(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងស្នើការកែសម្រួលវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា (VAR) សំខាន់ចំនួនពីរ មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ យោងតាមកាសែត The Times វិសាលភាពនៃការប្រើប្រាស់ ប្រព័ន្ធ VAR ថ្មី២នេះ នឹងត្រូវបានអនុញ្ញាតឱ្យមន្ត្រីពិនិត្យឡើងវិញនូវការសម្រេចចិត្តលើការទាត់បាល់ជ្រុង និងកាតលឿងទីពីរ។
ស្ថាប័ននេះបានទទួលស្គាល់ពីតម្រូវការក្នុងការអនុញ្ញាតឱ្យ VAR ធ្វើអន្តរាគមន៍នៅពេលដែលកីឡាករទទួលបានកាតលឿងទីពីរមិនត្រឹមត្រូវ ដែលជាចន្លោះប្រហោងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រព័ន្ធបច្ចុប្បន្ន។ បច្ចុប្បន្នបញ្ហទាំងពីរនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វីដេអូអន្តរាគមន៍ទេ ព្រោះ VAR មិនអាចមើលបាននៅពេលដែលអាជ្ញាកណ្តាលធ្វើការសម្រេចចិត្តរៀងៗខ្លួន។

គោលបំណងរបស់FIFA គឺដេីម្បីធានាថា គ្រាប់បាល់ចេញពីជ្រុងចូលទី កើតចេញពីការសម្រេចចិត្តត្រឹមត្រូវ និងជៀសវាងការបណ្តេញចេញដោយអយុត្តិធម៌សម្រាប់ករណីកាតលឿងទី២។ នេះបើតាមការចុះផ្សាយរបស់ BBC Sport។ ជុំវិញនឹងបញ្ហានេះ ក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) ស្ថាប័នទទួលបន្ទុកច្បាប់នៃការប្រកួត បានផ្តួចផ្តើមការពិភាក្សានេះរួចហើយ៕