ads
(English) ម្ចាស់ជើងឯក Club World Cup នឹងទទួលបានស្លាកសញ្ញាពិសេស ៤ ឆ្នាំ
០៤-មិថុនា-២០២៥

(English) យោងតាមលោក Ben Jacobs អ្នករាយការណ៍ព័ត៌មានកីឡាបានឱ្យដឹងថា៖ ក្លិបបាល់ទាត់ដែលឈ្នះពានរង្វាន់ FIFA Club World Cup នឹងទទួលបានស្លាកសញ្ញាជើងឯកពិសេសដាក់ជាប់នៅលើអាវរបស់ពួកគេរយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ​២០២៩។ លោកបន្តថា៖ អ្នកឈ្នះជើងឯកពានរង្វាន់ Club World Cup នឹងទឹកប្រាក់ជាង ១៣៦ លានដុល្លារ។ Chelsea និង Manchester City គឺជាក្លិបអង់គ្លេសពីរដែលប្រជែងគ្នាក្នុងការប្រកួតនេះ។ Real Madrid និង Atletico Madrid នឹងលើកទង់ជាតិរបស់ប្រទេសអេស្ប៉ាញ។ ចំណែកក្លិបនៅអឺរ៉ុបផ្សេងៗទៀតរួមមាន Bayern Munich, PSG, Inter, Porto, Benfica, Borussia Dortmund, Juventus និង Red Bull Salzburg ។ ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។

ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន​៨ពូលដែល​ក្នុងមួយពូលៗមាន​៤​ក្រុម ។ ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ពូល​នីមួយៗ​បាន​ឈាន​ទៅ​វគ្គ​ ១៦ក្រុម និង​បន្តទៅឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិកចាប់ពីពាក់កណ្តាលខែមិថុនាដល់ដើមខែកក្កដា ហើយនឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕

ads