ព័ត៌មានកីឡាអន្តរជាតិ
Pierre-Emerick Aubameyang មានស្នាមសាក់គួរឱ្យភ្ញាក់ផ្អើលមួយនៅលើខ្នងរបស់គាត់ ដូចដែលបានឃើញក្នុងរូបថតដោះអាវរបស់គាត់ក្នុងរូបខាងក្រោម។
អ្វីដែលអ្នកកំពុងសម្លឹងមើលនោះគឺផែនទីនៃទ្វីបអាហ្រ្វិកដែលមានបក្សីយក្សមួយលេចនៅពីលើវា។ ឪពុករបស់ Auba បានពន្យល់អត្ថន័យសាក់នេះកាន់តែច្បាស់ដោយគាត់និយាយថា៖ “អ្នកនឹងឃើញផែនទីនៃទ្វីបអាហ្រ្វិកដែលមានស្នាមសាក់នៅលើខ្នងរបស់គាត់ជាមួយនឹងសត្វស្លាបដ៏ស្រស់ស្អាតនៅពីលើវា។
«ខ្ញុំឃើញឥន្ទ្រីនេះលើកទ្វីបអាហ្រ្វិក តរដាងស្លាប និងលើកផែនទីអាហ្វ្រិកនេះ។
“នេះមានន័យថាក្នុងគលគំនិ៊តរបស់គាត់ ប្រហែលជា Pierre-Emerick មើលឃើញខ្លួនឯងជាកីឡាករបាល់ទាត់ដែលត្រូវលើកមុខលើកមាត់ទ្វីបអាហ្វ្រិក”។
Memphis Depay ក៏មានស្នាមសាក់ដ៏ស្រស់ស្អាតនៅលើខ្នងរបស់គាត់ផងដែរ។ ភាពខុសគ្នារវាង Memphis និង Auba’s គឺថាទឹកថ្នាំជាប់សាច់របស់កីឡាករសញ្ជាតិហូឡង់គ្របដណ្តប់លើខ្នងរបស់គាត់ទាំងស្រុង មិនដូចរបស់ Auba នោះទេ។ គេគ្រាន់តែឆ្ងល់ថាតើ Memphis នឹងរកកន្លែងណាដើម្បីគូររូបសាក់បន្ថែមទៀត?
និយាយអំពីពេលវេលារបស់គាត់នៅ Premier League James Rodriguez បាននិយាយថា “ខ្ញុំចង់នៅ Everton យូរជាងនេះ។
MANCHESTER, ENGLAND – AUGUST 07: James Rodriguez of Everton during the pre-season friendly match between Manchester United and Everton at Old Trafford on August 7, 2021 in Manchester, England. (Photo by Joe Prior/Visionhaus)
James បានផ្លាស់ទៅ Everton នៅរដូវក្តៅឆ្នាំ 2020 ដោយបានជួបជុំជាមួយអតីតអ្នកចាត់ការ Real Madrid លោក Carlo Ancelotti នៅ Goodison Park ។ទោះជាយ៉ាងណាក៏ដោយ Ancelotti បានត្រលប់ទៅ Madrid កាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះមិនបានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Rafael Benitez ហើយបានទៅចូលរួមជាមួយក្លឹប Al-Rayyan របស់កាតាក្នុងខែកញ្ញា ឆ្នាំ 2021។
“វាជាក្លឹបដ៏អស្ចារ្យមួយ មានអ្នកគាំទ្រមិនគួរឱ្យជឿ ប៉ុន្តែខ្ញុំត្រូវតែរត់ចេញពីគ្រូបង្វឹកដែលមិនចង់ពឹងលើខ្ញុំ។ ខ្ញុំពិតចង់នៅទីនោះ។
“ជាអកុសល គ្រូបង្វឹកមិនចង់ពឹងលើខ្ញុំទេ”។
ព័ត៌មានកីឡាជាតិ
