយ ខណៈដែល Chelsea និង Manchester City ក៏បានបញ្ជាក់ពីកៅអីរបស់ពួកគេនៅក្នុងការប្រកួតសម្រាប់រដូវកាលក្រោយ។ Chelsea បានផ្តួល Nottingham Forest នៅថ្ងៃចុងក្រោយដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ៤ ប៉ុន្តែលទ្ធផលនោះមានន័យថាមិនមានកន្លែង Conference League សម្រាប់ក្រុមចំណាត់ថ្នាក់ទី៨គឺ Brighton៕

ប្រភព៖ BBC

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-ឧសភា-២០២៥
(English) Salah ក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាលនៅ Premier League

(English) កីឡាករ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាល Premier League២០២៤-២៥។  កីឡាករអន្តរជាតិអេហ្ស៊ីបបានចូលក្នុងបញ្ជីជាមួយ កីឡាករ Thierry Henry, Cristiano Ronaldo, Nemanja Vidic និង Kevin De Bruyne ដែលធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមពីរសម័យកាល។ រហូតមកទល់ពេលនេះគ្មាន​កីឡាករ​ណា​រូបណា​ឈ្នះ​ពាននេះបាន​បី​ដង​នោះ​ទេ។ Salah ស្ថិតក្នុងវ័យ ៣២ ឆ្នាំដែលបានឈ្នះធ្លាប់ឈ្នះពាននេះកាលពីរដូវកាល ២០១៧-១៨ បានដឹកនាំ Liverpool ឈ្នះពានរង្វាន់ Premier League រដូវកាលនេះ។ សម្រាប់ការប្រកួតបញ្ចប់រដូវកាល កាលពីថ្ងៃអាទិត្យនៅ Anfield ទល់នឹង Crystal ខ្សែប្រយុទ្ធ Salah ស៊ុតបញ្ចូលទីបានមួយគ្រាប់តាមស្មើCrystal ១-១ម្ចាស់ស្មើជើងឯកFA Cup Crystal ។

ក្រៅពីស៊ុតបញ្ចូលទី បាន២៩គ្រាប់ Salah ក៏បានជួយមិត្តរួមក្រុមបានចំនួន១៨ដង មានន័យថាមានន័យថាគាត់បានតាមស្មើកម្រិតជាមួយ Alan Shearer និង Andy Cole សម្រាប់ការចូលរួមគ្រាប់បាល់ច្រើនបំផុតក្នុងរដូវកាល Premier League ។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​សាធារណជន​រួម​ជាមួយ​នឹង​អ្នក​ដែល​មក​ពី​ក្រុម​អ្នក​ជំនាញ។Salah ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជា កីឡាករបាល់ទាត់ល្អប្រចាំឆ្នាំជាលើកទីបីផងដែរសម្រាប់ពានរង្វាន់របស់សមាគមអ្នកនិពន្ធបាល់ទាត់៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-ឧសភា-២០២៥
(English) Bayern Munich ​ឈ្នះពានយូរបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប

(English) ក្លិប Bayern Munich គឺជាក្រុមបាល់ទាត់ល្អបំផុតក្នុងទឹកដីអាល្លឺម៉ង់ ហើយក៏ជាក្រុមមួយកំពុងកាន់កាប់កំណត់ត្រាឈ្នះពានជាប់ៗគ្នាច្រើនបំផុតនៅទូទាំងលីគកំពូលទាំង៥របស់អឺរ៉ុប។ ក្លិបBayern ឈ្នះពានជាប់ៗគ្នាចំនួន១១ដងនៅចន្លោះឆ្នាំ ២០១៣-២០២៣នាំមុខក្លិបបាល់ទាត់អ៊ីតាលីសេះបង្កង់ Juventus  ដែលឈ្នះពានជាប់ៗគ្នាចំនួន ៩ដងនៅចន្លោះឆ្នាំ ១០១២-២០ ឈរលំដាប់លេខ២ក្នុងតារាង។

ជាមួយគ្នានេះក្លិបបាល់ទាត់បារាំង Lyon ក៏ធ្លាប់ឈ្នះពាន៧ដងជាប់ៗគ្នាផងដែរ។ ក្នុងចន្លោះឆ្នាំ ២០០២-២០០៨ ឈរចំណាត់ថ្នាក់លេខ៣។ក្លឹបReal Madrid ឈរចំណាត់ថ្នាក់លេខ៤ ឈ្នះ៥ដងជាប់ៗគ្នា(១៩៨៦-១៩៩០) ក្លឹបManchester City ឈ្នះ៤ដងគឺ២០២១-២០២៤៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-ឧសភា-២០២៥
(English) Cristian Romero ជាប់ជាកីឡាករឆ្នើម Europa League ២០២៤-២៥

