ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
០៥-ឧសភា-២០២៥
(English) Anthony Hudson នឹងចូលកាន់តំណែងជានាយកបច្ចេកទេសនៅក្នុងក្រុមជម្រើសជាតិថៃ

(English) ថ្មីៗនេះ! គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Anthony Hudson ត្រូវបានសមាគមបាល់ទាត់ថៃ FAT បានស្នើឱ្យចូលកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិ។ វាត្រូវបានគេរាយការណ៍ថាសមាគមបានពិភាក្សាបឋមជាមួយលោក Anthony Hudson រួចហើយ ដែលអាចនឹងកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិរយៈពេល ២ ឆ្នាំ។

លោក Anthony Hudson ធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក បារ៉ែន និងនូវែលសេឡង់ ហើយពីមុនធ្លាប់ធ្វើជានាយកបច្ចេកទេសនៅ Al Markhiya ក្នុងប្រទេសកាតា ផងដែរ។ សូមរំលឹកថា លោក Anthony Hudson បានចែកផ្លូវគ្នាជាមួយនឹងក្លិប BG Pathum United កាលពីខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីលោកដឹកនាំក្រុមទើបតែបាន ២ ខែប៉ុណ្ណោះ៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ឧសភា-២០២៥
(English) លោក Jim Ratcliffe ប្រកាសលក់ភាគហ៊ុនក្លិប Nice

(English) លោក Jim Ratcliffe កំពុងរៀបចំគម្រោងលក់កម្មសិទ្ធិភាគហ៊ុនក្លិប Nice ទាំងអស់របស់លោក។  Ratcliffe ដែលជាម្ចាស់ក្រុមហ៊ុន Ineos បានទិញក្លិប Nice ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃជាង១១៨លានដុល្លារ។ មហាសេដ្ឋីអង់គ្លេសមានបំណងលក់ភាគហ៊ុនក្លិប Nice ទាំងអស់របស់លោក ដេីម្បីឱ្យលោកមានឱកាសផ្តល់មូលនិធិក្នុងការកាន់កាប់ក្លិប Manchester United ទាំងស្រុង។

គម្រោងលក់នេះ បន្ទាប់ពីលោក Ratcliffe ដឹងថាអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លិបបាល់ទាត់ Nice ។ បច្ចុប្បន្ន លោក Ratcliffe គ្រប់គ្រងភាគហ៊ុនក្លិប Manchester United ប្រហែល ២៨,៩៤% ដែលរួមបញ្ចូលទាំងការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់ផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ឧសភា-២០២៥
(English) លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតា…

(English) លោក Julen Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតា ជាមួយនឹងកិច្ចសន្យាពីរឆ្នាំ។ ជាការពិតណាស់ បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៨ ឆ្នាំរូបនេះបានទំនេរពីការងារអស់រយៈពេល ៤ ខែហើយ បន្ទាប់ពីក្លិប West Ham បញ្ចប់តួនាទី។

ជាមួយនឹងការចូលកាន់តំណែងខាងលើ គោលដៅចំបងរបស់លោក Julen Lopetegui គឺដឹកនាំអតីតម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ក្នុងការស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយ ដែលសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះរួមគ្នា។  សូមរំលឹកថា កន្លងមក លោក Julen Lopetegui ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០១៦ ប៉ុន្តែត្រូវបានបណ្តេញចេញពីរថ្ងៃមុនការប្រកួត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក៏ព្រោះតែចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិប Real Madrid៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-ឧសភា-២០២៥
(English) កីឡាករអាហ្រ្វិក ១០ រូបដែលមានប្រាក់ឈ្នួកខ្ពស់បំផុត

(English) នៅក្នុងសតវត្សទី ២១ មានលំហូរចូលកីឡាករបាល់ទាត់ដែលមានទេពកោសល្យមកពីទ្វីបអាហ្វ្រិកជាច្រើន។ ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League ត្រូវបានគេមើលឃើញថាទីជាឈប់សំចតរបស់កីឡាករបរទេសជាច្រើនដែលធ្វីឱ្យការប្រកួតបាល់ទាត់បានឈានទៅដល់កម្រិតមួយដែលវាមិនធ្លាប់មានពីមុនមក។ ប៉ុន្មានឆ្នាំមកនេះ កីឡាករកាន់តែច្រើនឡើងៗពីទ្វីបអាហ្វ្រិកបានលេងឱ្យក្លិបធំៗមួយចំនួនរបស់ពិភពលោក ហើយជាលទ្ធផល ពួកគេបានក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើភពផែនដីផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មៅះកីឡាករបាល់ទាត់អាហ្រ្វិក១០រូបដែលមានប្រាក់ខែខ្ពស់បំផុតៈ