ឡាវបានបង្កើតភាពលេចធ្លោបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ AFF U-23 Championship 2022 នៅពេលដែលពួកគេបានលត់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល 2-0 ក្នុងការប្រកួតទីពីរក្នុងពូល B កាលពីនយប់មិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយមានតែពីរក្រុមប៉ុណ្ណោះក្នុងពូល ទាំងម៉ាឡេស៊ី និងឡាវ ត្រូវលេងជាមួយគ្នាពីរដង ដើម្បីកក់កន្លែងរបស់ពួកគេនៅជុំបន្ទាប់ ហើយឡាវបានបង្ហាញថាជ័យជម្នះ២ទល់១កាលពីប្រកួតទីមួយ បូកជាមួយលទ្ធផល២ទល់០ជើងទីនេះគឺល្អលើសលប់ឱ្យឡើងទៅយ៉ាងងាយស្រួល។ លោក Michael Weiss គ្រូបង្វឹកជម្រើសជាតិឡាវបាននិយាយក្រោយចប់ការប្រកួតថា៖
“វាជាថ្ងៃដ៏អស្ចារ្យសម្រាប់បាល់ទាត់ឡាវ។ វាមិនកើតមានញឹកញាប់ទេ ដែលយើងបានយកឈ្នះម៉ាឡេស៊ីពីរដងក្នុងមួយព្រឹត្តិកាណ៍។វគ្គទីមួយដ៏អស្ចារ្យ ហើយយើងគួតែអាចរកគ្រាប់បាល់បានពីរ បីគ្រាប់។ គូប្រជែងរបស់យើងមិនមានឱកាសច្បាស់លាស់ (ដើម្បីរកគ្រាប់បាល់)។ សម្រាប់ពេលនេះ ប្រជាជន (នៅឡាវ) មានភាពសប្បាយរីករាយ ហើយវាជាការល្អ»។
ចំណែកគ្រូបង្វឹកម៉ាឡេស៊ីលោក Brad Maloney បាននិយាយដែរថា៖
“ជាក់ស្តែង! យើងកំពុងតាមដានលទ្ធផលពីការប្រកួតដំបូង យើងគ្រប់គ្រងបាល់បានច្រើន គ្រាន់តែយើងមិនអាចរកគ្រាប់បាល់បាន។ វាពិតជាខកចិត្តណាស់ ទោះបីជាកីឡាករបានផ្តល់អ្វីគ្រប់យ៉ាងដែលពួកគេមានក៏ដោយ»។
លោក Brad Maloney បានបន្ថែមថា៖” អ្វីដែជាផលវិជ្ជមាន គឺមានកីឡាករ ៦ ឬ ៧ នាក់បានបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់នេះ ហើយវាតែងតែល្អសម្រាប់ពួកគេ”។
គ្រាប់បាល់ចូលទីខ្លួនឯងនៅដើមតង់ទី១ គឺគ្រប់គ្រាន់សម្រាប់ទីម័រខាងកើត ដើម្បីឈ្នះក្នុងពូល A បន្ទាប់ពីពួកគេយកឈ្នះម្ចាស់ផ្ទះកម្ពុជា ១-០ ក្នុងការប្រកួតចុងក្រោយក្នុងពូល ដែលធ្វើឡើងនៅល្ងាចនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជាមួយនឹងក្រុមហ្វីលីពីន បានយកឈ្នះលើក្រុមប្រ៊ុយណេ ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតនៅកីឡដ្ឋាន Prince Stadium ក្រុមម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងអាចឈ្នះទីម័រហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីទទួលបានពិន្ទុពេញក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេ។
ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលខ្សែការពារ Yue Safy បានតែតបាល់បញ្ចូលទីដោយខ្លួនឯង ពីការស៊ុតរបស់កីឡាករ Filomeno Da Costa នៅនាទីទី 18 ដើម្បីផ្តល់ជ័យជម្នះដល់ក្រុម ទីម័រខាងកើតទៅវិញ។
