ប្រធានក្លិប Lion City Sailors លោក Forrest Li បាននិយាយថាសមិទ្ធិផលនេះគឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យបាល់ទាត់សិង្ហបុរីរស់ឡើងវិញ និងធានាឱ្យក្រុម Lion City ទទួលបានភាពជោគជ័យកាន់តែច្រើននាពេលអនាគត។
— All Things Thai Football ?? (@ThaiFootballs) July 27, 2022
យ៉ាងណាក្ដីនៅមិនទាន់ទទួលបានការបញ្ជាក់ពី FAT ពីសមាសភាពក្រុមផ្លូវការនៅឡើយទេ។ តែបើពិត បូលីវី នឹងក្លាយជាគូប្រជែងខ្លាំងបំផុតរបស់ ក្រុមក្នុងតំបន់អាស៊ានទាំង២ ដែលត្រូវប្រឈមមុខជាមួយគូប្រកួតដែលធ្លាប់ប្រកួត World Cup ៣ដង ហើយលើកចុងក្រោយគឺនៅឆ្នាំ ១៩៩៤។ តាមពិតទៅ បូលីវី ក៏ធ្លាប់ឈ្នះពាន Copa America ក្នុងឆ្នាំ១៩៦៣ ហើយបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក ដោយផ្អែកលើចំណាត់ថ្នាក់របស់ FIFA ។
ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ នឹងក្លាយជាការត្រៀមដ៏ល្អមុនពេលព្រឹត្តិការណ៍ Mitsubishi Electric AFF Cup 2022 ដែលរំពឹងថានឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣។