ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិថុនា-២០២៦
(English) Marcos Senesi រត់ចោលសង្សារក្រោយជាប់ឈ្មោះក្រុមជម្រើសជាតិនាទីចុងក្រោយ

(English) កីឡាករ Marcos Senesi ដែលជាកីឡាករថ្មី ទើបចុះហត្ថលេខាជាមួយក្លិប Tottenham បានកាត់បន្ថយវិស្សមកាលជាមួយមិត្តស្រីរបស់គាត់នៅកោះ Ibiza បន្ទាប់ពីត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអាហ្សង់ទីននៅនាទីចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup២០២៦។ លោក Senesi ដែលផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bournemouth ទៅក្លឹប Tottenham ត្រូវបានកោះហៅកាលពីថ្ងៃពុធ បន្ទាប់ពីរង់ចាំអស់រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថាតើគាត់នឹងចូលរួមជាមួយក្រុមជើងឯកពិភពលោកចំនួន២៦នាក់ឬអត់។

គ្រូបង្វឹកក្រុមអាហ្សង់ទីនលោក Lionel Scaloni បានពិចារណាលើជម្រើសរបស់គាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ បន្ទាប់ពីខ្សែការពារ Leonardo Balerdi របស់ក្លឹប Marseille រងរបួស។ លោក Senesi បានទៅវិស្សមកាលនៅកោះ Ibiza ប្រទេសអេស្ប៉ាញជាមួយមិត្តស្រី និងជាមិត្តរួមក្រុមបាល់ទាត់របស់គាត់ គឺ Kelci Bowers ដែលទើបតែចាកចេញពីក្រុមនារី Bournemouth។ លោក Bowers បានចែករំលែកវីដេអូមួយ ដែលលោក Senesi ទទួលបានដំណឹងអំពីការហៅរបស់គាត់ ខណៈដែលនាងបានពន្យល់ថា ពួកគេហៀបនឹងទៅញ៉ាំអាហារពេលល្ងាច ពេលដែលគាត់បានទទួលការហៅទូរស័ព្ទពីក្រុមជម្រើសជាតិអាហ្សង់ទីន។

លោក Bowers បានពន្យល់ថាយើងទើបតែត្រឡប់មកពី Miami ជាកន្លែងដែលយើងបានទៅវិស្សមកាល ហើយបានមក Ibiza ដើម្បីរីករាយ និងការសម្រាកបន្តិច។ ខ្សែការពាររូបនេះ ដែលមានសិទ្ធិតំណាងឱ្យប្រទេសអ៊ីតាលីផងដែរ បានបង្ហាញខ្លួនត្រឹមតែបីប្រកួតប៉ុណ្ណោះសម្រាប់ប្រទេសអាហ្សង់ទីនរហូតមកដល់ពេលកោះហៅនេះ។ ឥឡូវនេះ គាត់នឹងចូលរួមជាមួយក្រុម ខណៈដែលប្រទេសអាហ្សង់ទីនមានគោលបំណងរក្សាពានរង្វាន់បាល់ទាត់ពិភពលោក។ការប្រកួតពូលដំបូងរបស់អាហ្សង់ទីនគឺទល់នឹងប្រទេសអាល់ហ្សេរីនៅថ្ងៃពុធ មុនពេលប្រកួតជាមួយប្រទេសអូទ្រីស និងហ្ស៊កដានី៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិថុនា-២០២៦
(English) Messi បំបែកកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីចាស់ជាងគេ

(English) គ្រាប់បាល់ប៉េណាល់ទី ដែលសម្រេចបាននៅនាទី ៧២ របស់ Messi ពិតជាមានអត្ថន័យខ្លាំងណាស់ វាមិនត្រឹមតែជួយឲ្យក្រុមពពកស អាហ្សង់ទីនឈ្នះក្រុមអ៊ីស្លង់ដោយលទ្ធផល ៣-០ មុនការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឲ្យខ្សែប្រយុទ្ធចាស់វស្សារូបនេះបំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីចាស់ជាងគេនៅក្នុងក្រុមជម្រើស​ជាតិអាហ្សង់ទីនផងដែរ ។

