ព័ត៌មានកីឡាអាស៊ី
លោក Kim Pan-gon គ្រូបង្វឹកក្រុមជម្រើសជាតិបានចេញមុខទទួលខុសត្រូវទាំងស្រុង បន្ទាប់ពីម៉ាឡេស៊ីចាញ់ថៃក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីម្សិលមិញ។
ថៃបានយកឈ្នះការប្រកួតដែលបានធ្វើនៅកីឡដ្ឋាន Thammasat ដោយលទ្ធផល 3-0 ដែលគ្រាប់បាល់បញ្ចូលទីដោយ Teerasil Dangda, Bordin Phala និង Adisak Kraisorn។
ក្រោយចាញ់ Pan-gon ក្រោយមកបានសរសើរការសម្ដែងរបស់កូនក្រុមខ្លួន និងសុំទោសអ្នកគាំទ្រចំពោះការខកខានមិនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
«កីឡាកររត់ដូចឆ្កែអញ្ចឹង” យប់នេះ (ម្សិលមិញ) ពួកគេបានធ្វើតាមការណែនាំដែលបានផ្តល់ឱ្យ ហើយប្រយុទ្ធរហូតដល់នាទីចុងក្រោយ។ ប្រសិនបើមានបញ្ហា គឺមកពីខាងខ្ញុំ»។
«តាមទស្សនៈយុទ្ធសាស្ត្រ ជម្រើស១១នាក់ និងទម្រង់លេង នោះជាបញ្ហារបស់ខ្ញុំ ហើយមិនមែនជាបញ្ហារបស់កីឡាករទេ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចបន្ទោសខ្ញុំ។ កុំបន្ទោសកីឡាករ” ។
លើសពីនេះ Kim Pan-gon ក៏បានសរសើរពីការប្តេជ្ញាចិត្តដែលបង្ហាញដោយកីឡាករ ដែលពួកគេមានឆន្ទៈចាកចេញពីគ្រួសារទៅលេងជាមួយក្រុមជម្រើសជាតិក្នុងពានរង្វាន់ AFF Cup ។
លោកបានបន្ថែមថា៖«ខ្ញុំពិតជាកោតសរសើរចំពោះកីឡាករដែលស្ម័គ្រចិត្តលះបង់ថ្ងៃសម្រាក និងពេលវេលាគ្រួសារដើម្បីក្រុមជម្រើសជាតិ គ្មានការសោកស្តាយ និងគ្មានការត្អូញត្អែរពីខ្ញុំសម្រាប់ជម្រើសជាតិម៉ាឡេស៊ីនោះទេ។ យើងនឹងរៀនអ្វីមួយពីយុទ្ធនាការ AFF Cup នេះ»។ .
ក្រុមបាល់ទាត់ជម្រើសជាតិថៃទទួលបានប្រាក់រង្វាន់ចំនួន៥លានបាតពីអ្នកចាត់ការក្រុមជម្រើសជាតិថៃ លោកស្រី Nualphan Lamsam ឬហៅម្យ៉ាងទៀតថា Madame Pang បន្ទាប់ពីអ្នកស្រីបានសន្យាកាលពីមុនប្រកួតថា ប្រសិនបើពួកគេយកឈ្នះម៉ាឡេស៊ី ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup ឆ្នាំ 2022។
យោងតាមរបាយការណ៍ពីកាសែត Bangkok Post គាត់បានផ្តល់ប្រាក់រង្វាន់ចំនួន 5 លានបាតដល់ក្រុមថៃសម្រាប់ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យម្ដងរូចមកហើយ ហើយបានសន្យាថានឹងបន្ថែម 5 លានបាតបន្ថែមទៀតប្រសិនបើពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រុមដែលដឹកនាំដោយ Mano Polking បានស៊ុតបញ្ចូលទី៣គ្រាប់ ដើម្បីបញ្ជាក់សំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ 0-1 លើក្រុមម៉ាលេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយនៅពហុកីឡដ្ឋានជាតិ Bukit Jalil (SNBJ) កាលពីថ្ងៃសៅរ៍មុន។ Madam Pang បាននិយាយមុនប្រកួតម្សិលមិះថា៖ «ខ្ញុំបានសន្យាជាមួយកីឡាករចំនួន 5 លានបាត ប្រសិនបើពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ» ។
