


(Khmer) កូឡាឡាំពួរ៖ យោងតាមមាត្រា 5.2 នៃបទប្បញ្ញត្តិនៃការប្រកួត AFC Champions League Two™ 2024/25 (“ច្បាប់នៃការប្រកួត”) សហព័ន្ធបាល់ទាត់អាស៊ី (“AFC”) បញ្ជាក់ថាក្លិប Mohun Bagan Super Giant របស់ឥណ្ឌាត្រូវបានចាត់ទុកថាបានដកខ្លួនចេញពីការប្រកួត AFC Champions League Two™ បន្ទាប់ពីក្លិបមិនបានធ្វើដំណើទៅកាន់ទីក្រុង Tabriz របស់សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សម្រាប់ការប្រកួត AFC Champions League Two™ ពូល A របស់ពួកគេជាមួយ Tractor FC កាលពីថ្ងៃទី 2 ខែតុលា ឆ្នាំ 2024។
អាស្រ័យហេតុនេះ ការប្រកួតទាំងអស់របស់ Mohun Bagan Super Giant ត្រូវបានលុបចោល ហើយចាត់ទុកជាមោឃៈ ស្របតាមមាត្រា 5.6 នៃបទប្បញ្ញត្តិនៃការប្រកួត។
ដើម្បីជៀសវាងការសង្ស័យ ក្លិបមួយនេះ គ្មានពិន្ទុ និងគ្រាប់បាល់ ក្នុងការប្រកួតរបស់ពួកគេ ត្រូវយកមកពិចារណានៅពេលកំណត់ចំណាត់ថ្នាក់ចុងក្រោយក្នុងពូល A នោះទេ ដោយអនុលោមតាមមាត្រា 8.3 នៃបទប្បញ្ញត្តិនៃការប្រកួត។
បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការ AFC ដែលពាក់ព័ន្ធតាមដែលសមរម្យសម្រាប់ការសម្រេចចិត្តរបស់ពួកគេ។
Mohun Bagan Super Giant ដែលជាក្លិបបាល់ទាត់យក្សរបស់ឥណ្ឌា ត្រូវបង្ខំចិត្តដកខ្លួនចេញពីពានរង្វាន់ AFC Champions League Two ដោយសារពួកគេមិនព្រមធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ដើម្បីប្រកួត។
Mohun Bagan ត្រូវប្រកួតជាមួយ Tractor SC ក្នុងទីក្រុង Tabriz ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី 2 ខែតុលា ក្នុងការប្រកួតពូល A នៃពានរង្វាន់ AFC Champions League 2 ប៉ុន្តែក្រុមលេងនៅ Indian Super League (ISL) មិនបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយគិតពីហានិភ័យនៃសង្រ្គាមនៅអាស៊ីខាងលិច។
ស្ថានការណ៍នៅអាស៊ីខាងលិចកាន់តែតានតឹងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលធ្វើឃាតលោក Hassan Nasrallah អគ្គលេខាធិការនៃក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់កាលពីថ្ងៃទី 1 ខែតុលា បានបាញ់មីស៊ីលផ្លោងប្រហែល 180 គ្រាប់ប្រឆាំងនឹងអ៊ីស្រាអែល។ កាំជ្រួចផ្លោងក៏ត្រូវបានគេឃើញហោះកាត់លើកីឡដ្ឋានបាល់ទាត់ក្នុងទីក្រុង Fuladshahr របស់អ៊ីរ៉ង់ក្នុងអំឡុងការប្រកួត AFC Champions League ពីរផ្សេងទៀតរវាង Sepahan និង Istiklol Dushanbe នៅថ្ងៃទី 1 ខែតុលា។
The rockets were seen from Fooladshahr, where Sepahan vs Istiklol is taking place. pic.twitter.com/mLkybdByeJ
— عرفان حسینی / Erfan Hoseiny (@Eri1806) October 1, 2024