នេះ​ជា​គ្រាប់​បាល់​ទី១១៧ របស់ Messi សម្រាប់​ក្រុម​ជម្រើស​ជាតិក្នុង​វ័យ ៣៨ឆ្នាំ១១ ខែ និង ១៨ថ្ងៃ ​បំបែក​កំណត់ត្រា​របស់កីឡាករ Ángel Labruna ក្នុង​នាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ កំណត់ត្រា​មុន​របស់ Labruna ត្រូវ​បាន​កំណត់​ក្នុង​ឆ្នាំ១៩៥៧ ទល់​នឹង​ក្រុម​ប្រេស៊ីល នៅ​ពេល​ដែល​គាត់​មាន​អាយុ៣៨ ឆ្នាំ ៩ ខែ និង ១០ ថ្ងៃ។ ក្នុងការប្រកួតមិត្តភាព Messi បានចូលលេងក្នុងនាមជាកីឡាករបម្រុងនិងមានឱកាសស៊ុតប៉េណាល់ទីបានមួយគ្រាប់នៅនាទី៧២ ក្នុងការបង្ហាញខ្លួនលើកទី១៩៩សម្រាប់ក្រុមជម្រើសជាតិ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិថុនា-២០២៦
(English) Julian Quinones ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំ World Cup ២០២៦

(English) ក្រុមជម្រើសជាតិម៉ិកស៊ិកបានយកឈ្នះអាហ្វ្រិកខាងត្បូងដោយលទ្ធផល (២-០) ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ ជ័យជម្នះនេះមិនត្រឹមតែជួយយឲ្យម៉ិកស៊ិកទទួលបាន៣ពិន្ទុមុនគេប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យខ្សែបម្រើស្លាបម៉ិកស៊ិក Julian Quinones ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតបន្ទាប់ពីស៊ុតបញ្ចូលទីបាននៅនាទី៩។

គ្រាប់បាល់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ មិនត្រឹមតែជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រាប់បាល់ដំបូងដែលស៊ុតបញ្ចូលទីបាននៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ទាំងមូលផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៣-មិថុនា-២០២៦
(English) ម្ចាស់ពាន World Cup ១៩៧០ របស់ប្រេស៊ីល ទទួលមរណភាព

(English) លោក Brito ខ្សែការពារកណ្តាលដែលបានជួយរបាំសំបាប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ទទួលមរណភាពក្នុងអាយុ ៨៦ ឆ្នាំចំពេលដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបើកឆាកដំបូង។ ប្រេស៊ីល ដែលបានឈ្នះពាន World Cup ច្រើនជាងគេចំនួនប្រាំលើក នឹងចាប់ផ្តើមប្រកួតកបើកឆាកដំបូងនៅថ្ងៃសៅរ៍ ទល់នឹងម៉ារ៉ុក មុនពេលប៉ះជាមួយហៃទី និង ស្កុតឡែននៅក្នុងពូល C។

សហព័ន្ធបាល់ទាត់ប្រេស៊ីលបានប្រកាសថា លោក Brito បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍។ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ លោក Brito បានលេង៦១ប្រកួតសម្រាប់ក្រុមជម្រើសជាតិចាប់ពីឆ្នាំ១៩៦៤-៧២ រួមទាំងមួយប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦ ដោយបានបង្កើតខ្សែការពារដ៏រឹងមាំមួយរួមជាមួយលោក Wilson Piazza។

លោក Samir Xaud ប្រធានសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Brito បានបន្សល់ទុកឲ្យយើងនូវខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។ ការចូលរួមចំណែករបស់គាត់ចំពោះជ័យជម្នះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ នឹងត្រូវបានចងចាំជារៀងរហូត។ លោក Brito ក៏ជាផ្នែកមួយនៃក្រុមប្រេស៊ីលដែលបានឈ្នះពាន Copa Roca ក្នុងឆ្នាំ១៩៧១និងពាន Taça Independência ក្នុងឆ្នាំ១៩៧២ផងដែរ។

