ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-ធ្នូ-២០២៥
(English) Desire Doue ឈ្នះពានរង្វាន់បាល់មាស Golden Boy ​២០២៥

(English) ខ្សែបម្រីប្រយុទ្ធរបស់ក្លិប Paris Saint Germain បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ឈ្នះពានរង្វាន់បាល់មាស Golden Boy ឆ្នាំ ​២០២៥ ដែលស្នងតំណែងពី Lamine Yamal របស់ក្លិប FC Barcelona។  ពានរង្វាន់ដែលទទួលស្គាល់កីឡាករបាល់ទាត់អាយុក្រោម ២១ ឆ្នាំល្អបំផុតរបស់ពិភពលោក។ ខ្សែប្រយុទ្ធដែលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំនេះ ទទួលបានសម្លេងឆ្នោតគាំទ្រដ៏លើសលុបគឺ៤៥០ពិន្ទុ នាំមុខដាច់ឆ្ងាយពីបេក្ខភាពល្បីៗជាច្រើនរូបទៀត។ ពានរង្វាន់នេះ ដែលត្រូវបានផ្តល់ដោយគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយរបស់ទ្វីបអឺរ៉ុបចំនួន ៥០ដែលបានបញ្ជាក់ពីការរីកចម្រើនដ៏អស្ចារ្យរបស់រូបគេនៅទ្វីបអឺរ៉ុប។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ Golden Boy ២០២៥៖

១- Désiré Doué (PSG), ៤៥០ពិន្ទុ

២– Arda Güler (Real Madrid) ១៦៣ ពិន្ទុ

៣– Pau Cubarsí (Barça), ១៦១ ពិន្ទុ

៤– Dean Huijsen (Real Madrid) ១៦០ ពិន្ទុ

5– Kenan Yildiz (Juventus), 148 ពិន្ទុ

៦– Franco Mastantuono (Real Madrid) ៤១ ពិន្ទុ

៧– Warren Zaïre-Emery (PSG), ៣៧ ពិន្ទុ

៨– Jobe Bellingham (Dortmund) ២៨ ពិន្ទុ

៩– Francesco Esposito (Inter), ១៩ ពិន្ទុ

១០– Lucas Bergvall (Tottenham) ១៣ ពិន្ទុ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-ធ្នូ-២០២៥
(English) Haaland បំបែកកំណត់ត្រា Shearer

(English) បន្ទាប់ពីស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ជួយឲ្យក្លិប Manchester City ឈ្នះ Fulham ដោយលទ្ធផល ៥-៤  កាលពីថ្ងៃអង្គារ Erling Haaland ក្លាយជាកីឡាកររកគ្រាប់បាល់បាន១០០គ្រាប់លឿនបំផុត នៅក្នុងប្រវត្តិសាស្ត្រ Premier League បំបែកកំណត់ត្រាអតីត កីឡាករ Shearer ។ គ្រាប់បាល់ទី ១០០ របស់ Haaland បានកើតឡើងនៅក្នុងការប្រកួត Premier League លើកទី១១១ បំបែកកំណត់ត្រា Shearer ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់លីគ (២៦០ គ្រាប់) រកគ្រាប់បាល់ទី ១០០ ក្នុងការប្រកួតចំនួន ១២៤ លើក។

Haaland ស៊ុត​បញ្ចូល​ទីសរុបបាន១៤៤គ្រាប់​ក្នុង​ការ​ប្រកួត ១៦៥ លើក។ Harry Kane គឺជា​កីឡាករ​លឿន​បំផុត​លំដាប់​ទី​បី​ដែល​ស៊ុត​បញ្ចូល​ទី​បាន១០០គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​សម្រេច​បាន​តួលេខ​ដ៏​សំខាន់​នោះ​ក្នុង​ការ​ប្រកួត ១៤១ លើក។ Sergio Aguero ដ៏​អស្ចារ្យ​របស់​ក្រុម City ​ធ្វើ​បាន១០០​ក្នុង​ការ​ប្រកួត១៤៧លើក ហើយ Thierry Henry បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត​ទី ១៦០របស់​គាត់។ Haaland បានប្រាប់ Sky Sports ថា ខ្ញុំមិនចង់និយាយពាក្យទាំងនេះទេ ប៉ុន្តែនៅពេលដែលអ្នកជាខ្សែប្រយុទ្ធរបស់ក្រុម Man City អ្នកគួរតែស៊ុតបញ្ចូលទីបានច្រើន ហើយនោះជាការងាររបស់ខ្ញុំ។ មនុស្សគួរតែរិះគន់ខ្ញុំ ប្រសិនបើខ្ញុំធ្វើមិនបាន។ Haaland បន្តថា វាជារឿងធំណាស់ ហើយខ្ញុំពិតជាមានមោទនភាព ហើយជាការពិតណាស់ វាជារឿងដ៏ធំមួយ៕