លោកស្រីបានបន្ថែមថា៖«យើងមានសិទ្ធិកាន់កាប់បាល់ច្រើនជាង 70 ភាគរយ ហើយបានព្យាយាមស៊ុត 24 ដងយ៉ាងគ្រោះថ្នាក់ទៅកាន់ម៉ាឡេស៊ី។ ខ្ញុំគិតថានៅតែមានឱកាសដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ» ។
ព័ត៌មានកីឡាអន្តរជាតិ
Liverpool ទំនងជាមិនចុះហត្ថលេខាលើខ្សែបម្រើថ្មីណាម្នាក់ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាទេ។ យោងតាម The Athletic ជំហររបស់ពួកគេទាក់ទងនឹងមូលនិធិដែលមានកំណត់សម្រាប់ Jurgen Klopp ក្នុងការចំណាយលើទីផ្សារឥឡូវនេះ។
លោក Klopp បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការចុះហត្ថលេខាលើ Cody Gakpo សឹងតែលេបលុយសម្រាប់ចំណាយរបស់ក្លិបទៅហើយ ដែលមានន័យថាការចំណាយច្រើនលើខ្សែបម្រើក្នុងរដូវរងានេះគឺស្ទើរតែមិនអាចទៅរួចទេ។
មានខ្សែបម្រើកណ្តាលនៅ Premier League មួយចំនួនដែលមានទំនាក់ទំនងនឹង Liverpool រួមមាន Matheus Nunes (Wolves), Moises Caicedo (Brighton) និង Joao Palhinha (Fulham) ប៉ុន្តែគ្មានកីឡាករណាមួយនឹងត្រូវចំណាយតិចជាង €42 លានដែល Liverpool បានចំណាយលើ Gakpo នោះទេ។
Jude Bellingham ក៏ស្ថិតនៅលើរ៉ាដារបស់ Liverpool ដែរ ប៉ុន្តែតម្លៃរបស់គាត់មានន័យថា គាត់ជាមនុស្សប្រណីតដែលហង្សក្រហមនឹងមិនអាចទិញបានដោយសារជំហរហិរញ្ញវត្ថុរបស់ក្លិបចង់ដួលម្ដងៗទៅហើយ។
តាមការចង្អុលបង្ហាញទាំងអស់ Liverpool នឹងចូលទីផ្សារសម្រាប់ខ្សែបម្រើថ្មីនៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែល James Milner, Arthur និង Naby Keita ត្រូវបានគេរំពឹងថានឹងចាកចេញ។
ប្រភព៖ The Athletic
ព័ត៌មានកីឡាជាតិ
ពិធីចាប់ឆ្នោតជាផ្លូវការនៃការប្រកួតកីឡាបាល់ទាត់នារីអូឡាំពិកឆ្នាំ 2024 វគ្គជម្រុះជុំទី 1 បានដឹងទឹកន្លេងនិងកាលបរិច្ឆេទហើយ ដោយការចាប់ឆ្នោតនេះធ្វើឡើងនៅកីឡដ្ឋានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) House នៅថ្ងៃទី 12 ខែមករា ឆ្នាំ 2023 វេលាម៉ោង 3 រសៀល។
ក្នុងការប្រកួតកីឡាបាល់ទាត់នារីអូឡាំពិកឆ្នាំ 2024 វគ្គជម្រុះជុំទី 1មិនមានជម្រើសជាតិនារីកម្ពុជានោះទេ ហើយក្រុមជម្រើសជាតិនារី(ឈុតធំ)នៅអាស៊ីទាំងនេះនឹងត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះដែលត្រូវបែងចែកជា ៤ Pot៖ -Pot ទី ១៖ វៀតណាម?? ថៃ?? មីយ៉ាន់ម៉ា?? អូសបេគីស្ថាន?? ហ្វីលីពីន?? ឥណ្ឌា ?? និងឆាយនីសតៃប៉ិ?? -Potទី ២៖អ៊ីរ៉ង់ ?? ហ្សកដានី?? ហុងកុង?? ឥណ្ឌូនេស៊ី?? នេប៉ាល់?? កៀហ្ស៊ីស្ថាន?? និងម៉ុងហ្គោលី?? -Potទី ៣៖ ប៉ាឡេស្ទីន?? សិង្ហបុរី?? តួកមេនីស្ថាន?? បង់ក្លាដេស?? លីបង់?? តាជីគីស្ថាន?? និងទីម័រខាងកើត?? -Pot ទី៤៖ ស្រីលង្ការ?? ម៉ាល់ឌីវ?? ប៉ាគីស្ថាន?? បូតាន់?? អាហ្វហ្គានីស្ថាន??
