(English) Lionel Messi បានក្លាយជាកីឡាករអាហ្សង់ទីនទីពីរដែលស៊ុតបញ្ចូលទីបានប្រាំបីគ្រាប់ក្នុងព្រឹត្តិការណ៍ FIFA World Cup តែមួយ តាមស្មើនឹងកំណត់ត្រាកីឡាករ Guillermo Stabile ដែលធ្វើបានក្នុងឆ្នាំ១៩៣០។ Stabile ធ្លាប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អាហ្សង់ទីនក្នុងព្រឹត្តិការណ៍ FIFA World Cup តែមួយអស់រយៈពេល ៩៦ ឆ្នាំ ដោយស៊ុតបញ្ចូលទីបានប្រាំបីគ្រាប់ក្នុងអំឡុងការប្រកួតបើកឆាកនៅអ៊ុយរូហ្គាយក្នុងឆ្នាំ១៩៣០។ខណៈដែលការប្រកួតនៅតែបន្តទៅមុខទៀត Messi សង្ឃឹមថានឹងអាចបំបែកកំណត់ត្រាកីឡាករ Stabile ត្រឹមវគ្គ៨ក្រុម។

Messi បានស៊ុតបញ្ចូលទីតាមស្មើអេហ្ស៊ីប២-២នៅនាទី៨៣ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅទីក្រុងអាត្លង់តា។បន្ទាប់មកនាទី ៩២បូក កីឡាករ Fernandez Enzo ស៊ុតបញ្ចូលទីបន្ថែមបាន១គ្រាប់ទៀតនិងបានរក្សាលទ្ធផល៣-២ ទទួលបានកៅអីមួយឡេីងទៅវគ្គ៨ក្រុមជួបជាមួយក្រុមស្វ៊ីស។ គ្រាប់បាល់នេះបានជួយសង្គ្រោះក្រុមការពារតំណែងជើងឯក ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រធានក្រុមរូបនេះចូលក្នុងសៀវភៅកំណត់ត្រារបស់ក្រុមជម្រើសជាតិ៕
