ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-វិច្ឆិកា-២០២៥
FIFA ដាក់ទណ្ឌកម្មលើកីឡាករឥណ្ឌូនេស៊ី និង PSSI បន្ទាប់ពីការប្រកួតជាមួយអ៊ីរ៉ាក់

សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានដាក់ទណ្ឌកម្មលើកីឡាករក្រុមជម្រើសជាតិឥណ្ឌូនេស៊ីពីរនាក់គឺ Thom Haye និង Shayne Pattynama បន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ជុំទី ៤ ទល់នឹងអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកីទ្បា ASEANFOOTBALL។

កីឡាករទាំងពីរត្រូវបានព្យួរការប្រកួតចំនួនបួនប្រកួត និងពិន័យជាប្រាក់ CHF ៥,០០០ (៦,២០០ ដុល្លារអាម៉េរិក) ក្នុងម្នាក់ៗ ចំពោះអាកប្បកិរិយាមិនសមរម្យចំពោះអាជ្ញាកណ្តាល។ លើសពីនេះ សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ត្រូវបានពិន័យជាប្រាក់ CHF ៥០,០០០ (៦២,០០០ ដុល្លារអាម៉េរិក) បន្ទាប់ពីអ្នកគាំទ្រត្រូវបានគេរកឃើញថាបានគប់វត្ថុចូលទៅក្នុងទីលានក្នុងអំឡុងពេលការប្រកួតដូចគ្នា។

FIFA បានរំលឹក PSSI អំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការធានាការគ្រប់គ្រងហ្វូងមនុស្ស និងវិន័យកីឡាករនៅក្នុងការប្រកួតនាពេលអនាគត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-វិច្ឆិកា-២០២៥
(English) តើកីឡាកររូបណាទទួលបានប្រាក់ខែខ្ពស់បំផុត ក្នុងលីគកំពូលអឺរ៉ុប?

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Transfer Market ស្តីអំពីប្រាក់ខែរបស់កីឡាករនៅលីគកំពូល អឺរ៉ុបទាំង៥កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Haaland របស់ Manchester City ឈរកំពូលតារាងជាមួយនឹងប្រាក់ខែប្រចាំឆ្នាំជាង​៣៦ លានដុល្លារនាំមុខខ្សែប្រយុទ្ធ Mbappe របស់ក្លឹប Real Madrid ។

ខាងក្រោមនេះគឺជាបញ្ជីប្រាក់ខែប្រចាំឆ្នាំខ្ពស់បំផុតរបស់កីឡាករ១០រូបនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥៖

១- Erling Haaland ក្លឹបManchester City ទទួលបានជាង ៣៧លានដុល្លារ

២-Mbappe ក្លឹបReal Madrid ទទួលបានជាង៣៦លានដុល្លារ

៣-Kane ក្លឹបBayern ទទួលបានជាង២៨លានដុល្លារ

៤- Salah ក្លឹបLiverpool ទទួលបានជាង២៧លានដុល្លារ

៥- Alabaក្លឹបReal Madrid  ទទួលបានជាង២៦លានដុល្លារ។

៦- Vlahovic ក្លឹបJuventusទទួលបានជាង២៥លានដុល្លារ

៧- Casemiroក្លឹបManchester Utd ទទួលបានជាង២៤លានដុល្លារ

៧-Van Dijk លឹបLiverpool ទទួលបានជាង២៤លានដុល្លារ

៩- Neuer ក្លឹបBayern ទទួលបានជាង២៤លានដុល្លារ

១០- Lewandowski ក្លឹប Barcelona ទទួលបានជាង២៣លានដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-វិច្ឆិកា-២០២៥
(English) Yamal ក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងក្រុម FIFPRO ២០២៥

(English) Lamine Yamal កីឡាករវ័យក្មេង របស់Barcelona បានក្លាយជាកីឡាករវ័យក្មេងបំផុតត្រូវបានបញ្ចូលក្នុងក្រុមសហព័ន្ធកីឡាករបាល់ទាត់អាជីពអន្តរជាតិប្រចាំឆ្នាំហៅកាត់ថា FIFPRO រួមនឹងកីឡាករប្រាំនាក់ផ្សេងទៀតមកពីក្រុមដែលឈ្នះពានរង្វាន់ Champions League របស់ Paris Saint-Germain ក៏បានធ្វើការជ្រើសរើសផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​AP កាលពីថ្ងៃអង្គារទី ៤ វិច្ឆិកា ២០២៥។

