ព័ត៌មានកីឡាជាតិ
ក្រុមបាល់ទាត់ណាហ្គាវើលដ៏ បានបន្ថែមលំហាត់ថ្មីមួយសម្រាប់កីឡាកររបស់ខ្លួន ដោយទៅហ្វឹកហាត់លើទីលានហ្វូតសាល បន្ថែមលើលំហាត់លើវាលស្មៅ ខណៈដែលលោក ឃឹម បូរីគ្រូបង្វឹកឈុតធំរបស់បានបង្ហាញថា នេះជាលំហាត់មួយបន្ថែមលើបច្ចេកទេសដែលមានស្រាប់។
ក្នុងសារឆ្លើយឆ្លងជាមួយ B8Sport.net លោក ឃឹម បូរីថ្លែងបែបនេះ៖« គោលបំណងយើងទៅហ្វឹកហាត់បែបនេះ( លើទីលានហ្វូតសាល) គឹយើងចង់បង្កើនសមត្ថភាព បច្ចេកទេសរបស់កីឡាករ»។
«យើងផ្ដោតអារម្មណ៍លើបច្ចេកទេសលើទីលាន ទាំងការបញ្ជូនបាល់ ការគ្រប់គ្រងបាល់ ទាំងការសម្រេចិត្តលើទីលាន ព្រោះយើងដឹងហើយថា កីឡាករលើទីលានហ្វូតសាលគឺធ្វើការខ្លាំងមែនទែន។ ពួកគេលេងមួយចាប់មួយ អញ្ចឹងយើងបង្វឹកការសម្រេចចិត្តរបស់គាត់ផង ពីព្រោះពេលដែលយើងស្ថិតនៅទីលានចង្អៀតយើងត្រូវការសម្រេចចិត្តឱ្យបានរហ័សបំផុត»។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖« យើងក៏រៀនពីការបញ្ជូនបាល់ក្នុងតំបន់ចង្អៀត របៀបពីការគ្រប់គ្រងបាល់ ហើយពិសេសយើងដឹងហើយថាលើទីលានហ្វូតសាល កីឡាករធ្វើការទាំងអស់គ្នា។ បើកីឡាករណាមិនធ្វើការគឺមានបញ្ហា ទាំងការពារ និងពេលប្រយុទ្ធ ពិសេសពេលប្រយុទ្ធហ្នឹងតែម្ដង។ ពេលមានបាល់យើងត្រូវការមានចលនាប៉ះ បម្លាស់ទីលឿនៗ! យើងចង់ឱ្យកីឡាកររបស់យើងយល់ពីស្ថានភាពបែបហ្នឹងក្នុងទីលានហ្វូតសាល ពេលដែលទៅទីលានធំ ពួកគេអាចដោះស្រាយបញ្ហាក្នុងស្ថានភាពបែបហ្នឹងបាន»។
រូបភាព៖ ណាហ្គាវើលដ៏
ព័ត៌មានកីឡាអន្តរជាតិ
ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា World Cup នៅអាមេរិកខាងជើងក្នុងឆ្នាំ 2026 នឹងក្លាយជាការប្រកួតដំបូងដែលមាន 48 ក្រុមចូលរួម បើធៀបនឹង 32 ក្រុមក្នុងអំឡុងការប្រកួត World Cup Qatar កាលពីឆ្នាំមុន។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមជាមួយនឹង១២ពូលដែលក្នុងមួយពូលមានប្រទេសចំនួន ៤ ។ វាគឺជាការផ្លាស់ប្តូរពីទម្រង់ផែនការដើមដែលមាន ១៦ ពូល ក្នុងមួយពូលមាន ៣ ក្រុម។
FIFA បាននិយាយថា៖«ទម្រង់ដែលបានផ្លាស់ប្តូរធានាថាមិនមានហានិភ័យនៃការឃុបឃិតគ្នាទេ ហើយក្រុមទាំងអស់អាចលេងយ៉ាងហោចណាស់បីប្រកួតដែលធ្វើអោយមានតុល្យភាពរវាងក្រុមដែលប្រកួតប្រជែង»។
វាមានន័យថានឹងមានហ្គេមសរុបចំនួន 104 ប្រកួតដែលជាការកើនឡើងដ៏ធំមួយ លើសការប្រកួតចំនួន 64 ហ្គេម នៅការប្រកួតឆ្នាំ 2022 ហើយវាលើសពីផែនការដើមសម្រាប់ហើយក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលនីមួយៗឈានទៅវគ្គ 32 ក្រុមចុងក្រោយ។
