ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-សីហា-២០២៥
(English) Ronaldo ក្លាយជាកីឡាករ​ដំបូង​ស៊ុត​បញ្ចូល​ទី​បាន ១០០ គ្រាប់ក្នុង​ក្លិប​បួន​ផ្សេង​គ្នា

(English) ទោះបី Cristiano Ronaldo មិនបានជួយឲ្យ Al Nassr ឈ្នះពាន Saudi Super Cup តែរូបគេត្រូវបានគេបញ្ចូល​ឈ្មោះ​​ទៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ​បាល់ទាត់​ម្តងទៀត ជា​កីឡាករ​ដំបូង​គេ និង​តែ​ម្នាក់​គត់​ដែល​ស៊ុត​បញ្ចូល​ទី​បាន១០០គ្រាប់ ឬ​ច្រើន​ជាង​នេះ​សម្រាប់​ក្លិប​បួន​ផ្សេងៗគ្នា​។  Ronaldo រកបានមួយគ្រាប់ទៀត ប៉ុន្តែមិត្តរួមក្រុមរបស់គាត់ Abdullah Al-Khaibari ធ្វើមិនបាន បណ្តាលឲ្យក្លឹបរបស់គាត់ចាញ់ Al Ahli​ដោយលទ្ធផល៥-៣ (កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពីប្រកួត២-២) ដើម្បីលើកពានដំបូងនៃរដូវកាលអារ៉ាប៊ីសាអូឌីត។

តារាឆ្នើមវ័យ៤០ឆ្នាំរូបនេះបានឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីរកបានគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ក្លិប Al-Nassr និងជាគ្រាប់បាល់ទី៩៤០ក្នុងអាជីពរបស់គេ។ ព្រឹត្ដិការណ៍ចុងក្រោយបង្អស់បានកើតឡើងក្នុងអំឡុងពេលជំនួបរវាងក្រុម Al-Nassr របស់ Saudi Super Cup ដែលការស៊ុតបាល់ប៉េណាល់ទី។

ឯតទគ្គកម្មដ៏គួរឲ្យកត់សម្គាល់របស់ Ronaldo បានកេីតមាននៅក្នុងក្លិបល្បីៗចំនួនបួនរួមមាន៖

១- Real Madrid ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ចូលទីបាន ៤៥១គ្រាប់ក្នុង៤៣៨ ប្រកួត ដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹប និងឈ្នះពានរង្វាន់ UEFA Champions League ចំនួន៤ដង។

២- Manchester United ស៊ុតបញ្ចូលទីបាន១៤៥ គ្រាប់ក្នុង ៣៤៦ប្រកួតគ្រាប់ ក្នុងការស្នាក់នៅទីនោះ២ដង។

៣- Juventus ស៊ុតបានគ្រាប់ក្នុង១៣៤ ប្រកួត។

៤-  Al-Nassr ស៊ុតបាល់បាន ១០០គ្រាប់ក្នុង១១៣ប្រកួត៕

 

Thumbnail
ព័ត៌មានកីឡាជាតិ
២៥-សីហា-២០២៥
(English) ISI ដង្កោសែនជ័យ ចុះ MOU ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ BVM Petroleum…

(English)

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានមោទនភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការសហការឧបត្ថម្ភពីក្រុមហ៊ុន ប្រាយវិកថឹរី មេគង្គ ភេត្រូលៀម អ៊ីមផត អិចផត ខូអិលធីឌី BVM Petroleum ដែលជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការគាំទ្រកីឡាបាល់ទាត់កម្ពុជា និងការអភិវឌ្ឍសហគមន៍។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដែលមានឈានមុខ ប៊ីវីអឹម មានតម្លៃដូចគ្នានឹងកីឡាបាល់ទាត់ ដោយផ្តោតលើថាមពល ក្តីស្រឡាញ់ និងការរីកចម្រើន។

ដូចដែលប្រេងឥន្ធនៈជំរុញការដឹកជញ្ជូន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះជាមួយក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានបំណងជំរុញក្តីសុបិនរបស់យុវកីឡាករ បង្កើនសក្តានុពលសហគមន៍ និងគាំទ្រការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា។ យើងរួមគ្នា នឹងបំពេញក្តីស្រឡាញ់ និងជំរុញភាពជោគជ័យ ទាំងលើទីលាន និងក្រៅទីលាន!