Thumbnail
ព័ត៌មានកីឡាជាតិ
០៣-ធ្នូ-២០២៥
(English) គ្រូថ្មីវិសាខាថាក្រុមនៅតែអាចប្រជែងពានបានដដែល ទោះលទ្ធផលពិបាកក្នុងការប្រជែងក៏ដោយ…

(English) ទោះបីជាលទ្ធផលក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា​ Cambodia Premier League ហាក់បីជាពិបាកបន្តិចក៏ពិតមែន ប៉ុន្តែលោក Scott Cooper ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិបវិសាខា នៅតែគិតថាក្រុមអាចប្រជែងពានបានដដែល។ បច្ចុប្បន្ននេះក្រុមវិសាខាកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយមាន ១២ ពិន្ទុក្នុងចំណោម ១១ ប្រកួតដែលពួកគេបានលេងនៅក្នុងលីគកំពូលកម្ពុជា។ 

ទាក់ទងនឹងលទ្ធផលខាងលើ បុរសសញ្ជាតិអង់គ្លេសវ័យ ៥៥ ឆ្នាំរូបនេះបាននិយាយថា៖ «ចំពោះពានរង្វាន់លីគកំពូលកម្ពុជា គឺនៅតែអាចប្រជែងពានបានដដែល បើគិតគូរតាមការគណនាពិន្ទុ។ ជាការពិតណាស់ យើងស្មើ ៦ ដង គឺពិបាកក្នុងការឈ្នះពានរង្វាន់លីគកំពូល ប៉ុន្តែហេតុអ្វីយើងនៅតែអាច​ ដោយសារខ្ញុំតែងតែខំប្រឹង និងព្យាយាម ដើម្បីរកពិន្ទុនៅក្នុងលីគ។ ខ្ញុំមិនមែនជាប្រភេទគ្រូបង្វឹកដែលមកគិតតែឈ្នះពានសម្តេចមួយទេ ខ្ញុំក៏ផ្តោតទៅលើការព្យាយាមរកពិន្ទុ ដើម្បីរុញក្រុមទ្បើងទៅកំពូលតារាងផងដែរ។ អ្វីជារឿងសំខាន់គឺធ្វើការកែប្រែ និងអភិវឌ្ឍន៍ក្រុមឱ្យបានលឿនបំផុត។ យើងឃើញថាពិន្ទុនៅក្នុងតារាង គឺមិនអាចកុហកបានទេ»។

លោកបន្ថែមទៀតថា៖ «ការប្រកួតពានរង្វាន់សម្តេច គឺពាក់ព័ន្ធនឹងការប្រកួតមួយចំនួន បើយើងធ្វើបានល្អ យើងចេះតែទ្បើង និងបានឈ្នះហើយ​ ប៉ុន្តែលីគកំពូល យើងត្រូវការល្អឱ្យបានទៀងទាត់ ដើម្បីរកពិន្ទុជួយក្លិបឱ្យទ្បើងទៅកំពូលតារាង។ នេះជាអ្វីដែលខ្ញុំថាហេតុអ្វីយើងអាចឈ្នះពាន គឺខ្ញុំតែងតែព្យាយាម ខ្ញុំនៅតែមានមហិច្ឆតាចង់ឈ្នះលីគ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវតែកសាងទស្សនៈវិស័យរបស់ក្រុមបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស។ ខ្ញុំក៏មិនទទួលយកកីទ្បាករដែលផ្តោតទៅលើពានសម្តេចទេ ខ្ញុំត្រូវការកីទ្បាករដែលព្យាយាមទាំងពានលីគ និងពានសម្តេច ដោយសារខ្ញុំត្រូវការភាពល្អជាប់លាប់របស់កីទ្បាករ ដើម្បីរុញក្រុមឆ្ពោះទៅមុខ។ ខ្ញុំត្រូវការកីទ្បាករដែលមានមហិច្ឆតា ដើម្បីធ្វើការកែប្រែលទ្ធផលជូនក្លិបទាំងពានលីគ និងសម្តេច។ អ្វីដែលសំខាន់បំផុតនោះគឺការល្អទៀងទាត់ នេះជារឿងសំខាន់ដែលខ្ញុំត្រូវធ្វើ»។