“ខ្ញុំសប្បាយចិត្តណាស់ ហើយកីឡាករវ័យក្មេងទាំងនេះសមនឹងទទួលបានវា (ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)។ យើងបានធ្វើការជាមួយក្រុមនេះអស់រយៈពេលពីរឆ្នាំមកហើយ។ យើងគ្រប់គ្រងការប្រកួតក្នុងក្នុងតង់ទីមួយ ហើយយើងគួរតែអាចរកគ្រាប់បាល់បាន៥ទៅ៦គ្រាប់។ កម្ពុជាបានគ្រប់គ្រងការប្រកួតតង់ទីពីរ ប៉ុន្តែពួកគេមិនមានឱកាសពិតប្រាកដឡើយ»។
កម្ពុជាបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេមាន ដាក់សម្ពាធទៅលើគូប្រកួតយ៉ាងល្អក្នុងតង់ទីពីរ ប៉ុន្តែខ្សែការពារទីម័របានការពារខ្លួនឯងយ៉ាងល្អ ខណៈពួកគេបានការពារផង វាយលុកផងដើម្បីដណ្តើមបានពិន្ទុឡើងឈរក្នុងពូល A។
ដូច្នេះហើយ ទីម័រខាងកើត បានឈ្នះក្នុងពូល A ដោយមាន ៧ពិន្ទុ ខណៈកម្ពុជា នឹងត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងថៃ និងវៀតណាមស្អែក ដើម្បីមើលថាតើពួកគេមានឱកាសកាត់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំនេះឬយ៉ាងណា។
នេះបើតាមលោក Hirose Ryu គ្រូបង្វឹកជម្រើសជាតិកម្ពុជា៖
“វាជាការប្រកួតដ៏ស្វិតស្វាញ និងពិបាកបើធៀបនឹងការប្រកួតមុនរបស់យើង តាំងពីការចាប់ផ្ដើមនៃការប្រកួតវគ្គទីមួយ។ យើងមិនអាចរក្សាភាពអត់ធ្មត់ និងមិនអាចដំណើរការលើប្រព័ន្ធលេងរបស់យើងបានទេ ហើយវាបានធ្វើឱ្យមានការលំបាកសម្រាប់យើងនៅក្នុងតង់ទីពីរ»៕
Nike បានសម្រេចចិត្តបិទបញ្ចប់កញ្ចប់លុយដែលផ្ដល់ឱ្យទៅMason Greenwood របស់ Manchester United ដោយសារបញ្ហារបស់គាត់ហើយនេះមានន័យថា គាត់ទទួលបានមួយកាក់មួយសេនពីកុងត្រានេះទៀតទេ បើយោងតាមកាសែត Daily Mail ។
ខណៈដែល Greenwood ត្រូវបានគេចោទប្រកាន់ពីប្រើអំពើហិង្សា រំលោភបំពានផ្លូវភេទ និងការគំរាមកំហែងសម្លាប់ ក្រុមហ៊ុនផលិតផលិតអាមេរិក Nike បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករ បើទោះបីជាការស៊ើបអង្កេតរបស់ប៉ូលីសមិនទាន់បញ្ចប់ក៏ដោយ ហើយ Greenwood បាននៅក្រៅឃុំ។ ជាក់ស្តែង Nike បានសម្រេចចិត្តចែកផ្លូវនិងលាងដៃជាមួយគាត់ ដើម្បីការពារម៉ាកយីហើរបស់ពួកគេ។
