ព័ត៌មានកីឡាអន្តរជាតិ
Raphinha បានបើកចំហថា វាពិតជាលំបាកប៉ុណ្ណាសម្រាប់គាត់ក្នុងការបន្តអាជីពបាល់ទាត់នៅពេលគាត់នៅប្រេស៊ីល។
គាត់បានសរសេរក្នុង UOL Esporte ថា៖«ខ្ញុំត្រូវប្រាប់អ្នកពីការពិត៖ វាពិតជាស្មុគស្មាញណាស់។ សម្រាប់អ្នកដែលកើតនៅក្នុងសង្កាត់ក្រីក្រដូចខ្ញុំ វាពិបាកក្នុងការផ្តោតអារម្មណ៍។ ខ្ញុំមកពី Restinga (សង្កាត់មួយនៅទីក្រុង Porto Alegre) វាពិបាកក្នុងការដើរតាមផ្លូវហើយកុំឱ្យវង្វេង។ «ឱកាសបានលេចឡើង ហើយមានច្រើនណាស់។ ពួកគេសន្យាថា មានមធ្យោបាយងាយស្រួលក្នុងការរកលុយ ហើយនោះជាកន្លែងដែលមនុស្សវង្វេង។ ខ្ញុំមិនដែលដើរចេញពីផ្លូវទេ ប៉ុន្តែខ្ញុំជាសាក្សី ខ្ញុំដើរជាមួយមនុស្សដែលវង្វេង។
«ខ្ញុំបានបាត់បង់មិត្តភក្តិជាច្រើននៅក្នុងពិភពឧក្រិដ្ឋកម្ម ក្នុងការជួញដូរគ្រឿងញៀន…. មានមិត្តភក្តិជាច្រើនដែលលេងបានល្អជាងខ្ញុំ 10 ដង ហើយអ្នកណាក៏អាចលេងនៅក្នុងក្លិបបាល់ទាត់ដ៏អស្ចារ្យមួយក្នុងពិភពលោកបានដែរ»។
«ការមានជនគំរូទាំងនេះនៅជិតគឺជាកត្តាសំខាន់ក្នុងការរក្សាការផ្តោតអារម្មណ៍របស់ខ្ញុំ។ ខ្ញុំបានដឹងពីអ្វីដែលខ្ញុំចង់បានតាំងពីនៅក្មេង៖ ដើម្បីក្លាយជាកីឡាករបាល់ទាត់។ ការសម្រេចបាននូវគោលដៅនេះដោយការចាកចេញពីសង្កាត់ក្រីក្រគឺជាការលះបង់ដ៏ធំមួយ»។ «វាជារឿងអយុត្តិធម៌ដែលនិយាយថាខ្ញុំស្រេកឃ្លានក្នុងមួយជីវិត ដោយសារឪពុកម្តាយខ្ញុំមិនដែលខ្វះខាតអាហារនៅផ្ទះនោះទេ។ ក្រោយពេលហ្វឹកហាត់ ខ្ញុំឈរនៅតាមផ្លូវ ហើយសុំមនុស្សឲ្យទិញអ្វីឲ្យខ្ញុំញ៉ាំ ឬអាហារសម្រន់ខ្លះៗ។ អ្នកខ្លះក៏ជួយខ្ញុំ ហើយអ្នកខ្លះទៀតហៅខ្ញុំថាជាមនុស្សឆ្កួត។
«ដោយសារមិនមានអ្វីត្រូវធ្វើ ក្រៅពីរង់ចាំឡានក្រុងមកផ្ទះ ទើបខ្ញុំអាចរកអ្វីហូបបាន។ ខ្ញុំមានអាយុចន្លោះពី ១២ ទៅ ១៤ ឆ្នាំនៅពេលនោះ»។
Raphinha បានធំធាត់នៅក្នុង favela ប្រេស៊ីល (តំបន់អនាធិបតេយ្យ) ហើយត្រូវតស៊ូយ៉ាងលំបាកដើម្បីក្លាយជាកីឡាករបាល់ទាត់។ គាត់មានអាជីពជាកីឡាករយុវជននៅក្លិបមួយដែលមានឈ្មោះថា ‘Avai’ មុនពេលទទួលបានឱកាសលេងនៅ Vitor Guimaraes ។
គាត់បានមកដល់ទ្វីបអឺរ៉ុបតាមរយៈ Sporting CP មុនពេលលេងឱ្យ Rennes ហើយបន្ទាប់មកផ្លាស់ទៅ Leeds United ។ ជំហានបន្ទាប់ Barcelona បានចុះហត្ថលេខាលើគាត់ ហើយគាត់គឺជាកីឡាករលេចធ្លោមួយនៅរដូវកាលនេះជាមួយនឹងការរួមចំណែក(ស៊ុតនិងបញ្ជូនបាល់) 19 គ្រាប់ក្នុង 14 ប្រកួត។
ការតែងតាំងលោក Ruben Amorim ជាអ្នកចាត់ការរបស់ក្លិប Manchester United នាពេលខាងមុខបានបង្កឱ្យមានការរំពឹងទុកអំពីការផ្ទេរកីឡាករចូលដ៏មានសក្តានុពល។
ប្រភពបានបង្ហាញថាលោក Amorim បានកំណត់អត្តសញ្ញាណកីឡាករ Sporting CP បីនាក់ដែលគាត់ចង់នាំយកមក Old Trafford ។
Goncalo Inacio