ទម្រង់ចុងក្រោយបំផុតធានាថាក្រុមកំពូលពីរក្នុងពូលនីមួយៗនឹងឈានទៅវគ្គបន្តជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតចំនួនប្រាំបី។ ដូច្នេះក្រុមចុងក្រោយ និងក្រុមដែលប្រជែងយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នឹងលេងសរុបចំនួន៨ប្រកួត បើធៀបនឹង៧ប្រកួតបច្ចុប្បន្ន។
ចំនួនសរុបនៃក្រុមដែលនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិទៅ World Cup ឆ្នាំ 2026 គឺ 46 ក្រុម។ មានកៅអី២បន្ថែមទៀតសម្រាប់បង្គ្រប់៤៨ក្រុមនឹងត្រូវបានកំណត់តាមរយៈការប្រកួតវគ្គជម្រុះ Play-off ។
ទ្វីបអាស៊ីត្រូវបានគេផ្តល់ឱ្យ៨.៥កៅអី ដែល ៨ កៅអីស្វ័យប្រវត្តិនិង កន្លះ សំដៅទៅលើកៅអីវគ្គ Playoff។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានបង្កើតទម្រង់ថ្មីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 និងវគ្គជម្រុះ Asian Cup ឆ្នាំ 2027 ដើម្បីកំណត់វិធីល្អបំផុតក្នុងការជ្រើសរើសក្រុមទៅប្រកួត World Cup ដោយផ្អែកលើចំនួនកៅអីដែលបានកំណត់។
លោក Jurgen Klopp បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅ Madrid ថា៖ «នេះជាក្រុម Real Madrid ពួកគេបានចំណេញគ្រាប់បាល់៣-០ (លទ្ធផល២-៥) វាមិនមែនជាកាដូដែលអ្នកចង់បានសម្រាប់បុណ្យណូអែលនោះទេ»។
«ប្រសិនបើយើងអាចភ្ញាក់ផ្អើលខ្លួនឯងក្នុងវិធីអវិជ្ជមាន នោះយើងគួរតែអាចភ្ញាក់ផ្អើលខ្លួនឯងក្នុងវិធីវិជ្ជមានផងដែរ! ។ វាពិបាកព្រោះយើងប្រហែលជាមិនអាចឆ្លងទៅជើងបន្ទាប់ទេ។ នៅក្នុងបន្ទប់នេះ 100% នៃមនុស្សគិតថាយើងគ្មានឱកាស។ ប្រសិនបើខ្ញុំជាមនុស្សតែម្នាក់ដែលគិតថាយើងមានឱកាសតិចតួច ខ្ញុំគួរតែសប្បាយរីករាយនឹងទទួលយកវា ទោះបីជាមានឱកាស 1% ក៏ដោយក៏ខ្ញុំចង់សាកល្បងវាដែរ»។
Liverpool បានរងបរាជ័យ 5-2 នៅលើទឹកដី Anfield ក្នុងជើងទីមួយ។ ឥឡូវនេះពួកគេត្រូវតែឈ្នះដោយការស៊ុតបាល់បញ្ចូលទី 4 គ្រាប់នៅ Bernabeu ដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RAC1, Gerard Pique បានបង្ហាញថាគាត់សប្បាយចិត្តជាងមុន បន្ទាប់ពីគាត់ចូលនិវត្តន៍ពីបាល់ទាត់។
អតីតកីឡាកររូបនេះបានបន្តថា៖«ខ្ញុំនឹក Barcelona អត់? បន្តិចក៏អត់ដែរ! ពេលនេះខ្ញុំសុខសប្បាយណាស់។ ខ្ញុំមានពេលទំនេរច្រើនជាងពេលមុន ខ្ញុំមើល Barca ពេលណាខ្ញុំអាចមើលបាន ប៉ុន្តែខ្ញុំមិននឹកវាទាល់តែសោះ»។
«វាជារឿងដ៏ស្មុគស្មាញមួយកាលពីប៉ុន្មានខែមុន ប៉ុន្តែវាគឺជាការសម្រេចចិត្តដោយចេតនា បើទោះបីជាវាហាក់ដូចជាត្រូវបានទទួលយកក្នុងពេលដ៏ក្តៅគគុកក៏ដោយ។ ខ្ញុំគិតថាវាជាការសមរម្យបំផុត [ចូលនិវត្តន៍] បន្ទាប់ពីគិតច្រើនសប្តាហ៍ ហើយខ្ញុំមិនបាន មិនសោកស្តាយវានោះទេ» ។
