(English) យោងតាមរបាយពី FIFA បានបញ្ជាក់ថា ប្រាក់រង្វាន់សម្រាប់ពានរង្វាន់ក្លិប Club World Cup ជំនាន់ថ្មី ដែលមាន ៣២ ក្រុមនេះ មានប្រាក់រង្វាន់រហូតទៅដល់ ជាង១ពាន់លានដុល្លារ រួមបញ្ចូលទាំងប្រាក់សាមគ្គីភាព(សម្រាប់អភិវឌ្ឍកីឡា) ជាសាកលដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រុមដែលឈ្នះពាននឹងទទួលបានប្រាក់រង្វាន់សុទ្ធចំនួន ៤០ លានដុល្លារ និងជាង ១២៥ លានដុល្លារសរុបទាំងអស់។ FIFA បានបែងចែកប្រាក់ជា៣ផ្នែកធំៗគឺៈ

I-សសរស្តមកីឡាចំនួន ៤៧៥លានដុល្លារ(ប្រាក់រង្វាន់អាស្រ័យលទ្ធផលប្រកួតរបស់ក្លឹបនីមួយៗ)
១-វគ្គចែកពូល (បីប្រកួត) ក្រុមឈ្នះទទួលបាន២លាន និងស្មើទទួលបាន១លាន។
២-វគ្គ១៦ក្រុមទទួលបាន៧,៥លានដុល្លារ
៣-វគ្គ៨ក្រុមចុងក្រោយទទួលបាន១៣,១២លានដុល្លារ
៣-វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន២១ លានដុល្លារ
៤-ចំណាត់ថ្នាក់លេខ២ ទទួលបាន៣០ លានដុល្លារ
៥-ក្លឹបឈ្នះជើងឯកទទួលបានទឹកប្រាក់៤០លានដុល្លារ
II-ប្រាក់រង្វាន់សម្រាប់ក្លឹប ចូលរួមប្រកួត(៣២ក្រុម)គឺ៤៧៥លានដុល្លារ
១-ទ្វីបអឺរ៉ុបទទួលបានចន្លោះពី១២,៨១ដល់ ៣៨,១៩ លានដុល្លារ(ទៅតាមចំណាត់ថ្នាក់ក្លឹបនិងពាណិជ្ជកម្ម)
២-អាមេរិកខាងត្បូងទទួលបាន១៥,២១ លានដុល្លារ
៣-អាមេរិកកណ្តាល ខាងជើង និងការ៉ាប៊ីនទទួលបាន ៩.៥៥ លានដុល្លារ
៤-ទ្វីបអាស៊ី ទទួលបាន ៩,៥៥ លានដុល្លារ
៥ អាហ្វ្រិកទទួលបាន ៩,៥៥ លានដុល្លារ
៦-ទ្វីបអូសេអានី ទទួលបាន ៣,៥៨ លានដុល្លារ
៣-ការទូទាត់ប្រាក់សាមគ្គីពង្រឹងកីឡា (២៥០លានដុល្លារ)
បន្ថែមពីលើប្រាក់រង្វាន់សម្រាប់ក្រុមដែលចូលរួម ។ ប្រាក់ទាំងនេះត្រូវបានបម្រុងទុកសម្រាប់គាំទ្រក្លឹបនៅទូទាំងពិភពលោក ជំរុញការអភិវឌ្ឍន៍ និងការរួមបញ្ចូលនៅក្នុងកីឡាបាល់ទាត់ពិភពលោក៕