នេះជាការលើកទ្បើងរបស់លោក Scott Cooper ដែលត្រូវបានក្លិបវិសាខា តែងតាំងជាគ្រូបង្វឹកផ្លូវការ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ធ្នូ-២០២៥
(English) FIFA អនុញ្ញាតឱ្យក្លិប EPL រក្សាកីឡាដល់ថ្ងៃទី១៥ ខែធ្នូ

(English) FIFA បានសម្រេចចិត្តអនុញ្ញាតឱ្យក្លិបនានាពន្យារពេលការចាកចេញរបស់កីឡាករដែលត្រូវទៅចូលរួមពានរង្វាន់ទ្វីបអាហ្វ្រិក AFCON រហូតដល់ថ្ងៃទី១៥ខែធ្នូ។ កាលពីដំបូងក្លិបទាំងនោះត្រូវបានគេកំណត់ឲ្យអនុញ្ញាតិកីឡាករដែលកំពុងលេងក្នុងក្លិបរបស់ខ្លួន ចាកចេញទៅលេងជាមួយក្រុមជម្រីសជាតិពីរសប្តាហ៍  មុនពេលការចាប់ផ្តើមនៅថ្ងៃទី២១ ខែធ្នូ។

ក្លិប Premier League ជាច្រើនរងផលប៉ះពាល់ដោយការសម្រេចចិត្តនេះ ដោយសារកីឡាករមួយចំនួនអាចលេងនៅចុងសប្តាហ៍ថ្ងៃទី ១៣-១៤ ខែធ្នូ។ ជាឧទាហរណ៍ Mohamed Salah អាចលេងឱ្យ Liverpool ទល់នឹង Brighton ខណៈដែល Omar Marmoush អាចលេងឱ្យ Man City ទល់នឹង Crystal Palace។ ទោះជាយ៉ាងណាក៏ដោយ Man United នឹងត្រូវប្រឈមមុខនឹង Bournemouth នៅថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ដូច្នេះហើយ វាមិនច្បាស់ទេថាតើ Bryan Mbeumo, Amad និង Noussair Mazraoui នឹងអាចលេងបានឬអត់៕

ប្រភព៖ Sky Sports

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ធ្នូ-២០២៥
(English) តើក្លិប EPL មួយណាទទួលបានកាតក្រហមច្រើនជាងគេ?

(English) យោងតាមរបាយការណ៍ពី ​​StatMuse ដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី០១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា៖ ក្នុងចំណោមក្លិបទាំង ២០ នៅក្នុងលីគកំពូលអង់គ្លេស (English Premier League) Arsenal គឺជាក្លិបមួយដែលបានទទួលកាតក្រហមច្រើនជាងគេចាប់តាំងពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ចាប់ពីរដូវកាល ១៩៩២-១៩៩៣ ដែល Manchester United បានឈ្នះពាន។ ក្រុម Arsenal ដែលធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន ៣ សម័យកាល (គិតពីឆ្នាំ ១៩៩២-២០២៥) បានក្លាយជាក្រុមដ៏ល្បីល្បាញ ជាមួយនឹងកាតក្រហម ច្រីនជាងគេបំផុត គឺមានចំនួន ១១២។ នោះមិនមានអ្វីទាក់ទងនឹងពណ៌នៃអាវរបស់ពួកគេទេ។

