ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
០៣-មិថុនា-២០២៦
(English) មូលហេតុធំៗដែលធ្វើឲ្យជប៉ុនក្លាយជាកម្លាំងខ្លាំងក្នុង World Cup

(English)

ក្រុមជម្រើសជាតិក្រុមជម្រើសជាតិប៉ុន បានក្លាយជាក្រុមអាស៊ីមួយដែលមានស្ថេរភាពខ្ពស់ និងស្តង់ដារលេងលើឆាក FIFA World Cup ដោយផ្អែកលើកត្តាសំខាន់ ៣ ចំណុចធំៗ៖

១- ប្រព័ន្ធលីគក្នុងស្រុករឹងមាំក្របខណ្ឌ J-League មានការរៀបចំល្អ ការប្រកួតប្រជែងខ្ពស់ និងជួយឲ្យកីឡាករមានបទពិសោធន៍ជាប្រចាំ។

២- ការអភិវឌ្ឍយុវជនមានប្រសិទ្ធភាពជប៉ុនផ្តោតខ្លាំងលើ academies និងការបណ្តុះបណ្តាលក្មេងៗតាំងពីវ័យក្មេង ធ្វើឲ្យមានកីឡាករគុណភាពជាបន្តបន្ទាប់។

៣- ការនាំចូលគ្រូបង្វឹក និងបច្ចេកទេសអន្តរជាតិការរួមបញ្ចូលបទពិសោធន៍ពីអឺរ៉ុប និងតំបន់ផ្សេងៗ ធ្វើឲ្យស្ទាយ៍លេងកាន់តែទំនើប និងមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក ជប៉ុនបានក្លាយជាក្រុម “ទៀងទាត់” ក្នុង World Cup ដោយឆ្លងផុតវគ្គជម្រុះជានិច្ច និងបង្ហាញភាពខ្លាំងលើឆាកពិភពលោក។ ជប៉ុនមិនមែនជាក្រុមសំណាងទេ តែជាក្រុមដែលបានសាងសង់ដោយវិន័យ ប្រព័ន្ធ និងការអភិវឌ្ឍយូរអង្វែងផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-ឧសភា-២០២៦
(English) ហេតុអ្វីបានជាពិធីប្រគល់ពានរង្វាន់ Ballon d’Or ត្រូវប្តូរទីតាំង?

(English) ពិធីប្រគល់ពានរង្វាន់កីឡាករបាល់ទាត់បុរស និងស្ត្រីល្អបំផុត Ballon d’Or ២០២៦ ត្រូវផ្លាស់ប្តូរទីតាំងពីទីក្រុងប៉ារីស ដែលជាទីកន្លែងកំណើតប្រពៃណីរបស់ខ្លួន ទៅកាន់ទីក្រុងឡុងដ៍ប្រទេសអង់គ្លេសវិញនៅខែតុលា។ នេះបើយោងតាមអ្នករៀបចំកម្មវិធីគឺទស្សនាវដ្តីបាល់ទាត់បារាំង និង UEFA បាននិយាយរួមគ្នាចេញផ្សាយាដោយ AP កាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ឧសភា ២០២៦។

ការផ្លាស់ប្តូរទីកន្លែងសម្រាប់ពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី២៦ ខែតុលា គឺដោយសារមានហេតុផលសំខាន់ៗមួយចំនួនរួមមានៈ វាជាខួបលើកទី៧០នៃពានរង្វាន់ដំបូងដែលឈ្នះដោយកីឡាករអង់គ្លេសដ៏អស្ចារ្យ Stanley Matthews។ ទីក្រុងឡុងដ៍ក៏ជាស្រុកកំណើតរបស់ Harry Kane ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ និងមួយទៀតគឺក្រុម Arsenal ដែលបានឈ្នះពានរង្វាន់ Premier League លើកដំបូងក្នុងរយៈពេល២២ឆ្នាំ និងត្រូវប្រកួតដណ្តីមពានរង្វាន់ Champions League លើកដំបូងនៅថ្ងៃសៅរ៍ ទល់នឹង Paris Saint-Germainផងដែរ។

