ព័ត៌មានកីឡាអន្តរជាតិ
Manchester United បានភ្ជាប់ជាមួយនឹងការផ្ទេរយកខ្សែបម្រើ Vitinha របស់ Porto។ Manchester United ជ្រើសរើសមិនចូលរួមក្នុងការផ្ទេរយក Yves Bissouma របស់ Brighton ដែលនឹងជិតទៅចូលរួមជាមួយ Tottenham ។ ជំនួសមកវិញ បិសាចក្រហមអាចមានអាទិភាពផ្សេងទៀត។
ខ្សែបម្រើចុងក្រោយគេដែលចង់ផ្លាស់ទៅ Old Trafford គឺខ្សែបម្រើ Vitinha របស់ Porto ដោយសារព័ត៌មានព័រទុយហ្គាល់បានភ្ជាប់គាត់ជាមួយនឹងការផ្ទេរនេះ។ តាមរបាយការណ៍របស់កាសែត Daily Record, ក្លឹបនៅ Premier League មួយនេះគ្រោងនឹងចំណាយលើលក្ខខណ្ឌផ្ដាច់កុងត្រា ហើយចាត់ទុក United ជាភាគីដែលចាប់អារម្មណ៍ជាងគេ។
ដូច្នេះតើអ្នកត្រូវដឹងអ្វីខ្លះអំពី Vitinha ហើយគាត់នឹងនាំអ្វីមកកាន់ Manchester United?
Vitinha: ឯកសារការពិត
១) Vitinha វ័យ 22 ឆ្នាំគឺជាខ្សែបម្រើកណ្តាលដែលបង្ហាញខ្លួនក្នុងជម្រើស១១នាក់សម្រាប់ Porto កាលពីរដូវកាលមុន ខណៈដែលពួកគេបានឈ្នះពានរង្វាន់លីគកំពូលព័រទុយហ្គាល់។ គាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនបីលើក។
២) គាត់ធ្លាប់បានលេងនៅ Premier League រួចហើយដោយចំណាយពេលមួយផ្នែកនៃរដូវកាល 2020/21 ក្នុងការខ្ចីជើងនៅ Wolves ។ គាត់បានចាប់ផ្តើមការប្រកួតចំនួន ៥លើក និងបង្ហាញ 14 ដងជាអ្នកកីឡាករបម្រុង។ Wolves បានជ្រើសរើសមិនទទួលយកជម្រើសក្នុងការទិញក្នុងតម្លៃ 18 លានផោន ដែលជាការសម្រេចចិត្តមួយដែលពួកគេអាចនឹងសោកស្តាយនៅពេលនេះ។
៣) Vitinha ថ្មីៗនេះត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយបានបង្ហាញខ្លួន៣ប្រកួតគិតមកដល់ពេលនេះ។
៤) កិច្ចសន្យារបស់គាត់ជាមួយ Porto ដំណើរការរហូតដល់ឆ្នាំ 2024 តែប៉ុណ្ណោះ។តម្លៃផ្ដាច់កុងត្រារបស់គាត់គឺ 40 លានអឺរ៉ូ របាយការណ៍ពីប្រភពដដែលថា តម្លៃខ្លួនបច្ចុប្បន្នរបស់កីឡាកររូបនេះគឺ៣៤លានផោន។
៥) Vitinha គឺជាកីឡាកររត់ពេញទីលានក្នុងតំបន់បម្រើ។ គាត់ជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងក្រុម Porto ក្នុងរដូវកាលមុនក្នុងនាមជាកីឡាកររំងាប់បាល់បានច្រើនជាងគេ ហើយក៏ជាកីឡាករទីបួនដេលបង្កើតឱកាសច្រើនជាងគេបើគិតតាមស្ថិតិរបស់ WhoScored ។
ភ្នាក់ងាររបស់ Vitinha គឺជាអតីតខ្សែបម្រើ Chelsea និង Barcelona កីឡាករ Deco ដែលបានប្រាប់ A Bola កាលពីដើមរដូវកាលនេះថា៖«គាត់គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់»។
“(Vitinha) បង្ហាញពីភាពចាស់ទុំដ៏ធំសម្បើម ទោះបីជានៅក្មេងអាយុក៏ដោយ។ គាត់យល់ពីហ្គេមមិនដូចអ្នកផ្សេងទេ។ នៅពេលដែលគាត់អាចបញ្ចូលគ្នានូវគុណសម្បត្តិទាំងអស់នេះ គាត់ធ្វើឱ្យ Porto គ្មាននរណាអាចបញ្ឈប់បាន ដែលគេប្រៀបប្រដូចជាអ្នកលេងព្យាណូក្នុងវង់ដន្រ្តីមួយអញ្ចឹង”។