ខ្សែការពារកណ្តាលវ័យ 23 ឆ្នាំត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ហើយ Amorim ជឿជាក់ថាគាត់អាចពង្រឹងតំបន់ការពាររបស់ United ។ ជាមួយនឹងអនាគតរបស់ Harry Maguire និង Victor Lindelof មិនច្បាស់លាស់ លក្ខខណ្ឌផ្ដាច់កុងត្រា Inacio តម្លៃ 60 លានអឺរ៉ូអាចចចារបាន។
Marcus Edwards
អតីតខ្សែបម្រើស្លាបរបស់ Tottenham ដែលបច្ចុប្បន្នកំពុងរងរបួស ត្រូវបានគេមើលឃើញថាជាការបន្ថែមដ៏មានតម្លៃសម្រាប់ក្រុមបិសាចក្រហម។ Edwards អាចជំនួស Antony ដែលអាចនឹងត្រូវបានលក់ ឬខ្ចីជើងចេញក្នុងខែមករា។
Pedro Goncalves
Amorim ធ្វើការជុំគ្នាជាមួយខ្សែបម្រើស្លាបដ៏មានទេពកោសល្យម្នាក់នេះ ប៉ុន្តែថ្នាក់ដឹកនាំរបស់ Sporting មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញក្នុងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល។ ការចាកចេញរបស់ Goncalves នឹងធ្វើឱ្យ Man Utd ចំណាយច្រើន។
ទន្ទឹមនឹងនេះដែរ របាយការណ៍បានភ្ជាប់ United ទៅនឹងអ្នកស៊ុតបញ្ចូលទីរបស់ Sporting គឺកីឡាករ Viktor Gyokeres ប៉ុន្តែប្រភពបានបង្ហាញថាការផ្ទេរនេះគឺមិនទំនងនោះទេ។ Arsenal, Liverpool, Manchester City, និង Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ Gyokeres ។
Manchester United គ្រោងនឹងតែងតាំង Ruben Amorim ជាគ្រូបង្វឹកបន្ទាប់របស់ពួកគេ។
ក្លិប Sporting Lisbon បានបញ្ជាក់ថា Man United បានសម្រេចបង្កើតលក្ខខណ្ឌផ្ដាច់កុងត្រាចំនួន ១០ លានអឺរ៉ូ។យោងតាម Fabrizio Romano លោក Amorim បានយល់ព្រមរួចហើយលើលក្ខខណ្ឌផ្ទាល់ខ្លួននៃការផ្លាស់ទៅកីឡដ្ឋាន Old Trafford ។
គាត់បានសរសេរថា៖«Manchester United គ្រោងនឹងចំណាយ 10 លានអឺរ៉ូផ្ដាច់កុងត្រាជួលគ្រូបង្វឹកលោក Rúben Amorim ហើយគាត់នឹងក្លាយជាអ្នកចាត់ការថ្មី Here We Go!»ុ
«ក្លិប Sporting បានបញ្ជាក់ការទំនាក់ទំនងផ្លូវការ ដែលបានទទួលសំណើពី MUFC។ លោក Amorim ខ្លឡួនឯងបាននិយាយរួចហើយចំពោះសំណើ និងគម្រោងរបស់ Man Utd»។
Amorim នឹងចាកចេញពី Sporting បន្ទាប់ពីគាត់ប្រកបអាជីពនៅក្លិបអស់រយៈពេល៤ឆ្នាំកន្លះ ដោយឈ្នះពានលីគ២ដង និងពាន Cup ២ដង។
គេរំពឹងទុកថា ដំបូលកីឡដ្ឋាន Santiago Bernabéu នឹងត្រូវបិទសម្រាប់ការប្រកួត El Clasico ដែលនឹងលេងនៅថ្ងៃសៅរ៍នេះជាមួយក្រុម Barcelona ។
ការសម្រេចចិត្តបិទដំបូលនេះមានគោលបំណងសំខាន់ពីរ៖ ដើម្បីធានាថាប្រព័ន្ធមេកានិកដំណើរការបានត្រឹមត្រូវ និងទប់ស្កាត់សំឡេងរំខាននៅក្នុងពហុកីឡដ្ឋាន បង្កើតបរិយាកាសកាន់តែរស់រវើក និងខ្លាំងជាងមុន។
នេះមិនមែនជាលើកទីមួយទេ ដែល Real Madrid ប្រើយុទ្ធសាស្ត្រនេះ ដើម្បីផ្តល់ថាមពលដល់ក្រុមម្ចាស់ផ្ទះ។ ដោយមានសំឡេងរំខាន កីឡដ្ឋាន Bernabéu ត្រូវបានគេរំពឹងទុកថានឹងក្លាយជាបន្ទាយដ៏គួរឱ្យភ័យខ្លាច ដែលផ្តល់អត្ថប្រយោជន៍បន្ថែមដល់ក្រុមម្ចាស់ផ្ទះ។
