ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មិថុនា-២០២៥
(English) លោកយាយអាយុ៩៨ ឆ្នាំសុំ Messi ធ្វើរឿងមួយ

(English) លោកយាយអ្នកគាំទ្របាល់ទាត់វ័យ ៩៨ ឆ្នាំម្នាក់បានសុំខ្សែប្រយុទ្ធអាហ្សង់ទីន Messi រៀបការ។ Lionel Messi បានទទួលសំណើពិសេសមួយពីអ្នកគាំទ្រ មុនពេលការប្រកួតរវាង Inter Miami ទល់នឹង Palmeiras ក្នុងការប្រកួត Club World Cup ឆ្នាំ ២០២៥។ នៅក្នុងវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គម Instagram ដោយពិធីករកម្មវិធីទូរទស្សន៍ DAZN គេបានឃេីញលោកយាយម្នាក់ឈរកាន់បដាមុនពេលការប្រកួត ដែលមានសរសេរអក្សរអង់គ្លេសថា “Messi, Will you marry me ដែលមានន័យថា Messi តើអ្នកនឹងរៀបការជាមួយខ្ញុំបានទេ?

លោកយាយត្រូវបានអ្នកគាំទ្រត្រូវបានកំណត់អត្តសញ្ញាណច្បាស់គឺមានឈ្មោះថា  Pauline Kana វ័យ៩៨ឆ្នាំដែលតែងតែបង្ហាញខ្លឹមសារកំប្លែងនៅក្នុងមាតិកា(Contenត)របស់ចៅប្រុស Ross Smith ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាធំៗ រួមទាំង NFL និង WWE ។ សារ​សុំស្នេហ៍ខុសវ័យដ៏​កម្សត់​នោះបាន​ទាក់ទាញ​ប្រតិកម្ម​ពី​អ្នក​គាំទ្រ​ដែល​យល់​ឃើញ​ថា​វា​គួរ​ឱ្យ​អស់​សំណើច។ អ្នកគាំទ្របានបញ្ចេញយោបល់ប្រតិកម្មតបទៅនឹងសាររបស់លោកយាយថា លោកយាយគួរតែយកនំខួបកំណើតឲ្យកូនប្រុស Messi ជំនួសឲ្យការសុំរៀបការ។ ចំណែកឯម្នាក់ទៀតបានបញ្ចេញមតិថា លោកយាយគួរតែត្រឡប់ថយក្រោយ៥០ឆ្នាំវិញ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មិថុនា-២០២៥
(English) Pogba គ្រោងនឹងបញ្ចប់ការបំពេញឯកសារការផ្ទេរទៅក្លិប AS Monaco នៅក្នុងសប្តាហ៍នេះ

(English) ខ្សែបម្រើ Paul Pogba គ្រោងនឹងបញ្ចប់ការបំពេញឯកសារការផ្ទេរទៅក្លិប AS Monaco របស់ប្រទេសបារាំង នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីរួចផុតបម្រាមដកបញ្ឈរជើង លើករណីពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់។ .

ប្រភពសារព័ត៌មាន BBC បានចេញផ្សាយនៅក្នុងខែនេះថាកីទ្បាករសញ្ជាតិបារាំងវ័យ ៣៣ ឆ្នាំរូបនេះបានឈានដល់ចរចាគ្នាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្លិបស្ថិតនៅ Ligue 1 មួយនេះហើយ ដោយរង់ចាំតែពិនិត្យសុខភាពប៉ុណ្ណោះ មុនពេលចុះកិច្ចសន្យាផ្លូវការតែប៉ុណ្ណោះ។

អតីតខ្សែបម្រើ Manachester United​ និង Juventus ត្រូវបានពិន័យលើករណីខាងលើនេះត្រូវបានរងពិន័យ ៤ឆ្នាំ និងក្រោយមកកាត់មកនៅត្រឹម ១៨ខែវិញ បន្ទាប់ពីប្តឹងជំទាស់ទទួលបានជោគជ័យ។ គួរជម្រាបថា Paul Pogba ត្រូវបានរួចផុតបម្រាមដកបញ្ឈរជើង លើករណីពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ ចាប់តាំងពីខែមីនា ឆ្នាំ២០២៥ ហើយរូបគេក៏ទំនេរពីបាល់ទាត់ផងដែរ បន្ទាប់ពីកិច្ចសន្យារបស់រូបគេត្រូវបានក្លិប Juventus រំសាយចោល៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មិថុនា-២០២៥
(English) Neymar Jr តកិច្ចសន្យា ៦ខែទៀតជាមួយក្លិប Santos

