ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៥
(English) Mbappe បំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទី

(English) Kylian Mbappe បំបែកកំណត់ត្រា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​របស់ Real Madrid ក្នុង​ការ​ប្រកួត El Clasico កាលពីរាត្រី​ថ្ងៃ​អាទិត្យ ដោយ​​ការស៊ុត​បញ្ចូល​ទី​បាន​ ៣​ គ្រាប់​ទល់​នឹង Barcelona ។  ជាមួយនឹងគ្រាប់បាល់ចំនួន ៣ គ្រាប់នៅឯកីឡដ្ឋាន Estadi Olímpic Lluis Company ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបង្កើនគ្រាប់បាល់សរុបចំនួន ៣៩ គ្រាប់គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ បង្កើតកំណត់ត្រាថ្មីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយរដូវកាលដំបូង។

យោងតាម ​​talkSPORT ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបំបែកកំណត់ត្រាកីឡាករស៊ីលី Ivan Zamorano ដែលស៊ុតបញ្ចូលទីបាន ៣៧ ក្នុងរដូវកាល ១៩៩២-៩៣ ។ Mbappe ក៏​បាន​បំបែកកំណត់ត្រា​យុទ្ធនាការ​ដំបូង​របស់ Cristiano Ronaldo ដែលស៊ុតបញ្ចូលទីសរុប​បាន ៣៣ គ្រាប់​ បន្ទាប់​ពី​ផ្ទេរ​ពី Manchester United ឆ្នាំ២០០៩ ផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-ឧសភា-២០២៥
(English) Inter Milan នឹងទទួលបានប្រាក់លើកទឹកចិត្តដ៏ច្រីន ប្រសិនបើឈ្នះ​ពាន UCL

(English) Inter Milan នឹងទទួលបានប្រាក់លើកទឹកចិត្តដ៏ច្រីន ប្រសិនបើអាចឈ្នះពានរង្វាន់អឺរ៉ុបដ៏មានកិត្យានុភាព។ ក្លិបយក្សអ៊ីតាលីខាងលើនេះត្រូវបានគេមើលឃើញថាមានឱកាស​ឈ្នះ​ពាន UCL សម្រាប់ឆ្នាំ​ ២០២៥ ដោយសារពួកគេបាន​​បំបាក់ Bayern Munich ក្នុងវគ្គ ​៨ ​ក្រុម និង Barcelona ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ប្រាក់រង្វាន់លើកទឹកចិត្តនោះមានតម្លៃជាង ១១ លានដុល្លារ ដែលកីឡាករម្នាក់ៗអាចទទួលបានប្រហែលជាង ៤០ ម៉ឺនដុល្លារ។

Inter ទទួលបានបានប្រាក់លើកទឹកចិត្តចំនួនជាង ៤ លានរួចហើយសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រ។ Inter Milan រកបានប្រាក់ចំណូលរបសពី UEFA Champions League ជាង ១៣៣ លានដុល្លារ រួចហើយមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ PSG ។ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនានៅទីក្រុងMunchen ប្រទេសអាល្លឺម៉ង់៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១២-ឧសភា-២០២៥
(English) Brandon Lee ដែលជាខ្សែការពាររបស់ក្លិប Burnley FC ចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នាពេលអនាគត

(English) Brandon Lee ដែលជាខ្សែការពាររបស់ក្លិប Burnley FC បានបង្ហាញពីបំណងចង់លេងឱ្យក្រុមជម្រើសជាតិវៀតណាម នាពេលអនាគត។ កីទ្បាករវ័យ ១៩ ឆ្នាំរូបនេះកំពុងតែប្រកបអាជីពបាល់ទាត់នៅអង់គ្លេស ដោយលេងឱ្យក្លិប Burnley FC ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ហើយនឹងត្រៀមឡើងទៅកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League នារដូវកាលក្រោយ ផងដែរ។

Brandon Lee បានកើតនៅប្រទេសអៀរឡង់ ដោយឳពុករបស់គេជាជនជាតិវៀតណាម បានបង្ហាញក្តីសុបិនចង់ត្រលប់ទៅប្រទេសវៀតណាមវិញ ដើម្បីលេងនៅលីគកំពូលវៀតណាម (V-League) ។  ជាមួយគ្នានោះ Brandon Lee បាននិយាយថា៖ រូបគេចង់ត្រលប់ទៅស្រុកកំណើតរបស់ឳពុករបស់គេ ហើយលេងនៅទីនេះថ្ងៃណាមួយ។ រូបគេនៅតែតាមដានលីគកំពូលវៀតណាម V-League ។