ក្រុមចំនួន 26 នឹងចែកចេញជាប្រាំពូល ក្នុងមួយពូលមាន 4 ក្រុម និង 2 ពូលផ្សេងទៀតមាន៣ក្រុមដែលប្រកួតក្នុងទម្រង់លីគជុំទី 1 នៅទីលានកណ្តាលចាប់ពីថ្ងៃទី 3 ខែមេសា ដល់ ថ្ងៃទី 11 ឆ្នាំ 2023 ។
ក្រុមឈរកំពូលតារាងនៃពូលនីមួយៗក្នុងជុំនេះនឹងបន្តទៅជុំទី 2 ដែលពួកគេនឹងចូលរួមដោយក្រុមដែលមាន Seed ច្រើនជាងគេចំនួន 5 គឺកូរ៉េខាងជើង ជប៉ុន អូស្ត្រាលី ចិន PR និងសាធារណរដ្ឋកូរ៉េ។
សម្រាប់ម៉ាឡេស៊ី សមីការគឺសាមញ្ញរបស់ពួកគេ គឹរក្សាសំណាញ់ទីស្អាតទល់និងថៃក្នុងជើងទី២នឹងធ្វើឱ្យពួកគេកក់កន្លែងនៅវគ្គផ្តាច់ព្រ័ត្រ។
ទោះបីជាគ្រាប់បាល់ក្រៅដីត្រូវបានគេរាប់ដែរនោះ គ្រូបង្វឹកលោក Kim Pan-gon បានអះអាងថា ក្រុមខ្លាម៉ាឡេស៊ីរបស់លោក បានរៀបចំផែនការសម្រាប់សេណារីយ៉ូណាមួយដែលអាចកើតឡើង។
«យើងមានផលចំណេញដ៏ល្អពីជើងទីមួយ ប៉ុន្តែវាជាការប្រកួតក្រៅដី ហើយយើងដឹងយ៉ាងច្បាស់ថាវានឹងមានភាពលំបាក ប៉ុន្តែពួកយើងបានជាសះស្បើយទាំងផ្លូវចិត្ត និងរាងកាយ ត្រៀមខ្លួន និងមានទំនុកចិត្ត»។
«អាស្រ័យលើរបៀបដែលហ្គេមអភិវឌ្ឍ យើងមានផែនការយុទ្ធសាស្ត្រ ហើយបន្ទាប់មកប្រសិនបើអ្វីៗផ្លាស់ប្តូរ យើងមានផែនការទីពីរ ហើយប្រសិនបើពួកគេផ្លាស់ប្តូរម្តងទៀត យើងមានផែនការទីបី យើងត្រៀមខ្លួនសម្រាប់ស្ថានភាពណាមួយ»។
«នៅពេលដែលខ្ញុំត្រូវបានតែងតាំងជាគ្រូបង្វឹកនៃប្រទេសម៉ាឡេស៊ី ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំក្នុងការឈ្នះពានរង្វាន់ AFF Mitsubishi Electric Cup 2022 ហើយយើងផ្តោតទៅលើការធ្វើបានល្អ និងយកជ័យជម្នះនេះត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ»។
ជាមួយនឹងកំណត់ត្រាក្នុងផ្ទះដ៏រឹងមាំនាពេលថ្មីៗនេះ ជាកន្លែងដែលពួកគេបានឈ្នះ 4 លើកក្នុងចំណោម 5 លើកចុងក្រោយរបស់ពួកគេ ជម្រើសជាតិថៃនឹងសម្លឹងរកមើលការទាញយកអត្ថប្រយោជន៍ជាអតិបរមានៃការលេងក្នុងដីជាមួយអ្នកគាំទ្រនៅកីឡដ្ឋាន Thammasat ប៉ុន្តែម៉ាឡេស៊ីរក្សាត្រឹមស្មើដោយគ្មានគ្រាប់បាល់គឺជារឿងល្អបំផុត។
បាងកក៖ បន្ទាប់ពីចាញ់ជាលើកដំបូងចាប់តាំងពីឆ្នាំ 2016 ក្នុងព្រឹត្តិការណ៍ AFF Championship ថៃនឹងមានបំណងវាយបកជាមួយក្រុមម៉ាឡេស៊ីដែលមានទំនុកចិត្ត ដែលកំពុងសម្លឹងរកការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីពីររបស់ពួកគេក្នុងការប្រកួតបីលើកកន្លងមក។