(English) Cristian Romero ប្រធានក្រុមនិងខ្សែការពាររបស់ Tottenham Hotspur ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាកីឡាករឆ្នើមរបស់ UEFA Europa League ប្រចាំឆ្នាំ២០២៤-២៥ ។ កីឡាករអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់អឺរ៉ុបចំនួន៧ដងនិងមានសមត្ថភាពការពារបាល់ បានត្រឹមត្រូវ ៩០% បញ្ជូនបាល់បានត្រឹមត្រូវ៩១% និងការដណ្តីមបាល់ត្រឡប់មកវិញបាន៩០% ។

ការដឹកនាំរបស់គាត់គឺសំខាន់នៅក្នុងជ័យជម្នះចុងក្រោយរបស់ Tottenham ១-០ លើ Manchester United ក្នុងទីក្រុង Bilbao នៅថ្ងៃទី ២១ខែឧសភា ឆ្នាំ២០២៥ ដោយបញ្ចប់ភាពរាំងស្ងួតពានរង្វាន់រយៈពេល ១៧ ឆ្នាំរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើក្រុម Lyon វ័យ២១ ឆ្នាំ Rayan Cherki ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងល្អបំផុតរបស់ការប្រកួត ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ និងជួយមិត្តរួមក្រុមបាន៨ដងក្នុង១២ ប្រកួត។ កីឡាករដែលអ្នកឈ្នះពីមុនៗមករួមមានៈ -២០២៣-២៤ កីឡាករ Pierre-Emerick Aubameyang របស់ Marseille

-២០២២-២៣: កីឡាករ Jesús Navas ក្លិប Sevilla

-២០២១-២២៖ កីឡាករ Filip Kostić ក្លិប Frankfurt

-២០២០-២១: កីឡាករ Gerard Moreno ក្លិប Villarreal

-២០១៩-២០: កីឡាករ Romelu Lukaku ក្លិប Inter Milan

-២០១៨-១៩: កីឡាករ Eden Hazard ក្លិប Chelsea៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-ឧសភា-២០២៥
(English) ហេតុអ្វីបានជាម្ចាស់ឯក FA Cup អាចគ្មានកៅអី Europa League?

(English) Crystal Palace បានលើកពានរង្វាន់ជាប្រវត្តិសាស្ត្រលើកដំបូង កាលពីថ្ងៃសៅរ៍ទី១៧ឧសភា បន្ទាប់ពីបានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wemble ប៉ុន្តែក្លិបនេះ អាចគ្មានកៅអីប្រកួតពានរង្វាន់ Europa League។ ជាការពិតជ័យជម្នះនេះបានធ្វើឱ្យក្លិប Crystal Palace ទទួលបានកៅអីមួយទៅប្រកួតពានរង្វាន់ Europa League នៅរដូវកាលក្រោយ ខណៈដែលអ្នកឈ្នះពានរង្វាន់ FA Cup មានសិទ្ធិសម្រាប់ការប្រកួតកម្រិតទីពីររបស់ទ្វីបអឺរ៉ុបដោយស្វ័យប្រវត្តិ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់របស់ UEFA អាចបង្អាក់ក្តីសុបិនប្រកួតពានអឺរ៉ុបរបស់ពួកគេ។ ច្បាប់នេះបានហាមមិនឱ្យក្លិបបាល់ទាត់ ២ ដែលមានម្ចាស់តែមួយទៅប្រកួតពានអឺរ៉ុបទាំងពីរនោះទេ។ ក្តីបាម្ភនេះក៏ដោយសារតែលោក John Textor’s Eagle Football Group កាន់កាប់ភាគហ៊ុនក្លិបបាល់ទាត់ ២ គឺ Crystal Palace ចំនួន៤៣% និង Lyon (បារាំង) ៨៨%  ។ បច្ចុប្បន្ន​Lyon ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៦​ក្នុង​តារាងបារាំង Ligue 1 ។ ក្រុមនេះកំពុង​ត្រៀម​ខ្លួន​សម្រាប់ Europa Conference League ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Paris Saint-Germain ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coupe de France ទល់នឹង Reims នោះ Lyon អាចឡើងទៅកាន់ Europa League ។ សេណារីយ៉ូនេះធ្វើឱ្យ Palace ប្រឈមនឹងហានិភ័យ ដោយសារ UEFA អាចចាត់ទុកកម្មសិទ្ធិពីររបស់ Textor ជាការបំពានច្បាប់កម្មសិទ្ធិពហុក្លិបរបស់ពួកគេ៕

ads