ក្រុមឈរចំណាត់កំពូលកាតក្រហមទាំង១០រួមមាន៖

១- Arsenal  ទទួលបានកាតក្រហម១១២។

២- Everton ទទួលបានកាតក្រហម១១០។

៣- Newcastle ទទួលបានកាតក្រហម៩៥។

៤- Chelsea ទទួលបានកាតក្រហម៩៥។

៥- West Ham ទទួលបានកាតក្រហម៨៧។

៦- Blackburnទទួលបានកាតក្រហម៧៨។

១- Manchester Cityទទួលបានកាតក្រហម៧៨។

៨- Tottenham ទទួលបានកាតក្រហម៧៨។

៩- Manchester Utd ទទួលបានកាតក្រហម៧៦។

១០- Aston Villa ទទួលបានកាតក្រហម៧១៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ធ្នូ-២០២៥
(English) តើកីឡាករផ្ទេរឥតគិតថ្លៃរូបណា ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ?

(English) យោងតាមរបាយការណ៍របស់ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី០១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe ដែលបានផ្ទេរពី Paris Saint-Germain ទៅ Real Madrid ឥតគិតថ្លៃ(Free Transfers)កាលពីរដូវក្តៅមុន មានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺជាង២០៨លានដុល្លារ ។

តួលេខនេះគេគិតតែកីឡាករ Free Transfers (ផ្ទេរឥតគិតថ្លៃ) មានន័យថាក្លិបទិញកីឡាករមិនចាំបាច់បង់សំណងណាមួយសម្រាប់ការទិញផ្តាច់កុងត្រា ដោយសារតែកីឡាករទាំងនោះផុតកិច្ចសន្យារ)។ ជាមួយគ្នានេះដែរ Lionel Messi ដែលបានផ្ទេរពី Barcelona ទៅ Paris Saint-Germain កាលពីរដូវក្តៅឆ្នាំ២០២១ ឈរលំដាប់ទីពីរជាមួយនឹងតម្លៃទីផ្សារជាង៩២លានដុល្លារ។ ខាងក្រោមនេះគឺជាបញ្ជីកីឡាករកំពូលទាំង ១០ ដែលមានតម្លៃទីផ្សារខ្ពស់បំផុតនៅពេលផ្ទេរដោយឥតគិតថ្លៃ៖

១. Mbappé ពី  Paris Saint-Germain ទៅ Real Madrid រដូវកាល ២០២៤-២៥ តម្លៃជាង ២៨០ លានដុល្លារ។

២. Messi ពី  Barcelonaទៅ Paris Saint-Germain រដូវកាល ២០២១-២២  តម្លៃជាង៩០លានដុល្លារ។

៣. Donnarumma រដូវកាល ២០២១-២២ ពី AC Milan ទៅ  Paris Saint-Germain តម្លៃជាង៧៦ លានដុល្លារ។

៤.  Alaba ពី Bayern Munich ទៅ Real Madrid រដូវកាល ២០២១-២២  តម្លៃជាង៦៣ លានដុល្លារ។

៥.  Skriniar ពី Inter Milanទៅ Paris Saint-Germain រដូវកាល ២០២៣-២៤ តម្លៃជាង៥៧លានដុល្លារ។

៦.  Robert Lewandowski ពី Dortmundទៅ  Bayern Munich រដូវកាល ២០១៤-១៥ តម្លៃជាង៥៧ លានដុល្លារ។

៧.  Paul Pogbaពី Manchester United ទៅ Juventus រដូវកាល ២០២២-២៣  តម្លៃជាង៥៥ លានដុល្លារ។

៨.  Jonathan David ពី Lilleទៅ Juventus រដូវកាល ២០២៥-២៦ តម្លៃជាង៥២ លានដុល្លារ។

៩. Casey ពី Milanទៅ Barcelona រដូវកាល ២០២២-២៣ តម្លៃជាង៥២ លានដុល្លារ។

១០. Depay ពី Lyon ទៅ Barcelona រដូវកាល ២០២១-២២ តម្លៃ៥២ លានដុល្លារ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០២-ធ្នូ-២០២៥
(English) Lionel Messi បំបែកកំណត់ត្រាពិភពលោក