បន្ទាប់ពីចាញ់ការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 1-0 នៅទីក្រុងគូឡាឡាំពួរកាលពីសប្តាហ៍មុន ក្រុមការពារតំណែងជើងឯកថៃនឹងធ្វើដំណើរទៅកាន់ជាយក្រុងបាងកកនៅល្ងាចថ្ងៃអង្គារ ហើយគ្រូបង្វឹក Mano Polking បានប្រកាសថា អ្នកគាំទ្រក្រុមម្ចាស់ផ្ទះនឹងបានឃើញ ការសម្តែងលេចធ្លោពីខាងគាត់។
«យើងលេងបានល្អនៅប្រទេសម៉ាឡេស៊ី ហើយឥឡូវនេះវាជាហ្គេមថ្មី យើងមានគោលបំណងធ្វើដូចដែលយើងបានធ្វើកាលពីពីរថ្ងៃមុន ហើយសម្លឹងមើលការស៊ុតគ្រាប់បាល់បញ្ច្រាសមកវិញ»។
«ខ្ញុំមិនខ្វល់ភអំពីរបៀបដែលម៉ាឡេស៊ីនឹងលេងរបៀបម៉េចនោះទេ ព្រោះយើងមានគោលដៅច្បាស់លាស់ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ហើយយើងគ្រាន់តែផ្តោតលើអ្វីដែលយើងអាចធ្វើ និងរបៀបដែលយើងអាចលេងបាន»។
លើសពីនេះគ្រូបង្វឹកដែលឈ្នះពានពីការប្រកួតកាលពី២ឆ្នាំមុនក៏បានអំពាវនាវឱ្យការប្រកួតត្រូវបានអនុញ្ញាតឱ្យមានភាពស្មោះត្រង់ផងដែរ ហើយបាននិយាយថាការព្យាយាមណាមួយ(លេងបែបស៊ីម៉ោង)ពីភាគីណាមួយដើម្បីបន្ថយល្បឿននៃការប្រកួតគួរតែត្រូវបានដោះស្រាយ។
«យើងចង់លេងបាល់ទាត់ ហើយខ្ញុំប្រាកដថា វាអនុវត្តចំពោះក្រុមទាំងពីរ។ ខ្ញុំកំពុងសួរថា ប្រសិនបើពេលវេលាបាត់បង់ដោយហេតុផលអ្វីក៏ដោយ ពេលវេលានោះគួរតែត្រូវបានបន្ថែមដូចដែលយើងបានឃើញនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក»។
“វាមិនមែនជាការត្អូញត្អែរទេ ហើយប្រសិនបើយើងឈ្នះដោយគ្រាប់បាល់ 3 ឬ 4 ហើយខ្ជះខ្ជាយពេលវេលា នោះខ្ញុំក៏រំពឹងថានឹងត្រូវបានបន្ថែមនោះ ខ្ញុំគ្រាន់តែស្នើសុំឱ្យយើងអនុញ្ញាតឱ្យយើងលេងបាល់ទាត់តាមតែពេលវេលាកំណត់»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្របខ័ណ្ឌ Premier League បាននិយាយថា៖«ការប្រកួតរវាង Crystal Palace និង Man Utd នឹងធ្វើឡើងនៅថ្ងៃពុធ ទី១៨ ខែមករា ម៉ោង ៨យប់។
« Premier League សុំទោសចំពោះការជូនដំណឹងយឺតក្នុងការបញ្ជាក់ការប្រកួតនេះ និងយល់ពីការខកចិត្តរបស់អ្នកគាំទ្រ។ ខណៈពេលដែល League ខិតខំផ្តល់ការជូនដំណឹងកាន់តែច្រើនឡើង សម្រាប់ការកំណត់កាលវិភាគឡើងវិញ កាលៈទេសៈពិសេសជុំវិញការប្រកួតទាំងនេះដែលមានន័យថាយើងពិបាកនិងធ្វើបាន»។