(English) Neymar Jr បានព្រមព្រៀងតកុងត្រាថ្មីជាមួយនឹងក្លិប Santos ដែលរូបគេលេងតាំងពីក្មេងរយៈពេល ៦ ខែបន្ថែមទៀត ពោលគឺមានសុពភាពរហូតដល់ខែធ្នូ ឆ្នាំ២០២៥។ កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះបានត្រលប់មកលេងឱ្យក្លិបប្រេស៊ីលវិញ ក្នុងកិច្ចសន្យារយៈពេល ៦ ខែចាប់ពីខែមករា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីរូបគេត្រូវបានក្លិប Al-Hilal បញ្ចប់កិច្ចសន្យា។

Neymar រកបាន ១៤១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៦៩ ដង ក្នុងការបង្ហាញខ្លួនឱ្យក្រុម Santos ចំនួន ២៤៣ ប្រកួត។ គួររំឹលកថា Neymar Jr បានចាប់ផ្តើមប្រកបអាជីពបាល់ទាត់មុនគេ គឺលេងឱ្យក្លិប Santos (លីគកំពូលប្រេស៊ីល Serie A) មុនពេលផ្លាស់ទៅលេងនៅដែនដីអឺរ៉ុប ក្នុងក្លិប FC Barcelona របស់ប្រទេសអេស្ប៉ាញ និង Paris Saint Germain របស់ប្រទេសបារាំង៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិថុនា-២០២៥
(English) ប្រពន្ធ Messi ជាប់ចំណាត់ថ្នាក់ទី៥ក្នុងបញ្ជីអ្នកមាន

(English) នាង Antonella ជាប់ចំណាត់ថ្នាក់ទី៥ជារបស់ប្រពន្ធកីឡាករដែលមានជាងគេ។នាងគឺជាភរិយារបស់ខ្សែប្រយុទ្ធ Messi ដែលត្រូវបានគេប៉ានស្មានថា​មានទ្រព្យសម្បត្តិជាង​ ២០ លានដុល្លារ។  ប្រភពចំណូលភរិយារបស់ Messi បានមកពីការលក់រាយម៉ូដសម្លៀកបំពាក់  កិច្ចព្រមព្រៀង ការឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្ម។ នាង​ធ្វើ​អាជីវកម្ម​នៅ​អាហ្សង់ទីន និង Barcelona ប៉ុន្តែ​ផ្លាស់​ទៅ​ជាមួយ​ប្តី​របស់​នាង នៅ​ពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ក្លឹប។នាង​បាន​ធ្វើ​បែប​នោះ​ពីរ​ដង​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែកភរិយារបស់លោកបេកខាំនាង Victoria Beckham ឈរកំពូលតារាងភរិយាកីឡាករដែលមានជាងគេបំផុតគឺ៧០លានដុល្លារ។ទ្រព្យសម្បតិ្តទាំងនេះបានមកពី ហាងលក់សម្លៀកបំពាក់ គ្រឿងសម្អាង អចលនទ្រព្យ និងកិច្ចព្រមព្រៀង។ចំណាត់ថ្នាក់ទី២ ភរិយារបស់ខ្សែប្រយុទ្ធ ប៉ូឡូញ Lewandowska នាង Anna Lewandowski ៦៣លានដុល្លារ។ទី៣ ប្រពន្ធSergio Ramos នាង Pilar Rubio ៥៩លានដុល្លារនិងទី៤ ប្រពន្ធរបស់កីឡាករAndre Gray ក្លឹបWatford ២៥លានដុល្លារ៕

ប្រភព៖ Legit.ng

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៤-មិថុនា-២០២៥
(English) AFC ពិន័យសមាគម​បាល់ទាត់​ចិន​ ៧ ពាន់ដុល្លារ ដោយសារជំនួយការគ្រូបង្វឹកលួចថតវីដេអូហ្វឹកហាត់របស់គូប្រកួត

