ads
ads
AFC ដកក្លិប Mohun Bagan Super Giant របស់ឥណ្ឌាពីការ​ប្រកួតប្រជែង AFC Champions League Two™ 2024/25
០៧-តុលា-២០២៤

កូឡាឡាំពួរ៖ យោងតាមមាត្រា 5.2 នៃបទប្បញ្ញត្តិនៃការប្រកួត AFC Champions League Two™ 2024/25 (“ច្បាប់នៃការប្រកួត”) សហព័ន្ធបាល់ទាត់អាស៊ី (“AFC”) បញ្ជាក់ថាក្លិប Mohun Bagan Super Giant របស់ឥណ្ឌាត្រូវបានចាត់ទុកថាបានដកខ្លួនចេញពីការប្រកួត AFC Champions League Two™ បន្ទាប់ពីក្លិបមិនបានធ្វើដំណើទៅកាន់​ទីក្រុង Tabriz របស់សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សម្រាប់ការប្រកួត AFC Champions League Two™ ពូល A របស់ពួកគេជាមួយ Tractor FC កាលពីថ្ងៃទី 2 ខែតុលា ឆ្នាំ 2024។

អាស្រ័យហេតុនេះ ការប្រកួតទាំងអស់របស់ Mohun Bagan Super Giant ត្រូវបានលុបចោល ហើយចាត់ទុកជាមោឃៈ ស្របតាមមាត្រា 5.6 នៃបទប្បញ្ញត្តិនៃការប្រកួត។

ដើម្បីជៀសវាងការសង្ស័យ ក្លិបមួយនេះ គ្មានពិន្ទុ និងគ្រាប់បាល់ ក្នុងការប្រកួតរបស់​ពួកគេ ត្រូវយកមកពិចារណានៅពេលកំណត់ចំណាត់ថ្នាក់ចុងក្រោយក្នុងពូល A នោះទេ ដោយអនុលោមតាមមាត្រា 8.3 នៃបទប្បញ្ញត្តិនៃការប្រកួត។

បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការ AFC ដែលពាក់ព័ន្ធតាមដែលសមរម្យសម្រាប់ការសម្រេចចិត្តរបស់ពួកគេ។

Mohun Bagan Super Giant ដែលជាក្លិបបាល់ទាត់យក្សរបស់ឥណ្ឌា ត្រូវបង្ខំចិត្តដកខ្លួនចេញពីពានរង្វាន់ AFC Champions League Two ដោយសារពួកគេមិនព្រមធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ដើម្បីប្រកួត។

Mohun Bagan ត្រូវប្រកួតជាមួយ Tractor SC ក្នុងទីក្រុង Tabriz ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី 2 ខែតុលា ក្នុងការប្រកួត​ពូល A នៃពានរង្វាន់ AFC Champions League 2 ប៉ុន្តែក្រុមលេងនៅ Indian Super League (ISL) មិនបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយគិតពីហានិភ័យនៃសង្រ្គាមនៅអាស៊ីខាងលិច។

ស្ថានការណ៍នៅអាស៊ីខាងលិចកាន់តែតានតឹងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលធ្វើឃាតលោក Hassan Nasrallah អគ្គលេខាធិការនៃក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់កាលពីថ្ងៃទី 1 ខែតុលា បានបាញ់មីស៊ីលផ្លោងប្រហែល 180 គ្រាប់ប្រឆាំងនឹងអ៊ីស្រាអែល។ កាំជ្រួច​ផ្លោង​ក៏​ត្រូវ​បាន​គេ​ឃើញ​ហោះ​កាត់​លើ​កីឡដ្ឋាន​បាល់ទាត់​ក្នុង​ទីក្រុង Fuladshahr របស់​អ៊ីរ៉ង់​ក្នុង​អំឡុង​ការ​ប្រកួត AFC Champions League ពីរ​ផ្សេង​ទៀត​រវាង Sepahan និង Istiklol Dushanbe នៅ​ថ្ងៃ​ទី 1 ខែ​តុលា។

ads
ads