Kane រកបាន ៦១ គ្រាប់ក្នុង ៥១ ប្រកួតនៃរដូវកាលដ៏លេចធ្លោសម្រាប់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich។ អ្វីដែលល្អបំផុតនោះគឺ១៤គ្រាប់នៅក្នុង Champions League រួមទាំងពេល Bayern ចាញ់ PSGក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រាំគ្រាប់ទៀតសម្រាប់អង់គ្លេសក្នុងក្រុមជម្រុះ World Cup។ ពានរង្វាន់ Ballon d’Or បុរសនៅទីក្រុងប៉ារីសកាលពីឆ្នាំមុន ត្រូវបានឈ្នះដោយ Ousmane Dembélé បន្ទាប់ពី PSG បានឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ខ្លួន។

អ្នកបោះឆ្នោតសម្រាប់ពានរង្វាន់ Ballon d’Or គឺជាក្រុមអ្នកកាសែតសកលលោក ដែលម្នាក់ៗជ្រើសរើសកីឡាករកំពូលទាំង ១០ របស់ពួកគេពីបញ្ជីឈ្មោះកីឡាករចំនួន ៣០ នាក់ដែលបង្ហាញដោយ France Football, កាសែត L’Equipe និង UEFA៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-ឧសភា-២០២៦
(English) Leverkusen ឈ្នះ Bayern ក្នុងតារាងប្រាក់ចំណេញ

(English) យោងតាមរបាយការណ៍ហិរញ្ញវត្ថុលីគកំពូលបាល់ទាត់អាល្លឺម៉ង់ចេញផ្សាយដោយ Reuters បានឲ្យដឹងថាក្លិប Leverkusen ឈរកំពូលតារាងប្រាក់ចំណេញប្រចាំឆ្នាំ ខណៈដែលកិលឹបជើងឯក Bayern ឈរនៅលំដាប់ទីពី។ គុណសម្បត្តិហិរញ្ញវត្ថុរបស់ Leverkusen លើក្រុមBayern  ដែលជាអ្នកបង្កើតប្រាក់ចំណូលធំជាង គឺភាគច្រើនដោយសារតែការចំណាយលើបុគ្គលិក និងការចំណាយផ្សេងៗទៀតទាប។

ប្រាក់ចំណូលសុទ្ធរបស់ Leverkusen ក្នុងឆ្នាំ២០២៥ មានចំនួន ១៥៥ លានដុល្លារកើនឡើងជាង ៤ លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលសុទ្ធរបស់ Bayern មានចំនួនជាង៣០លានដុល្លារក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៥ ធ្លាក់ចុះពីជាង ៤៥ លានដុល្លារកាលពីមួយឆ្នាំមុន។

ក្រុមជើងឯកឆ្នាំមុនគឺ Dortmund ប្រាក់ចំណូលសុទ្ធរបស់ពួកគេធ្លាក់ចុះពី ៤៤,៣ លានដុល្លារក្នុងឆ្នាំសារពើពន្ធរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៤ មកត្រឹម ៦,៥ លានដុល្លារក្នុងរយៈពេល ១២ ខែរហូតដល់ខែមិថុនា ឆ្នាំ ២០២៥។ ក្រុមដែលស្ថិតនៅបាតតារាងគឺ Hoffenheimមានការខាតបង់ចំនួន ២៦,៦ លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ បើប្រៀបធៀបទៅនឹងការខាតបង់សុទ្ធចំនួន ២៣,២ លានដុល្លារកាលពីឆ្នាំមុន៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-ឧសភា-២០២៦
(English) អាវរបស់ Yamal បំបែកកំណត់ត្រា Ronaldo និង Messi

