ads
(English) កូនប្រុស​ Ronaldo ត្រូវបានកោះហៅ​ចូលក្រុមជម្រើសជាតិលើកដំបូង
០៧-ឧសភា-២០២៥

(English) កូនប្រុសច្បងរបស់ Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម ១៥ ឆ្នាំជាលើកដំបូង។ វាគឺជាការកោះហៅលើកដំបូងរបស់គេ ហើយក៏ជាជំហានបន្ទាប់ ក្នុងក្តីស្រមៃក្លាយជាកីឡាករអាជីពដូចឪពុករបស់ខ្លួនផងដែរ។ Cristiano Ronaldo Jr អាយុ១៤ ឆ្នាំកំពុងលេងនៅក្លិបយុវជន Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់ខ្លួនផងដែរ ។ Ronaldo បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីឈ្មោះកូនប្រុសរបស់គេនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ រួមជាមួយនឹងសារថា ពិតជាមានមោទនភាពណាស់កូនប្រុស។

Ronaldo Jr ត្រូវ​បាន​កោះហៅ​ឱ្យទៅ​ប្រកួត​យុវជន​ក្រៅ​ប្រទេស​ក្រូអាស៊ីចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់ ១៨ ខែ​ឧសភា ដោយ​ព័រទុយហ្គាល់​គ្រោង​នឹង​ប្រកួត​ជាមួយ​ជប៉ុន ក្រិក និង​អង់គ្លេស។ ដូចឪពុកដ៏ល្បីរបស់គេដែរ គេធ្លាប់ហ្វឹកហាត់និងលេងជាមួយ Manchester United, Juventus និង Real Madrid ផងដែរ ៕

ប្រភព៖ BBC

 

ads