(English) Leo Messi បានបំបែកកំណត់ត្រាពិភពលោកក្លាយជាកីឡាករ បញ្ជូនបាល់ឲ្យមិត្តិរួមក្រុម (assists) បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កីឡាករអាហ្សង់ទីនរូបនេះបញ្ជូនបាល់បានចំនួន៤០៥ដងនៅក្នុងអាជីពរបស់គាត់នៅក្នុងអំឡុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ MLS Cup ទល់នឹងក្រុម New York City។ ខ្សែប្រយុទ្ធ Messi បានបំបែកកំណត់ត្រាវីរបុរស Ferenc Puskas សម្រាប់ចំនួនការបញ្ជូនបាល់បានច្រើនក្នុងអាជីព។ជារួម កីឡាករវ័យ៣៨ឆ្នាំរូបនេះឥឡូវនេះរកបាន៨៩៦ គ្រាប់ និងបញ្ជូនបាល់បាន៤០៥ ដង។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលមានការបញ្ជូនបាល់ច្រើនជាងគេៈ

១- Lionel Messi បានចំនួន៤០៥លើក។

២- Ferenc Puskas ៤០៤លើក។

៣- Pele ៣៦៩លើក។

៤- Johan Cruyff ៣៥៨លើក។

៥- Thomas Muller ៣៥២លើក។

៦- Luis Suarez ៣១៧លើក។

៧- Kevin De Bruyne ៣១៦លើក។

៨- Angel Di Maria -៣១៣លើក។

៩- Cristiano Ronaldo ៣០៤លើក។

១០- Luis Figo ២៨៥លើក៕

 

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០១-ធ្នូ-២០២៥
(English) ម្ចាស់ពាន Ballon d’Or ៣សម័យកាល បាក់ជើងអំទ្បុងពេលហ្វឹកហាត់ ធ្វើឱ្យអវត្តមានការប្រកួតដ៏សំខាន់នៅថ្ងៃស្អែក

(English) ម្ចាស់ពានរង្វាន់ Ballon d’Or ៣សម័យកាល កីទ្បាការិនី Aitana Bonmati ដែលជាខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានរបួសបាក់ជើង អំទ្បុងពេលហ្វឹកហាត់ ដែលធ្វើឱ្យរូបគេខកខានការប្រកួតដ៏សំខាន់ ពេលលេងតទល់នឹងអាល្លឺម៉ង់ នាវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Women’s Nations League 2025 ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ Aitana Bonmati ដែលមានវ័យ ២៧ ឆ្នាំរូបនេះបានដួលយ៉ាងដំណំរហូតដល់បាក់ជើង នាពេលអំឡុងហ្វឹកហាត់នៅពេលព្រឹកជាមួយជម្រើសជាតិក្នុងទីលាន Las Rozas ស្ថិតក្នុងទីក្រុង Madrid កាលពីថ្ងៃអាទិត្យ ក្នុងការត្រៀមលក្ខណៈសម្បតិ្តលេងជើងទី ២ សម្រាប់ការប្រកូតខាងលើនេះ។

Bonmati បានលេងនៅនាទីទី ៧៧ នៃជើងទីមួយកាលពីថ្ងៃសុក្រមុន ដែលបានបញ្ចប់ដោយគ្មានគ្រាប់បាល់នៅក្នុង Kaiserslautern នៅឯប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញបានបញ្ជាក់ថា៖ តាមរយៈលទ្ធផលពិនិត្យពីក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា «Bonmati ត្រូវបានបាក់ឆ្អឹងនៅត្រង់ជើងខាងឆ្វេងរបស់នាង»។ Bonmati នឹងត្រលប់ទៅ Barcelona ដើម្បសម្រាកព្យាបាលរបួសខាងលើនេះ ដែលអាចជារឿងដ៏អាក្រក់មួយ សម្រាប់ការអវត្តមានរយៈពេលយូរក្នុងនាមកីឡាការិនីល្អមួយរូប។