កាសែតព័រទុយហ្គាល់ O Jogo បានរាយការណ៍នៅដើមរដូវកាលនេះថា Bayern Munich បានចូលរួមក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើគាត់។ ប៉ុន្តែការចុះហត្ថលេខាយក Ryan Gravenberch កាលពីថ្មីៗនេះ ធ្វើឱ្យក្លិបអាល្លឺម៉ង់ត្រូវងាកចេញ។
អតីតគ្រូបង្វឹក Wolves លោក Nuno Santo បានកោតសរសើរពីសក្តានុពលរបស់គាត់ ដោយបានអត្ថាធិប្បាយតាមរយៈ Shropshire Live ថា៖ “យើងរីករាយជាមួយ Vitor ។ គាត់ជាកីឡាករវ័យក្មេង ប៉ុន្តែពោរពេញដោយទេពកោសល្យ និងគុណភាព”។
ការចាកចេញរបស់ Santo ហើយការមកដល់របស់លោក Bruno Lage នៅ Wolves ធ្វើឱ្យគម្រោងប្រើប្រាស់កីឡាករត្រូវប្ដូរ ហើយជ្រើសរើសមិនទទួលយកជម្រើសរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Vitinha។
រឿងបន្ទាប់សម្រាប់ Man Utd គឺអ្វី?
អាទិភាពខ្សែបម្រើនាំចូលរបស់ Man Utd គឺការចុះហត្ថលេខាលើ Frenkie de Jong ហើយវាមិនទាន់ច្បាស់ថាតើ Vitinha ត្រូវបានគេចាត់ទុកជាជម្រើសជំនួស ឬជាការបំពេញបន្ថែមដល់កីឡាករហូឡង់ឬក៏អត់?។ United អាចនឹងទិញបានខ្សែបម្រើលើសពីម្នាក់។ លទ្ធផលដែលទំនងបំផុតនៅទីនេះ ប្រសិនបើយើងស្មានគឺ Vitinha បញ្ចប់ការចុះកុងត្រាថ្មីជាមួយ Porto ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដូវកាលដ៏ល្អរបស់គាត់សម្រាប់ក្លឹបព័រទុយហ្គាល់បានឃើញតម្លៃរបស់គាត់កើនឡើង ហើយលក្ខខណ្ឌផ្ដាច់កុងត្រារបស់គាត់គឺថោកណាស់ ដោយនៅសល់តែ 2 ឆ្នាំលើកិច្ចព្រមព្រៀងរបស់គាត់ផងដែរ វាសមហេតុផលណាស់ Porto ចង់បន្តកុងត្រារបស់គាត់។
ប្រសិនបើ United ធ្វើការផ្លាស់ប្តូរមួយនេះ នោះពិតជាល្អណាស់ ប៉ុន្តែយើងមិនបានស្និទជាមួយភាគីខាងកីឡាករព័រទុយហ្គាល់អ្្ចឹងហើយយើងមិនដឹងថាតើព័ត៌មានជាប់ទាក់ទងទាំងនេះជាដំណឹងល្អឬក៏អត់នោះទេ។
Vitinha គឺជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍មួយរូប ដែលពិតជាអាចកែលម្អខ្សែបម្រើរបស់ United ប៉ុន្តែយើងសូមណែនាំឱ្យបញ្ឈប់ការបញ្ជាទិញអាវដែលមានឈ្មោះរបស់គាត់នៅខាងក្រោយ៕
ប្រធាន LaLiga លោក Javier Tebas បាននិយាយកាលពីថ្ងៃចន្ទថា លីគអេស្ប៉ាញបានដាក់ពាក្យប្តឹង Manchester City រួចហើយ ជុំវិញកិច្ចព្រមព្រៀងចុះហត្ថលេខាលើ Erling Haaland ហើយនឹងចាត់វិធានការប្រឆាំងនឹងសំណើរបស់ PSG ទៅកាន់ Kylian Mbappe នៅសប្តាហ៍នេះ។
Man City បានឈ្នះការប្រជែងទិញ Haaland ពី Borussia Dortmund បន្ទាប់ពីបានបង់ប្រាក់៥៤លានផោនរបស់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះ រួមទាំងប្រាក់ខែ និងថ្លៃភ្នាក់ងារអាចលើសពី២៥០លានផោន។
