ads
FIFA ទម្លាក់តម្លៃសំបុត្រ​ការប្រកួត Club World Cup
04-July-2025

មុនការប្រកួតចាប់ផ្តើម FIFA បាន​កំណត់​តម្លៃសំបុត្រ​យ៉ាង​​ខ្ពស់សម្រាប់​ព្រឹត្តិការណ៍ Club World Cup ជាមួយក្តីសង្ឃឹម​ថា​សំបុត្រ​នឹង​ត្រូវ​បានលក់ដាច់អស់។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចការរំពឹងទុកនោះទេ ខណការប្រកួតវគ្គ ៨ ក្រុមផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ តម្លៃសំបុត្រទិញបានក្នុងតតម្លៃត្រឹមតែ១១,១៥ដុល្លារប៉ុណ្ណោះ។

របាយការណ៍របស់កាសែត Athletic បានឱ្យដឹងថាតម្លៃខាងលើគឺថោកបំផុតដែលអាចរកទិញបានសម្រាប់ការប្រកួតរវាងក្លិប Al-Hilal ជាមួយ Fluminense នៅ Orlando ខណៈការប្រកួតរវាង Chelsea ទល់នឹង Palmeiras អ្នកគាំទ្រអាចរកទិញបានតម្លៃត្រឹមតែ ២២,៣០ ។ ការ​ប្រកួត​រវាង Bayern  និង Paris Saint Germain ទោះបីជាតម្លៃសម្រាប់ការជួបគ្នានោះចាប់ផ្តើមពី៥០០ដុល្លារ កាលពីខែមករា តែពេលនេះអ្នកគាំទ្រអាចទស្សនាការប្រកួតក្នុងតម្លៃត្រឹមតែ៤៤,៦០ដុល្លារប៉ុណ្ណោះ ។

ក្នុងចំណោមក្លិបទាំងអស់មានតែក្លិបរបស់លោក Xabi Alonso ប៉ះ Dortmund នៅថ្ងៃសៅរ៍ប៉ុណ្ណោះដែលនៅរក្សាតម្លៃបានខ្ពស់គឺមានតម្លៃ ១២៨ដុល្លារ ។ FIFA បានប្តេជ្ញាចិត្តយ៉ាងល្អចំពោះតម្លៃសំបុត្រ ៥០ លានដុល្លារក្នុងការធ្វើទីផ្សារដល់ការប្រកួត Club World Cup ប៉ុន្តែនៅក្នុងការប្រកួតថ្មីៗបាននិងកំពុងបរិច្ចាគសំបុត្រដល់អតីតយុទ្ធជន និងក្រុមសហគមន៍ទាក់ទងនឹងបាល់ទាត់។ ទោះបីជាយ៉ាងណាក៏ដោយ សំបុត្រថោកបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏មានសក្តានុពលរបស់ Real Madrid គឺ ៩៧៨ ដុល្លារ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីមួយមានតម្លៃ ៤៧៣,៩០ ដុល្លារ និងវគ្គផ្តាច់ព្រ័ត្រមានតម្លៃ ៨៩២ ដុល្លារ៕

 

ads