ក្នុងការធ្វើដូច្នេះ យោងតាមកាសែត Daily Mail ពួកគេអាចលុបចោលទាំងស្រុងនូវកិច្ចព្រមព្រៀងឧបត្ថម្ភរបស់ពួកគេជាមួយ Greenwood ដោយមិនចាំបាច់គាត់ទទួលបានសំណងមួយកាក់មួយសេនណាឡើយ។ បែបនេះវាត្រូវបានគេយល់ថាវានឹងធ្វើឱ្យកីឡាករបាត់បង់លុយ “រាប់លាន” ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានកត់សម្គាល់ថា Man United នៅតែបើកប្រាក់ខែរបស់គាត់ពេញ ដូច្នេះគាត់មិនពិបាកពេកទេក្នុងជីវភាពប្រចាំថ្ងៃ ខណៈពេលដែលគាត់រង់ចាំដោយអត់ធ្មត់នៅផ្ទះ សម្រាប់លទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសនៅ Greater Manchester លើរឿងក្ដីរបស់គាត់។
ក្រុមបាល់ទាត់ណាហ្គាវើលដ៏បានឈ្នះពានមិត្តភាពមុនបើករដូវកាល Cambodia Aireway 2022 បន្ទាប់ពីយកឈ្នះក្រុមបឹងកេតក្នុងលទ្ធផល២ទល់២នៅវគ្គផ្ដាច់ព្រ័ត្រដែរលចប់កាលពីប៉ុន្មានម៉ោងមុន។
ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះដែរ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល កីឡាករ Christian និងខ្សែបម្រយុទ្ធប្ដូរចូលដាវ នីម រកបានគ្រាប់បាល់មួយគ្រាប់ម្នាក់ក្នុងវគ្គទី២ ល្មមគ្រប់គ្រាន់ឱ្យក្រុមរបស់សលោក ឃឹម បូរីលើកពាននៅទឹកដីនៃកីឡដ្ឋាន Cambodian Airway តែម្ដង។ នេះគឺជាលើកដំបូងហើយសម្រាប់លោក ឃឹម បូរីដែលបានចូលនិវត្តិពីបាល់ទាត់អាជីពដើមឆ្នាំ២០២២នេះ មកកាន់តំណែងគ្រូបង្គោលក្លិបណាហ្គាវើលហើយជួយក្លិបលើកពានតែម្ដង។
និយាយក្រោយការប្រកួត ប្រធានក្រុមណាហ្គាវើលដ៏ គួច សុគម្ភៈ ថា៖ «អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមកគាំទ្រនៅកីឡដ្ឋានផ្ទាល់។ថ្ងៃនេះពួកយើងបានខិតខំប្រឹងប្រែងរហូតឈ្នះការប្រកូត។ នេះគ្រាន់តែជាការចាប់ផ្ដើម ហើយគ្រាន់តែជាពាន Pre-Season ហើយនេះគឺជាចាប់ផ្ដើមមួយដ៏ល្អសម្រាប់ក្លិបរបស់យើង។ អរគុណដល់បងប្អូនទាំងអស់គ្នា បន្តការគាំទ្រដល់ក្លិបណាហ្គាវើលរបស់ពួកគយើង”៕
«សម្រាប់ទាត់បាល់ Set Piece! គ្រូបានឱ្យរូបខ្ញុំជាអ្នករ៉ាប់រង។ ខ្ញុំមិនដឹងថាគ្រូបានឃើញគុណសម្បត្តិរបស់ខ្ញុំ មានច្រើនដល់កម្រិតណាមួយឡើយ ។ គ្រាន់តែដឹងថា ពួកគាត់អនុញ្ញាតិ បូករួមជាមួយការផ្ដល់ទំនុកចិត្តយ៉ាងខ្ពស់មកកាន់រូបខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាព ដែលខ្ញុំមាន ដើម្បីបង្ហាញនូវអ្វី ដែលពួកគាត់ចង់បាន»។ នេះគឺសម្ដីរបស់ មិន រតនៈខ្សែបម្រើជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ បានផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មានរបស់គេហទំព័រ B8 Sport។