កុងត្រាថ្មីរយៈពេល ៣ ឆ្នាំរបស់ Mbappe នឹងធ្វើឱ្យ PSG ផ្តល់ប្រាក់បៀវត្សរ៍ដល់កីឡាករសញ្ជាតិបារាំងរូបនេះក្នុងមួយឆ្នាំចន្លោះពី ៤០លានអឺរ៉ូ ទៅ ៥០ លានអឺរ៉ូ។ បន្ទាប់ពីការបន្តរបស់ Mbappe ត្រូវបានបញ្ជាក់កាលពីខែមុន ទោះបីជា Real Madrid ព្យាយាមចុះហត្ថលេខាលើកីឡាករវ័យ ២៣ ឆ្នាំក៏ដោយ LaLiga បាននិយាយថាពួកគេនឹងប្តឹងទៅ UEFA តុលាការរដ្ឋបាលបារាំង និងសហភាពអឺរ៉ុប។
Tebas បាននិយាយនៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននៅទីក្រុង Valladolid ថា៖ “ខ្ញុំដាក់ពាក្យបណ្ដឹងនេះមិនសម្រាប់ Real Madrid ជាមួយនឹងបញ្ហា Mbappe ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំរក្សាជំហរសម្រាប់បាល់ទាត់អឺរ៉ុប” ។
“សប្តាហ៍នេះ យើងនឹងប្តឹង PSG ខណៈកាលពីសប្តាហ៍មុន យើងបានធ្វើវាជាមួយ City”។
Tebas បានប្រមូលផ្តុំគ្នាជាយូរមកហើយក្នុងប្រឆាំងនឹងអំណាចហិរញ្ញវត្ថុរបស់ក្លឹបដែលគាំទ្រដោយរដ្ឋដូចជា Manchester City និង PSG ។ គាត់និយាយថាក្លឹបទាំងពីរមិនគោរពច្បាប់ហិរញ្ញវត្ថុរបស់ UEFA ដែលធ្វើអោយទីផ្សារអស្ថិរភាព និងរំខានដល់តុល្យភាពនៃការប្រកួត។ Tebas បាននិយាយថា “ការអនុញ្ញាតឱ្យប្រតិបត្តិការទាំងនេះ … មានគ្រោះថ្នាក់ជាង (លីគកំពូលអឺរ៉ុប) Super League” ។
របាយការណ៍ប្រចាំឆ្នាំពីអាជ្ញាធរហិរញ្ញវត្ថុរបស់បាល់ទាត់បារាំង (DNCG) បាននិយាយនៅដើមខែនេះថា PSG បានរងការខាតបង់ចំនួន២២៤.៣លានអឺរ៉ូក្នុងឆ្នាំ 2020/21 ពោលគឺកើនឡើង 80 ភាគរយកាលពីឆ្នាំមុន។
LaLiga បានណែនាំប្រព័ន្ធនៃការរឹតបន្តឹងលើការចំណាយដ៏តឹងរ៉ឹងក្នុងឆ្នាំ 2013ដែលវានិយាយថា បង្កើនសមតុល្យការប្រកួតប្រជែងនៃលីគអេស្ប៉ាញ និងលើកទឹកចិត្តឱ្យក្លឹបទទួលយកវិធីសាស្រ្តរយៈពេលវែងក្នុងការចំណាយ។
ប៉ុន្តែប្រធាន UEFA លោក Aleksander Ceferin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ AFP មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមុនថា លោកបានច្រានចោលការរិះគន់របស់ La Liga ចំពោះកិច្ចព្រមព្រៀងថ្មីរបស់ Mbappe ។
Ceferin បាននិយាយថា៖ “ខ្ញុំមិនយល់ស្របជាដាច់ខាត។ មានការប្រមាថច្រើនពេកនៅក្នុងកីឡាបាល់ទាត់ ហើយខ្ញុំគិតថាគ្រប់លីកគួរតែព្រួយបារម្ភអំពីស្ថានភាពរបស់ពួកគេ។ ខ្ញុំមិនគិតថាវាត្រឹមត្រូវទេដែលលីកមួយរិះគន់លីកផ្សេង។ តាមដែលខ្ញុំដឹង ការផ្តល់ជូនពី Real សម្រាប់ Mbappe គឺស្រដៀងទៅនឹងការផ្តល់ជូនរបស់ PSG”៕
