

(English) មុនការប្រកួតចាប់ផ្តើម FIFA បានកំណត់តម្លៃសំបុត្រយ៉ាងខ្ពស់សម្រាប់ព្រឹត្តិការណ៍ Club World Cup ជាមួយក្តីសង្ឃឹមថាសំបុត្រនឹងត្រូវបានលក់ដាច់អស់។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចការរំពឹងទុកនោះទេ ខណការប្រកួតវគ្គ ៨ ក្រុមផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ តម្លៃសំបុត្រទិញបានក្នុងតតម្លៃត្រឹមតែ១១,១៥ដុល្លារប៉ុណ្ណោះ។
របាយការណ៍របស់កាសែត Athletic បានឱ្យដឹងថាតម្លៃខាងលើគឺថោកបំផុតដែលអាចរកទិញបានសម្រាប់ការប្រកួតរវាងក្លិប Al-Hilal ជាមួយ Fluminense នៅ Orlando ខណៈការប្រកួតរវាង Chelsea ទល់នឹង Palmeiras អ្នកគាំទ្រអាចរកទិញបានតម្លៃត្រឹមតែ ២២,៣០ ។ ការប្រកួតរវាង Bayern និង Paris Saint Germain ទោះបីជាតម្លៃសម្រាប់ការជួបគ្នានោះចាប់ផ្តើមពី៥០០ដុល្លារ កាលពីខែមករា តែពេលនេះអ្នកគាំទ្រអាចទស្សនាការប្រកួតក្នុងតម្លៃត្រឹមតែ៤៤,៦០ដុល្លារប៉ុណ្ណោះ ។
ក្នុងចំណោមក្លិបទាំងអស់មានតែក្លិបរបស់លោក Xabi Alonso ប៉ះ Dortmund នៅថ្ងៃសៅរ៍ប៉ុណ្ណោះដែលនៅរក្សាតម្លៃបានខ្ពស់គឺមានតម្លៃ ១២៨ដុល្លារ ។ FIFA បានប្តេជ្ញាចិត្តយ៉ាងល្អចំពោះតម្លៃសំបុត្រ ៥០ លានដុល្លារក្នុងការធ្វើទីផ្សារដល់ការប្រកួត Club World Cup ប៉ុន្តែនៅក្នុងការប្រកួតថ្មីៗបាននិងកំពុងបរិច្ចាគសំបុត្រដល់អតីតយុទ្ធជន និងក្រុមសហគមន៍ទាក់ទងនឹងបាល់ទាត់។ ទោះបីជាយ៉ាងណាក៏ដោយ សំបុត្រថោកបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏មានសក្តានុពលរបស់ Real Madrid គឺ ៩៧៨ ដុល្លារ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីមួយមានតម្លៃ ៤៧៣,៩០ ដុល្លារ និងវគ្គផ្តាច់ព្រ័ត្រមានតម្លៃ ៨៩២ ដុល្លារ៕