កីឡាករ Yamal វ័យ១៨ ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខពីរ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន១០១៦៧ តាមពីក្រោយអ្នកចាំទី Gianluigi Donnarumma ដែលបានផ្លាស់ពី PSG ទៅ Manchester City ទទួលបានសំឡេងឆ្នោតច្រើនជាងគេគឺចំនួន១៣៦០៩ ពីសន្លឹកឆ្នោតជាង២០០០០ ដែលត្រូវបានផ្ញើដោយកីឡាករជុំវិញពិភពលោក។

FIFPRO បានជ្រើសរើសកីឡាករឆ្នើមពិភពលោក ១១នាក់រយៈពេល២០ ឆ្នាំ ហើយកីឡាករវ័យក្មេងបំផុតមុនដែលចូលក្នុងបញ្ជីគឺ Kylian Mbappé ដែលមានអាយុ ១៩ ឆ្នាំនៅពេលដែលគាត់ត្រូវបានបោះឆ្នោតឱ្យចូលក្នុងក្រុមក្នុងឆ្នាំ២០១៨ បន្ទាប់ពីជួយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។

កីឡាករ Mbappé ត្រូវបានបញ្ចូលម្តងទៀតនៅឆ្នាំនេះជាលើកទីប្រាំមួយ ហើយត្រូវបានចូលរួមដោយមិត្តរួមក្រុម Real Madrid របស់គាត់គឺ Jude Bellingham។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ពិភពលោក FIFPRO Men’s World XI Gianluigi Donnarumma (Paris Saint-Germain/Manchester City, អ៊ីតាលី); Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Virgil van Dijk (Liverpool, ហូឡង់), Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់); Vitinha (Paris Saint-Germain, ព័រទុយហ្គាល់), Pedri (Barcelona, ​​អេស្ប៉ាញ), Jude Bellingham (Real Madrid, អង់គ្លេស), Cole Palmer (Chelsea, អង់គ្លេស); Lamine Yamal (Barcelona, ​​អេស្ប៉ាញ), Kylian Mbappé (Real Madrid, បារាំង), Ousmane Dembélé (Paris Saint-Germain, បារាំង)៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៤-វិច្ឆិកា-២០២៥
(English) FIFA បដិសេធបណ្តឹងឧទ្ធរណ៍របស់ សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី លើករណីកីឡាករសញ្ជាតិម៉ាឡេស៊ី

(English) FIFA បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​សមាគម​បាល់ទាត់​ម៉ាឡេស៊ី (FAM) ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ក្លែង​បន្លំ​លក្ខណៈ​សម្បត្តិ​របស់​កីឡាករ​បាល់ទាត់​ម៉ាឡេស៊ី ៧ នាក់​។

កីឡាករ​បាល់ទាត់​បរទេស​៧​រូប​ដែល​ឯកសារ​ត្រូវ​បាន​ក្លែង​ក្លាយ​នៅ​ម៉ាឡេស៊ី​ដើម្បី​ប្តូរ​សញ្ជាតិ​មាន​ដូច​ខាង​ក្រោម៖

– Gabriel Felipe (អេស្ប៉ាញ)

– Facundo Garces (អាហ្សង់ទីន)

– Rodrigo Holgado (អាហ្សង់ទីន)

– Imanol Machuca (អាហ្សង់ទីន)

– Joao Figueiredo (ប្រេស៊ីល)

– Jon Irazabal (អេស្ប៉ាញ)

– Hector Hevel (ហូឡង់)

លើសពីនេះ FIFA ក៏បានពិន័យសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ីចំនួន ៣៥០,០០០ ហ្វ្រង់ស្វីស (ប្រហែលជាង ៤,៥ ម៉ឹនដុល្លារ) និងហាមឃាត់កីឡាករទាំង ៧ នាក់រយៈពេល ១២ ខែ ដោយហាមមិនអោយពួកគេចូលរួមក្នុងសកម្មភាពណាមួយដែលទាក់ទងនឹងកីឡាបាល់ទាត់ និងពិន័យពួកគេចំនួន ២,០០០ ហ្វ្រង់ស្វីស (ប្រហែលជាង ២,៥ ដុល្លារផ្សេងទៀត) ៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-វិច្ឆិកា-២០២៥
(English) លោក Gary Neville ប្រាប់ឈ្មោះក្លិបអាចរារាំង Arsenal ពីការលើកពាន