ជាការរំលឹក Pique បានសម្រេចចិត្តចូលនិវត្តន៍នៅពាក់កណ្តាលរដូវកាល បន្ទាប់ពីត្រូវបានគេកាត់ចេញទៅតួនាទីជាកីឡាករបម្រុងដោយ Xavi បន្ទាប់ពីការចុះហត្ថលេខានៅរដូវក្តៅ។ ខ្សែការពាររូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ ដូច្នេះការចូលនិវត្តន៍របស់គាត់បានជួយ Barca មួយផ្នែករឿងសន្សំហិរញ្ញវត្ថុ។
ប្រភព៖ RAC1
ក្លឹប Manchester City និង Liverpool នឹងព្យាយាមចុះហត្ថលេខាលើ Gavi ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន (Free Agent) នៅរដូវក្តៅក្រោយ ប្រសិនបើគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ នេះបើយោងតាមកាសែត The Times របស់អង់គ្លេស។
ជាការរំលឹក តុលាការបានបដិសេធការសម្រេចចិត្តដែលអនុញ្ញាតឱ្យ Barcelona ចុះឈ្មោះកុងត្រាថ្មីរបស់ Gavi ក្នុងខែមករា។ នេះបញ្ជាក់ថា Gavi ស្ថិតក្នុងលក្ខខ័ណ្ឌកុងត្រាចាស់របស់គាត់ដែលផុតកំណត់នៅឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានអះអាងថា La Liga នៅតែចាត់ទុក Gavi ជាកីឡាករក្រុមឈុតធំនៅ Barca ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការពីក្លឹប ឬលីគក៏ដោយ។
Gavi គឺជាកីឡាករសំខាន់សម្រាប់ Xavi ក្នុងរយៈពេលនេះ ដោយបង្ហាញខ្លួនបាន 36 ដង និងបានរួមចំណែកជាមួយនឹងគ្រាប់បាល់ 2 គ្រាប់ និងបញ្ជូនបាល់៥លើក។
ប្រភព៖ The Times
ព័ត៌មានកីឡាអាស៊ី
Chanathip, Supachok និង Nicholas ជាតួរអង្គសំខាន់ក្នុងក្រុមកីឡាករទាំង 25 នាក់របស់ជម្រើសជាតិថៃសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសស៊ីរី និង អារ៉ាប់រួម។
ថៃនឹងធ្វើដំណើរទៅប្រទេសអារ៉ាប់រួម ដើម្បីប្រកួតមិត្តភាពចំនួនពីរលើកក្នុងអំឡុងពេល FIFA Days ខែមីនា។ ការប្រកួតទាំងពីរនឹងក្លាយជាការប្រកួតអន្តរជាតិកម្រិត ‘A’ ខណៈដែលក្រុមដំរីចម្បាំងមួយនេះនឹងប៉ះស៊ីរីនៅថ្ងៃទី 25 ខែមីនាមុនពេលប៉ះជាមួយ UAE នៅថ្ងៃទី 28 ខែមីនា។
ការប្រកួតទាំងនេះនឹងធ្វើជាការត្រៀមខ្លួនសម្រាប់ការប្រកួត FIFA World Cup 2026 Asian Qualifiers ជុំទីពីរក្នុងខែវិច្ឆិកា ឆ្នាំ 2023 និង AFC Asian Cup 2023 នៅខែមករា ឆ្នាំ 2024។
គ្រូបង្វឹក Alexandre ‘Mano’ Poking បានដាក់ឈ្មោះកីឡាករ 25 នាក់ដែលគាត់នឹងទៅ UAE នៅចុងខែនេះ។ កីឡាករលេងនៅក្រៅប្រទេសមានដូចជា Chanathip Songkrasin, Supachok Sarachat និង Nicholas Mickelson ជារៀមច្បងដែលមានឈ្មោះក្នុងបញ្ជីនេះ៖
អ្នកចាំទី៖
Somporn Yos (Port FC)
Patiwat Khammai (Muangthong United)
Kampol Pathomakkakul (Ratchaburi FC)
ខ្សែការពារ៖
Manuel Bihr (True Bangkok United)
Peerapat Notchaiya (True Bangkok United)