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ m.allfootballapp.com បានឲ្យដឹងថា៖ អាវ FC Barcelona របស់ Lamine Yamal ដែលបានពាក់និងចុះហត្ថលេខាក្នុងអំឡុងពេលប្រកួត Champions League ឈ្នះក្លឹប Newcastle United ដោយលទ្ធផល ៧-២ លក់បានថ្លៃបំផុត។ អាវរបស់ Lamine Yamal លក់បានតម្លៃជាង៨០០០ដុល្លារបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។

អាវរបស់ Ronaldo លក់បានតម្លៃជាង៧០០០ដុល្លារនិងអាវរបស់Messi លក់បានជាង ៦០០០ដុល្លារ ។អាវនេះបច្ចុប្បន្នជាកម្មសិទ្ធិរបស់អ្នកជិះស្គីល្បឿនលឿនជនជាតិហូឡង់លោក Jutta Leerdam។ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គម្រោង​សង្គម​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​រួម​បញ្ចូល​តាមរយៈ​កីឡា៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-ឧសភា-២០២៦
(English) លោក Mikel Arteta ជាប់ជាគ្រូបង្វឹកល្អបំផុតនៅ Premier League

(English) លោក Mikel Arteta បានជាប់ជាគ្រូបង្វឹកល្អបំផុត នៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ បន្ទាប់ពីដឹកនាំក្រុម Arsenal ឈ្នះពានរង្វាន់លីគលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ។ អ្នកចាត់ការក្រុមកាំភ្លើងធំរូបនេះបានយកឈ្នះលោក Pep Guardiola, លោក Andoni Iraola, លោក Keith Andrews របស់ក្រុម Brentford, លោក Regis Le Bris គ្រូបង្វឹកក្រុម Sunderland និងលោក Michael Carrick របស់ក្រុម Manchester United ដើម្បីឈ្នះពានរង្វាន់នេះ។ លោក Arteta បានដឹកនាំក្រុម Arsenal ឲ្យឈ្នះ២៧ លើក និងស្មើ៧ លើកក្នុង៣៨ប្រកួត ដោយក្រុមកាំភ្លើងធំបានចំណាយពេលស្ទើរតែពេញមួយរដូវកាលនៅកំពូលតារាង បន្ទាប់ពីបានឡើងមកឈរនៅចំណាត់ថ្នាក់លេខមួយក្នុងខែតុលា។

ក្រុម Arsenal ក៏បានកត់ត្រាកំណត់ត្រាការពារដ៏ល្អបំផុតនៅក្នុងលីគផងដែរ ដោយរបូតគ្រាប់បាល់ត្រឹមតែ២៧គ្រាប់ និងរក្សាបាន Clean Sheets ក្នុងពាក់កណ្តាលនៃការប្រកួតរបស់ពួកគេ ខណៈពេលដែលក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។ ក្នុងវ័យ៤៤ឆ្នាំ លោក Arteta បានក្លាយជាអ្នកចាត់ការទូទៅវ័យក្មេងបំផុតម្នាក់ដែលឈ្នះពានរង្វាន់ Premier League ហើយឥឡូវនេះបានទទួលពានរង្វាន់អ្នកចាត់ការទូទៅប្រចាំខែចំនួនប្រាំបីដងក្នុងអំឡុងពេលដែលលោកកាន់តំណែង។ លោកក៏ជាអ្នកឈ្នះពានរង្វាន់ដំបូងរបស់ក្រុម Arsenal ចាប់តាំងពីលោក Arsene Wenger ក្នុងឆ្នាំ២០០៤៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-ឧសភា-២០២៦
(English) តើ Chelsea ខាតបង់ប៉ុន្មានលានដុល្លារ ពេលគ្មានកៅអីប្រកួតពានរង្វាន់អឺរ៉ុប?

