(English) Barcelona នឹងវិលត្រឡប់ទៅប្រកួតនៅកីឡដ្ឋាន Camp Nou ដ៏ល្បីល្បាញរបស់ពួកគេវិញនៅចុងសប្តាហ៍នេះ។ នេះគឺជាការវិលត្រឡប់លើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លះ ខណៈពួកគេត្រូវធ្វើម្ចាស់ផ្ទះទទួលភ្ញៀវ Athletic Bilbao ក្នុងការប្រកួត LaLiga។ វានឹងក្លាយជាការវិលត្រឡប់ដ៏រំជួលចិត្តមួយ ខណៈដែលក្លឹបកំពុងបើកទីលានដែលបានជួសជុលឡើងវិញដោយផ្នែកមួយចំនួននៃគម្រោងអភិវឌ្ឍន៍ដ៏មហិច្ឆតារបស់ខ្លួន។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ ការប្រកួតក្នុងលីគជុំទី១៣ទល់នឹងក្រុម Athletic Club ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី២២ខែវិច្ឆិកា វេលាម៉ោង១៦និង ១៥នាទី នឹងត្រូវលេងនៅកីឡដ្ឋាន Spotify Camp Nou។ សមត្ថភាពដែលអនុញ្ញាតឲ្យប្រកួតនាពេលបច្ចុប្បន្នគឺ ៤៥,៤០១ កៅអី ក្នុងចំណោមកៅអីចំនួន ១០៥,០០០ នៅពេលដែលការជួសជុលត្រូវបានបញ្ចប់។
ក្លិបបានបន្ថែមថាក្លិប Barcelona អបអរសាទរដែលអាចប្រកួតម្ដងទៀតនៅកីឡដ្ឋានរបស់ខ្លួន និងបន្តឈានទៅមុខក្នុងគម្រោងផ្លាស់ប្ដូរដ៏ទូលំទូលាយនៃ Camp Nou ថ្មី។ ក្នុងអំឡុងពេលជុសជុល Barcelona បានប្រកួតក្នុងផ្ទះនៅកីឡដ្ឋាន Olympic ក្នុងទីក្រុង Montjuïc ដែលមានសមត្ថភាពស្រដៀងគ្នាទៅនឹងកីឡដ្ឋាន Camp Nou ដែលត្រូវបានកាត់បន្ថយ។ ក្លិបកាតាឡានបានប្រកួតផ្លូវការលើកចុងក្រោយនៅ Camp Nou នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ទល់នឹង Mallorca មុនពេលកីឡដ្ឋានត្រូវបានបិទសម្រាប់ការជួសជុលយ៉ាងទូលំទូលាយ៕
ប្រភព៖ Reuters