


Joshua Zirkzee នឹងត្រូវរង់ចាំក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ Manchester United នៅការប្រកួតផ្សេងទៀត បន្ទាប់ពីស្ថិតនៅក្នុងកៅអីបម្រុងក្នុងអំឡុងពេលប្រកួត Community Shield ដែល Man Utd ចាញ់ Manchester City ក្នុងវគ្គប៉េណាល់ទី។
Erik ten Hag បានជ្រើសរើស Bruno Fernandes ជាខ្សែប្រយុទ្ធសម្រាប់ Manchester United ក្នុងការប្រកួត Community Shield ទល់នឹងក្រុមរបស់លោក Pep Guardiola នៅកីឡដ្ឋាន Wembley ។
វាជាពេលវេលាចុងក្រោយដែលពួកគេបានចូលទីលាន មុនពេលរដូវកាល Premier League ចាប់ផ្តើមថ្ងៃសុក្រសប្តាហ៍ក្រោយ ជាមួយនឹងការប្រកួតនៅថ្ងៃបើកឆាកជាមួយក្រុម Fulham ។
Joshua Zirkzee មិនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការប្រកួតនោះទេ ប៉ុន្តែមនុស្សជាច្រើនបានគិតថាគាត់នឹងមានវត្តមានជាកីឡាករបម្រុងប្ដូរចូល ដើម្បីត្រៀមខ្លួនសម្រាប់ Premier League នៅសប្តាហ៍ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ថ្មីរូបនេះ នៅតែជាកីឡាករបម្រុង ខណៈដែល Garnacho, Sancho, Facundo Pellistri, Scott McTominay និង Toby Collyer ប្ដូរចូលមកក្នុងតង់ទីពីរយប់មិញ។
Ten Hag បានពន្យល់មុនការប្រកួតថា Zirkzee៖«”ត្រូវការពេលវេលា” ដើម្បីសម្របខ្លួនទៅនឹងក្លិប បន្ទាប់ពីបានចូលរួមហ្វឹកហាត់ចំនួនពីរថ្ងៃជាមួយក្រុមដែលនៅសល់ ហើយថាគាត់នឹងនាំគាត់ចូលក្រុមដោយប្រុងប្រយ័ត្ន។
កីឡាករវ័យ 23 ឆ្នាំនឹងសង្ឃឹមថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសុក្រក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Fulham នៅ Old Trafford ។