


យោងតាមសារព័ត៌មាន Manchester Evening News ក្លិបចំនួនពីរគឺ Lazio និង Marseille បានដាក់សំណើរដើម្បីចុះហត្ថលេខាលើកីឡាករ Mason Greenwood ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
ចំនួនពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ Lazio ត្រូវបានគេជឿថាបានតម្លើងតម្លៃខ្លួន ច្រើនជាងសំណើលើកដំបូងរបស់ពួកគេ។
Manchester United បានកំណត់តម្លៃខ្លួន 40 លានផោនដើម្បីលក់ Greenwood ស្របពេលដែលកីឡាកររូបនេះបានចំណាយកាលពីរដូវកាលមុនក្នុងការខ្ចីជើងលេងនៅ Getafe ក្នុងលីគកំពូលអេស្ប៉ាញ។
កីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេជឿថាចង់ចូលរួមជាមួយ Marseille ដែលទើបតែបានតែងតាំងលោក Roberto de Zerbi ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីប្រសើរឡើងនៅឡើយទេ ខណៈដែល Greenwood ត្រូវបានគេរំពឹងថានឹងក្លាយកីឡាករម្នាក់ដែលក្លិបលក់បានថ្លៃជាងគេ។
វានៅតែត្រូវមើលថាតើ Man United យល់ព្រមចំពោះការដេញថ្លៃដែលបានដាក់មក ឬរង់ចាំសម្រាប់សំណើដែលមានតម្លៃថ្លៃជាងមុន។