(English) អតីតកីឡាករ Manchester United លោក Gary Neville បាននិយាយថា៖  Liverpool គឺជាក្រុមតែមួយគត់ដែលអាចរារាំង Arsenal ពីការលើកពានរង្វាន់នៅរដូវកាលនេះ។  យោងតាមសារព័ត៌មាន Metro UK អ្នកចាត់ការក្រុមដែលឈ្នះពានរង្វាន់ UEFA Champions League ពីរសម័យកាលរូបនេះ មានទំនុកចិត្តថា អ្នកចាត់ការក្រុមកាំភ្លើងធំ លោក Mikel Arteta បានរកឃើញវិធីមួយដើម្បីទាញយកអត្ថប្រយោជន៍ពីភាពអស្ចារ្យរបស់ក្លឹប។ អតីតអ្នកចាត់ការក្រុម Valencia រូបនេះបានច្រានចោលលទ្ធភាពដែលក្រុម Manchester City អាចនឹងបង្កការគំរាមកំហែង ទោះបីជាមានសមត្ថភាពដូចលោក Pep Guardiola ក៏ដោយ។

លោកបន្តថា៖ ខ្ញុំយល់ពីមូលហេតុដែល Mikel Arteta កីឡាករ Arsenal និងអ្នកគាំទ្រនឹងមើលស្រាលគំនិតដែលថាពួកគេត្រូវតែឈ្នះនៅរដូវកាលនេះ។ ក្រុម Ginners បច្ចុប្បន្នគឺជាក្រុមដែលមានភាពស៊ីសង្វាក់គ្នាបំផុត ហើយពួកគេបានកសាងក្រុមនេះអស់រយៈពេលបីទៅបួនរដូវកាលចុងក្រោយនេះ។ «ខ្ញុំពិតជាបានភ្នាល់ថា Arsenal នឹងឈ្នះពានរង្វាន់ក្នុងរយៈពេលបីរដូវកាលចុងក្រោយនេះ ហើយពួកគេមិនបានជោគជ័យទេ។ ខ្ញុំគិតថាពួកគេគួរតែនៅទីនោះកាលពីរដូវកាលមុន នៅពេលដែល Liverpool ឈ្នះពានរង្វាន់នេះ ពីព្រោះខ្ញុំគិតថា ប្រសិនបើ Manchester City ធ្លាក់ចេញពីលីគ Arsenal នឹងក្លាយជាក្រុមដែលលើកពានរង្វាន់នេះ។ សម្រាប់ខ្ញុំ Manchester City នឹងមិនត្រលប់ទៅកម្រិតដែលពួកគេធ្លាប់មានពីមុន ហើយត្រលប់មក Arsenal វិញទេ។ Pep Guardiola គឺជាមនុស្សឆ្លាតវៃ ប៉ុន្តែគាត់មិនមានកីឡាករ ឬក្រុមលេងក្នុងកម្រិតដែលត្រូវការនោះទេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-វិច្ឆិកា-២០២៥
(English) Xabi Alonso មិនចង់ហ្វឹកហាត់នៅកីឡដ្ឋាន Anfield

(English) គ្រូបង្វឹករបស់ក្លិប Real Madrid លោក Xabi Alonso បានបញ្ជាក់ថា៖ លោកមិនចង់ហ្វឹកហាត់កីឡាករនៅកីឡដ្ឋាន Anfield មុនការប្រកួត UEFA Champions League ទល់នឹង Liverpool នៅរាត្រីថ្ងៃពុធ។ ជាធម្មតា ក្រុមបាល់ទាត់ត្រូវបានអនុញ្ញាតឱ្យមានវគ្គហ្វឹកហាត់ចុងក្រោយមុនការប្រកួត Champions League នៅកីឡដ្ឋានគូប្រកួតរបស់ពួកគេ។

ផ្ទុយទៅវិញលោក Xabi Alonso បែរជាមិនចង់ឱ្យក្រុមរបស់លោកហ្វឹកហាត់នៅ Anfield ដោយសម្អាងទៅលើហេតុផលថា “យើងមិនចង់ឱ្យកាមេរ៉ាចំនួន ២០០ថតយើងទេ”។យើងនឹងមិនហ្វឹកហាត់នៅ Anfield ទេ។ យើងចង់ហ្វឹកហាត់នៅក្នុងកន្លែងផ្ទាល់ខ្លួនរបស់យើង។ ការលើកឡើងបែបនេះមានន័យថា Real Madrid នឹងធ្វើការហ្វឹកហាត់ក្រុមរបស់ពួកគេនៅទីក្រុងម៉ាឌ្រីដ មុនការប្រកួតក្រៅដីដ៏សំខាន់របស់ពួកគេទល់នឹងក្រុមជើងឯក Premier League៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-វិច្ឆិកា-២០២៥
(English) សហព័ន្ធបាល់ទាត់តួកគីព្យួរកាងារអាជ្ញាកណ្តាល ១៤៩ នាក់