ព័ត៌មានកីឡាជាតិ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានឈានមកដល់ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ដែលមានសមាសភាពក្រុមចំនួន ១២ ត្រូវប្រកួតប្រកួតប្រជែងយក ៦កៅអី ទៅចូលរួមវគ្គ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ នាចុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។
ក្រុមចំនួន១២ ដែលត្រូវប្រកួតជម្រុះពានសម្ដេចថ្នាក់ជាតិនេះ មាន៨ក្រុមមកពីក្របខណ្ឌ Cambodian League 2៖ សូលទីឡូអង្គរអែហ្វស៊ី សៀមរាបអែហ្វស៊ី ណិចស្ទេបអែហ្វស៊ី បន្ទាយមានជ័យអែហ្វស៊ី ព្រៃវែងអែហ្វស៊ី អាស៊ីអឺរ៉ុបយូណាយធីត កោះកុងអែហ្វស៊ី និងអាយ អេស អាយ ដង្កោរសែនជ័យ។ ចំពោះសមាសភាព ៤ក្រុមទៀតជាក្រុមជាប់ Top4 ថ្នាក់ខេត្ត ដែលរួមមាន៖ ភ្នំពេញហ្គាឡាក់ស៊ី ឧត្ដរមានជ័យ ឬទ្ធិសែន និងខេត្តកំពត។ ចំណែកឯក្រុមសាលាបាល់ទាត់ជាតិបាទី និងក្រុមខេត្តត្បូងឃ្មុំ មិនមានវត្តមានក្នុងការប្រកួតជម្រុះទេ ដែលធ្វើឲ្យក្រុម Top 2 Cambodian League 2 អគ្គិសនីកម្ពុជា និងនគរបាលជាតិកក់កៅអីវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិដោយស្វ័យប្រវត្តិ ជាមួយសមាជិក ៨ក្រុមនៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League ។
កាលបរិច្ឆេទប្រកួតជមុះថ្នាក់ជាតិពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២នេះ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ រីឯការប្រកួតថ្នាក់ជាតិវិញចាប់ផ្ដើមប្រកួតពីវគ្គ១៦ក្រុមចុងក្រោយ រហូតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចន្លោះពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ៕
រូបភាព៖ HSC
យោងតាម Esport3 បានឱ្យដឹងថា Barcelona នឹងត្រូវបង់ប្រាក់ឱ្យ Gerard Pique ៨០លានអឺរ៉ូក្នុងប្រាក់បៀវត្សរ៍ពន្យារពេលក្នុងរយៈពេលពីររដូវកាលបន្ទាប់។ នេះគឺស្របតាមកិច្ចព្រមព្រៀងដែលលោកបានសម្រេចជាមួយនឹងគណៈកម្មាធិការកាលពីលើកមុន (ជំនាន់លោក Josep Maria Bartomeu Floreta)។
លោក Luis F. Rojo អ្នកកាសែតរបស់ Marca រាយការណ៍ថា ដោយសារហេតុផលនេះ Barca ចង់ឱ្យកីឡាករវ័យ 35 ឆ្នាំចាកចេញនៅរដូវក្តៅនេះតែម្ដង។ នេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ Barca ក្នុងការចុះហត្ថលេខា និងចុះឈ្មោះកីឡាករថ្មី ខណៈដែលពួកគេនឹងលុបចោលកិច្ចសន្យារបស់គាត់។
យោងតាមរបាយការណ៍ពីមុន Xavi បានប្រាប់ Pique រួចហើយថាគាត់នឹងមិនមែនជាកីឡាករដេលនឹងលេងក្នុងជម្រើសដំបូងទៀងទាត់ទៀតទេនៅរដូវកាលក្រោយ ហើយបានណែនាំឱ្យគាត់ចាកចេញ។ យ៉ាងណាក៏ដោយ ខ្សែការពារកណ្តាលបច្ចុប្បន្នកំពុងប្រឆាំងនឹងគំនិតនេះ។