ការបិទនេះបានគូសបញ្ជាក់ពីបំណងប្រាថ្នារបស់ Real Madrid ក្នុងការពង្រីកគ្រប់ផ្នែកទាំងអស់ក្នុងការស្វែងរកជ័យជម្នះនៅក្នុងការប្រកួត La Liga ដ៏សំខាន់នេះ។
បច្ចុប្បន្ន Barcelona កំពុងនាំមុខលើតារាង La Liga ដោយ Real Madrid ដេញតាមពីក្រោយ បីពិន្ទុ ដែលធ្វើឱ្យការប្រកួតនេះក្លាយជាការប្រយុទ្ធដ៏ស្វិតស្វាញសម្រាប់ការប្រកួតដ៏ កំពូលនៅក្នុងបាល់ទាត់អេស្ប៉ាញ។
ថ្នាក់ដឹកនាំរបស់ Man United បានបង្កើតផែនការដើម្បីចុះហត្ថលេខាលើខ្សែបម្រើថ្មីពីរនាក់នៅឆ្នាំ 2025 នេះបើយោងតាមអ្នកកាសែត Dean Jones ។
បិសាចក្រហមកំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើក្នុងទីផ្សារដោះដូរកីឡាករខែមករា។ នេះគឺដើម្បីជួសជុលគុណភាពនៃខ្សែបម្រើរបស់ពួកគេ ដែលពួកគេមានអារម្មណ៍ថាមិនត្រូវបានពង្រឹងបើទោះបីជាមាន Manuel Ugarte ថ្មីៗមកដល់ក៏ដោយ។
Man United ក៏កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើមួយផ្សេងទៀតនៅទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 ជាពិសេសចំពេលមានភាពមិនច្បាស់លាស់លើខ្សែបម្រើបច្ចុប្បន្នមួយចំនួន។
Christian Eriksen ទំនងជានឹងចាកចេញពី Old Trafford នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា ឆ្នាំ 2025។ Casemiro អាចត្រូវបានលក់ចេញនៅរដូវក្តៅក្រោយផងដែរ ខណៈដែល Man United គ្រោងនឹងស្តារក្រុមរបស់ពួកគេឡើងវិញជាមួយនឹងកីឡាករមានទេពកោសល្យវ័យក្មេង។
ឈ្មោះបេក្ខភាពមួយចំនួនដែលត្រូវបានត្រួតពិនិត្យដោយក្រុមជ្រើសរើសកីឡាកររបស់ក្លិបរួមមាន ខ្សែបម្រើ Morten Frendrup របស់ Genoa ខ្សែបម្រើ Morten Hjulmand របស់ Sporting CP និងកីឡាករ Richard Rios របស់ Palmeiras ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃច័ន្ទ ទី 28 ខែតុលា យើងនឹងរកឃើញអ្នកឈ្នះ Ballon d’Or ឆ្នាំ 2024។
France Football បានបង្ហាញសកម្មភាពនៅក្រោយឆាកពីរបៀបដែលរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់កីឡានេះត្រូវបានរៀបចំ និងផលិតឡើង។
ការបង្កើត Ballon d’Or មិនមែនជារឿងតូចតាចទេ – វាត្រូវចំណាយពេលប្រហែល 100 ម៉ោងនៃការងារល្អិតល្អន់ ប្រហែល 4 ថ្ងៃពេញដើម្បីបញ្ចប់ឱ្យរួចរាល់។
last details… 🪡✨ #ballondor pic.twitter.com/leOIStvuMM — Ballon d’Or (@ballondor) October 22, 2024
last details… 🪡✨ #ballondor pic.twitter.com/leOIStvuMM
— Ballon d’Or (@ballondor) October 22, 2024
គ្របដណ្ដប់ដោយមាសពិត និងមានទម្ងន់លើសពីប្រាំពីរគីឡូក្រាម ពានរង្វាន់នេះហាក់ដូចជាធ្ងន់សម្រាប់អ្នកកាន់ភាគច្រើន ប៉ុន្តែសម្រាប់អត្តពលិកអាជីពធ្លាប់លើកទម្ងន់ក្នុងការហ្វឹកហាត់ វាគ្រាន់តែជាទម្ងន់ស្រាលមួយប៉ុណ្ណោះ។
😏 ទាយមើលថាអ្នកណានឹងយកវាទៅផ្ទះ?