លោក Xaud បាននិយាយថា ខ្ញុំសូមគោរពដល់និមិត្តរូបនៃប្រទេសរបស់យើង។សូមឱ្យស្មារតីប្រយុទ្ធរបស់គាត់ក្លាយជាការបំផុសគំនិតដល់កីឡាកររបស់យើងដែលនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
១២-មិថុនា-២០២៦
(English) ប្រធានក្រុមជប៉ុន Endo ដកខ្លួនចេញពីព្រឹត្តិការណ៍ World Cup

(English) ប្រធានក្រុមជម្រីសជាតិជប៉ុន Endo បានដកខ្លួនចេញពីព្រឹត្តិការណ៍ World Cup និងប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិផងដែរ ដោយសារតែរបួស។ នេះគឺជាបន្ទុកថ្មីមួយទៀត ដែលវាយប្រហារ ក្រុមសាម៉ូរ៉ៃ។ Endo ដែលបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកជាមួយ Liverpool ត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Shuto Machino។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ជប៉ុនដែលត្រូវបានចេញផ្សាយដោយរ៉យទ័កាលពីថ្ងៃសុក្រទី​១២ មិថុនា ២០២៦។

Endo បាននិយាយនៅនៅលើបណ្តាញសង្គមថា “ចាប់តាំងពីខ្ញុំរបួស ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានរហូតមកដល់ពេលនេះ ដូច្នេះខ្ញុំមិនមានការសោកស្តាយអ្វីទាំងអស់។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថា គាត់មានការខកចិត្តដែលមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប៉ុន្តែគាត់មានមោទនភាពចំពោះការរីកចម្រើនរបស់ក្រុមចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។

លោកបាននិយាយថា ជាមួយនឹងយុទ្ធនាការនេះ ខ្ញុំនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ ដូច្នេះចាប់ពីពេលនេះតទៅ ខ្ញុំនឹងអបអរសាទរក្រុមជម្រើសជាតិជប៉ុនក្នុងនាមជាអ្នកគាំទ្រម្នាក់។ ជប៉ុនស្ថិតនៅក្នុងពូល F ហើយនឹងចាប់ផ្តើមការបង្ហាញខ្លួនលើកទី ៨ របស់ពួកគេនៅWorld Cup ។បើកឆាកដំបូងទល់នឹងហូឡង់នៅទីក្រុង Dallas នៅថ្ងៃទី ១៤ ខែមិថុនា មុនពេលប្រកួតជាមួយទុយនីស៊ី និងស៊ុយអែត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិថុនា-២០២៦
(English) ​តើក្នុងមួយថ្ងៃ អ្នកភ្នាល់បាល់ World Cup ចំណាយអស់ប៉ុន្មានលានដុល្លារ?

(English) ព្រឹត្តិការណ៍ FIFA Men’s World Cup នឹងក្លាយជាព្រឹត្តិការណ៍ភ្នាល់ដ៏ធំបំផុតគ្រប់ពេល ជាមួយនឹងទឹកប្រាក់ភ្នាល់ជាង៥០ពាន់លានដុល្លារ នៅទូទាំងពិភពលោក។ យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Macquarie បានឲ្យដឹងថាក្នុងមួយប្រកួតមានអ្នកភ្នាល់ប្រហែល ៥០០ លានដុល្លារ ។ ចំនួនសរុប ៥០ ពាន់លានដុល្លារដែលរំពឹងទុកនឹង កើនឡើងយ៉ាងខ្លាំងពីទឹកប្រាក់ភ្នាល់ ៣៥ ពាន់លានដុល្លារដែលដាក់ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ដែលត្រូវបានធ្វើឡើងនៅប្រទេសកាតា។