នៅក្នុងរដូវកាល 2021/22 Pique បានលេង 39 ប្រកួតសម្រាប់ Barca (36 ចាប់ផ្តើមក្នុង១១នាក់) និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។
វឿន វាសនាកីឡាករបាល់ទះជម្រើសជាតិកម្ពុជានិងក្លិបវិសាខាមានឱកាសបានទៅលេងនៅក្លិបបាល់ទះវៀតណាម Long An ហើយ ខណៈការផ្ទេរនេះត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទះពិភពលោក ( FIVB)។
ស្មាត់ស្ដាំក្លិបបាល់ទះវិសាខា និងជម្រើសជាតិកម្ពុជា រូបនេះបានសម្រេចការផ្ទេរលើកិច្ចសន្យា២សប្ដាហ៍ ហើយម៉ោង៣រសៀលនេះនឹងមានសន្និសីទសារព័ត៌មានស្ដីពីការផ្ទេរកីឡាករ វឿន វាសនា (លេខ២០) ទៅចូលរួមជាមួយក្លិបបាល់ទះវៀតណាមមួយនេះផងដែរ។ តាមប្រភពបថឋមគឺកាសរផ្ទេរនេះមានតម្លៃខ្ពង់ម៉ឺនដុល្លារតែយើងមិនទាន់ដឹងមានតម្លៃប៉ុន្មានម៉ឺនដុល្លារឱ្យច្បាស់នោះទេ។
វឿន វាសនាគឺជាកីឡាករបាល់ទះអាជីព ហើយរូបគេជាផ្នែកមួយនៃក្រុមជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមលើវិញ្ញាសាបាល់ទះក្នុងសាល។ វឿន វាសនា ក៏ជាកីឡាករបាល់ទះវ័យក្មេងរបស់កម្ពុជាមួយរូបដែលបានចេញទៅប្រកបអាជីពនៅលីគកំពូលថៃដោយលេងឲ្យក្លិប Prince Finance ។ មែនទែនទៅ! ក្រៅពីវាសនានេះកឺមានកីឡាករបាល់ទះជម្រើសជាតិកម្ពុជាទៅលេងក្រៅប្រទេសដែរដោយមានដូចជា គួន ម៉ុមផ្ទេរទៅលេងនៅឥណ្ឌូនេស៊ី និងមានកីឡាករបាល់ទះកាលពីប៉ុន្មានឆ្នាំមុនដេលផ្ទេរទៅលេងនៅក្លិបប្រទេសថៃ។
❌ ក្លិបបច្ចុប្បន្ន : វិសាខា ❌ តួនាទី : អ្នកវ៉ៃផ្ដាច់ (ស្មាត់) ❌ អាយុ : ២១ ឆ្នាំ ❌ កម្ពស់ : ១,៩២ ម៉ែត្រ ❌ ទម្ងន់ : ៧៥ គីឡូក្រាម ❌ ស្រុកកំណេីត : មោងឬស្សី បាត់ដំបង
អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Nemanja Matic បានសម្រេចចិត្តចាកចេញពី Manchester United ដើម្បីផ្លាស់ទៅកាន់ AS Roma នៃក្របខណ្ឌ Seria A សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។
Matic ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំ បានចូលរួមជាមួយ Man UTD ពី Chelsea តាំងពីឆ្នាំ២០១៧ ដោយ ក្នុងរយៈពេល៥ឆ្នាំនេះ វាជារឿងដ៏សោកស្តាយមែនទែនដោយរូបគេមិនអាចជួយក្រុមឲ្យឈ្នះពានរង្វាន់អ្វីទាល់តែសោះពោលបានត្រឹមរងជើងឯក FA Cup និង Europa League។
យ៉ាងណាក៏ដោយ ដោយសារតែកិច្ចសន្យារបស់គេជាមួយ Man Utd បានអស់សុពលភាព ដូច្នេះមានន័យថាគេបច្ចុប្បន្នគេជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ លោក Romano បានបញ្ជាក់ថា កីឡាករសញ្ជាតិស៊ែប៊ីខាងលើ នឹងផ្លាស់ទៅកាន់ Roma ក្នុងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតបន្ថែម៕