Theerathon Bunmathan (Buriram United)
Elias Dolah (Port FC)
Kritsada Kaman (Chonburi FC)
Suphanan Bureerat (Port FC)
Jakkaphan Praisuwan (BG Pathum United)
Nicholas Mickelson (Odense Boldklub)
ខ្សែបម្រើ៖
Weerathep Pomphan (Muangthong United)
Picha Autra (Muangthong United)
Ekanit Panya (Muangthong United)
Thitiphan Puangchan (True Bangkok United)
Thossawat Limwannasathian (True Bangkok United)
Chanathip Songkrasin (Kawasaki Frontale)
Supachok Sarachat (Consadole Sapporo)
Peeradol Chamratsamee (Buriram United)
Worachit Kanitsribampen (Chonburi FC)
Pathompol Charoenrattanapirom (Port FC)
Chunkun Karin (Police Tero)
ខ្សែប្រយុទ្ធ៖
Supachai Chaided (Buriram United)
Suphanat Mueanta (Buriram United)
Poramet Arjvirai (Muangthong United)
ក្នុងក្រុមកីឡាករទាំង 25 នាក់នេះ នៅសល់តែកីឡាករ 9 នាក់ប៉ុណ្ណោះដែលមកពីក្រុមឈ្នះពានរង្វាន់ AFF Mitsubishi Electric Cup 2022 របស់ប្រទេសថៃ។ Changsuek នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី 20 ខែមីនា ហើយធ្វើដំណើរទៅ UAE នៅថ្ងៃទី 23 ខែមីនា។ ការប្រកួតទាំងពីរនឹងត្រូវចាក់ផ្សាយតាមទូរទស្សន៍ AIS PLAY វេលាម៉ោង 01:00 ម៉ោងប្រទេសថៃ។
ក្រុមបាល់ទាត់ជម្រើសជាតិថៃបានក្លាយជាទំនិញដ៏ក្ដៅគគុករហូតមកដល់ពេលនេះ។ បន្ទាប់ពីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងលិច (WAFF) Championship 2023 ដែលក្រោយមកត្រូវបានលុបចោល បន្ទាប់ពីការសម្រេចចិត្តរបស់ UAE មិនធ្វើជាម្ចាស់ផ្ទះការប្រកួតនោះ ក្រុមដំរីចម្បាំងមួយនេះ បានទទួលកាសំណើដើម្បីចូលរួមក្នុងសមាគមបាល់ទាត់អាស៊ីកណ្តាល (CAFA) Championship 2023 ចាប់ពីខែមិថុនា។ ៩-២១ ឆ្នាំ ២០២៣។
ក្រុមផ្សេងទៀតដែលត្រូវបានអញ្ជើញរួមមានៈ អ៊ូសបេគីស្ថាន (ម្ចាស់ផ្ទះ) អ៊ីរ៉ង់ កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន អាហ្វហ្គានីស្ថាន និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយបង្អស់បានបង្ហាញថា សមាគមកីឡាបាល់ទាត់ថៃ (FAT) ទំនងជានឹងបដិសេធសំណើនេះ ដោយសារតែតម្លៃចូលលេងខ្ពស់។
ដោយសារតែការចំណាយខ្ពស់នៃការប្រកួត ការធ្វើដំណើរ ការស្នាក់នៅ ឬការផ្សាយសិទ្ធិផ្សាយរបស់ Thai FA ដែលចង់កាត់បន្ថយការចំណាយរបស់ពួកគេ ពេលនេះកំពុងពិចារណាយ៉ាងខ្លាំងក្នុងការបដិសេធការអញ្ជើញនេះ។ ដូច្នេះ ថៃទំនងជាមិនចូលរួមក្នុងព្រឹត្តិការណ៍ CAFA Championship 2023 នៅខែមិថុនានេះទេ។
ប្រែសម្រួលពី៖ MAIN STAND