លោក Chad Benyon អ្នកវិភាគនៅ Macquarie បាននិយាយថា ការកើនឡើងនៃប្រាក់ចំណូលពីការលេងល្បែងដែលរំពឹងទុក គឺដោយសារតែការពង្រីកចំនួនក្រុមនៅក្នុងការប្រកួតឆ្នាំនេះ ពី ៣២ ទៅ ៤៨ សរុប ១០៤ ប្រកួតក្នុងរយៈពេលប្រាំមួយសប្តាហ៍ បើប្រៀបធៀបទៅនឹង ៦៤ ប្រកួតដែលបានលេងនៅប្រទេសកាតាក្នុងឆ្នាំ ២០២២។ លោក Benyon បានបន្ថែមថា តំបន់ពេលវេលាអំណោយផលរបស់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ក៏នឹងជំរុញការទស្សនាទូទាំងពិភពលោកផងដែរ ដែលជំរុញតម្រូវការក្នុងចំណោមអ្នកភ្នាល់នៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក។ កត្តាជំរុញមួយទៀតនៃការកើនឡើងនេះគឺទីផ្សារភ្នាល់កីឡាដែលកំពុងរីកចម្រើននៅសហរដ្ឋអាមេរិក ដោយមានប្រជាជនប្រហែល៦៥% កើនឡើងពី ៤០% ក្នុងឆ្នាំ ២០២២៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មិថុនា-២០២៦
(English) Thomas Tuchel៖ អង់គ្លេសមិនមែនជាក្រុមមានប្រៀបឈ្នះ ប៉ុន្តែមានក្តីស្រមៃខ្ពស់

(English) គ្រូបង្វឹកក្រុមអង់គ្លេស លោក Thomas Tuchel បានទទូចថាក្រុមរបស់លោកមិនមែនជាក្រុមដែលមានប្រៀបឈ្នះពាន World Cup ឆ្នាំ២០២៦ នោះទេ ប៉ុន្តែជាក្រុមដែលមានក្តីស្រមៃខ្ពស់អាចប្រកួតប្រជែងដណ្តើមពានរង្វាន់នេះបាន។ ក្រុមអង់គ្លេសនឹងចូលទៅក្នុងព្រឹត្តិការណ៍ World Cup ក្នុងនាមជាក្រុមដែលមានប្រៀបទីបីជាមួយក្រុមហ៊ុនភ្នាល់ នៅពីក្រោយអេស្ប៉ាញ និងបារាំង ប៉ុន្តែក្រុមនេះមិនទាន់បានឈ្នះពានរង្វាន់ធំណាមួយឡើយចាប់តាំងពីឆ្នាំ១៩៦៦។

លោកបានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋផ្លរីដាកាលពីថ្ងៃអង្គារមុនថ្ងៃប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់ក្រុមអង់គ្លេសទល់នឹងក្រុមកូស្តារីកាថា៖ យើងមិនមែនជាក្រុមដែលមានប្រជាប្រិយភាពបំផុតនោះទេ។ យើងមិនអាចឈ្នះបានទេ ពីព្រោះយើងមិនបានឈ្នះវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកអាចឈ្នះវាបាន ជាការពិតណាស់ ហើយយើងចង់ឈ្នះវា ប៉ុន្តែយើងដឹងពីអ្វីដែលវាត្រូវការ ហើយវាក៏ត្រូវការផ្នត់គំនិតស្ងប់ស្ងាត់ និងការផ្តោតលើជំហានរបស់យើងផងដែរ។

លោក Tuchel បានបន្តថាការទទួលខុសត្រូវរបស់យើងគឺស្ថិតនៅលើការខិតខំប្រឹងប្រែង និងការផ្តោតអារម្មណ៍ – យើងមើលឃើញខ្លួនឯងជាអ្នកប្រកួតប្រជែង ។ យើងចង់ទៅគ្រប់ផ្លូវ។ ខ្ញុំមិនគិតថាយើងជាក្រុមដែលមានប្រៀបឈ្នះខ្លាំងនោះទេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មិថុនា-២០២៦
(English) Atletico Madrid បដិសេធសំណើ Real Madrid