ក្លិបបាល់ទាត់កម្ពុជាព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពូលតារាងបណ្ដោះអាសន្ននៅលីគកំពូលកម្ពុជាCambodian Premier League គិតត្រឹមជុំទី១ បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិលើទឹកដីម៉ាឡេស៊ី Malaysia Tour 2022 ដោយទទួលបានជ័យជំនះគ្រប់ប្រកួតក្នុងចំណោម ២ប្រកួតរបស់ពួកគេជាមួយក្លិបលីគម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩-១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ជ័យជម្នះទាំងពីរប្រកួតរបស់ព្រះខ័នរាជស្វាយរៀងលើទឹកដីម៉ាឡេស៊ី គឺបានឈ្នះក្រុមសមាជិកលីគកំពូលម៉ាឡេស៊ី PJ City FC ១ទល់នឹងសូន្យ ដោយទាត់បញ្ចូលទីពីខ្សែបម្រើ សួន សុវណ្ណ នៅថ្ងៃទី១០ ខែមិថុនានេះ ។ នៅប្រកួតទី២ព្រះខ័នរាជស្វាយរៀងនៅតែធ្វើបានល្អ ជាមួយក្រុមលីគ២ម៉ាឡេស៊ី UITM FC ដោយបន្តឈ្នះ១ទល់នឹងសូន្យទៀត ពីការរកគ្រាប់បាល់របស់ខ្សែការពារ សារ៉េត គ្រីយ៉ា ធ្វើឲ្យពួកគេបញ្ចប់ភារកិច្ច Malaysia Tour លើទឹកដីម៉ាឡេស៊ីដោយជោគជ័យមុនធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រោយបញ្ចប់ភារកិច្ច Malaysia Tour 2022 លើទឹកដីម៉ាឡេស៊ីនេះ ក្លិបព្រះខ័នរាជស្វាយរៀងនឹងត្រូវចាប់ផ្ដើមបេសកម្មក្នុងការការពាដំណែងកំពូលតារាងរបស់ពួកគេនៅក្របខណ្ឌ Cambodian Premier League 2022 ដែលនឹងត្រឡប់មកវិញនូវសប្ដាហ៍ទី៨ ក្រោយសម្រាកតាំងពីចុងខែមេសាដោយសារការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិឈុតយុវជន និងឈុតធំ។ តាមការគ្រោងទុកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលព្រះខ័នរាជស្វាយរៀងត្រូវជួបគីរីវង់សុខសែនជ័យ នៅវេលាម៉ោង ០៣៖៤៥នាទី នាកីឡដ្ឋានគីរីវង់ នៅខេត្តតាកែវ៕
Barcelona កំពុងព្យាយាមកាត់បន្ថយប្រាក់បៀវត្សរ៍របស់ Frenkie de Jong ដល់ទៅ 50 ភាគរយ នេះបើយោងតាម Cat Radio ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Frenkie នៅ Barca នឹងឃើញគាត់ទទួលបាន 19 លានអឺរ៉ូក្នុងមួយឆ្នាំចាប់ពីរដូវកាលក្រោយតទៅ ដែលធ្វើអោយគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ Barca តាមរយៈការចុះហត្ថលេខាដោយជំនាន់រដ្ឋបាលរបស់លោក Bartomeu ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានថ្មីរបស់ Barca លោក Joan Laporta បានកំណត់តម្លៃប្រាក់ឈ្នួលកីឡាករត្រឹម១០លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។ នោះមានន័យថាបើ De Jong ចង់បន្តជាមួយក្លិបរូបគេត្រូវតែទទួលការកាត់ប្រាក់ឈ្នួលនេះពី១៩លានមកត្រឹម១០លានក្នុងមួយឆ្នាំ។ ជាការពិត! Barcelona មិនចង់បាត់បង់កីឡាករហូឡង់រូបនេះទេ ហើយពួកគេបានអន្ទងកីឡាកររូបនេះឱ្យបន្តជាមួយក្លិបជាមួយការកាត់ប្រាក់ឈ្នួល៥០ភាគរយ។
