(English) ក្លិប Real Madrid និយាយកាលពីថ្ងៃអង្គារទី០៩ ខែមិថុនា ឆ្នាំ២០២៦ ថាសំណើជាង ១៧៣លានដុល្លារទិញខ្សែប្រយុទ្ធ Julian Alvarez ពី Atletico Madrid ត្រូវបានបដិសេធ។ Real Madrid បាននិយាយថា៖ Atletico បានបដិសេធសំណើរបស់ខ្លួនដោយផ្អែកលើលក្ខខណ្ឌទិញផ្តាច់កុងត្រាក្នុងតម្លៃជាង៦០០លានដុល្លាររបស់កីឡាករអាហ្សង់ទីនរូបនេះ។

បន្ទាប់ពីសិក្សា និងវាយតម្លៃរួច ក្លិប Atletico Madrid បានថ្លែងអំណរគុណដល់ Real Madrid ចំពោះការផ្តល់ជូននេះ ដែលធ្វើឡើងក្នុងក្របខណ្ ឌនៃទំនាក់ទំនងល្អដែលមានស្រាប់រវាងក្លិបទាំងពីរ ហើយបានបដិសេធវាដោយសំដៅទៅលើលក្ខខណ្ឌនៃការទិញផ្តាច់របស់កីឡាករ។ Alvarez រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ លើកសម្រាប់ Atletico កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង La Liga៕