(English) សហព័ន្ធបាល់ទាត់ប្រទេសតួកគីបានព្យួរកាងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩ នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវភ្នាល់ល្បែងដែលពាក់ព័ន្ធនឹងលីគបាល់ទាត់អាជីព។ សហព័ន្ធបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មពី ៨ ទៅ ១២ ខែប្រឆាំងនឹងមន្ត្រីទាំង ១៤៩ នាក់ ខណៈដែលការស៊ើបអង្កេតកំពុងបន្តប្រឆាំងនឹងមន្ត្រីបីនាក់ផ្សេងទៀត។

ប្រធានសហព័ន្ធលោក İbrahim Hacıosmanoğlu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កេរ្តិ៍ឈ្មោះរបស់បាល់ទាត់តួកគីត្រូវបានបង្កើតឡើងនៅលើភាពយុតិ្តធម៌ទាំងក្នុងនិងក្រៅទីលាន។ ទង្វើណាមួយដែលក្បត់តម្លៃទាំងនេះមិនមែនគ្រាន់តែជាការរំលោភលើច្បាប់នោះទេ ប៉ុន្តែវាជាការរំលោភលើការជឿទុកចិត្ត។

លោក Hacıosmanoğlu បានប្រកាសថា ភ្នាក់ងាររដ្ឋាភិបាលបានកំណត់ថា អាជ្ញាកណ្តាលសកម្មចំនួន ៣៧១ នាក់ក្នុងចំណោម ៥៧១ នាក់មានគណនីយ៉ាងហោចណាស់មួយជាមួយក្រុមហ៊ុនភ្នាល់។ លោកបន្តថា អាជ្ញាកណ្តាលចំនួន ១៥២ នាក់ដែលមានគណនីបានដាក់ភ្នាល់លើបាល់ទាត់ រួមទាំងអាជ្ញាកណ្តាលកម្រិតខ្ពស់ចំនួន ៧ នាក់ និងជំនួយការកម្រិតខ្ពស់ចំនួន ១៥ នាក់។

លោក Hacıosmanoğlu បាននិយាយថា អាជ្ញាកណ្តាលចំនួន ១០ នាក់បានដាក់ភ្នាល់លើការប្រកួតជាង ១០០០០ លើកក្នុងរយៈពេលប្រាំឆ្នាំ ខណៈដែលខ្លះបានដាក់ភ្នាល់តែមួយលើកប៉ុណ្ណោះ។ អាជ្ញាកណ្តាលម្នាក់ត្រូវបានគេចោទប្រកាន់ថាបានដាក់ភ្នាល់លើការប្រកួតចំនួន ១៨២២៧ លើក។ ជាមួយគ្នានេះដែរ ការស៊ើបអង្កេតក៏កំពុងដំណើរការប្រឆាំងនឹងក្លឹប និងកីឡាករផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កីឡាករប្រហែល ៣៧០០ នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
៣១-តុលា-២០២៥
(English) ភស្តុតាងរបស់ FIFA បង្ហាញយ៉ាងច្បាស់ថា Facundo Garces មិនមែនជាជនជាតិម៉ាឡេ ដូចដែលបានអះអាងដោយ FAM

(English) បន្ទាប់ពី Facundo Garces ខ្សែការពារអាហ្សង់ទីនអាយុ ២៦ ឆ្នាំដែលលេងឱ្យក្លិប Alaves នៅ La Liga ប្រទេសអេស្ប៉ាញ បានក្លាយជាកីឡាករម្នាក់ក្នុងចំណោម ៧ នាក់របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី “Yellow Tigers” ដែលត្រូវបានពិន័យដោយសហព័ន្ធបាល់ទាត់អន្តរជាតិឬ FIFA ជាមួយនឹងបម្រាមក្លែងបន្លំឯកសារសម្រាប់ការផ្ទេរសញ្ជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្តឹងឧទ្ធរណ៍រួចហើយ ចំពោះការពិន័យកីឡាករទាំងប្រាំពីររូបដែលត្រូវបាន FIFA ហាមឃាត់ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការនៅឡើយទេ។ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន Capital de Noticias បានចេញផ្សាយឯកសារថ្មីដែលអះអាងថា  Facundo Garces ជាកីឡាករបាល់ទាត់ដែលត្រូវបានហាមឃាត់ដោយ FIFA កាលពីថ្ងៃទី ២៦ ខែតុលា មិនមែនជាជនជាតិម៉ាឡេស៊ី ផ្ទុយពីការអះអាងរបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM)។

