ads
Barca វិលត្រឡប់ទៅ Camp Nou វិញនៅចុងសប្តាហ៍នេះ
18-November-2025

Barcelona នឹងវិលត្រឡប់ទៅប្រកួតនៅកីឡដ្ឋាន Camp Nou ដ៏ល្បីល្បាញរបស់ពួកគេវិញនៅចុងសប្តាហ៍នេះ។​ នេះគឺជាការវិលត្រឡប់លើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លះ ខណៈពួកគេត្រូវធ្វើម្ចាស់ផ្ទះទទួលភ្ញៀវ Athletic Bilbao ក្នុងការប្រកួត LaLiga។  វានឹងក្លាយជាការវិលត្រឡប់ដ៏រំជួលចិត្តមួយ ខណៈដែលក្លឹបកំពុងបើកទីលានដែលបានជួសជុលឡើងវិញដោយផ្នែកមួយចំនួននៃគម្រោងអភិវឌ្ឍន៍ដ៏មហិច្ឆតារបស់ខ្លួន។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ ការប្រកួតក្នុងលីគជុំទី១៣ទល់នឹងក្រុម Athletic Club ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី២២ខែវិច្ឆិកា វេលាម៉ោង១៦និង ១៥នាទី នឹងត្រូវលេងនៅកីឡដ្ឋាន Spotify Camp Nou។ សមត្ថភាព​ដែល​អនុញ្ញាត​ឲ្យ​ប្រកួតនាពេល​បច្ចុប្បន្ន​គឺ ៤៥,៤០១ កៅអី ក្នុងចំណោម​កៅអី​ចំនួន ១០៥,០០០ នៅ​ពេល​ដែល​ការ​ជួសជុល​ត្រូវ​បាន​បញ្ចប់។

ក្លិប​បាន​បន្ថែម​ថាក្លិប Barcelona អបអរសាទរ​ដែល​អាច​ប្រកួត​ម្ដង​ទៀត​នៅ​កីឡដ្ឋាន​របស់​ខ្លួន និង​បន្ត​ឈាន​ទៅ​មុខ​ក្នុង​គម្រោង​ផ្លាស់ប្ដូរ​ដ៏​ទូលំទូលាយ​នៃ Camp Nou ថ្មី។ ក្នុងអំឡុងពេលជុសជុល Barcelona បានប្រកួតក្នុងផ្ទះនៅកីឡដ្ឋាន Olympic ក្នុងទីក្រុង Montjuïc ដែលមានសមត្ថភាពស្រដៀងគ្នាទៅនឹងកីឡដ្ឋាន Camp Nou ដែលត្រូវបានកាត់បន្ថយ។ ក្លិប​កាតាឡាន​បាន​​ប្រកួត​ផ្លូវការ​លើក​ចុង​ក្រោយ​នៅ Camp Nou នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២៣ ទល់​នឹង Mallorca មុន​ពេល​កីឡដ្ឋាន​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួសជុល​យ៉ាង​ទូលំទូលាយ៕

ប្រភព៖ Reuters

ads