១- ខ្សែបម្រី Riyad Mahrez ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ១លាន និង ១០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

២- ខ្សែប្រយុទ្ធ Sadio Mane ក្លិប Al-Nassr ទទួលបានប្រាក់ឈ្នួលជាង ៨៤ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៣- ខ្សែការពារ Kalidou Koulibaly ក្លិប Al-Hilal ទទួលបានប្រាក់ឈ្នួលជាង ៧៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៤- ខ្សែប្រយុទ្ធ Mohamed Salah  ក្លិប Liverpool ទទួលបានប្រាក់ឈ្នួលជាង ៤៦ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៥- ខ្សែប្រយុទ្ធ Omar Marmoush ក្លិប Manchester City ទទួលបានប្រាក់ឈ្នួលជាង ៣៩ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៦- ខ្សែបម្រីAchraf Hakimi ក្លិប PSG ទទួលបានប្រាក់ឈ្នួលជាង ៣០ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៧- ខ្សែបម្រីFranck Kessie ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ២៩ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៨- ខ្សែបម្រី-ការពារ Thomas Partey ក្លិប Arsenalទទួលបានប្រាក់ឈ្នួលជាង២៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៩- ខ្សែប្រយុទ្ធInaki William ក្លិប Bilbaoទទួលបានប្រាក់ឈ្នួលជាង ២៤ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

១០- អ្នកចាំទី Edouard Mendy ក្លិប Al-Ahli ទទួលបានប្រាក់ឈ្នួលជាង ២៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
៣០-មេសា-២០២៥
(English) លោក Li Tie ត្រូវបានប្រកាសជាផ្លូវការជាប់ពន្ធ.នា.គាររយៈពេល ២០ ឆ្នាំពីបទស៊ីសំណូក

(English) លោក Li Tie ដែលជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីឆ្នាំមុន ពីបទសូកប៉ាន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ នាថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥។

តុលាការ Xianning បានចោទប្រកាន់ថា ចាប់ពីឆ្នាំ ២០១៥ នៅពេលដែលរូបលោកធ្វើជាជំនួយរគ្រូបង្វឹកនៅក្លិប Hebei China Fortune រហូតដល់ឆ្នាំ ២០២១ និងលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន លោក Li Tie ត្រូវបានរកឃើញថាទទួលសំណូកសរុបចំនួន ១២០ លានយ័ន (១៦.៥១ លានដុល្លារអាម៉េរិក)។

ជាថ្នូរនឹងការសំណូ តុលាការបាននិយាយថា៖ លោក Li Tie បានជ្រ់ើសរើសបុគ្គលមួយចំនួនសម្រាប់ក្រុមជម្រើសជាតិ ក៏ដូចជាជួយក្លិបឈ្នះការប្រកួត និងចុះហត្ថលេខាលើកីឡាករផងដែរ។ បុរសអាយុ ៤៧ ឆ្នាំរូបនេះបានដាក់ពាក្យសុំសារភាពកំហុសហើយត្រូវបានកាត់ទោសនៅថ្ងៃទី ១៣ខែធ្នូដោយតុលាការជាន់ខ្ពស់របស់ប្រជាជនខេត្ត Hubei បានតម្កល់ការកាត់ទោសកាលពីថ្ងៃពុធ។

គួរជម្រាបថា លោក Li Tie គឺជាអតីតកីឡាករល្បីឈ្មោះមួយរូបរបស់ប្រទេសរបស់ចិន ចាប់តាំងពីលោកលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ជាមួយនឹង Everton និង Sheffield United ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៨ ផងដែរ៕

ប្រភព៖ CNA

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-មេសា-២០២៥
(English) តើកីឡាករ  Liverpool ណាខ្លះនឹងទទួលបានមេដាយ Premier League?