នេះមានន័យថា United ត្រូវជួបជាមួយ Charlton Athletic, Manchester City, Crystal Palace និង Arsenal ក្នុងរយៈពេលត្រឹមតែ 12 ថ្ងៃប៉ុណ្ណោះ។វាពិតជាពិបាកសម្រាប់ Erik ten Hag និងកីឡាករ ខណៈដែលពួកគេមានការប្រកួត Europa League ពីរជើងទល់នឹង Barcelona នៅខែក្រោយ(កុម្ភៈ)។
ជំនួបជាមួយ Crystal Palace ត្រូវបានគេសន្មត់ថានឹងលេងនៅក្នុងខែកញ្ញា ២២០២ ប៉ុន្តែត្រូវពន្យារពេលបន្ទាប់ពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II ។
ប្រភព៖ Stretty News
អតីតខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Gareth Bale បានប្រកាសក្នុងគណនីសង្គមរបស់ខ្លួនថាបានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ បន្ទាប់ពីចំណាយពេល១៧ឆ្នាំលើវិថីវាលស្មៅដ៏ជោគជ័យ។
សរសេរសារយ់ាងវែងក្នុងបណ្ដាញសង្គមរបស់ខ្លួន Bale បានមានអត្ថន័យបែបនេះ៖
«បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានប្រកាសចូលនិវត្តន៍ភ្លាមៗពីក្លឹប និងបាល់ទាត់អន្តរជាតិ។
ខ្ញុំមានអារម្មណ៍ថា សំណាងមិនគួរឱ្យជឿដែលបានសម្រេចក្តីសុបិនរបស់ខ្ញុំក្នុងការលេងកីឡាដែលខ្ញុំស្រឡាញ់។ វាពិតជាបានផ្តល់ឱ្យខ្ញុំនូវគ្រាដ៏ល្អបំផុតមួយចំនួននៃជីវិតរបស់ខ្ញុំ។ កម្រិតខ្ពស់បំផុតលើសពី 17 រដូវកាល ដែលនឹងមិនអាចនរនាចម្លងបានឡើយ មិនថាជំពូកបន្ទាប់មានអ្វីខ្លះសម្រាប់ខ្ញុំ។
ចាប់តាំងពីការប៉ះបាល់ដំបូងរបស់ខ្ញុំនៅ Southampton រហូតដល់ចុងក្រោយរបស់ខ្ញុំជាមួយ LAFC និងអ្វីគ្រប់យ៉ាងដែលនៅចន្លោះនោះ បានបង្កើតជាអាជីពរបស់ក្លឹបដែលខ្ញុំមានមោទនភាព និងការដឹងគុណដ៏ធំធេងសម្រាប់ ការលេងនិងដឹកនាំប្រទេសរបស់ខ្ញុំ 111 ដងគឺពិតជាសុបិនក្លាយជាការពិត។
ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះអ្នកទាំងអស់ដែលបានចូលរួមនៅក្នុងដំណើរនេះ មានអារម្មណ៍ថាដូចជាមិនអាចទៅរួច។ ខ្ញុំមានអារម្មណ៍ថាជំពាក់គុណមនុស្សជាច្រើន សម្រាប់ការជួយផ្លាស់ប្តូរជីវិតរបស់ខ្ញុំ និងរៀបចំអាជីពរបស់ខ្ញុំតាមរបៀបដែលខ្ញុំមិនធ្លាប់ស្រមៃកាលពីខ្ញុំចាប់ផ្តើមដំបូងនៅអាយុ 9 ឆ្នាំ។