វាគឺជាការពិតដែលគេដឹងរួចមកហើយថា Barca មិនអាចចុះឈ្មោះកីឡាករថ្មីក្នុងបញ្ជីបើកប្រាក់ឈ្នួលបានទេ រហូតដល់ពួកគេអាចបញ្ចប់ការកាត់ប្រាក់ខែកីឡាករចាស់ៗ។
សម្រាប់ Frenkie ប្រាក់ឈ្នួលរបស់គាត់នឹងមិនមានបញ្ហាអ្វីទេនៅ Manchester United ដែលជាកន្លែងដែលគាត់អាចក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកគេ។
ប្រភព៖ Cat Radio
Liverpool កំពុងតែទទួលបានខ្សែប្រយុទ្ធថ្មីម្នាក់នោះគឺ Darwin Nunez ។ ប៉ុន្តែគាត់ជាកីឡាករដែលអាចលេងបានច្រើនតំណែងក្នុងតំបន់ប្រយុទ្ធ ហើយអាចលេងក្នុងមុខតំណែងផ្សេងទៀត។
កាសែតអង់គ្លេសដែលគេស្គាល់ថាអ្នកសរសេរអត្ថបទវិភាគ The Athletic បានបង្ហោះរូបភាពដែលបង្ហាញពីចំនួននាទីដែលកីឡាករជម្រើសជាតិអ៊ុយរូហ្គាយបានលេងក្នុងតួនាទីផ្សេងៗគ្នា។
ជាធម្មតាគាត់លេងជាខ្សែប្រយុទ្ធ(striker ) (65% នៃពេលវេលារបស់គាត់ជាមួយក្រុម Benfica របស់ព័រទុយហ្គាល់)។ នៅពេលប្រើនៅទីនោះ គាត់តែងតែលេងជាខ្សែប្រយុទ្ធលេខ៩(a lone striker) ក្នុងទម្រង់ 3-4-3 ប៉ុន្តែគាត់ក៏មានលក្ខណៈពិសេសជាខ្សែប្រយុទ្ធទីពីរ(second striker)ផងដែរនៅពេលដែល Benfica ប្តូរទៅ 4-4-2 ។
Darwin ក៏ត្រូវបានគេប្រើជាខ្សែបម្រើប្រយុទ្ធកណ្តាលផងដែរ ដោយលេងនៅទីនោះក្នុងរយៈពេលមួយភាគបួននៃនាទីរបស់គាត់ជាមួយ Benfica ។ វាកើតឡើងនៅពេលដែលក្លិបព័រទុយហ្គាល់ប្តូរទៅជាទម្រង់ 4-2-3-1 ។ កីឡាករវ័យ 22 ឆ្នាំរូបនេះក៏មានសមត្ថភាពលេងជាខ្សែបម្រើស្លាបឆ្វេង និងជាខ្សែប្រយុទ្ធស្លាបឆ្វេងផងដែរ។
របាយការណ៍របស់ Athletic ថា Nunez មិនមែនជាខ្សែប្រយុទ្ធកណ្តាលបែបប្រពៃណីទេ បើទោះបីជាគាត់ចំណាយពេលភាគច្រើនរបស់គាត់លេងជាខ្សែប្រយុទ្ធក៏ដោយ។ ជំនួសមកវិញ គាត់ធ្វើប្រតិបត្តិការក្នុងអ្វីដែលពួកគេហៅថា ជំហរ Thierry Henry'(Thierry Henry channel’:)៖ ទីតាំងមួយនៅចន្លោះកីឡាករលេខ 9 ដែលតែងតែមានលើទីលាន និងខ្សែបម្រើស្លាប។ គាត់កាន់កាប់ចន្លោះកណ្តាលខាងឆ្វេង ហើយរំកិលធំទូលាយ ឬខាងក្នុងអាស្រ័យលើទីតាំងរបស់អ្នកការពារ និងរបៀបដែលការវាយប្រហារកើតឡើង។
ការយល់ដឹងពីទីតាំងរបស់ Darwin ពិតជាមានប្រយោជន៍សម្រាប់ Liverpool ដោយពិចារណាថាពួកគេតែងតែរកគ្រាប់បាល់របស់ពួកគេនៅពេលលេងបែបនេះ។ គួបផ្សំនឹងល្បឿន និងជំនាញបញ្ចប់របស់គាត់ កីឡាករអន្តរជាតិអ៊ុយរូហ្គាយនឹងជាកីឡាករដ(មានគ្រោះថ្នាក់សម្រាប់ហង្សក្រហមដែលពួកគេមាន។