(English) ក្រុម Chelsea នឹងបាត់បង់ប្រាក់ចំណូលជាង ១០០ លានដុល្លារ បន្ទាប់ពីគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុបជាពិសេស UEFA Champions League សម្រាប់ ឆ្នាំ ២០២៦-២៧។ ជុំវិញនឹងបញ្ហានេះកាសែត The Athleticបានរាយការណ៍ថា ហិរញ្ញវត្ថុរបស់ក្រុម Chelsea នឹងរងផលប៉ះពាល់យ៉ាងខ្លាំងនៅរដូវកាលក្រោយ ដោយសារតែពួកគេគ្មានកៅអីប្រកួតពានរង្វាន់អឺរ៉ុប ជាពិសេស UEFA Champions League។ ការធ្លាក់ចេញពីវគ្គ១៦ ក្រុមចុងក្រោយរបស់ក្រុម Blues ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីចាញ់ក្រុម Paris Saint-Germain ៨-២ សរុបទាំង២ដងរដូវកាលកន្លងទៅ ពួកគេទទួលបានប្រាក់ចំណូលប្រមាណ ១០៧លានដុល្លារ។

ជ័យជម្នះ Europa League ឆ្នាំ២០១៩ពួកគេរកបានជាង៥៤ លានដុល្លារ ខណៈដែលជ័យជម្នះ Conference League របស់ពួកគេក្នុងឆ្នាំ២០២៥ រកបានជាង​២៤ លានដុល្លារ ដែលបង្ហាញពីភាពខុសគ្នានៅក្នុងការប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Blues នឹងមិនទទួលបានអ្វីទាំងអស់ពី UEFA នៅរដូវកាលក្រោយ ហើយការទូទាត់ឧបត្ថម្ភរបស់ពួកគេក៏អាចរងផលប៉ះពាល់ដោយកង្វះបាល់ទាត់អឺរ៉ុបផងដែរ។ ចាប់តាំងពីក្រុមហ៊ុន BlueCo ចូលកាន់តំណែងមក ក្រុម Chelsea មិនមានអ្នកឧបត្ថម្ភអចិន្ត្រៃយ៍នៅលើអាវនោះទេ ដោយពួកគេចុះកិច្ចសន្យាបណ្ដោះអាសន្នជារៀងរាល់រដូវកាល ហើយកង្វះឱកាសលេងបាល់ទាត់អឺរ៉ុបអាចប៉ះពាល់ដល់ការទទួលបានកិច្ចព្រមព្រៀងប្រហែលជាង៨០លានដុល្លារក្នុងមួយឆ្នាំ ដែលម្ចាស់ក្លឹបកំពុងកំណត់គោលដៅ។

កីឡាករ Chelsea ភាគច្រើនទទួលបានប្រាក់ឈ្នួលលើកទឹកចិត្ត ហើយប្រាក់ខែរបស់ពួកគេនឹងត្រូវកាត់បន្ថយដោយសារតែមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ ។វិក្កយបត្រប្រាក់ឈ្នួលរបស់ក្លឹបនោះនៅតែលើសពី៤០០លានដុល្លារ។ មានរបាយការណ៍ថា រដូវកាលនេះក្លឹបបានខាតបង់ប្រហែល៨០ម៉ឺនក្នុងមួយថ្ងៃចាប់តាំងពីក្រុមហ៊ុន BlueCo ចូលកាន់កាប់ ហើយវាអាចនឹងកើនឡើងបន្ថែមទៀត ដែលនាំឱ្យខាតបង់ជាង១៣៤ លានដុល្លារ ពីការមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតអឺរ៉ុបនៅរដូវកាលនេះ។