ទៅកាន់ក្លឹបពីមុនរបស់ខ្ញុំគឺ Southampton, Tottenham, Real Madrid និងចុងក្រោយ LAFC ។ អ្នកគ្រប់គ្រង និងគ្រូបង្វឹកពីមុនរបស់ខ្ញុំទាំងអស់ បុគ្គលិកបន្ទប់ខាងក្រោយ មិត្តរួមក្រុម អ្នកគាំទ្រទាំងអស់ ភ្នាក់ងាររបស់ខ្ញុំ មិត្តភក្តិ និងក្រុមគ្រួសារដ៏អស្ចារ្យរបស់ខ្ញុំ អ្វីដែលអ្នកមានគឺមិនអាចវាស់វែងបាន។ ឪពុកម្តាយរបស់ខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ ប្រសិនបើគ្មានការលះបង់របស់អ្នកនៅដើមដំបូងនោះទេ ដោយគ្មានមូលដ្ឋានគ្រឹះដ៏រឹងមាំនោះ ខ្ញុំនឹងមិនសរសេរសេចក្តីថ្លែងការណ៍នេះនៅពេលនេះទេ ដូច្នេះសូមអរគុណអ្នកដែលបានដាក់ខ្ញុំនៅលើផ្លូវនេះ និងសម្រាប់ការគាំទ្រឥតឈប់ឈររបស់អ្នក។
ភរិយា និងកូនរបស់ខ្ញុំ សេចក្តីស្រឡាញ់ និងការគាំទ្ររបស់អ្នកបាននាំខ្ញុំឆ្លងកាត់។ នៅក្បែរខ្ញុំសម្រាប់ទាំងខ្ពស់ និងទាប ធ្វើឲ្យខ្ញុំនៅជាប់នឹងផ្លូវ។ អ្នកជំរុញខ្ញុំឱ្យកាន់តែប្រសើរឡើង និងធ្វើឱ្យអ្នកមានមោទនភាព។ ដូច្នេះ ខ្ញុំបន្តដោយការរំពឹងទុកទៅដំណាក់កាលបន្ទាប់នៃជីវិតរបស់ខ្ញុំ។ ពេលវេលានៃការផ្លាស់ប្តូរ និងការផ្លាស់ប្តូរ ឱកាសសម្រាប់ការផ្សងព្រេងថ្មី…»។
យោងតាមលោក Graeme Bailey អ្នកសរសេរព័ត៏មានរបស់គេហទំព័រ Team Talk ក្រុមហង្សក្រហម Liverpool កំពុងពិចារណាផ្តល់កិច្ចសន្យាថ្មីដល់ Naby Keita និង Alex Oxlade-Chamberlain នៅចុងបញ្ចប់នៃរដូវកាលនេះ។
ពេលនេះហង្សក្រហមចង់រក្សាកីឡាករទាំងពីរ ឱ្យលើសពីចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកិច្ចសន្យារបស់ពួកគេត្រូវផុតកំណត់។ ប្រហែលជាពួកគេទទួលបានការពន្យារពេលមួយឬពីរឆ្នាំទៀត។
កីឡាករទាំងពីរបានជួបការលំបាកជាច្រើនជាមួយនឹងបញ្ហារបួស ដោយ Keita បាត់ខ្លួនជិតពីររដូវកាលតាមរយៈការរងរបួសដោយផ្អែកលើការគណនារបស់ត្រួសៗហើយ Chamberlain ក៏ដូចគ្នាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Liverpool បានមើលឃើញថាកីឡាករទាំងពីរបានជាសះស្បើយ និងនៅតែមានភាពរឹងមាំក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយ Chamberlain ស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ។
ការចុះហត្ថលេខាលើខ្សែបម្រើថ្មីនៅរដូវក្តៅនេះ នៅតែស្ថិតក្នុងរបៀបវារៈរបស់ Liverpool ប៉ុន្តែសម្រាប់ពេលនេះ ពួកគេចង់រក្សាកីឡាករទាំងពីរ ខណៈកំពុងស្វែងរកអ្នកជ្រើសរើសថ្មី។
ប្រភព៖ Graeme Bailey តាមរយៈ Team Talk