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-សីហា-២០២៥
(English) Real Madrid បើកហាងកាហ្វេ Starbucks ដ៏ធំបំផុតក្នុងកីឡដ្ឋាន Santiago Bernabéu

(English) ក្រុមហ៊ុន Starbucks បានបើក​ហាង​កាហ្វេ Starbucks ធំបំផុតកាលពី​ថ្ងៃ​សុក្រនៅក្នុងកីឡដ្ឋាន Santiago Bernabéu ​ ​របស់ក្លិប Real Madrid។ វានឹង​ក្លាយជា​ទីតាំង​ហាងកាហ្វេ​ដំបូង​គេ​នៅ​ក្នុង​កីឡដ្ឋាន​បាល់ទាត់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។ ហាងនេះមានទំហំធំទូលាយ កម្ពស់ពីរជាន់ ដែលផ្តល់ជូនអតិថិជននូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃកីឡដ្ឋាន។

សកម្មភាពនៅហាងកាហ្វេ Starbucks នេះនឹងត្រូវបានដឹកនាំដោយ អ្នកជំនាញវិជ្ជាជីវៈផ្តាច់មុខពីក្រុមហ៊ុនផ្ទាល់ មុនពេលចូលរួមជាមួយក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅទីក្រុង Seattle ការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការប្រកួតជើងឯកផលិតកាហ្វេអន្តរជាតិផ្សេងៗ។ ហាងនេះក្លាយជាគម្រោងទី២២២ និងជាគម្រោងមហិច្ឆតាបំផុតរបស់ក្រុមហ៊ុន Starbucks នៅក្នុងប្រទេសអេស្ប៉ាញ។ ពួកគេបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់ ហើយជាមួយនឹងការមកដល់របស់ពួកគេនៅកីទ្បដ្ឋាន Santiago Bernabéu ដែលពួកគេមានបំណងបង្កើតចំណងតែមួយគត់ជាមួយម៉ាកយីហោ និងរដ្ឋធានីអេស្ប៉ាញ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២១-សីហា-២០២៥
(English) Bùi Hoàng Việt Anh ត្រូវសម្រាកព្យាបាលរបួសចិញ្ចើម ២ ឬ ៣ សប្តាហ៍ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ Matheus Fornazari កាលពីយប់មិញ

(English) ខ្សែការពារជម្រើសជាតិវៀតណាម Bùi Hoàng Việt Anh របស់ក្លិប Cong An Hanoi FC នឹងត្រូវសម្រាកព្យាបាលរបួសចិញ្ចើម ២ ឬ ៣ សប្តាហ៍ បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Matheus Fornazari របស់ BG Pathum United អំទ្បុងពេលការប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់ ASEAN Club Championship ​កាលពីយប់មិញ។

ជាការពិតណាស់! បញ្ហាខាងលើនេះកើតទ្បើង បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Fornazari បានទាត់កាប់ចានមួយជើងចំពីមុខរបស់ខ្សែការពារ Bùi Hoàng Việt Anh ដែលព្យាយាមតែតបាល់ចេញ។ Bùi Hoàng Việt Anh ត្រូវបានផ្លាស់ប្តូរចេញភ្លាមៗនៅទី ៤៦ ក្នុងតង់ទី ១ ដោយចិញ្ចើមរបស់រូបគេបែកធ្ងន់ធ្ងរពេក​ ក្រោយពីប៉ះទង្គិចគ្នា ខណៈដែល Matheus Fornazari ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម។

យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតដែលក្រុម BG Pathum United បានវាយបកយកឈ្នះលើ Cong An Hanoi FC ២-១ នៅក្នុងប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់លើនេះ  Bùi Hoàng Việt Anh បាន add story បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ រូបគេដេរចិញ្ចើមអស់ ១៤ ថ្នេរ ហើយប្រហែលជាត្រូវសម្រាកព្យាបាល ២ ឬ ៣ សប្តាហ៍ឯណោះ។ មានន័យថារូបគេនឹងត្រូវអវត្តមានក្នុងការប្រកួតលីគកំពូលវៀតណាម V-League 1 ដែលក្រុម Cong An Hanoi FC ត្រូវប៉ះគ្នាជាមួយ Binh Duong នាថ្ងៃអាទិត្យនេះ៕

ប្រភព៖ Ballthai

Thumbnail
ព័ត៌មានកីឡាអាស៊ី
២០-សីហា-២០២៥
(English) ប្រាក់ ធីវ៉ា ត្រលប់មកហ្វឹកហាត់ជាមួយក្រុមភ្នំពេញ វិញហើយ

(English) ខ្សែបម្រើប្រយុទ្ធ ប្រាក់ ធីវ៉ា បានវិលត្រលប់មកជំរំហ្វឹកហាត់ជាមួយក្រុមសិង្ហក្រហមភ្នំពេញក្រោមវិញហើយ បន្ទាប់ពីរូបគេបានសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែ។  ប្រាក់ ធីវ៉ា ដែលមានវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលការប្រកួតប្រជែង នៃលីគកំពូលកម្ពុជា Cambodia Premier League កាលពីរដូវកាលមុន ជាមួយនឹងក្រុមវិសាខា នៅឯកីទ្បដ្ឋានព្រីនស៍។

បញ្ហាខាងលើនេះបានធ្វើឱ្យរូបគេសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែឯណោះ។ យ៉ាងណា បន្ទាប់ពីត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ ប្រាក់ ធីវ៉ា ត្រូវបានគេរំពឹងថា ទោះ​បីជា​សះស្បើយ​ពី​របួសក៏ពិត​មែន​ ប៉ុន្តែរូប​គេ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ទៀត​ ដើម្បី​ឲ្យ​រូបគេ​អាច​លេង​ក្នុង​កម្រិត​ល្អ​ប្រសើរ​ដូច​ដើម​វិញ។ គួរជម្រាបថា នៅក្នុងរដូវកាលនេះ ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi មានភារកិច្ចច្រើនដូចជាប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច និងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League ជាដើម​។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-សីហា-២០២៥
(English) UEFA Super Cup អាច​ពង្រីក​ដល់៤ក្រុម

(English) UEFA ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរទម្រង់ការប្រកួតពានរង្វាន់ Super Cup។ នេះបើយោងតាមកាសែតអង់គ្លេស The Telegraph ចេញផ្សាយកាលពីថ្ងៃពុធទី ២០ សីហា ២០២៥ ។ ប្រភព​ខាងលើបាន​ណែនាំ​ថា​ការ​ប្រកួត​នេះ​មិន​អាច​មាន​តែពីរ​ក្រុម​ទេ ប៉ុន្តែត្រូវមាន​បួន​ក្រុម។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើអ្នកចូលរួមនឹងត្រូវបានជ្រើសរើសដោយរបៀបណា។ បច្ចុប្បន្ននេះពានរង្វាន់ Super Cup ត្រូវបានប្រជែងដោយម្ចាស់ជើងឯក Champions League និង Europa League។