លោក Carlo Ancelotti បាននិយាយថា៖ “កីឡាករទាំងនោះមានការខ្មាស់អៀនខ្លាំងពេកនៅក្នុងតង់ទីមួយ [ទល់នឹង Borussia Dortmund]។ យើងអាចលេងដោយថាមពល និងហានិភ័យ។ យើងត្រូវតែដាក់សម្ពាធបន្ថែមទៀត”។
“យើងបានផ្លាស់ប្តូរទម្រង់លេងក្នុងតង់ទីពីរ ហើយនេះជាការលេងក្នុងតង់ទី២ដ៏ល្អបំផុតក្នុងរដូវកាលនេះហើយ។ ចង្វាក់ និងអាំងតង់ស៊ីតេរបស់យើងខ្ពស់ណាស់។ ការប្រកួតបានផ្លាស់ប្តូរនៅពេលដែលយើងរកបានគ្រាប់បាល់ដំបូង»។
Real Madrid បានឱ្យក្រុមភ្ញៀវ Borussia Dortmund ស៊ុតនាំមុខ 2-0 នៅតង់ទី 1 បន្ទាប់ពីខ្សែការពារលេងមិនបានល្អនៅតង់ទីមួយ។ យ៉ាងណាក៏ដោយ ពួកគេអាចចាប់ផ្តើមការវាយបកបានយ៉ាងឆាប់រហ័ស ហើយស៊ុត៥គ្រាប់យកឈ្នះ៥ទល់២ ខណៈដែល Vinicius Jr. រកបានគ្រាប់បាល់ Hat-trick ត្រឹមជាង៣០នាទី៕
Aston Villa ឡើងទៅឈរកំពូលតារាង UEFA Champions League ខណៈពួកគេរក្សាកំណត់ត្រាឈ្នះ 100% ក្រោយលេង៣ប្រកួត។
បីពិន្ទុដែលឈ្នះ Bologna កាលពីយប់មិញនេះបានធ្វើឱ្យក្រុម Aston Villa ឡើងមកឈរនៅលេខរៀងទី 1 ហើយពួកគេគឺជាក្រុមតែមួយគត់ដែលដណ្តើមបាន 9 ពិន្ទុក្នុងក្របខ័ណ្ឌ Champions League មកទល់ពេលនេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែក្រុមនៅ Premier League ក៏ជាក្រុមតែមួយគត់ដែលមិនរបូតគ្រាប់បាល់បន្ទាប់ពីការប្រកួតបីសប្តាហ៍ក្នុងទម្រង់លេងថ្មីនេះ។
អាជ្ញាកណ្តាលជនជាតិស្លូវេនី លោក Slavko Vincic ត្រូវបានតែងតាំងឲ្យធ្វើជាអាជ្ញាកណ្ដាលដឹកនាំ ការប្រកួត UEFA Champions League រវាង Barcelona និង Bayern Munich នៅយប់ថ្ងៃពុធ។
Vincic ត្រូវបានគេស្គាល់ ដោយសារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់គាត់។ គាត់គឺជាអាជ្ញាកណ្តាលក្នុងអំឡុងពេលប្រកួតក្រៅដីរបស់ Barcelona ជាមួយក្រុម Inter Milan ក្នុងរដូវកាល 2022-23 ដែលក្នុងការប្រកួតនោះ Barcelona ចាញ់១ទល់០ ជ្រុះចេញពីបពារង្វាន់ UEFA Champions League តែម្ដង។
អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជាច្រើនមានអារម្មណ៍ថា គាត់បានទទួលការខលចូល និងលើកទូរស័ព្ទ ធ្វើឱ្យមានចម្ងល់ជាច្រើន ជាពិសេសប៉ះពាល់ដល់លទ្ធផលនៃការប្រកួតនោះផងដែរ។ Barcelona នឹងសង្ឃឹមថានឹងទទួលបានបទពិសោធផ្សេងពីគ្នានៅពេលនេះ ខណៈដែលពួកគេប៉ះជាមួយ Bayern Munich ជាក្រុមដែលពួកគេមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។