ads
FIFA ត្រៀមប្រើប្រាស់​ VAR ថ្មី២ មុន​ព្រឹត្តិការណ៍ World Cup 2026
05-December-2025

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងស្នើការកែសម្រួលវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា (VAR) សំខាន់ចំនួនពីរ មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។  យោងតាមកាសែត The Times វិសាលភាពនៃការប្រើប្រាស់​ ប្រព័ន្ធ VAR ថ្មី២នេះ នឹងត្រូវបានអនុញ្ញាតឱ្យមន្ត្រីពិនិត្យឡើងវិញនូវការសម្រេចចិត្តលើការទាត់បាល់ជ្រុង និងកាតលឿងទីពីរ។

ស្ថាប័ននេះបានទទួលស្គាល់ពីតម្រូវការក្នុងការអនុញ្ញាតឱ្យ VAR ធ្វើអន្តរាគមន៍នៅពេលដែលកីឡាករទទួលបានកាតលឿងទីពីរមិនត្រឹមត្រូវ ដែលជាចន្លោះប្រហោងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រព័ន្ធបច្ចុប្បន្ន។ បច្ចុប្បន្នបញ្ហទាំងពីរនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វីដេអូអន្តរាគមន៍ទេ ព្រោះ VAR មិនអាចមើលបាននៅពេលដែលអាជ្ញាកណ្តាលធ្វើការសម្រេចចិត្តរៀងៗខ្លួន។

គោលបំណងរបស់FIFA គឺដេីម្បីធានាថា ​គ្រាប់បាល់ចេញពីជ្រុង​ចូល​ទី ​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ និងជៀសវាង​ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិធម៌សម្រាប់ករណីកាតលឿងទី២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC Sport។ ជុំវិញនឹងបញ្ហានេះ ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) ស្ថាប័ន​ទទួល​បន្ទុក​ច្បាប់​នៃ​ការ​ប្រកួត បាន​ផ្តួចផ្តើម​ការ​ពិភាក្សា​នេះ​រួច​ហើយ៕

ads