រដូវកាលដ៏មហន្តរាយរបស់ក្រុមតោខៀវ បានបញ្ចប់នៅលេខរៀងទី ១០ នៅក្នុងក្របខ័ណ្ឌ Premier League មានន័យថាពួកគេគ្មានសិទ្ធិចូលរួមក្នុងការប្រកួតពានរង្វាន់ UEFA ណាមួយនៅរដូវកាលក្រោយទេ។ ក្រុម Chelsea មានឱកាសពីរដើម្បីឡើងទៅលេងក្នុងពានរង្វាន់អឺរ៉ុប គឺការយកឈ្នះក្រុម Manchester City ដើម្បីឈ្នះពានរង្វាន់ FA Cup ឬយកឈ្នះក្រុម Sunderland នៅថ្ងៃផ្តាច់ព្រ័ត្រ។ ឱកាសទាំងនេះនឹងធ្វើឱ្យពួកគេទទួលបានកៅអីមួយនៅក្នុងក្របខ័ណ្ឌ Europa League និង Conference League រៀងៗខ្លួន ប៉ុន្តែពួកគេបានចាញ់ទាំងពីរប្រកួត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-ឧសភា-២០២៦
(English) ហេតុអ្វីកីឡាករ Arsenal ពីរនាក់មិនទទួលបានមេដាយ?

(English) គួរឲ្យលោកស្តាយសម្រាប់កីឡាករ២រូបរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Marli Salmon និង Tommy Setford បានបាត់បង់ឱកាសទទួលមេដាយដែលក្លឹបនេះតស៊ូរយៈពេល២២ឆ្នាំ។ មូលហេតុអ្វីបានគេពួកគេមិនទទួលបានមេដាយ? យោងតាមការចេញផ្សាយរបស់គេហទំព័រ Legit.ng បានឲ្យដឹងថា កីឡាករ Marli Salmon និងTommy Setford បានឡើងលើវេទិកា ប៉ុន្តែគ្មានសិទ្ធិទទួលបានមេដាយ។ យោងតាមច្បាប់ផ្លូវការរបស់លីគ ក្លឹបដែលឈ្នះជេីងឯកទទួលបានមេដាយចំនួន ៤០ ដើម្បីចែកចាយក្នុងចំណោមកីឡាករ បុគ្គលិកគ្រូបង្វឹក និងមន្ត្រីក្លឹបបន្ទាប់ពីឈ្នះពានរង្វាន់។

ទោះជាយ៉ាងណាក៏ដោយ មានលក្ខខណ្ឌសំខាន់មួយទាក់ទងនឹងសិទ្ធិជាកីឡាករទទួលបានមេដាយដោយស្វ័យប្រវត្តិ។ កីឡាករបាល់ទាត់ណាម្នាក់ត្រូវតែបង្ហាញខ្លួនយ៉ាងហោចណាស់ប្រាំប្រកួតក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ដើម្បីធានាបានមេដាយក្នុងអំឡុងពេលចែកចាយជាផ្លូវការ។

Marli Salmon និង Tommy Setford ភាគច្រើនចូលរួមក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកពេញមួយរដូវកាល តែមិនបានឈានដល់ការបង្ហាញខ្លួនចំនួនប្រាំប្រកួតក្នុងលីគដែលត្រូវការសម្រាប់ការទទួលស្គាល់ដោយស្វ័យប្រវត្តិក្នុងអំឡុងពេលពិធីប្រគល់រង្វាន់នោះទេ។ ជាលទ្ធផល កីឡាករទាំងពីរបានដើរទៅកាន់វេទិកាដោយមិនបានប្រមូលមេដាយជាមួយមិត្តរួមក្រុមរបស់ពួកគេឡើយ។ច្បាប់ Premier League បានគូសបញ្ជាក់យ៉ាងច្បាស់អំពីច្បាប់នៅក្នុងផ្នែក C13៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-ឧសភា-២០២៦
(English) តម្លៃ​ផ្ដាច់​កុងត្រា​របស់ Jose Mourinho កើនឡើងទ្វេដង

(English) យោងតាមការចេញផ្សាយរបស់កាសែត Diario AS កាលពីថ្ងៃអង្គារទី ២៦ ឧសភា ២០២៦បានឲ្យដឹងថា ភាពតានតឹងកំពុងកើនឡើងនៅក្លឹប Benfica ខណៈដែលលក្ខខណ្ឌនៃការដោះដូរកិច្ចសន្យារបស់អ្នកគ្រូបង្វឹកលោក José Mourinho ត្រូវបានកំណត់ឱ្យកើនឡើងទ្វេដងយ៉ាងខ្លាំង។