(English) សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី (AFC) បានពិន័យសមាគមបាល់ទាត់ចិន (CFA) និងជំនួយការគ្រូបង្វឹកជម្រើសជាតិចិនកម្រិតអាយុក្រោម ២០ ឆ្នាំពីបទលួចថតវីដេអូហ្វឹកហាត់របស់ក្រុមដែលជាគូប្រកួតក្នុងព្រឹត្តិការណ៍ AFC U-20 Championship ឆ្នាំ២០២៥ ដែលចិនធ្វើជាម្ចាស់ផ្ទះ កាលពីខែកុម្ភៈ កន្លងទៅ។

លោក Slobodan Ristic ដែលជាជំនួយការរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២០ ឆ្នាំដែលទទួលបន្ទុកវិភាគការប្រកួតរបស់ក្រុម “Dragon U20” ត្រូវបានគេចាប់បានថតសកម្មភាពរបស់ក្រុមដែលជាគូប្រកួតដោយគ្មានការអនុញ្ញាត ដោយចាត់ទុកថាជាការបំពានច្បាប់យុត្តិធម៌របស់ AFC។ លទ្ធផលនេះបានធ្វើឱ្យ AFC បានពិន័យសមាគមបាល់ទាត់ចិន និងជំនួយការគ្រូបង្វឹក លោក  Slobodan Ristic សរុបចំនួន ៧ ពាន់ដុល្លារ។ សមាគមបាល់ទាត់ចិនត្រូវបានពិន័យជាប្រាក់ចំនួន ៥ ពាន់ដុល្លារ និងលោក Slobodan Ristic ត្រូវបានពិន័យជាប្រាក់ចំនួន ២ ពាន់ដុល្លារ។

នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមជម្រើសជាតិចិនកម្រិតអាយុក្រោម ២០ ឆ្នាំ ត្រូវបានធ្លាក់ចេញពីវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់​អារ៉ាប៊ីសាអូឌីត ១-០។ សូមជម្រាបថា ជុំវិញការដាក់ទណ្ឌកម្មនេះបានកើតឡើង បន្ទាប់ពីការប្រកួត ដោយ AFC បាននិយាយថា វាជាការក្រើនរំលឹកដល់ក្រុមជម្រើសជាតិ និងសមាគមកីឡាបាល់ទាត់ទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងតម្លាភាពក្នុងការប្រកួតតាមទ្វីប៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៤-មិថុនា-២០២៥
(English) លោក Tsutomu Ogura លាលែងពីតំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារឿងមួយនេះ…?

(English) សមាគមបាល់ទាត់សិង្ហបុរី FAS បានប្រកាសថា៖ លោក Tsutomu Ogura បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ដោយសារហេតុផលផ្ទាល់ខ្លួន។  បុរសសញ្ជាតិជប៉ុនវ័យ ៥៨ ឆ្នាំរូបនេះបានកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសិង្ហបុរី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ដោយដឹកនាំក្រុម ១៦ ប្រកួត ឈ្នះ ៥ ស្មើ ៣ ចាញ់ ៨ និងរបូតគ្រាប់បាល់ ៣៤ ដង មុនពេលសម្រេចចិត្តលាលែងពីតំណែងពីក្រុមជម្រើសជាតិ។

គួរជម្រាបថា បន្ទាប់ពីលោក Tsutomu Ogura ចាកចេញពី សមាគមបាល់ទាត់សិង្ហបុរី FAS បានតែងតាំងលោក Gavin Lee មានវ័យ ៣៤ ឆ្នាំដែលជាអតីតគ្រូបង្វឹករបស់ក្លិប BG Tampines Rovers និងជំនួយការគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិសិង្ហបុរី ជាបណ្ដោះអាសន្នសិន ខណៈដែលការស្វែងរកគ្រូបង្វឹកថ្មីនៅតែបន្ត៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មិថុនា-២០២៥
(English) Spurs យល់ព្រមទិញខ្សែការពារជប៉ុនពីក្លិប Kawasaki Frontale ក្នុងតម្លៃធូរថ្លៃបំផុត

(English) ក្លិប Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៥ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិជប៉ុន Kota Takai ពី Kawasaki Frontale។ ខ្សែការពារកណ្តាលវ័យ ២០ ឆ្នាំត្រូវបានគេរំពឹងថានឹងមកដល់ក្លិបនៅខែក្រោយ ហើយនឹងជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់លោក Thomas Frank ផងដែរ។