មិនមានអ្វីច្បាស់លាស់ទេទាក់ទងនឹងការចាប់អារម្មណ៍ពាក្យចចាមអារ៉ាមរបស់ Manchester United លើខ្សែការពារកណ្តាល Sporting Lisbon កីឡាករ Goncalo Inacio ។
បិសាចក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកកីឡាករវ័យ 21 ឆ្នាំនាពេលថ្មីៗនេះ ប៉ុន្តែ Fabrizio Romano បានច្រានចោលពាក្យចចាមអារ៉ាមនេះនៅក្នុងរបាយការណ៍សង្ខេបប្រចាំថ្ងៃ CaughtOffisde របស់គាត់។
លោកបាននិយាយថា ៖«Inacio គឺជាកីឡាករដ៏មានទេពកោសល្យដ៏អស្ចារ្យ ខ្ញុំគិតថាគាត់ជាខ្សែការពារកណ្តាលវ័យក្មេងដែលល្អបំផុតនៅទ្វីបអឺរ៉ុប។ គាត់នឹងក្លាយជាកីឡាករកំពូលម្នាក់ ប៉ុន្តែខ្ញុំមិនបានដឹងពីអ្វីច្បាស់លាស់ពី Man United នោះទេ»។
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់មានតម្លៃខ្លួន 25 លានអឺរ៉ូបើតាមការប៉ា់ស្មានរបស់ Transfermarkt ហើយមានកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ 2026 ។ គាត់បានបង្ហាញខ្លួនក្នុង 39 ប្រកួតសម្រាប់ Sporting ក្នុងរដូវកាលនេះ ដោយអាចស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 លើក។
ប្រភព៖ CaughtOffisde
Man United គ្រោងនឹងអនុញ្ញាតឱ្យ Facundo Pellistri និង Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ នេះបើយោងតាមរបាយការណ៍របស់ MEN ។
Pellistri បានបង្ហាញខ្លួន 6 លើកក្នុងនាមជាកីលាករបម្រុងចាប់តាំងពីឆ្នាំថ្មីចូលមកដល់ ហើយគាត់បានមានឥទ្ធិពលគួរឱ្យកត់សម្គាល់ពេលចូលលេងគ្រប់ប្រកួត។ កីឡាករវ័យ 22 ឆ្នាំបានចូលរួមជាមួយ United ក្នុងតម្លៃ 9 លានផោនពី Penarol ក្នុងខែតុលា ឆ្នាំ 2020 ហើយត្រូវរង់ចាំច្រើនជាង 2 ឆ្នាំដើម្បីបង្ហាញខ្លួនជាលើកដំបូងពេល Man Utd ជួបជាមួយ Charlton ក្នុងការប្រកួត League Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ Elanga បានចាប់ផ្តើមចំនួន 7 ដងក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ប៉ុន្តែការចូលលេងក្នុងជម្រើសដំបូងភាគច្រើនគឺលេងមុនពេលរដូវកាលត្រូវបានផ្អាកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃទី 13 ខែវិច្ឆិកា។
គាត់មិនបានស៊ុតបញ្ចូលទីឱ្យ Man Utd ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីបានចាប់ផ្តើមក្នុង 16 ប្រកួតក្នុងចំណោម 29 ប្រកួតរបស់ Ralf Rangnick ដែលគ្រប់គ្រងក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នកាលពីអាណត្តិមុន។ United មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅជាមួយនឹងគោលដៅកៀកបំផុតគឺ Harry Kane ។ Anthony Martial អាចនឹងដាក់លក់ពេលចប់រដូវកាលនេះ។
ប្រភព៖ MEN