ads
ads
(Khmer) ក្លិប២ដាក់សំណើចុះកុងត្រា Greenwood ជាផ្លូវការ ពេល​នេះ Man Utd កំពុងអេះអុញ
04-July-2024

(Khmer) យោងតាមសារព័ត៌មាន Manchester Evening News ក្លិបចំនួនពីរគឺ Lazio និង Marseille បានដាក់សំណើរដើម្បីចុះហត្ថលេខាលើកីឡាករ Mason Greenwood ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។


ចំនួនពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ Lazio ត្រូវបានគេជឿថាបានតម្លើងតម្លៃខ្លួន ច្រើនជាងសំណើលើក​ដំបូងរបស់ពួកគេ។

Manchester United បាន​កំណត់​តម្លៃខ្លួន 40 លានផោនដើម្បីលក់ Greenwood ស្របពេល​ដែល​កីឡាកររូបនេះបានចំណាយកាលពីរដូវកាលមុនក្នុងការខ្ចីជើងលេងនៅ Getafe ក្នុងលីគកំពូលអេស្ប៉ាញ។

កីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេជឿថាចង់ចូលរួមជាមួយ Marseille ដែលទើបតែបានតែងតាំងលោក Roberto de Zerbi ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីប្រសើរឡើងនៅឡើយទេ ខណៈដែល Greenwood ត្រូវបានគេរំពឹងថានឹងក្លាយកីឡាករម្នាក់ដែលក្លិបលក់​បាន​ថ្លៃជាងគេ។


វានៅតែត្រូវមើលថាតើ Man United យល់ព្រមចំពោះការដេញថ្លៃដែលបាន​ដាក់មក ឬរង់ចាំសម្រាប់សំណើដែលមាន​តម្លៃថ្លៃជាងមុន។

ads
ads