អតីតតារាឆ្នើម Arsenal ប្រាប់ឈ្មោះក្រុម រារាំងបារាំង មិនឲ្យលើកពាន World Cup ២០២៦
03-July-2026

អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Ian Wright ជឿជាក់ថាអាហ្សង់ទីនគឺជាក្រុមតែមួយគត់ដែលអាចបញ្ឈប់បារាំងពីការលើកពាន World Cup ឆ្នាំ ២០២៦។ បារាំង​កំពុង​មាន​គោលបំណង​ឈ្នះ​ពាន​រង្វាន់ World Cup ជា​លើក​ទី​បី​របស់​ខ្លួន ដោយ​ធ្លាប់​លើក​ពាន​នេះ​២ដង​រួច​មក​ហើយ​ក្នុង​ឆ្នាំ ១៩៩៨ និង ២០១៨។

យោងតាមកាសែតអង់គ្លេស ​​UK Metro អតីតខ្សែការពារស្តាំអង់គ្លេសរូបនេះបានពន្យល់ថា ក្រុមអាមេរិកខាងត្បូងអាចនឹងបង្ហាញទម្រង់លេងល្អ ប្រសិនបើពួកគេដាក់ទ្រុង (ចាប់ទម្រង់លេង) របស់ Mbappe និង Dembele។ អ្នកវិភាគព្រឹត្តិការណ៍ World Cup រូបនេះបានកត់សម្គាល់ថា កីឡាករទាំងពីរតែងតែចាប់ផ្តើមវាយប្រហារ ដែលនាំឲ្យមានការស៊ុតបញ្ចូលទី។

លោកបន្តថាវានឹងត្រូវការក្រុមមួយដើម្បីយកឈ្នះបារាំង។ អាហ្សង់ទីនមានចរិតជាអ្នកចម្បាំងដែលក្រុមផ្សេងៗពិបាកយកឈ្នះ។ គួររំឭកថាប្រកួតបន្ទាប់ បារាំង​ត្រូវជួបជាមួយ​ក្រុម​មកពី​អាមេរិក​ខាងត្បូង​ប៉ារ៉ាហ្គាយ ដែល​បាន​ផ្តួល​ក្រុម​ជើងឯក​បួន​សម័យកាល​អាល្លឺម៉ង់​ក្នុង​វគ្គ៣២ ក្រុម​ចុងក្រោយ ៕