មែនទែនទៅ! ខ្សែបម្រើវ័យក្មេងរបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះគឺជាទទួលភារៈទាត់បាល់រៀបចំ Set Piece ទាំងហ្វ្រីឃីគ បាល់ជ្រុងក្នុងការប្រកួតក្នុងពាន AFF U23 ហើយពេលខ្លះគេសង្កេតឃើញគាត់សហការគ្នាជាមួយ ញាណ សុស៊ីដាន់។ ដោយឡែកអំឡុងពេលទាត់ជ្រុងខាងស្ដាំ រតនៈជាអ្នករ៉ាប់រង ហើយខាងឆ្វេងពេលខ្លះគេឃើញ ស៊ីដាន់ជាអ្នកទទួល។
រតនៈ និងស៊ីដាន់ ត្រូវបានគេមើលឃើញថាជាកីឡាករ ដែលទាត់ពីចម្ងាយបានល្អហើយជារឿយៗពួកគេតែងតែរ៉ាប់រងគ្រប់បាល់បែបនេះក្នុង២ប្រកួតកន្លងមក។ ខ្សែបម្រើមាឌល្អិត លេងសឹងគ្របឈុតក្នុងជម្រើសជាតិកម្ពុជារូបនេះបានបន្តថា៖ «ធ្វើបានល្អប៉ុណ្ណា យើងត្រូវតែទទួលស្គាល់នូវលទ្ធផលរបស់យើង ពីព្រោះហ្នឹងជាការងារគាត់ (ក្រុមគ្រូបង្វឹក) ជាអ្នកដាក់ឱ្យយើង»។
ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបន្តទៀតថា៖«រឿងដែលរំភើបជាងគេក្នុងព្រឹត្តិការណ៍នេះគឺបានលេងនៅស្ដាតថ្មី ស្ដាតធំ លើកទីមួយក្នុងជីវិត។ បន្ទាប់មកទៀតឃើញអ្នកមកទស្សនាយ៉ាងច្រើនកុះករ ជាពិសេសម៉ាក់ប៉ាមកលើកទឹកចិត្ត ។ ពិតជាមានអារម្មណ៍រំភើបណាស់»។
ក្នុងវគ្គជម្រុះក្នុងពូល ក្រុមកម្ពុជាវ័យក្រោម២៣ឆ្នាំ នៅសល់មួយប្រកួតទៀតគឺប៉ះជម្រើសជាតិទីម័រខាងកើត នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ដែលជាការប្រកួតចុងក្រោយពូល A។ កម្ពុជាត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីរក្សាតំណែងកំពូលតារាង ខណៈបច្ចុប្បន្នឈរនៅលេខ១ មាន៦ពិន្ទុពេញ និងចំណេញគ្រាប់បាល់៧គ្រាប់ក្នុងដៃលើសក្រុមលេខ២ ទីម័រខាងកើត ២ពិន្ទុ៕
កាលពីម្សិលមិញ ខ្សែបម្រើវ័យក្មេងជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ ស៊ិន សុវណ្ណមករា បានទាត់សម្រេចទីឱ្យកម្ពុជាយកឈ្នះ U23 ហ្វីលីពីន ។ ខណៈដែលមួយគ្រាប់នេះ រុញកម្ពុជាឱ្យមកឈរកំពូលតារាងពូលA ជាបណ្ដោះអាសន្ន។ តែយ៉ាងណា! សម្រាប់ជំហរនៃការឈរចាប់ទីតាំង ដើម្បីស៊ុតមួយគ្រាប់នេះ គឺជាការរៀបចំទុករបស់ក្រុមការងារគ្រូបង្វឹក រាល់ពេលក្រុមទទួលបានបាល់ហ្វ្រីឃីក ឬបាល់ជ្រុង។
«ហ្នឹងហើយបង! និយាយទៅ ឱ្យតែបាល់ជ្រុង ( Corner Kick) អីចឹង! គាត់បានប្រាប់ឱ្យមកឈរកន្លែងហ្នឹង ដើម្បីធ្វើការទទួលបាល់ពីមិត្តរួមក្រុម ឬក៏បាល់ ដែលខ្សែការពារគូប្រកួតទាត់ចេញ ហើយគ្រាប់បាល់នេះគឺជាឱកាស នៃការទាត់សម្រេចទី ពេលកីឡាករហ្វីលីពីនតែតផ្ដាច់ចេញមកចំខ្ញុំតែម្តង»។ សុវណ្ណមករានិយាយបែបនេះ មកកាន់អ្នកយកព័ត៌មានរបស់ B8 Sport តាមរយៈសារអេឡិចត្រូនិក។