Brandon Lee ក៏បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ រូបគេកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការចរចាជាមួយក្លិបនានាក្នុងប្រទេសវៀតណាម។ Brandon Lee បន្តទៀតថា៖ ពាក់កណ្តាលនៃឈាមរបស់គេ គឺជាជនជាតិវៀតណាម។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចលេងតំណាងឱ្យប្រទេសវៀតណាម និងជួយក្រុមឱ្យទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិ។

Brandon ក៏បានសរសើរដំណើររបស់វៀតណាមក្នុងការឈ្នះពានរង្វាន់ AFF Championship ដោយនិយាយថា “រូបគេបានមើលគ្រប់ការប្រកួតក្នុងពានរង្វាន់ AFF Championship ហើយនៅពេលអនាគត រូបគេពិតជាចង់ក្លាយជាផ្នែកមួយនៃក្រុមនេះ។ រូបគេសង្ឃឹមថាថ្ងៃណាមួយគេអាចពាក់អាវរបស់ក្រុមជម្រើសជាតិ ហើយប្រហែលជាបានលេងក្នុងការប្រកួតដ៏ធំដូចជា World Cup ។ នោះពិតជាធ្វើឱ្យប៉ារបស់គេមានមោទនភាព៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-ឧសភា-២០២៥
(English) លោក ដូណាល់ ត្រាំ ថាឱកាសរុស្ស៊ីបានលេង World Cup ឆ្នាំ២០២៦ អាចជាការលើកទឹកចិត្ត ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

(English) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា ឱកាសសម្រាប់រុស្ស៊ីលេងនៅ FIFA World Cup 2026 អាចជាការលើកទឹកចិត្ត ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ថ្លៃនៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមការងារគ្រប់គ្រងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ លោក Trump បាននិយាយថា ការធ្វើឱ្យរុស្ស៊ីមានសិទ្ធឡើងវិញសម្រាប់ការប្រកួតនេះអាចជាការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈដែល ​ប្រធាន FIFA លោក Gianni Infantino ដែលអង្គុយ​ក្បែរ​លោក Trump បាននិយាយថា៖ លោកមិនដឹងថាប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតនោះទេ ។

ជាមួយគ្នានោះ លោក Gianni Infantino បាននិយាយថា៖ នោះជាការត្រឹមត្រូវ។ ពួកគេត្រូវបានហាមប្រាម ប៉ុន្តែយើងសង្ឃឹមថានឹងមានអ្វីមួយកើតឡើង ហើយសន្តិភាពនឹងកើតឡើង ដូច្នេះរុស្ស៊ីអាចបាន។  លោក Trump បានបន្តថា៖ វាអាចទៅរួច។ នោះអាចជាការលើកទឹកចិត្តដ៏ល្អមែនទេ? យើងចង់ឱ្យពួកគេបញ្ឈប់ ខណៈដែលយុវជន ៥ ពាន់នាក់ក្នុងមួយសប្តាហ៍កំពុងត្រូវបានសម្លាប់ ដែលវាមិនគួរឱ្យជឿ។

គួរជម្រាបថា ក្រុមជម្រើសជាតិរុស្សីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិដោយ FIFA និង UEFA ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយលើប្រទេសអ៊ុយក្រែន។ នៅក្នុងច្បាប់បច្ចុប្បន្ន  រុស្ស៊ីនឹងមិនអាចលេងនៅ World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះរួមគ្នា ខណៈការលេងវគ្គជម្រុះបានចាប់ផ្តើមនៅតាំងពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងទម្រង់លេងថ្មី ៤៨ ក្រុម៕

ប្រភព៖ BBC

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-ឧសភា-២០២៥
(English) Real Madrid ជាក្លិបមានតម្លៃជាងគេបំផុតលើពិភពលោក

(English) Real Madrid គឺជាក្លិបដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន CNBC ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី៧ ខែឧសភា​ឆ្នាំ២០២៥។ ក្លិបយក្សអេស្ប៉ាញមួយនេះមានតម្លៃ ៦,៧ពា ន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ពួកគេឈានដល់ ១,១៣ ពាន់លានដុល្លារ។

ចំណែកឯ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្លិបបាល់ទាត់អង់គ្លេស គឺ Manchester United ដែលមានតម្លៃ ៦ ពាន់លានដុល្លារ។ Barcelona ឈរកំពូលតារាងទាំងបីជាមួយនឹងតម្លៃ៥,៦៥ពាន់លានអឺរ៉ូ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្លឹបបាល់ទាត់ថ្លៃបំផុតទាំង១០ នៅលើពិភពលោក។ យោងតាមរបាយការណ៍ពី ​​CNBC៖