Kota Takai ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ចំនួន ២ ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី ដែលត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិចិន កាលពីខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ។ គួរជម្រាបថា Takai បានដើរតួយ៉ាងសំខាន់ក្នុងក្រុម Kawasaki Frontale ដែលរួមចំណែកជួយក្រុមឈ្នះជើងឯក Japanese Super Cup កាលឆ្នាំ ២០២៤ ជាពេលរូបគេត្រូវបានបោះឆ្នោតជាប់ជាកីឡាករវ័យក្មេងល្អបំផុតរបស់ប្រទេសនៅឆ្នាំនោះផងដែរ ក្នុងនាមជាកីទ្បារបស់ជប៉ុន៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាជាតិ
២៣-មិថុនា-២០២៥
(English) លីគកំពូលកម្ពុជា ប្រកាសកូតាកីឡាករបរទេសសម្រាប់រដូវកាលថ្មី

(English) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញកូតាចុះឈ្មោះកីឡាករបរទេសក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥/២៦។

សម្រាប់រដូវកាលខាងមុខនេះ ក្រុមនីមួយៗក្នុងលីគកំពូលកម្ពុជា អាចចុះឈ្មោះកីឡាករបានដូចខាងក្រោម៖

– អាចចុះឈ្មោះកីឡាករបរទេសបានចំនួន ៦នាក់។

– កីទ្បាករចូលសញ្ជាតិ ១ នាក់។

– កីឡាករបរទេស ៥ នាក់ប៉ុណ្ណោះដែលអាចលេងបាន ក្នុងអំឡុងពេលប្រកួត។

– មិនមានកីទ្បាករកូតាអាស៊ានទៀតទេ។

សូមជម្រាបថា គោលបំណងនៃច្បាប់នេះគឺដើម្បីធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍកីឡាករក្នុងស្រុកដែលមានទេពកោសល្យ និងដើម្បីគ្រប់គ្រងកូតាកីឡាករបរទេសមិនឱ្យធំពេក៕

ប្រភព៖ Ballthai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២១-មិថុនា-២០២៥
(English) កូរ៉េខាងត្បូងលុបចោលបម្រាម ២៧ ឆ្នាំលើអ្នកចាំទីបរទេស

(English) លីគបាល់ទាត់អាជីពកូរ៉េខាងត្បូង K-League បានប្រកាសថា ខ្លួននឹងលុបចោលបម្រាមរយៈពេល ២៧ ឆ្នាំលើអ្នកចាំទីបរទេសចាប់ពីរដូវកាល ២០២៦ តទៅ។ ការហាមឃាត់ដែលត្រូវបានណែនាំក្នុងឆ្នាំ ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេពកោសល្យអ្នកចាំទីក្នុងស្រុក នឹងត្រូវដកចេញ ដោយអនុញ្ញាតឱ្យក្លិបអាចទិញកីឡាករចាំទីបរទេសបាន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ K League នៅទីក្រុងសេអ៊ូល ដោយក្រុមប្រឹក្សាភិបាលដែលបានលើកឡើងពីការកើនឡើងមិនសមាមាត្រនៃប្រាក់ឈ្នួលសម្រាប់កីឡាករចាំទីក្នុងស្រុកដែលជាហេតុផលសម្រាប់ការដកចេញបម្រាមនេះ។

ជាមួយនឹងក្លឹបបាល់ទាត់អាជីពចំនួន ២៦ កំពុងដំណើរការនៅទូទាំងលីគកំពូលទាំង២ របស់កូរ៉េខាងត្បូង K League ជឿជាក់ថាវាដល់ពេលហើយដើម្បីបើកទូលាយដល់ទេពកោសល្យកីឡាករចាំទីបរទេស។ការផ្លាស់ប្តូរនេះអាចមានឥទ្ធិពលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍អ្នកចាំទីរបស់ប្រទេស។ អ្នកចាំទីកូរ៉េខាងត្បូងល្បីៗ រួមទាំង Kim Seung-gyu ដែលលេងនៅ J League សម្រាប់ FC Tokyo និង Jo Hyeon-woo ដែលបច្ចុប្បន្នតំណាងឱ្យ Ulsan HD នៅ Club World Cup ទំនងជានឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីអ្នកចាំទីបរទេសនាពេលអនាគត៕

ads