គ្រាប់បាល់របស់ប្អូនប្រុស ស៊ិន កក្កដា រូបនេះកើតឡើងពីការលើកបាល់ចូលតំបន់គ្រោះថ្នាក់ហ្វីលីពីន ពីសំណាក់ មិន រតនៈ ហើយខ្សែការពារហ្វីលីពីនតែតផ្ដាច់ចេញ ប៉ុន្តែបាល់នេះហោះមកចំខ្លួន មករា ហើយទាត់ផ្ដាច់សំដៅទីបានសម្រេចតែម្ដងនៅនាទី៨១ ។ កម្ពុជាមានឱកាសមាស ឱកាសប្រាក់ច្រើន ក្នុងសម្រេចទីតាំងវគ្គទីមួយ ពោលគឺការតែតបុករបារទីរបស់ ទេស សម្បត្តិ ការទាត់ពីចម្ងាយតម្រង់ទីរបស់ មិន រតនៈតែអ្នកចាំទីហ្វីលីពីនសង្រ្គោះបាន។
លើសពីនេះ! សុវណ្ណមករាបានបង្ហាញអារម្មណ៍សប្បាយចិត្ត ពេលគ្រូបង្វឹកផ្ដល់ឱកាសឱ្យលេង ហើយក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានមកលើកទឹកចិត្តក្នុងការប្រកួតកន្លងមកផងដែរ។
«ខ្ញុំសប្បាយចិត្តខ្លាំង។ សូមអរគុណដល់គ្រូបង្វឹកផ្ដល់ឱកាសឱ្យខ្ញុំបានលេងក្នុង១១នាក់ដំបូង ហើយក៏អរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលចំណាយពេលមកគាំទ្រ និងលើកទឹកចិត្តដល់កីឡាករទាំងអស់គ្នា»៕
គ្រូបង្វឹក U23 វៀតណាមលោក Dinh The Nam បាននិយាយថា គោលដៅរបស់វៀតណាមនៅ 2022 U23 AFF Youth Championship គឺការឈ្នះពានត្រឡប់ទៅផ្ទះវិញ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Nam បាននិយាយថាក្រុមក្នុងការប្រកួតនេះមានការត្រៀមលក្ខណៈល្អបំផុត។លោក Nam បាននិយាយថា៖
“យើងបានចំណាយពេលមួយខែក្នុងការរៀបចំសម្រាប់ការប្រកួត។ គោលដៅរបស់វៀតណាមគឺដើម្បីឈ្នះជើងឯក។ ភាគច្រើនយើងយកកីឡាករ U21មកលេងដើម្បីឱ្យពួកគេដើម្បីទទួលបានបទពិសោធន៍អន្តរជាតិបន្ថែមទៀត”។
បន្ទាប់ពីធ្វើដំណើរមកប្រទេសកម្ពុជាជាម្ចាស់ផ្ទះ វៀតណាមបានហ្វឹកហាត់ជាលើកដំបូង ដើម្បីស្គាល់ពីអាកាសធាតុ និងលក្ខខណ្ឌទីលាន។ វៀតណាមស្ថិតក្នុងពូល C ជាមួយថៃ និងសិង្ហបុរី។ ក្រុមកំពូលទាំងបីនៃពូកទាំងអស់រួមជាមួយក្រុមចំណាត់ថ្នាក់លេខពីរល្អបំផុតនឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពានរង្វាន់ AFF U23 Youth Championship ឆ្នាំ 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី 14 ដល់ថ្ងៃទី 26 ខែកុម្ភៈ។ ឥណ្ឌូនេស៊ី គឺជាក្រុមការពារតំណែងជើងឯក ដែលបានឈ្នះជើងឯកក្នុងឆ្នាំ 2019។ វៀតណាមនឹងប្រកួតដំបូងជាមួយសិង្ហបុរីនៅថ្ងៃទី ១៩ និងថៃនៅថ្ងៃទី ២២។