ads
ads
(Khmer) ហេតុអ្វីបានជា Joshua Zirkzee មិនបានបង្ហាញខ្លួនឱ្យ Manchester United ក្នុងជំនួប Community Shield យប់មិញ?
11-August-2024

(Khmer) Joshua Zirkzee នឹង​ត្រូវ​រង់​ចាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់ Manchester United នៅការ​ប្រកួតផ្សេងទៀត បន្ទាប់​ពី​ស្ថិត​នៅ​ក្នុង​កៅអី​បម្រុង​ក្នុង​អំឡុង​ពេល​ប្រកួត ​ Community Shield ដែល Man Utd ចាញ់ Manchester City ក្នុង​វគ្គប៉េណាល់ទី។

Erik ten Hag បានជ្រើសរើស Bruno Fernandes ជាខ្សែប្រយុទ្ធសម្រាប់ Manchester United ក្នុងការប្រកួត Community Shield ទល់នឹងក្រុមរបស់លោក Pep Guardiola នៅកីឡដ្ឋាន Wembley ។

វាជាពេលវេលាចុងក្រោយដែលពួកគេបានចូលទីលាន មុនពេលរដូវកាល Premier League ចាប់ផ្តើមថ្ងៃសុក្រសប្តាហ៍ក្រោយ ជាមួយនឹងការប្រកួតនៅថ្ងៃបើកឆាកជាមួយក្រុម Fulham ។

Joshua Zirkzee មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​គាត់​នឹង​មាន​វត្តមានជាកីឡាករបម្រុងប្ដូរចូល ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ Premier League នៅ​សប្តាហ៍​ក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ថ្មីរូបនេះ នៅតែជាកីឡាករបម្រុង ខណៈដែល Garnacho, Sancho, Facundo Pellistri, Scott McTominay និង Toby Collyer ប្ដូរចូលមកក្នុងតង់ទីពីរយប់មិញ។

Ten Hag បានពន្យល់មុនការប្រកួតថា Zirkzee៖«”ត្រូវការពេលវេលា” ដើម្បីសម្របខ្លួនទៅនឹងក្លិប បន្ទាប់ពីបានចូលរួមហ្វឹកហាត់ចំនួនពីរថ្ងៃជាមួយក្រុមដែលនៅសល់ ហើយថាគាត់នឹងនាំគាត់ចូលក្រុមដោយប្រុងប្រយ័ត្ន។

កីឡាករវ័យ 23 ឆ្នាំនឹងសង្ឃឹមថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសុក្រក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Fulham នៅ Old Trafford ។

ads
ads