ឯកសារដែលចោទសួរគឺជាសំបុត្រកំណើតដើមរបស់ជីតារបស់ Facundo Garces គឺ Carlos Rogelio Fernandez ដែលទទួលបានតាមរយៈការស៊ើបអង្កេតរបស់ FIFA ។ វាចែងថារូបគេកើតនៅ Santa Fe ប្រទេសអាហ្សង់ទីន មិនមែន Penang ប្រទេសម៉ាឡេស៊ី ដូចដែលបានរាយការណ៍ដោយ FAM ។ ម្តាយរបស់រូបគេឈ្មោះ Sebastiana Justa Fernandez ជាជនជាតិអាហ្សង់ទីនពីកំណើត មិនទាន់រៀបការ និងរស់នៅក្នុង Villamaría Selva ជាកន្លែងដែលកំណើតកូនរបស់គាត់ត្រូវបានចុះបញ្ជីស្របច្បាប់។

Capital de Noticias បានរាយការណ៍ថា “ឯកសារដែលប្រមូលបានដោយ FIFA បង្ហាញថាជីតារបស់ Facundo Garces គឺ Carlos Rogelio Fernandez កើតនៅប្រទេសអាហ្សង់ទីនមិនមែនម៉ាឡេស៊ីដូច FAM បាននិយាយទេ” ។ ការរកឃើញនៃការស៊ើបអង្កេតនេះផ្ទុយស្រឡះពីឯកសារដែលសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីដាក់ជូន FIFA ដើម្បីទាមទារឋានៈជាម៉ាឡេស៊ីរបស់កីឡាករ ព្រោះភស្តុតាងបង្ហាញយ៉ាងច្បាស់ថាជីតារបស់ Facundo Garces មិនមានទំនាក់ទំនងជាមួយម៉ាឡេស៊ីអ្វីទាំងអស់៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣១-តុលា-២០២៥
(English) អង់ហ្គោឡាចំណាយប្រាក់ ១៤ លានដុល្លារសម្រាប់ Messi

(English) នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងធ្វើដំណើរទៅកាន់ទីក្រុង Luanda ដើម្បីប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអង់ហ្គោឡា។ ការប្រកួតនេះគឺដើម្បីអបអរសាទរខួបលើកទី ៥០ នៃឯករាជ្យភាពរបស់ប្រទេសអាហ្វ្រិក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនាំឱ្យរដ្ឋាភិបាលអង់ហ្គោឡាចរចាដំណើរទស្សនកិច្ចជាមួយក្រុមជើងឯកបាល់ទាត់ពិភពលោក។ យោងតាមសារព័ត៌មានកីឡាអាហ្វ្រិក  ​​Sport News Africa ប្រទេសអង់ហ្គោឡាបានចំណាយប្រាក់ប្រហែល ជិត១៤ (១៣,៩) លានដុល្លារអាមេរិក ដល់សមាគមបាល់ទាត់អាហ្សង់ទីន AFA សម្រាប់កីឡាករ Messi ដើម្បីនាំពួកគេមកកាន់ប្រទេសនេះនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបាល់ទាត់គឺជាចំណង់ចំណូលចិត្តដ៏សំខាន់ និងជាកីឡាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន។

ក្រុមជម្រើសជាតិផ្សេងទៀត ដូចជាប្រទេសម៉ារ៉ុក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រឈមមុខនឹងក្រុមជើងឯកពិភពលោកបីសម័យកាលក្នុងអំឡុងពេលសម្រាកអន្តរជាតិនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនតម្លៃទាបពេកដែលប្រព័ន្ធផ្សព្វផ្សាយ DW បានរាយការណ៍ថា ត្រឹមតែជាង ៥លានដុល្លារអាមេរិក ដែលនេះគឺជម្រីសមួយធ្វីឲ្យក្រុមអាហ្សង់ទីនងាកទៅអង់ហ្គោឡាវិញ។ បន្ទាប់ពីយុទ្ធនាការជម្រុះដ៏ល្អឥតខ្ចោះ និងការរៀបចំក្រុមជិតរួចរាល់ គ្រូបង្វឹក Scaloni នឹងប្រើប្រាស់ការសម្រាកអន្តរជាតិនេះដើម្បីផ្តល់ឱកាសដល់កីឡាករដែលមិនបានលេងនៅក្នុងក្រុមរបស់គាត់ ប៉ុន្តែអាចមានឱកាសចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ។ តារាឆ្នើម Leo Messi ស្ទើរតែប្រាកដជានឹងត្រូវបានរាប់បញ្ចូល៕

ads