គំនិតនៃការពង្រីកទម្រង់ត្រូវបានពិភាក្សាពីមុន ប៉ុន្តែត្រូវបានបដិសេធម្តងរួចទៅហើយ។ ឥឡូវនេះ UEFA កំពុងពិចារណាឡើងវិញដោយសហការជាមួយ Relevent ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលចាប់ដៃគូជាមួយ UEFA សម្រាប់ការលក់សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកួត Super Cup ក៏អាចធ្វើឡើងនៅខាងក្រៅទ្វីបអឺរ៉ុប ដែលមានសក្តានុពលនៅសហរដ្ឋអាមេរិក ឬមជ្ឈិមបូព៌ា។ ប្រធាន UEFA លោក Aleksander Ceferin ធ្លាប់បាននិយាយថា ការរៀបចំការប្រកួត Champions League នៅក្រៅទ្វីបអឺរ៉ុប រួមទាំងនៅសហរដ្ឋអាមេរិក ត្រូវបានពិភាក្សា និងអាចធ្វើទៅ\បាន៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-សីហា-២០២៥
(English) Wolves ទិញខ្សែការពារ លឿនបំផុតពីអ៊ីតាលី Serie A

(English) Wolves បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិកាមេរូន Jackson Tchatchoua ដែលជាកីឡាករមានល្បឿនលឿនបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីរដូវកាលមុន។ Wolves បានចំណាយលុយជាង ១៣លានដុល្លារ សម្រាប់កីឡាករវ័យ២៣ឆ្នាំ​ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ។ Tchatchoua មានល្បឿនអតិបរមា៣៦,៣គីឡូម៉ែត្រក្នុងមួយម៉ោង ពេលកំពុងលេងឱ្យ Hellas Verona លីគកំពូលរបស់អ៊ីតាលី ។

Micky van de Ven របស់ក្លឹបTottenham គឺជាកីឡាករលឿនបំផុតនៅ Premier League ក្នុងឆ្នាំ២០២៤-២៥ដែលមានល្បឿនអតិបរមា៣៧,១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្សែការពារហូឡង់កាន់កំណត់ត្រាលីក៣៧,៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ Tchatchoua លេងជាខ្សែការពារស្លាបស្តាំ អាចជំនួសកីឡាករអន្តរជាតិព័រទុយហ្គាល់ Nelson Semedo ដែលកិច្ចសន្យារបស់គេផុតកំណត់ នៅចុងរដូវកាលមុន។ Tchatchoua ដែលកើតនៅប្រទេសបែលហ្សិកបានចំណាយពេលពីរឆ្នាំនៅ Hellas Verona បន្ទាប់ពីលេងឱ្យ Charleroi ពីមុន៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-សីហា-២០២៥
(English) Salah ឈ្នះពានកីឡាករឆ្នើម PFA

(English) Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ធ្វើឲ្យកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់បីដង។ Salah ដែលបានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧  គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន២៩គ្រាប់និងជួយមិត្តរួមក្រុមបានចំនួន១៨ដង ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុមដែលបានឈ្នះពានលីក ដោយមាន១០ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។

Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ២០២២ ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន៦នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី៩២ ក្រុម Premier League និង Football League ។ បញ្ជីសម្រាំងទាំង៦នោះរួមមានមិត្តរួមក្រុម របស់គាត់ Alexis Mac Allister រួមជាមួយនឹង Alexander Isak របស់ Newcastle United, Bruno Fernandes របស់ Manchester United, Declan Rice របស់ Arsenal និង Cole Palmer របស់ Chelsea ។ Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Liverpool ក្នុងខែមេសា ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ។

ជាមួយគ្នានេះដែរ ខ្សែបម្រើ Aston Villa និងអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ២៣ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទីបីគ្រាប់ Hat-trick ទល់នឹង Celtic ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-សីហា-២០២៥
(English) FIFA គ្រោងប្រកាសផែនការថ្មីសម្រាប់ Club World Cup

(English) យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។

គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។  របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។

សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ​ក៏ដោយសារតែសក្ដានុពល​នៃ​ប្រាក់​ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាច​រក​បានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។

FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕

ads