(English) ជារៀងរាល់រដូវកាល ម្ចាស់ជើងឯក Premier League ត្រូវបានគេផ្តល់មេដាយដល់កីឡាករនិងអ្នកគ្រប់គ្រងសរុបចំនួន៤០។ ទោះជាយ៉ាងណាក៏ដោយមិនមែន កីឡាករទាំងអស់ស៊ុតតែទទួលបានមេដាយនោះទេ។ យោងតាមច្បាប់ Premier League បានកំណត់ថាមេដាយនេះត្រូវផ្តល់ជូនតែកីឡាកររូបណាដែលបានបង្ហាញខ្លួន៥ដង ឬច្រើនជាងនេះក្នុងមួយរដូវកាល។ ដោយសារតែច្បាប់នេះមេដាយប្រហែល ១៥-២០ មេដាយតែងតែនៅសល់។

អ្នកគ្រប់គ្រងនិងបុគ្គលិកបង្វឹកជាន់ខ្ពស់ផ្សេងទៀត រួមទាំងជំនួយការរបស់ពួកគេដែលជាទម្លាប់ត្រូវបានផ្តល់រង្វាន់ក្នុងចំណោមមេដាយដែលនៅសល់។ សម្រាប់ការលើកពានទី២០នេះ ម្ចាស់ជើងឯក Liverpool មានកីឡាករចំនួនតែ២១នាក់ប៉ុណ្ណោះដែលត្រូវទទួលបានមេដាយ ដោយសារតែពួកគេ បានបង្ហាញខ្លួនយ៉ាងហោចណាស់៥ដង។សម្រាប់​មេដាយដែលនៅសេសសល់ចំនួន ១៩  ស​ក្លឹប​នឹងចែក​ជូន​សមាជិក​ក្រុម និង​បុគ្គលិក​ផ្សេង​ទៀត។

កីឡាករទាំងនោះរួមមាន៖

អ្នកចាំទី  Alisson Becker, Caoimhin Kelleher

ខ្សែការពារ Trent Alexander-Arnold, Conor Bradley, Virgil van Dijk, Ibrahima Konate, Joe Gomez, Jarell Quansah, Andrew Robertson, Kostas Tsimikas

ខ្សែបម្រើ  Ryan Gravenberch, Wataru Endo, Alexis Mac Allister, Harvey Elliott, Curtis Jones, Dominik Szoboszlai

ខ្សែប្រយុទ្ធ Mohamed Salah, Diogo Jota, Darwin Nunez, Luis Diaz, Cody Gakpo​៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-មេសា-២០២៥
(English) តើកីឡាកររូបណាឈ្នះពាន Ballon d’Or ឆ្នាំ២០២០ ?

(English) យោងតាមលទ្ធផលបោះឆ្នោតសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ ដែលបានបែកធ្លាយលើបណ្តាញសង្គម បានបង្ហាញថាខ្សែប្រយុទ្ធ Robert Lewandowski គឺជាអ្នកឈ្នះ។នេះបើយោងតាមគេហទំព័រTribunaចេញផ្សាយកាលពីថ្ងៃអង្គារទី​២៩ មេសា ២០២៥។ នៅក្នុងឯកសារបែកធ្លាយនោះក៏បានបង្ហាញដែរថា ខ្សែប្រយុទ្ធ Robert Lewandowski ទទួលបាន ៥៦១ពិន្ទុ ឈរកំពូលតារាង ខណៈចំណាត់ថ្នាក់ទី​២បានទៅលើកីឡាករ Kevin De Bruyne មាន១២០ពិន្ទុ តាមពីក្រោយដោយកីឡាករ SadioMane មាន ១១៣ពិន្ទុ។ ជាមួយគ្នានេះដែរលទ្ធផលបោះឆ្នោតនោះបានបង្ហាញដែរថា  Lionel Messi មិនជាប់ចំណាត់ថ្នាក់កំពូលទាំងបីនោះទេ ។

