(English) អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Ian Wright ជឿជាក់ថាអាហ្សង់ទីនគឺជាក្រុមតែមួយគត់ដែលអាចបញ្ឈប់បារាំងពីការលើកពាន World Cup ឆ្នាំ ២០២៦។ បារាំងកំពុងមានគោលបំណងឈ្នះពានរង្វាន់ World Cup ជាលើកទីបីរបស់ខ្លួន ដោយធ្លាប់លើកពាននេះ២ដងរួចមកហើយក្នុងឆ្នាំ ១៩៩៨ និង ២០១៨។

យោងតាមកាសែតអង់គ្លេស UK Metro អតីតខ្សែការពារស្តាំអង់គ្លេសរូបនេះបានពន្យល់ថា ក្រុមអាមេរិកខាងត្បូងអាចនឹងបង្ហាញទម្រង់លេងល្អ ប្រសិនបើពួកគេដាក់ទ្រុង (ចាប់ទម្រង់លេង) របស់ Mbappe និង Dembele។ អ្នកវិភាគព្រឹត្តិការណ៍ World Cup រូបនេះបានកត់សម្គាល់ថា កីឡាករទាំងពីរតែងតែចាប់ផ្តើមវាយប្រហារ ដែលនាំឲ្យមានការស៊ុតបញ្ចូលទី។
លោកបន្តថាវានឹងត្រូវការក្រុមមួយដើម្បីយកឈ្នះបារាំង។ អាហ្សង់ទីនមានចរិតជាអ្នកចម្បាំងដែលក្រុមផ្សេងៗពិបាកយកឈ្នះ។ គួររំឭកថាប្រកួតបន្ទាប់ បារាំងត្រូវជួបជាមួយក្រុមមកពីអាមេរិកខាងត្បូងប៉ារ៉ាហ្គាយ ដែលបានផ្តួលក្រុមជើងឯកបួនសម័យកាលអាល្លឺម៉ង់ក្នុងវគ្គ៣២ ក្រុមចុងក្រោយ ៕