លក្ខខណ្ឌនៃការដោះដូរតម្លៃជាង ៧៧ លានអឺរ៉ូនឹងផុតកំណត់ជាផ្លូវការនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ដែលបង្ខំឱ្យក្លឹបណាដែលចាប់អារម្មណ៍ត្រូវបង់ប្រាក់ ១៥ លានអឺរ៉ូ។ ក្លឹបយក្ស La Liga Real Madrid នៅតែមានទំនាក់ទំនងយ៉ាងខ្លាំង ទោះបីជាពួកគេនៅតែអាចព្យាយាមចរចាតម្លៃទាបជាងជាមួយក្លឹបព័រទុយហ្គាល់ក៏ដោយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-ឧសភា-២០២៦
(English) តើក្រុមនីមួយៗនៅ Premier League រកបានលុយប៉ុន្មាន ក្រោយចប់រដូវកាល?

(English) ប្រាក់រង្វាន់ Premier League នៅតែថ្លៃបំផុតក្នុងបាល់ទាត់ពិភពលោក។ ក្លិបនីមួយៗនៅក្នុងលីគទទួលបានចំណែកនៃប្រាក់ចំណូលទូរទស្សន៍ ប្រាក់ចំណូលពាណិជ្ជកម្ម ការទូទាត់ផ្អែកលើគុណសម្បត្តិប្រកួត និងថ្លៃសេវាដែលបានមកពីការផ្សាយផ្ទាល់។  ចំនួនទឹកប្រាក់សរុបដែលក្រុមនីមួយៗទទួលបានគឺអាស្រ័យយ៉ាងខ្លាំងទៅលើចំណាត់ថ្នាក់នៅក្នុងលីគរបស់ពួកគេ និងភាពញឹកញាប់ដែលពួកគេបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ពេញមួយរដូវកាល។

យោងតាមកាសែត The Standard ចេញផ្សាយកាលពីថ្ងៃចន្ទទី ២៥ ឧសភា ២០២៦ បានឲ្យដឹងថា ក្រុម ជើងឯក Arsenal ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានប្រាក់សរុប ចន្លោះពីជាង ២៣៦ លានដុល្លារទៅជាង ២៤៤លាដុល្លារ ។ក្រុម Manchester City ដែលឈរនៅចំណាត់ថ្នាក់លេខពីរ ត្រូវបានគេរំពឹងថានឹងរកបានប្រាក់ចំណូលចន្លោះពី២៣០លានដុល្លារ ទៅ២៣៨ លានដុល្លារ ខណៈដែលក្រុម Manchester United ដែលឈរនៅចំណាត់ថ្នាក់លេខបី អាចទទួលបានប្រាក់ចំណូលប្រហែលជាង២២២ លានដុល្លារ ទៅ ២៣០ លានដុល្លារ។

ក្រុម Aston Villa ដែលឈរនៅចំណាត់ថ្នាក់លេខបួន អាចនឹងទទួលបានប្រាក់ចំណូលចន្លោះពី ២១៩លានដុល្លារ ទៅជាង២២៧លានដុល្លារខណៈដែលក្រុម Liverpool ដែលឈរនៅចំណាត់ថ្នាក់លេខប្រាំ ត្រូវបានគេព្យាករថានឹងទទួលបានប្រាក់ចំណូលប្រហែល២១៥ លានដុល្លារ ទៅជាង២២២ លានដុល្លារ។ តួលេខជាបន្តបន្ទាប់មានការថយចុះបន្តិចម្តងៗ​តែទោះជាយ៉ាងណាក្តី ក្រុមដែលត្រូវកាត់ចេញដូចជា West Ham, Burnley និង Wolves ត្រូវបានគេរំពឹងថានឹងរកបានប្រាក់ចំណូលចន្លោះពីជាង១៤៧លានដុល្លារ ទៅ១៦០លានដុល្លារផងដែរ៕