១-Real Madrid (អេស្ប៉ាញ) ៦,៧ពាន់លានដុល្លារ

២-Manchester United (អង់គ្លេស) ៦ពាន់លានដុល្លារ

៣- Barcelona (អេស្ប៉ាញ)​៥,៦៥ ពាន់លានដុល្លារ

៤-Liverpool (អង់គ្លេស) ៤,៥ពាន់លានដុល្លារ

៥- Manchester City (អង់គ្លេស) ៥,២ពាន់លានដុល្លារ

៦-Bayern Munich (អាល្លឺម៉ង់) ៥,១ ពាន់លានដុល្លារ

៧- PSG (បារាំង) ៤,៥៥ពាន់លានដុល្លារ

៨-Arsenal (អង់គ្លេស) ៤ពាន់លានដុល្លារ៩-Tottenham (អង់គ្លេស) ៣,៥៥ពាន់លានដុល្លារ

១០ Chelsea (អង់គ្លេស)៣,៥ពាន់លានដុល្លារ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-ឧសភា-២០២៥
(English) Moises Caicedo ទទួលពានរង្វាន់ស៊ីវិលខ្ពស់បំផុតពីប្រធានាធិបតី

(English) ខ្សែបម្រើក្លិបតោខៀវ  Moises Caicedo ទទួលបានពានកិត្តិយសស៊ីវិលខ្ពស់បំផុតពីប្រធានាធិបតីអេក្វាឌ័រ។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងនៅស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយលោកប្រធានាធិបតី Daniel Noboa ជាអ្នកផ្តល់ពានរង្វាន់ដល់ខ្សែបម្រើ Chelsea ផ្ទាល់តែម្តង។

ក្រុមតោខៀវបានផ្តល់ឱ្យខ្សែបម្រើកណ្តាលឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមក្នុងពិធីដែលបានធ្វើឡើងមួយថ្ងៃ មុនពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Conference League ជើងទី២ ជាមួយ Djurgarden។ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ Caicedo បានបង្ហាញខ្លួន ៥៣ លើកសម្រាប់ក្រុមជម្រើសជាតិអេក្វាឌ័រ ខណៈដែលរូបគេក៏តំណាងឱ្យប្រទេសរបស់ខ្លួននៅ Premier League ជាមួយ Chelsea ផងដែរ ។

បន្ថែមពីនេះ រូបគេ​ក៏បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លិប និង​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ Premier Leaguue នាដើម​ខែ​នេះ៕

ប្រភព៖ Tribuna

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៧-ឧសភា-២០២៥
ឥណ្ឌូណេស៊ី គ្រោងប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី ក្រោយខកខានអស់មួយរយៈ

ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី PSSI លោក Erick Thohir បានបញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រោងនឹងជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតមិត្តភាពកំឡុងពេលប្រកួត FIFA Matchday ខែកញ្ញា ឆ្នាំ 2025។

ឥណ្ឌូណេស៊ី នឹងប្រើប្រាស់ឱកាសនេះ ដើម្បីត្រៀមប្រកួតជុំទី៤ នៃវគ្គជម្រុះ World Cup 2026 នៅអាស៊ី ប្រសិនបើពួកគេជាប់វគ្គជម្រុះ។

លោក​បាន​និយាយថា៖ «ម៉ាឡេស៊ីកំពុងធ្វើការផ្លាស់ប្តូរ យើងឃើញថាពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក និងមានកីឡាករថ្មីៗជាច្រើន។ យើងចង់សាកល្បងជាមួយពួកគេ។ ខ្ញុំគិតថាយើងបានខកខានការលេងជាមួយម៉ាឡេស៊ី វាមានរយៈពេលមួយរយៈហើយ។ វាជាការសាកល្បងនៃភាពក្លាហាន ដរាបណាម៉ាឡេស៊ីមានឆន្ទៈ។ ប្រសិនបើពួកគេមិនមាន វាមិនអីទេ។ ប្រហែលជាលើកក្រោយ។ ផែនការគឺរៀបចំការប្រកួតមិត្តភាពនៅឥណ្ឌូនេស៊ី” ។

មក​ទល់​ពេល​នេះ ម៉ាឡេស៊ី​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ ខណៈ​ប្រទេស​គុយវ៉ែត និង​លីបង់​បាន​បញ្ជាក់​ការ​អញ្ជើញ​របស់​ខ្លួន​ពី PSSI។ នៅក្នុងការប្រកួត FIFA ខែកញ្ញា ឆ្នាំ 2025 ជម្រើសជាតិមួយអាចលេងបានតែ២​ប្រកួតទេ។ ប្រសិនបើម៉ាឡេស៊ីមិនបាន​លេងជាមួយ ឥណ្ឌូណេស៊ីទំនងជានឹងប្រឈមមុខជាមួយគុយវ៉ែត និងលីបង់។