សូមជម្រាបថា Aitana Bonmati បានក្លាយជាកីឡាការិនីដំបូងគេដែលឈ្នះ Ballon d’Or ៣សម័យកាល រួមទាំងឈ្នះពាន ៣ នៅក្នុងស្រុកជាមួយ Barca និងជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានឈានទៅវគ្គផ្តាច់ព្រ័ត្រ Euro 2025 ។  Bonmati ក៏ត្រូវបាន Uefa ជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Champions League ផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៩-វិច្ឆិកា-២០២៥
(English) FIFA បំបែកក្រុមខ្លាំង៤ មិនឲ្យជួបគ្នានៅ World Cup ឆ្នាំ២០២៦

(English) កាលពីថ្ងៃពុធទី​២៦ វិច្ឆិកា ២០២៦ FIFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដែលមានចំណាត់ថ្នាក់​កំពូល​តារាង FIFA Ranking ទាំង​បួន​ នឹង​មិន​អាច​ជួប​គ្នា​បាន​ទេ​  រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​។ FIFA ប្រកាសថា ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន(ចំណាត់ថ្នាក់លេខ២) និងក្រុមជើងឯកអឺរ៉ុប អេស្ប៉ាញ(ចំណាត់ថ្នាក់លេខ១) នឹងមិនជួបគ្នារហូតដល់វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ។ បារាំង (ចំណាត់ថ្នាក់លេខ៣) និង​អង់គ្លេស (ចំណាត់ថ្នាក់លេខ៤) ក៏​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ក្រុមជាមួយគ្នា​ផង​ដែរ ដែល​មាន​ន័យ​ថា អង់គ្លេស​នឹង​មិន​អាច​ប្រកួត​ជាមួយ​អេស្ប៉ាញ ឬ​អាហ្សង់ទីន​រហូត​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​បារាំង​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ។

FIFA បាននិយាយថា ការធ្វីបែបនេះគឺដើម្បីធានាបាននូវតុល្យភាពប្រកួតប្រជែង ផ្លូវពីរផ្សេងគ្នាទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់រង្វាន់ដល់ក្រុមដែលមានលទ្ធផលល្អ នឹងទទួលបានចំណាត់ថ្នាក់ពិភពលោករបស់ពួកគេល្អដែរ។ ជាក់ស្តែងកាលពីប្រកួតមុន បារាំងបានទម្លាក់អង់គ្លេសចេញពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ដោយទទួលបានជ័យជម្នះ២-១ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ខណៈដែលអេស្ប៉ាញបានយកឈ្នះក្រុមអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២៤។ ពិធីចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ World Cup២០២៦ ដែលមាន ៤៨ ក្រុមលើកដំបូងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែធ្នូ នៅឯមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុង Washington, D.C. ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

វិធីចាប់ឆ្នោតជ្រើសរើសក្រុមសម្រាប់ព្រឹត្តិការណ៍ World Cu p២០២៦

Pot ១: អេស្ប៉ាញ អាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក អាល្លឺម៉ង់ សហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា។

Pot ២: ក្រូអាស៊ី ម៉ារ៉ុក កូឡុំប៊ី អ៊ុយរូហ្គាយ ស្វីស ជប៉ុន សេណេហ្គាល់ អ៊ីរ៉ង់ កូរ៉េខាងត្បូង អេក្វាឌ័រ អូទ្រីស អូស្ត្រាលី។

Pot ៣: ន័រវែស ប៉ាណាម៉ា អេហ្ស៊ីប អាល់ហ្សេរី ស្កុតឡែន ប៉ារ៉ាហ្គាយ ទុយនីស៊ី កូតឌីវ័រ អ៊ូសបេគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង។

Pot ៤: ហ្ស៊កដានី កាប់វើដ ហ្គាណា គូរ៉ាកាវ ហៃទី នូវែលសេឡង់ អ្នកឈ្នះវគ្គ Playoff អឺរ៉ុប 1 អ្នកឈ្នះវគ្គ Playoff អឺរ៉ុប 2 អ្នកឈ្នះវគ្គ Playoff អឺរ៉ុប 3 អ្នកឈ្នះវគ្គ Playoff អឺរ៉ុប 4 អ្នកឈ្នះវគ្គ Playoff អន្តរទ្វីប 1 អ្នកឈ្នះវគ្គ Playoff អន្តរទ្វីប 2៕

ប្រភព៖ AP

ads