(English) ក្លិប Real Madrid និយាយកាលពីថ្ងៃអង្គារទី០៩ ខែមិថុនា ឆ្នាំ២០២៦ ថាសំណើជាង ១៧៣លានដុល្លារទិញខ្សែប្រយុទ្ធ Julian Alvarez ពី Atletico Madrid ត្រូវបានបដិសេធ។ Real Madrid បាននិយាយថា៖ Atletico បានបដិសេធសំណើរបស់ខ្លួនដោយផ្អែកលើលក្ខខណ្ឌទិញផ្តាច់កុងត្រាក្នុងតម្លៃជាង៦០០លានដុល្លាររបស់កីឡាករអាហ្សង់ទីនរូបនេះ។

បន្ទាប់ពីសិក្សា និងវាយតម្លៃរួច ក្លិប Atletico Madrid បានថ្លែងអំណរគុណដល់ Real Madrid ចំពោះការផ្តល់ជូននេះ ដែលធ្វើឡើងក្នុងក្របខណ្ ឌនៃទំនាក់ទំនងល្អដែលមានស្រាប់រវាងក្លិបទាំងពីរ ហើយបានបដិសេធវាដោយសំដៅទៅលើលក្ខខណ្ឌនៃការទិញផ្តាច់របស់កីឡាករ។  Alvarez រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ លើកសម្រាប់ Atletico កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង La Liga៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មិថុនា-២០២៦
(English) Manchester City រកលុយច្រីនជាងគេក្នុងសមរភូមិ World Cup ២០២៦

(English) យោងតាមកាសែត Daily Mail បានឲ្យដឹងថា FIFA បានបែងចែកប្រាក់ចំនួនជិត ២៥០ លានដុល្លារដល់ក្លិបនានាជុំវិញពិភពលោក ដែលមានកីឡាករចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ២០២៦។ តួលេខដែលចេញផ្សាយដោយស្ថាប័នគ្រប់គ្រងបាល់ទាត់បានបង្ហាញថា ក្លិបនីមួយៗអាចរំពឹងថានឹងទទួលបានថ្លៃសេវាកីឡាករ អប្បបរមាចំនួនជិត៥០០០ថុល្លារសម្រាប់កីឡាករម្នាក់ៗក្នុងមួយថ្ងៃ។

ជាមួយនឹងតួលេខនេះ នៅក្នុងក្របខណ្ឌអង់គ្លេស Premier League ក្លិប Manchester City ឈរកំពូលតារាង ទទួលបានលុយច្រីនជាងគេ។ ក្លិបនេះមានកីឡាករចេញទៅសមរភូមិ World Cup សរុប ១៩នាក់ មានន័យថាក្នុងមួយថ្ងៃក្លិបនេះអាចរកលុយបានជាង ១០ ម៉ឺនដុល្លារ។ ប្រសិនបើកីឡាករណាម្នាក់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ World Cup រយៈពេល៥៦ ថ្ងៃ នោះមានន័យថាពួកគេអាចទទួលបានលុយជាង ២៧ ម៉ឺនដុល្លារនៅក្នុងហោប៉ៅរបស់ពួកគេ។

ក្លិបដែលរកបានលុយខ្ពស់ដំដាប់ទី ២ គឺ Arsenal មានកីឡាករ១៦នាក់ រកបានជាង ៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ បន្ទាប់មកក្លិប Man Utd មានកីឡាករ១៣នាក់រកបាន ៦ម៉ឺនដុល្លារ។ ក្លិប ​Crystal មានកីឡាករ ១២ នាក់រកបានជិត ៦ ម៉ឺនដុល្លា។ ក្លិប Liverpool មានកីឡាករ ១១នាក់រកបានជាង ៥ម៉ឺនដុល្លារ។ ចំណែឯក្លិបដែលមានកីឡាករក្រោម ១០នាក់ (ពី៩-៤ នាក់ទាបបំផុត)​ ក៏អាចរកបានលុយចន្លោះពីជាង ៤ ម៉ឺនដុល្លារដល់ជិត ២ ម៉ឺនដុល្លារក្នុងមួយថ្ងៃផងដែរ៕