រដូវកាល២០២០ Lewandowski កំពុងលេងឱ្យ Bayern Munich ហើយបានឈ្នះពានរង្វាន់ Champions League ជាមួយនឹងលោក Hansi Flick ជាគ្រូបង្វឹក។ ជាអកុសលសម្រាប់ខ្សែប្រយុទ្ធក្រុម Barcelona ព្រឹត្តិការណ៍ Ballon d’Or ឆ្នាំ ២០២០ ត្រូវបានលុបចោលដោយសារតែការផ្ទុះឡើងនៃមេរោគ Covid ដែលបង្ខំឱ្យមានការចាក់សោរជុំវិញពិភពលោក។ Lewandowski មិនទាន់ឈ្នះ Ballon d’Or ក្នុងអាជីពរបស់គាត់ទេ ហើយស្ថិតក្នុងអាយុ៣៧ឆ្នាំ វាមិនទំនងថាគាត់នឹងឈ្នះវាទេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
៣០-មេសា-២០២៥
(English) ធ្ងន់ករហើយ! Antonio Rudiger រងការពិន័យចំនួន ៦ ប្រកួត ដោយសារគប់របស់របរដាក់អាជ្ញាកណ្តាល

(English) ខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ត្រូវបានពិន័យ ៦ ប្រកួត ដោយសារគប់របស់របរដាក់អាជ្ញាកណ្តាល អំឡុងពេលប្រកួតចាញ់ក្រុម Barcelona វគ្គផ្តាច់ព្រ័ត្រ Copa del Rey ។

Rudiger និងមិត្តរួមក្រុម Real កីឡាករ Lucas Vazquez ក៏ទទួលបានក្រហមផងដែរ នៅកន្លែងកៅអីបម្រុង នៅពេលផ្ទុះកំហឹង ក្រោយឃើញអាជ្ញាកណ្តាលពិន័យ Kylian Mbappe ជិតចប់ការប្រកួត។ បញ្ហាខាងលើនេះ អាជ្ញាកណ្តាល លោក Ricardo de Burgos Bengoetxea បាននិយាយនៅក្នុងរបាយការណ៍របស់គាត់ថាខ្សែការពារកណ្តាល Rudiger មានវ័យ ៣២ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញដោយសារ “គប់វត្ថុចេញពីតំបន់បច្ចេកទេស តែមិនត្រូវខ្ញុំទេ»។ ដោយទ្បែក អ្នកសារព័ត៌មាន BBC Sport លោក Guillem Balague បានរាយការណ៍ថា Rudiger បានគប់កែវទឹកដាក់កណ្តាល៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-មេសា-២០២៥
(English) Barca នឹងបាត់បង់កីទ្បាករសំខាន់ៗពីរនាក់នៅពេលជួប Inter Milan

(English) យោងតាមរបាយការណ៍ពី ​​Mundo Deportivo ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៩ មេសា បានឱ្យដឹងថាកីឡាករ Robert Lewandowski និង Alejandro Balde នឹងអវត្តមានពីក្លិប Barcelona ក្នុងជំនួបជាមួយក្លិប Inter សម្រាប់ការប្រកួត Champions League ជើងទី១ នៅរាត្រីថ្ងៃពុធទី​១ ឧសភា ​២០២៥ ។ កីឡាករ​ទាំង​ពីរ​មិន​ទាន់​ទទួល​បាន​ការ​ពិនិត្យ​សុខភាពច្បាស់លាស់នៅ​ឡើយ​ទេ។ Lewandowski បានរងរបួសភ្លៅឆ្វេងរបស់គាត់ក្នុងអំឡុងពេលប្រកួតជាមួយ Celta នៅថ្ងៃទី១៩ខែមេសា។ របាយការណ៍វេជ្ជសាស្ត្ររបស់ក្លឹបបាននិយាយថាគាត់មាន របួសដល់សាច់ដុំ semitendinosusភ្លៅខាងឆ្វេង។

ចំណែក Balde បានរងរបួសជើងឆ្វេងរបស់គាត់ដែរ។ ដោយសារ​កីឡាករ​ទាំង​ពីរ​មិន​អាច​ប្រើ​បាន Barcelona នឹង​ត្រូវ​ពឹង​លើ​ជម្រើស​ផ្សេង​ទៀត។ ជុំវិញនឹងបញ្ហានេះ លោក Hansi Flick បាននិយាយថា យើងកំពុងវាយតម្លៃស្ថានភាពរបស់គាត់នៅឡើយ។ មិនទាន់មានការព័ត៌មានថ្មីសម្រាប់ពេលនេះទេ៕

ads