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-ឧសភា-២០២៥
(English) Leon ចាញ់ក្តីនៅឧទ្ធរណ៍ប្រឆាំងនឹង FIFA

(English) ក្លិប Leon បានចាញ់ក្តីនៅឧទ្ធរណ៍ប្រឆាំងនឹង FIFAកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យពួកគេបាត់បង់សិទ្ធិប្រកួតពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិកនៅខែក្រោយ ខណៈដែលកៅអីនេះនឹងត្រូវបានជំនួសដោយ Los Angeles FC ឬក្រុមម៉ិកស៊ិកមួយផ្សេងទៀតគឺ America។ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡាបាននិយាយថាចៅក្រមរបស់ខ្លួនបានច្រានចោលការប៉ុនប៉ងរបស់ Leon ពីការប្រកួតដែលមានក្រុមចំនួន ៣២ ដោយសារតែក្លិបនេះស្ថិតក្នុងកម្មសិទ្ធិដូចគ្នាជាមួយ Pachuca ដែលចូលរួមប្រកួតពានរង្វាន់នេះដែរ។

Leon និង Pachuca មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Club World Cup ដោយឈ្នះជើងឯក CONCACAF ឆ្នាំ២០២៣ និង២០២៤ រៀងៗខ្លួន។ ម្ចាស់ក្លិប León និង Pachuca លោក Grupo Pachuca បាននិយាយថា ខ្លួនបានត្រៀមលក់ក្លិបណាមួយដើម្បីគោរពតាមច្បាប់របស់ FIFA ប៉ុន្តែវាមិនអាចទៅរួចមុនពេលការប្រកួតចាប់ផ្តើម។ តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្រុមប្រឹក្សាបានពិនិត្យភស្តុតាង ដែលបង្កើតឡើងដោយម្ចាស់ក្លិប ហើយបានសន្និដ្ឋានថាវាមិនគ្រប់គ្រាន់ក្នុងការអនុលោមតាមបទប្បញ្ញត្តិ។

ជុំវិញនឹងការសម្រេចនេះក្លិប Leon បានរិះគន់ FIFA នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលនិយាយអំពីគូប្រជែង មានឥទ្ធិពលខ្លាំងរបស់ខ្លួន។ ក្លិបដែលត្រូវបានបណ្តេញចេញបាននិយាយថា អ្នកគាំទ្រ និងកីឡាកររបស់យើងសមនឹងទទួលបានការគោរពកាន់តែច្រើនពីអង្គការដែលលើកកម្ពស់កីឡា ប៉ុន្តែតាំងពីដើមដំបូងមក មិនមានគោលការណ៍កីឡាណាមួយកើតឡើងទេ៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-ឧសភា-២០២៥
(English) កូនប្រុស​ Ronaldo ត្រូវបានកោះហៅ​ចូលក្រុមជម្រើសជាតិលើកដំបូង

(English) កូនប្រុសច្បងរបស់ Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម ១៥ ឆ្នាំជាលើកដំបូង។ វាគឺជាការកោះហៅលើកដំបូងរបស់គេ ហើយក៏ជាជំហានបន្ទាប់ ក្នុងក្តីស្រមៃក្លាយជាកីឡាករអាជីពដូចឪពុករបស់ខ្លួនផងដែរ។ Cristiano Ronaldo Jr អាយុ១៤ ឆ្នាំកំពុងលេងនៅក្លិបយុវជន Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់ខ្លួនផងដែរ ។ Ronaldo បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីឈ្មោះកូនប្រុសរបស់គេនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ រួមជាមួយនឹងសារថា ពិតជាមានមោទនភាពណាស់កូនប្រុស។

Ronaldo Jr ត្រូវ​បាន​កោះហៅ​ឱ្យទៅ​ប្រកួត​យុវជន​ក្រៅ​ប្រទេស​ក្រូអាស៊ីចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​ឧសភា ដោយ​ព័រទុយហ្គាល់​គ្រោង​នឹង​ប្រកួត​ជាមួយ​ជប៉ុន ក្រិក និង​អង់គ្លេស។ ដូចឪពុកដ៏ល្បីរបស់គេដែរ គេធ្លាប់ហ្វឹកហាត់និងលេងជាមួយ Manchester United, Juventus និង Real Madrid ផងដែរ ៕

ប្រភព៖ BBC

 

ads